Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ អូស្ត្រាលី បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់កុមារ ចំនួន ១៩៦,៨០០ដូស នៃចំនួនដែលនឹងប្រគល់សរុប ៤៨២,៤០០ដូស ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា ព្រមទាំងបានប្រគល់ជូនកម្ពុជារួចរាល់ហើយ ដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា អញ្ជើញប្រគល់ និងទទួលនូវជំនួយវ៉ាក់សាំងនេះ។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលី បានបញ្ជាក់ថា ការប្រគល់ប្រគល់ជូនវ៉ាក់សាំងនៅពេលនេះ គឺជាការបន្ថែមទៅលើជំនួយ វ៉ាក់សាំង Pfizer-BioNtech ចំនួន២,៣៥ដូស

    July 8, 2022
  • ព័ត៌មានជាតិ

    មូលនិធិគន្ធបុប្ផាកម្ពុជាសូមគោរពជម្រាបជូនសប្បុរជន សាធារណជនទាំងក្នុង និងក្រៅប្រទេស សារព័ត៌មានជាតិ-អន្តរជាតិជម្រាបថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ”សម្រាប់គន្ធបុប្ផា បានបិទបញ្ចប់ជាមួយការទទួលបានលទ្ធផលគួរជាទីមោទនៈ និងទទួលបានថវិកាបរិច្ចាគចំនួន ១ ១៦២ ០៨២ ៥១៧ រៀល។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណសប្បុរសជនទាំងអស់ដែលតែងតែបន្តបរិច្ចាគជូន​មូលនិធិគន្ធបុប្ផាកម្ពុជា និងជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង-ស្ថាប័ន សារព័ត៌មាន និងក្រុមហ៊ុននានា ដែលបានសហការផ្សព្វផ្សាយអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ” នាពេលកន្លងមកនេះ។ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ”សម្រាប់គន្ធបុប្ផា គឺជាយុទ្ធនាការប្រចាំឆ្នាំថ្មីបន្ថែមមួយទៀតក្នុងចំណោមយុទ្ធនាការផ្សេងៗដទៃទៀតរបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលបានរៀបចំឡើងដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងជាការបំផុសស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នាក្នុងការបន្តកិច្ចដំណើរការរបស់មូលនិធិគន្ធបុប្ផាទាំង៥

    July 8, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ ដែលបានចូលរួមសហការអនុវត្តតាមសេចក្តីណែនាំ និងបំពេញលក្ខខណ្ឌផ្សេងៗរបស់ក្រសួងនាពេលកន្លងមក។ ជាមួយគ្នានេះ ក្រសួងក៏នៅតែសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងនៅតែប្រកាន់ស្មារតីបន្តការចូលរួមសហការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា ដោយរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ មិនត្រូវធ្វើការប្រមូលផ្តុំប្តឹងតវ៉ា ដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិត ធ្វើឲ្យប៉ះពាល់ដល់ពេលវេលា ផលប្រយោជន៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សូមអំពាវនាវដល់ ជាម្ចាស់យានយន្ត គ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនផងដែរ សូមមេត្តា កុំប្រេីឱកាសនៃការប្រមូលផ្ដុំក្នុងរូបភាពណាមួយ ដើម្បីស្នើសុំ ឬទាមទារឱ្យមានការលើកលែងលើលក្ខខណ្ឌណាមួយពាក់ព័ន្ធនឹងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុវត្ថិភាពយានយន្ត បង្កឱ្យមានកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ព្រមទាំងធ្វើឱ្យផ្លូវថ្នល់របស់យើងឆាប់ខូចមុនអាយុកាលកំណត់។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម សាធារណជនទាំងអស់ មេត្តាជ្រាប

