Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការសម្ភាសន៍ផ្ទាល់របស់ BTV News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសុខាភិបាល បានប្រកាសរកឃើញ នូវវត្តមានវីរុសអូមីក្រុងបំប្លែងខ្លួនថ្មី ប្រភេទ BA4 និងBA5 មានលទ្ធភាពឆ្លងលឿន និងអាចជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បន្ទាប់ពីរកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមិថុនា កន្លងមកនេះ។ យោងតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា អូមីក្រុងបំប្លែងថ្មីនេះ តាមអ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា គឺមានការឆ្លងលឿនបំផុត ដោយអូមីក្រុងប្រភេទនេះ អាចធ្វើឲ្យអ្នកជំងឺឈានទៅរកសភាធ្ងន់ធ្ងរ ប្រសិនបើគ្មានវ៉ាក់សាំងការពារខ្លួន និងប្រសិនបើ​មិនអនុវត្តតាមនីតិវិធីព្យាបាល ព្រមទាំងការការពារឱ្យបានត្រឹមត្រូវ ក្រោមហេតុផលទាំងនេះ

    July 11, 2022
  • ព័ត៌មានអន្តរជាតិ

    អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងធំជាងគេរបស់ពិភពលោក ថ្មីៗនេះបានប្រកាសថា ខ្លួននឹងដំឡើងថ្លៃប្រេងសម្រាប់អ្នកទិញនៅតំបន់អាស៊ី ដោយការដំឡើងថ្លៃនេះ នឹងចាប់ផ្ដើមនៅខែក្រោយ។ ក្រុមហ៊ុន Saudi Aramco អ្នកផលិតប្រេងរបស់រដ្ឋនឹងដំឡើងតម្លៃប្រេងឆៅប្រភេទ Arab Light ក្នុងខែសីហាចំនួន ៩.៣០ដុល្លារក្នុងមួយបារ៉ែល លើសពីតម្លៃស្តង់ដារក្នុងតំបន់។ ការដំឡើងតម្លៃមកចំនួននេះ មានន័យថាតម្លៃរបស់អ្នកផលិតប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក បានហក់ឡើងខ្ពស់ហួសពីប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា ដែលស្ទើរតែលើសពីកម្រិតខ្ពស់កាលពីមុនគឺ ៩.៣៥ ក្នុងមួយបារ៉ែលក្នុងខែឧសភា។ ជាមួយគ្នានេះដែរ វាគឺជាការកើនឡើងមួយទៀតនៃតម្លៃនៅឆ្នាំនេះ ដោយសារអ្នកផលិតប្រេងបានជួបការលំបាកក្នុងការបំពេញតម្រូវការនៅឆ្នាំនេះ ចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងប្រេងរុស្ស៊ី។ គួរបញ្ជាក់ថា តម្លៃប្រេងរបស់អារ៉ាប៊ីសាអូឌីតសម្រាប់អាស៊ី បានកើនឡើងជាង ៧ដុល្លារចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ នេះបើយោងតាម ​​​​Bloomberg៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 11, 2022
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ មន្ត្រីជញ្ជីងចល័ត និងអភិបាលរងខេត្តបាត់ដំបង បានលើកឡើងដូចគ្នាថា ក្រុមអ្នករកស៊ីប្រមូលទិញពោត និងកសិផលនានានៅតាមជាយដែន គឺជាអ្នកនៅពីក្រោយ និងជាអ្នកលើកទឹកចិត្តឱ្យឈ្មួញថៃចូលមកដឹកលើសទម្ងន់នៅក្នុងប្រទេសកម្ពុជា។ ការដឹកលើសទម្ងន់ត្រូវបានរកឃើញថា ជាមូលហេតុចម្បងមួយក្នុងការធ្វើឱ្យផ្លូវឆាប់សឹករិចរិល និងឆាប់ខូចមុនអាយុកាលកំណត់តាមបច្ចេកទេស។ ផ្លូវនៅតាមព្រំដែនភាគច្រើនជាផ្លូវកម្រិតប្រភេទកៅស៊ូមួយស្រទាប់ ឬហៅថា DBST។ ប្រភេទផ្លូវនេះ មិនអាចឱ្យការដឹកជញ្ជូនដាក់ទម្ងន់តាមអំពើចិត្តនោះឡើយ ឬលើសពីទម្ងន់ដែលច្បាប់បានកំណត់នោះឡើយ។ បើមិនដូច្នោះផ្លូវនឹងឆាប់ខូច និងឆាប់សឹករិចរិលមុនកាលកំណត់មិនខាន។ រូបមន្តនៃការដឹកជញ្ជូនបានរកឃើញថា រថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងធ្វើចរាចរនៅលើផ្លូវនោះ។ បើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១មុឺនគ្រឿង ធ្វើចរាចរណ៍នៅលើដងផ្លូវ ពោល គឺយកចំនួនទម្ងន់ដឹកលើសនោះគុណបន្តគ្នាចំនួន៣ដង

