- Khmerpress
- ព័ត៌មានអន្តរជាតិ
(សៀងហៃ)៖ មន្ត្រីម្នាក់បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យនេះថា ទីក្រុងសៀងហៃបានរកឃើញករណីកូវីដ១៩ អូមីក្រុងប្រភេទថ្មីមួយទៀតគឺ BA.5.2.1 ដែលជាសញ្ញាបង្ហាញពីការលំបាក ដែលប្រទេសចិនប្រឈមមុខក្នុងការបន្តគោលនយោបាយ «សូន្យ-កូវីដ» របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។ លោក Zhao Dandan អនុប្រធានគណៈកម្មការសុខភាពទីក្រុងបាននិយាយថា ករណីនេះត្រូវបានរកឃើញនៅក្នុងសង្កាត់ហិរញ្ញវត្ថុ Pudong កាលពីថ្ងៃទី០៨ ខែកក្កដា ដោយវាមានទំនាក់ទំនងជាមួយនឹងករណីមកពីក្រៅប្រទេស។ ទីក្រុងសៀងហៃដែលស្ថិតនៅភាគខាងកើតប្រទេសចិន ទើបតែដើរចេញពីវិធានការបិទខ្ទប់ដែលមានរយៈពេល ២ខែនៅដើមខែមិថុនាកន្លងទៅ ប៉ុន្តែវាបានបន្តដាក់កម្រិតយ៉ាងតឹងរ៉ឹង ដោយបិទអគារ ឬបរិវេនណាមួយភ្លាមៗនៅពេលដែលខ្សែចម្លងសក្តានុពលថ្មីលេចឡើង។ លោក Zhao ប្រធានគណៈកម្មាការសុខភាពសៀងហៃបានព្រមានថា
July 11, 2022 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុន Twitter បានជួលក្រុមហ៊ុនច្បាប់អាមេរិក Wachtell, Lipton, Rosen & Katz LLP ដើម្បីរៀបចំឯកសារ ប្ដឹង កំពូល មហាសេដ្ឋីលំដាប់លេខមួយគឺលោក Elon Musk បន្ទាប់ពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញលក់ដែលមានតម្លៃរហូតដល់ ៤៤ពាន់ លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ លោក Musk បច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានបញ្ចប់កិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ដោយបាននិយាយថា ក្រុមហ៊ុន Twitter
July 11, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ នឹងអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៉ិនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ លោក អាបេ សិនហ្សូ បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ ភ្លាមៗបន្ទាប់ពីទទួលដំណឹង ពីមរណភាពរបស់ លោក អាបេ, សម្ដេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៨
July 11, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពិបានធ្វើការតាមដានការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ បានធ្វើឲ្យបណ្តាខេត្ត និងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះនៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឲ្យផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹកភ្លៀង។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ អាស្រយ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេង ដែលអាចកើតមានជាយថាហេតុ។ ក្រសួងធនធានទឹក
July 11, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ ជនសង្ស័យ ៥នាក់ ត្រូវបានចាប់ខ្លួនជាប់ពាក់ព័ន្ធការលួចរថយន្ត។ ប្រភពពីសម្ថកិច្ចបានឱ្យដឹង នៅថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២២នេះថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ខ្លួនបានទទួលពាក្យបណ្តឹងពីលោក ឆេម សុគង់ ពីការបាត់រថយន្ត ដែលបានយកទៅទុកឱ្យជាងជួសជុលនៅយានដ្ឋាន ភី.អ.វ៉ាយ ហេីយត្រូវបានជាងលួចយកទៅបាត់។ ក្រោយពីទទួលបានពាក្យបណ្តឹងនេះ កម្លាំងនគរបាលខេត្តសៀមរាប បានស្រាវជ្រាវ ដោយបានសហការជាមួយនគរបាលខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តព្រៃវែង។ ប្រតិបត្តិការនេះ បានឈានទៅឃាត់ខ្លួនជនសង្ស័យ ៥ នាក់មកសាកសួរ។ ជនសង្ស័យទាំង៥នាក់ដែលបានឃាត់ខ្លួននេះរួមមាន៖ ទី១ ឈ្មោះ ហេង សុភ័ក្រ ភេទប្រុស
July 10, 2022 - ព័ត៌មានជាតិស្ថានទូតជប៉ុននៅកម្ពុជា ប្រកាសបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់លោក អាបេ ស៊ីនហ្សូ