    July 8, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួន ២០ម៉ឺនដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ វ៉ាក់សាំងនេះ ត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា អញ្ជើញប្រគល់ និងទទួលនូវជំនួយវ៉ាក់សាំងនេះ។ ប្រទេសអូស្ត្រាលី ជាប្រទេសមួយ ដែលបានផ្តល់ជំនួយជាច្រើនផងដែរ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។ ជំនួយនោះរួមមានការការផ្តល់ថវិកាជាជំនួយឥតសំណងប្រមាណ ២៨លានដុល្លារអាមេរិក ដើម្បីជួយបណ្តុះបណ្តាល និងបំពាក់បរិក្ខារចាំបាច់មួយចំនួន។ អូស្ត្រាលី ក៏បានធ្វើការជាមួយដៃគូនានា

    July 8, 2022
  • ព័ត៌មានជាតិ

    លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលបង់ថ្លៃផាកពិន័យជូនមន្ដ្រីនគរបាលចរាចរណ៍នៅស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយមន្ដ្រីនគរបាលឃាត់រថយន្ដរបស់លោក ដែលបើកបរលើសល្បឿនកំណត់ ពេលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៦ ក្នុងគោលបំណងទៅខេត្តសៀមរាប។ តាមរយៈរូបភាពដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម Facebook បានបង្ហាញពីរូប លោក ហ៊ុន ម៉ានី កំពុងប្រគល់ថវិកាជូនមន្ដ្រីនគរបាលចរាចរណ៍ ក្រោយពីទទួលបានបង្កាន់ដៃផាកពិន័យ ពាក់ព័ន្ធការបើកបរល្មើសច្បាប់ នៅវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ។ នគរបាលដែលផាកពិន័យរថយន្ដល្មើសច្បាប់ ដែលមានលោក ហ៊ុន ម៉ានី នៅក្នុងនោះ គឺជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ នៅលើផ្លូវជាតិលេខ៦

    July 7, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ដើម្បីថែរក្សាទីក្រុងឲ្យមានភាពស្រស់ស្អាត និងអនាម័យជាទីក្រុងទេសចរណ៍ អាជ្ញាធរក្រុងព្រះសីហនុ បានចុះផ្សព្វផ្សាយណែនាំពីការរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យឆ្នេរសមុទ្រ ដោយបានប្រាប់អ្នកលក់ដូរ ចល័តតាមឆ្នេរសមុទ្រ និងដងផ្លូវឱ្យបញ្ឈប់ការដាក់តុ កៅអី និងដាក់ចង្ក្រានដាំស្លរម្ហូបអាហារនៅលើឆ្នេរ ត្រឹមថ្ងៃទី៧ នៃខែកក្កដា ឆ្នាំ២០២២។ នៅក្រុងព្រះសីហនុ ថ្ងៃទី០៦ ខែកក្កដានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ប្រាប់ឱ្យដឹងថា «ការផ្សព្វផ្សាយណែនាំឱ្យអ្នកលក់ដូរចល័តនៅតាមឆ្នេរសមុទ្រនេះមានរយៈពេលគ្រប់គ្រាន់ហើយ គឺចាប់ផ្ដើមពីថ្ងៃទី២២ ខែមិថុនា រហូតថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ គឺសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរចល័តនៅលើឆ្នេរសមុទ្រមានការចូលរួមសហការនូវការណែនាំប្រមាណ ៩០ភាគរយ ប៉ុន្ដែនៅពេលយប់មានការ

    July 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែមិថុនា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ និងអាករបាន ១,២៩២លានដុល្លារ ស្មើនឹង៥០.០៨ភាគរយ នៃផែនការច្បាប់ថវិកាជាតិ។ នេះបើតាមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ការថ្លែងរបស់លោកបណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលនៃការប្រមូលពន្ធលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ។ លោកបណ្ឌិត គុណ ញឹម បានថ្លែងថា «ក្នុងរយៈពេល៦ខែនេះ គឺយើងបានគ្រប់ផែនការ

