- Khmerpress
- ព័ត៌មានអន្តរជាតិ
អង់គ្លេស៖ គណបក្សអភិរក្សនិយមនៅអង់គ្លេសបានបញ្ជាក់ឲ្យដឹងថា បេក្ខភាពនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសថ្មី ដែលត្រូវចូលមកកាន់តំណែងជំនួយលោក Boris Johnson នឹងត្រូវប្រកាសឲ្យដឹងជាសាធារណៈនៅថ្ងៃទី ៥ ខែកញ្ញា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដានេះ។ គួរបញ្ជាក់ជូនថា លោក Boris Johnson នឹងត្រូវចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី ក្រោយប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងចំណោមពលរដ្ឋអង់គ្លេស ក្នុងចំណោមសមាជិករដ្ឋាភិបាល ខណៈគណបក្សអភិរក្សនិយមដែលជាគណបក្សកំពុងកាន់អំណាចនោះក៏ផ្តើមលែងមានទំនុកចិត្តចំពោះរូបគាត់ផងដែរ។ គួររម្លឹកថា ការធ្លាក់ចុះប្រជាប្រិយភាពនិងទំនុកចិត្តចំពោះលោក Boris Johnson បានកើតឡើងព្រោះតែគាត់បានបង្កើតឲ្យមានរឿងអាស្រូវជាបន្តបន្ទាប់ ដូចជារៀបចំពិធីខួបកំណើតក្នុងសម័យកូវីដ-១៩កំពុងផ្ទុះខ្លាំងនិងធ្វើការជួបជុំគ្នាទទួលទានគ្រឿងស្រវឹងក្នុងវិមានរដ្ឋាភិបាលយ៉ាងសប្បាយរីករាយ ខណៈដែលប្រទេសអង់គ្លេសទាំងមូលកំពុងបិទខ្ទប់ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអង់គ្លេសជាច្រើនរូបហើយដែលបានចុះចេញពីតំណែងព្រោះហេតុផលដូចគ្នា ហើយលោក Boris Johnson
July 12, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរនៅលើផ្លូវល្បឿនលឿន ដែលសាងសង់មិនទាន់រួចរាល់ជាស្ថាពរនោះ។ ការហាមនេះ កើតមានឡើងបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរជាច្រើនករណីនៅលើផ្លូវល្បឿនលឿន ជាពិសេសគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញ។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកក្កដា នេះ បានគូសបញ្ជាក់ថា ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងទាន់ពេលវេលាបានគ្រោងទុក និងចៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួង បានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews
July 12, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងថាអ៉ីរ៉ង់កំពុងត្រៀមបញ្ជូនយន្ដហោះដ្រូនរាប់រយគ្រឿង ក្នុងនោះរួមមានទាំង យន្ដហោះដ្រូនប្រយុទ្ធប្រដាប់ដោយមីស៊ីល ទៅឱ្យរុស្ស៉ីដើម្បីប្រើប្រាស់ នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ដែលលោកខាងលិចចាត់ទុកថាជាការឈ្លានពាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។ ផែនការបញ្ជូនយន្ដហោះដ្រូនខាងលើរបស់អ៉ីរ៉ង់ ទៅឱ្យរុស្ស៉ី ត្រូវបានប្រកាសដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) នៅឯសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក ស៊ូលីវ៉ាន់ បានគូសបញ្ជាក់ដូច្នេះថា «ព័ត៌មាន របស់យើងបានបញ្ជាក់ថារដ្ឋាភិបាលអ៉ីរ៉ង់កំពុងត្រៀមបញ្ជូនយន្ដហោះដ្រូនរាប់រយគ្រឿងឱ្យរុស្ស៉ី
July 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យបង់ពន្ធនិងអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់។ អនុលោមតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការអនុវត្តគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសនៅសេសសល់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រាប ដូចខាងក្រោម៖ ១.ម្ចាស់រថយន្តចង្កូតស្ដាំ ដែលបានកក់ប្រាក់ពន្ធ និងអាកររួចតែពុំទាន់កែចង្កូត អាចមកទទួលយកបង្កាន់ដៃ ពន្ធយានយន្ត ដោយមានជម្រើសក្នុងការកែ ឬមិនកែចង្កូត ដើម្បីយកទៅចុះបញ្ជីធ្វើផ្លាកលេខ។ ២.ម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធ ដែលនៅសល់ (ពុំទាន់បានកក់ប្រាក់ពន្ធ