យោងតាមការបញ្ជាក់ពី ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះថា សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ នៅតាមទីតាំងនិងកាលបរិច្ឆេទដូចខាងក្រោម៖ ១. សា្ថនទូតជប៉ុននៅភ្នំពេញ ១) កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច) ២) ទីតាំង៖ ស្ថានទូតជប៉ុន (បន្ទប់ក្បែរផ្នែកធ្វើទិដ្ឋាការ) ៣) កំណត់សម្គាល់៖ – នៅពេលមកដល់ទីតាំងកំណត់ខាងលើ សូមបញ្ជាក់ជាមួយសន្តិសុខស្ថានទូតថា មកក្នុងគោលបំណងដើម្បីសរសរសាររំលែកទុក្ខ
July 10, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា មហាសេដ្ឋី Elon Musk បានដកខ្លួនចេញពីកិច្ចព្រមព្រៀង Twitter ចំនួន ៤៤ពាន់លានដុល្លារហើយ។ អ្នកមានបំផុតលើលោករូបនេះ បាននិយាយកាលពីល្ងាចថ្ងៃសុក្រថា គាត់កំពុងបញ្ចប់កិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លាររបស់គាត់ដើម្បីទិញ Twitter ដោយសារតែក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានបរាជ័យក្នុងការផ្តល់ព័ត៌មានអំពីគណនីក្លែងក្លាយនៅលើវេទិកា។ ជាមួយគ្នានេះដែរ មេធាវីរបស់ Musk បាននិយាយនៅក្នុងឯកសារមួយថា Twitter បានបរាជ័យ ឬបដិសេធមិនឆ្លើយតបទៅនឹងសំណើជាច្រើនសម្រាប់ព័ត៌មានអំពីគណនីក្លែងក្លាយ ឬ spam នៅលើវេទិកា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរថា មុនពេលសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង
July 9, 2022 - ព័ត៌មានអន្តរជាតិ
(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានភៀសខ្លួនចេញពីគេហដ្ឋានរបស់លោកក្នុងរដ្ឋធានី កូឡុំបូ មុននឹងទូរទស្សន៍នៅក្នុងស្រុកជាច្រើនរាយការណ៍ពីក្រុមបាតុកររាប់ពាន់នាក់ធ្វើបាតុកម្មតវ៉ាទាមទារឱ្យលោកចុះចេញពីតំណែង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីយោធាជាន់ខ្ពស់ស្រីលង្កាម្នាក់។ មន្ត្រីរូបនេះដដែល បានប្រាប់ AFP ដូច្នេះថា «លោកប្រធានាធិបតីត្រូវបានជម្លៀសចេញពីគេហដ្ឋានដោយសុវត្ថិភាព ហើយកងទ័ពបានបាញ់ព្រមានទៅលើអាកាសដើម្បីរារាំង ក្រុមបាតុករដែលកំពុងខឹងសម្បារ និងព្យាយាមសម្រុកចូលគេហដ្ឋានរបស់លោក»។ ប៉ុន្តែមន្ត្រីរូបនេះមិនបានបញ្ជាក់ថាតើលោក Gotabaya កំពុងស្ថិតនៅ ទីណានោះទេ។ គួរបញ្ជាក់ថា ក្រុមបាតុករ
July 9, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះបានចុះហត្ថលេខាលើកញ្ចប់ជំនួយអាវុធថ្មីមួយមានទំហំទឹកប្រាក់ ៤០០លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលស៊េរីទំនើប HIMARS ចំនួន ៤គ្រឿង និងគ្រាប់រំសេវមួយចំនួនធំ ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។ កញ្ចប់ជំនួយយោធាថ្មីខាងលើរបស់សហរដ្ឋអាមេរិក មានគោលបំណងពង្រឹងសមត្ថភាពទាហានអ៊ុយក្រែន ខណៈពួកគេកំពុងប្រឈមមុខនឹងការផ្លោង គ្រាប់កាំភ្លើងពីសំណាក់ទាហានរុស្ស៉ីឥតឈប់ឈរ។ ចាប់តាំងពីបើកការវាយលុកលុយចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ទាហានរុស្ស៉ី បានគ្រប់គ្រងទឹកដីអ៊ុយក្រែនជាច្រើន តួយ៉ាងដូចជានៅភាគខាងត្បូង និងភាគខាងកើតប្រទេស។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានបញ្ជាក់ថាប្រព័ន្ធមីស៊ីល
July 9, 2022 - ព័ត៌មានជាតិ
សិង្ហបុរី៖ ករណីឆ្លងជំងឺអុតស្វា Monkeypox នៅលើទឹកដីសិង្ហបុរីត្រូវបានអាជ្ញាធររកឃើញដល់ករណីទី ៤ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ដោយគិតត្រឹមល្ងាចថ្ងៃសុក្រ ទី៨ ខែកក្កដាម្សិលមិញនេះ។ អ្នកជំងឺអុតស្វា Monkeypox ទី៤នោះគឺជាអ្នកដំណើរជនជាតិឥណ្ឌាវ័យ ៣០ឆ្នាំម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអាឡឺម៉ង់កាលពីជាង ២សប្តាហ៍មុន ហើយការរកឃើញលទ្ធផលវិជ្ជមានជំងឺអុតស្វា Monkeypox នេះគឺត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលជំងឺកំពុងធ្វើចត្តាឡីស័ក។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា អ្នកជំងឺបានផ្តើមចេញកន្ទួលរមាស់កាលពីថ្ងៃទី៣០ ខែមិថុនា និងផ្តើមមានអាការៈក្តៅខ្លួននៅថ្ងៃទី៧ ខែកក្កដា ហើយក៏បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី៨ ខែកក្កដាម្សិលមិញនេះតែម្តង។ គួរបញ្ជាក់ជូនថា នៅក្នុងចំណោមអ្នកឆ្លងជំងឺអុតស្វា Monkeypox ទាំង ៤ករណី ដែលត្រូវបានរកឃើញនៅលើទឹកដីសិង្ហបុរីនោះគឺមាន
July 9, 2022