    July 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ព្រឹទ្ធសភា និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយនឹងសភា រដ្ឋាភិបាល ប្រជាជនជប៉ុន និងក្រុមគ្រួសារសព ចំពោះការបាត់បង់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រី ប្រទេសជប៉ុន ដែលជាឥស្សរជនដ៏ឆ្នើម និងជាទីគោរពស្រឡាញ់របស់ប្រជាជនជប៉ុន និងជាមិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។ ដោយចងចាំជានិច្ចនិរន្តរ៍ចំពោះមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ឯកឧត្តមចំពោះប្រទេស និងប្រជាជនកម្ពុជា

    July 11, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៥,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៥,៦០០រៀលក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    July 11, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្លួនថា ជំងឺកូវីដ-១៩នឹងផ្ទុះការរាតត្បាតខ្លាំងឡើងវិញនៅទូទាំងប្រទេសថៃនៅក្នុងអំឡុងខែសីហា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដាកន្លងទៅ។ យ៉ាងណាក្តី បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ ថៃបានបញ្ជាក់ថា រលករាតត្បាតនេះអាចនឹងធ្លាក់ចុះមកវិញនៅអំឡុងខែវិច្ឆិកា ប្រសិនបើពលរដ្ឋបានចូលរួមសហការណ៍ជាមួយអាជ្ញាធរដោយការទទួលខុសត្រូវខ្ពស់ក្នុងការទប់ស្កាត់ការចម្លង តាមរយៈនាំគ្នាពាក់ម៉ាស់ កាត់បន្ថយការជួបជុំ រក្សាគម្លាត និងរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន។ បើតាមលោកវេជ្ជបណ្ឌិត Nitiphat Chierakul ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងប្រចាំនៅមន្ទីរពេទ្យ Siriraj បានព្យាករណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃអាចនឹងកើនឡើងដល់ខ្ទង់ ២០,០០០-៣០,០០០នាក់ក្នុងមួយថ្ងៃឡើងវិញ ខណៈនាពេលបច្ចុប្បន្ននេះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ជាមធ្យមគឺមានចំនួនប្រមាណជា ២,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ នៅចំពោះមុខរលកនៃការរាតត្បាតកូវីដ-១៩ទ្រង់ទ្រាយធំឡើងវិញនេះ លោកវេជ្ជបណ្ឌិត Nitiphat Chierakul បានអំពាវឲ្យពលរដ្ឋថៃគ្រប់រូបដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់គ្រាន់ត្រូវប្រញាប់ទៅទទួលយកវ៉ាក់សាំងឲ្យបានលឿនបំផុត ពោលគឺមុនខែសីហាចូលមកដល់ និងត្រៀមការពារខ្លួនពីមេរោគក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