    July 7, 2022
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន នឹងលាលែងពីតំណែងប្រធានគណបក្ស Conservative នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរូបលោក បានបាត់បង់សំឡេងគាំទ្រពីសំណាក់គណៈរដ្ឋមន្រ្តី, មន្រ្តី និងសមាជិកសភាជាច្រើនរូប ប៉ុន្តែរូបលោកនឹងនៅបន្តកាន់តំណែងនាយករដ្ឋមន្រ្តី ជាបណ្តោះអាសន្នសិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២។ សារព័ត៌មាន BBC បានបន្ថែមថា ក្រោយការលាលែងខាងលើ ការប្រកួតប្រជែងជ្រើសរើសប្រធានថ្មី សម្រាប់គណបក្សអភិរក្សនិយម (Conservative) នឹងត្រូវធ្វើឡើងក្នុងពេលខាងមុខ ហើយនាយករដ្ឋមន្រ្តីថ្មី ត្រូវគេរំពឹងថា នឹងចូលកាន់តំណែងរួចរាល់ ជំនួសលោក Johnson

    July 7, 2022
  • សិល្បៈ

    កញ្ញា ចំរើន សុភ័ក្ត្រ គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយប្រចាំផលិតកម្មហង្សមាស និងជាអ្នកចម្រៀងភ្លេងខ្មែរផងដែរ ហើយនាពេលថ្មីៗកន្លងទៅនេះ កញ្ញាបានបង្ហោះសារនៅលើគណនីហ្វេសប៊ុក សម្តែងអារម្មណ៍អាក់អន់ចិត្ត ដោយសារតែគេហាក់មិនសូវអោយតម្លៃភ្លេងខ្មែរនៅក្នុងពិធីមង្គលការ ដោយអោយតម្លៃតិចតួចពេក បើធៀបនឹងសេវាកម្មនានា។ កញ្ញា ចំរើន សុភ័ក្ត្រ បានរៀបរាប់ឲ្យដឹងថា៖ «ក្នុងនាមខ្ញុំជាអ្នកចម្រៀងភ្លេងខ្មែរ ខ្ញុំសូមមិននិយាយពីក្រុមវង់ភ្លេងធំៗទេ❌ ហើយក៏សូមសំណូមពរដល់លោកគ្រូអ្នកគ្រូបងប្អូនសិល្បៈករភ្លេងខ្មែរទាំងអស់ ចូលពង្រឹងតម្លៃខ្លួនឯងនិងអោយតម្លៃខ្លួនឯងអោយបានច្រេីនជាងនេះ ព្រោះបើយើងមិនអោយតម្លៃខ្លួនឯងគ្មានអ្នកណាគេអោយតម្លៃយើងទេ ហើយក៏សំណូមពរដល់បងៗសំអាងការក៏ដូចគ្នា ទទួលគេរាប់ពាន់$ រាប់ម៉ឺន$ អោយភ្លេង 200ទៅ300$អីអស់ហើយ ម្ចាស់ដេីមការខ្លះក៏ចឹងដែរ​ ចំណាយផ្ការាប់ម៉ឺន$មិនតទេ​ តែមកតភ្លេងខ្មែរញាក់សាច់​ មួយវង់6ទៅ7នាក់អោយ​គ្នា 2ទៅ3រយ😐 លោកគ្រូព្រះអាចារ្យក៏ចឹងដែរ គាត់ជាអ្នកមានចំណេះដឹង អ្នកដឹកនាំកម្មវិធីទាំងមូល អោយគាត់50$

    July 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជា បានថ្លែងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាកកម្ពុជា នឹងចាត់វិធានការរិតបន្តឹងយ៉ាងតឹងរឹង នៅតាមមាត់ច្រកព្រំដែន ជាពិសេសច្រកពំ្រដែនកម្ពុជាថៃ ដើម្បីទប់ស្កាត់ការលួចបន្លំនាំចូលរថយន្តចង្កូតស្តាំថ្មីៗ ពីថៃមកកម្ពុជាបន្តទៀត។ លោកបណ្ឌិត គុណ ញឹម ថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលនៃការប្រមូលពន្ធលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ។ លោកបានបញ្ជាក់ថា ក្នុងការទប់ស្កាត់នេះ លោកនឹងចេញសេចក្តីណែនាំដល់មន្រ្តីគយ ជាពិសេសការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធនៅតំបន់៣ ដែលគ្រប់ដណ្តប់នៅខេត្តកោះកុង កំពង់ស្ពឺ ព្រះសីហនុ,

    July 7, 2022