July 12, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីអ្នកជំងឺកូវីដ-១៩ ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ដែលបង្ហាញឲ្យឃើញថា ស្ថានភាពឆ្លងនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មានការកើតសារឡើងវិញ ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើអ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រ ក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេសមួយចំនួន។ ក្រសួងបន្តថា ការចរាចរនៃពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿន ជាងពពួកអូមីក្រុងមុនៗ
July 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ * ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង។ * ចាប់ពីថ្ងៃទី១៥-១៩ ខែកក្កដា ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖
July 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីការបង្ការការចម្លងជំងឺអុតស្វា(Monkeypox) ។ ក្រសួងសុខាភិបាល ក៏បានឲ្យដឹងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ពីករណីជំងឺអុតស្វា ចំនួន៧,៨៩២ករណី និងបាត់បង់ជីវិត ៣នាក់ ត្រូវបានរាយការណ៍ពី៦៣ប្រទេស ក្នុងតំបន់ចំនួន៥របស់អង្គការសុខភាពពិភពលោក រួមមាន តំបន់អាមេរិក, អាហ្វ្រិក, អឺរ៉ុប, មេឌីទែរ៉ាណេខាងកើត និងអាស៉ីប៉ាស៉ីហ្វិកខាងលិច ក្នុងនោះ ៩៨ភាគរយនៃករណីអុតស្វា កើតមានពីថ្ងៃទី១២ ខែឧសភា
July 11, 2022 - ព័ត៌មានជាតិ
(កៀវ)៖ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អាឡិចស៉ី រ៉េសនីកូវ (Alexey Reznikov) បាននិយាយថា អ៊ុយក្រែនបានប្រមូលកម្លាំងយុទ្ធជន១លាននាក់ នៅក្នុងប្រទេស ក្រោមការបង្គាប់បញ្ជារបស់ លោកប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ដើម្បីដណ្តើមយកតំបន់ភាគខាងត្បូងរបស់ខ្លួនមកវិញ។ នេះបើយោងតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍ជាមួយកាសែតអង់គ្លេស ដឺ ថែមស៍ (The Times) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក រ៉េសនីកូវ បានគូសបញ្ជាក់ថា
July 11, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៉ិនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ លោក អាបេ សិនហ្សូ បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ ភ្លាមៗបន្ទាប់ពីទទួលដំណឹង ពីមរណភាពរបស់ លោក អាបេ, សម្ដេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៨
July 11, 2022 - ព័ត៌មានជាតិ
ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាចម្រៀង Original លោក សាយ បានឲ្យដឹងថា ដោយសង្កេតឃើញថា មានសំរាមនៅតំបន់ដែលយើងបោះតង់ សសរស្ដុក ពួកយើងបានធ្វើការប្រមូលសំរាមដាក់នៅក្នុងបេ រៀបចំសំរាមដាក់ដោយឡែក មានដូចជាសំរាមជាដក សំរាមជាកំប៉ុង និងសំរាមជាប្លាស្ទិក ប្រមូលបានទាំងអស់ ១៥បេ ព្រមទាំងសំរាមរបស់ពួកយើងផ្ទាល់ ២បេ សរុប១៧បេ ហ៊ាមួយគូទឡាន pick up ប្រហែលជាង ៣០០គីឡូ យើងធ្វើការដឹកចេញមកវិញពីតំបន់សសរស្តុក ទៅកាន់កន្លែងចាត់ចែងដុតសំរាម របស់អាជ្ញាធរឧទ្យានគីរីរម្យ។ ពួកយើងមានគ្នាទាំងអស់១៣នាក់ ដែលចំណាយពេលប្រហែលតែ ១ម៉ោងប៉ុណ្ណោះពួកយើងអាចរើសសំរាមនៅបរិវេណសសរស្តុកទាំងអស់។ ពួកយើងបានធ្វើការសំអាតមុនពេលចាប់ផ្តើមបោះតង់
July 11, 2022