    July 11, 2022
  • ព័ត៌មានអន្តរជាតិ

    ស្រីលង្កា៖ ប្រធានាធិបតីនៃប្រទេសស្រីលង្កាគឺលោក Gotabaya Rajapaksa បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ម្សិលមិញថា រូបគាត់នឹងលាលែងចេញពីតំណែងជាថ្នាក់ដឹងនាំកំពូលនេះហើយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។ ការសម្រេចបោះបង់ចោលតំណែងជាប្រធានាធិបតីនេះត្រូវបានធ្វើឡើងក្រោយប្រជាពលរដ្ឋស្រីលង្កាជាច្រើននាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មទ្រង់ទ្រាយធំនិងបាននាំចូលទៅអុកឡុកដល់ក្នុងវិមានរដ្ឋាភិបាលស្រីលង្កានិងទៅដល់ផ្ទះរបស់លោក Gotabaya Rajapaksa ផ្ទាល់ទៀតផង។ ហេតុផលចម្បងនៃការចុះថ្នាក់ធ្វើបាតុកម្មនោះគឺដើម្បីសម្តែងនូវការមិនពេញចិត្តចំពោះការដឹកនាំប្រទេសរបស់ប្រធានាធិបតី Gotabaya Rajapaksa ដែលធ្វើឲ្យស្រីលង្កាបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន និងទាមទារឲ្យលោកប្រធានាធិបតីរូបនេះត្រូវចុះចេញពីតំណែងតែម្តង ដើម្បីផ្តល់ឱកាសឲ្យអ្នកដែលមានសមត្ថភាពមកកាន់ការងារនេះវិញម្តង។ បើយោងតាមអ្នកនាំពាក្យឲ្យរដ្ឋាភិបាលស្រីលង្កាបានបញ្ជាក់ថា បើគ្មានអ្វីប្រែងប្រួលនោះទេគឺលោក Gotabaya Rajapaksa នឹងត្រូវចុះចេញពីតំណែងនៅថ្ងៃពុធ ទី១៣ ខែកក្កដានេះហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 11, 2022
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ ក្នុងពេលអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតចូលសួរសុខទុក្ខជនពិការមួយក្រុម ដែលប្រកបរបរម៉ាស្សានៅក្បែរសណ្ឋាគារនោះ។ ហាងម៉ាស្សាមានឈ្មោះថា «សំណាង ខេមបូឌា» គឺជាកន្លែងម៉ាស្សាផ្តល់សេវាដោយជនពិការភ្នែក។ ការអញ្ជើញចូលសួរសុខទុក្ខជនពិការនៅក្នុងហាងម៉ាស្សានេះ មិនមានបានរៀបចំទុកជាមុននោះឡើយ ពោលជាការអញ្ជើញចូលសួរសុខទុក្ខដោយមិនបានព្រៀងទុក។ ពេលធ្វើដំណើរចាកចេញពីកម្មវិធីសម្តេចតេជោ ហ៊ុន សែន ក៏បានក្រឡេកឃើញ ហើយសម្តេចក៏បានប្រាប់អ្នកបើកបរឱ្យឈប់ និងដើរចូលទៅក្នុងហាងម៉ាស្សានោះតែម្តង។ វត្តមានរបស់សម្តេចតេជោ បានធ្វើឱ្យបងប្អូនជនពិការបម្រើការងារនៅក្នុងហាងស្រឡាំងកាំងភ្ញាក់ផ្អើល ហើយក៏រំភើបផងដែរ។ ក្រៅតែពីការសាកសួរសុខទុក្ខ និងព័ត៌មានពាក់ព័ន្ធនឹងការប្រកបរបរហើយនោះ សម្តេចតេជោ ហ៊ុន សែន

    July 11, 2022
  • សិល្បៈ

    ហេតុការណ៍ដែលគេនឹកស្មានមិនដល់ បានកើតឡើងលើតារាសម្តែងបែបកំប្លែងគឺលោក Peypey Dy ខណៈពេលដែលរូបលោកនិងក្រុមការងារបានធ្វើដំណើរចេញពីថតរឿងខ្មោច ដែលមានចំណងជើងថា “ព្រៃតាយហោង” នៅខេត្តប៉ៃលិន។ តារាសម្តែងសំបូរវោហាររូបនេះបានរៀបរាប់នៅលើ Facebook របស់ខ្លួនទាំងអារម្មណ៍មិនអស់ចិត្ត និងនឹកស្មានមិនដល់ ដោយលោកធ្លាប់ថតរឿងខ្មោចច្រើន និងធ្លាប់ជួបរឿងច្រើនមកហើយ តែលើកនេះមកជួបរឿងដែលនឹកស្មានមិនដល់បែបនេះ។ Peypey Dy បានរៀបរាប់ថា៖ “មកថតរឿង ព្រៃតាយហោងនៅប៉ៃលិន ខ្ញុំបានមកថតនៅប៉ៃលិនថ្ងៃនេះ ហើយថតចប់ក៏គិតថាចេញទៅសៀមរាបទាំងយប់ដើម្បីថតត តែជួបរឿងមិនគួរជួប មិនដឹងថាជារឿងចៃដន្យឬយ៉ាងម៉េច? ឡានធ្លាក់ក្រឡុកបែកកង់ស្មានមិនដល់ មិនអាចធ្វើដំណើរទៅទៀតបាន ហើយនៅកន្លែងបែកនោះមានសំណែនពែ តើជារឿងចៃដន្យ ឬយ៉ាងម៉េច?” បន្ថែមពីនេះលោកបាននិយាយថា ៖ “ខ្ញុំថតរឿងខ្មោចច្រើនហើយ ខ្ញុំជួបច្រើនហើយ តែលើកនេះវាកាន់តែស្តែង”៕

    July 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ឈរនៅលើកំពូលតារាងនៃសន្ទស្សន៍ ស្តីពីការងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់ Asia Nikkei កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានបន្តទៀតថា កម្ពុជាបានឡើងមកឈរនៅចំណាត់ថ្នាក់ទី១ នៅក្នុងខែមិថុនា បន្ទាប់ពីស្ថិតនៅលេខ២ និងលេខ៣ តាំងពីខែមីនាមក។ ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានពីការផ្ទុះឡើងម្តងទៀត នៃគ្រោះមហន្តរាយនៃការរីករាលដាលវីរុសកូវីដ-១៩នេះ ហើយបានអំពាវនាវដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ។ ជាមួយគ្នានេះ ប្រទេសវៀតណាម

    July 11, 2022