Khmerpress
  • ព័ត៌មានអន្តរជាតិ

    (កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa នៅថ្ងៃពុធនេះបានទូរសព្ទទៅមេដឹកនាំរុស្ស៊ី លោក Vladimir Putin និងបានស្នើសុំឥណទានប្រេងឥន្ធនៈ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២២។ លោក Rajapaksa បាននិយាយថា លោកមានការហៅទូរសព្ទមួយទៅលោក ពូទីន ប្រកបដោយផ្លែផ្កា។ ក្នុងអំឡុងការហៅទូរសព្ទនេះ លោក Rajapaksa បានថ្លែងអំណរគុណចំពោះលោក ពូទីន សម្រាប់ការគាំទ្ររបស់រដ្ឋាភិបាលរុស្ស៊ី ដើម្បីជំនះឧបសគ្គកន្លងមក។ លោក Rajapaksa បាននិយាយថា «ខ្ញុំបានស្នើសុំការផ្តល់ជូនការគាំទ្រផ្នែកឥណទាន ដើម្បីនាំចូលឥន្ធនៈទៅកាន់ប្រទេសស្រីលង្កា

    July 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តី ជូនដំណឹងស្តីពីការ អនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន»៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    July 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ មានរៀបចំសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីចាត់កណ្តាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ និងបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បណ្ឌិត គុណ ញឹម

    July 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងឆមាសទី១ ឆ្នាំ២០២២ ការអនុវត្តការងារលើការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទទួលបានលទ្ធផលដូចតទៅ៖ ត្រួតពិនិត្យយានយន្តសរុបចំនួន ១ ៨៣១ ៣៧៤ គ្រឿង ក្នុងនោះ រថយន្តដឹកមិនលើសទម្ងន់មានចំនួន ១ ២៣០ ០១០ គ្រឿងរថយន្តដឹកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ មានចំនួន ៥៩៩ ៧២១គ្រឿង

    July 6, 2022
  • ព័ត៌មានអន្តរជាតិ

    (អូតាវ៉ា)៖ ប្រទេសកាណាដានឹងបោះចោលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា (AstraZeneca) ចំនួន ១៣.៦លានដូស បន្ទាប់ពីរដ្ឋាភិបាលកាណាដា បានស្វែងរកការផ្តល់វ៉ាក់សាំងរាប់លានដូសដល់ប្រទេសផ្សេងទៀត ប៉ុន្តែគ្មានអ្នកទទួលយក ទោះជាករណីឆ្លងកំពុងកើនឡើង ជុំវិញពិភពលោកក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។ កាលពីឆ្នាំ២០២០ កាណាដាបានចុះហេត្ថលេខាលើកិច្ចសន្យា ជាមួយក្រុមហ៊ុនអាស្រ្តហ្សេណេកា ដើម្បីទទួលបានវ៉ាក់សាំងចំនួន២០លានដូស ហើយប្រជាជនកាណាដាចំនួន ២.៣លាននាក់ បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស ភាគច្រើនកាលពីចន្លោះខែមីនា-ខែមិថុនា ឆ្នាំ២០២១។ យ៉ាងណាមិញ បន្ទាប់ពីមានការព្រួយបារម្ភកាលពីអំលុងត្រីមាសទី១ នៃឆ្នាំ២០២១ អំពីបញ្ហាកំណកឈាមដ៏កម្រ ប៉ុន្តែអាចបណ្តាលឱ្យឈានដល់បាត់បង់ជីវិតផងដែរនោះ កាណាដាបានសម្រេចបង្វែរទៅផ្តោតលើ

    July 6, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនៅថ្ងៃនេះឲ្យដឹងថា ក្រុមបុរសស្រឡាញ់បុរស (បុរសរួមភេទជាមួយបុរស) បានក្លាយជាក្ដីកង្វល់ និងការព្រួយបារម្ភដ៏ធំមួយ សម្រាប់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងការបង្កា និងទប់ស្កាត់មិនឲ្យមានការរីករាយដាល នៃជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចបានតាមផែនការគោលដៅយុទ្ធសាស្ត្រ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។ ការថ្លែងពីក្ដីព្រួយបារម្ភរបស់លោកទេសរដ្ឋមន្រ្តី គឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានរៀបចំឡើង ដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមវត្តមានសមាជិក-សមាជិកា មន្ត្រីក្រោមឱវាទ និងអ្នកសារព័ត៌មានជាច្រើននាក់។ លោកទេសរដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា ជាការពិតបច្ចុប្បន្ននេះ យើងបានសង្កេតឃើញថា ក្រុមបុរសរួមភេទជាមួយបុរស គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយពួកគេហាក់មិបានខ្វល់ខ្វាយ ឬចួលរួមទប់ស្កាត់ការរីករាយដាលនៃជំងឺអេដស៍នោះទេ

    July 6, 2022
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក នីកូឡៃ ប៉ាទ្រូសេវ (Nikolay Patrushev) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សព្វាវុធដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជូនទៅកាន់អ៊ុយក្រែន នឹងមិនមានឥទ្ធិពលអ្វីលើប្រតិបត្តិការយោធារបស់រុស្ស៉ី ដែលកំពុងបន្តនោះទេ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពី សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅឯទីក្រុងខាបារ៉ូវស្ក៍ (Khabarovsk) នៃតំបន់ស៉ីបេរី លោក ប៉ាទ្រូសេវ ដែលធ្លាប់ជាប្រធានទីភ្នាក់ងារផ្នែកសន្តិសុខប្រចាំតំបន់នេះ បានគូសបញ្ជាក់ថា «រុស្ស៉ីនឹងសម្រេចគោលដៅរបស់ខ្លួន បើទោះជាសហរដ្ឋអាមេរិក និងលោកខាងលិចផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក៏ដោយ»។ លោក ប៉ាទ្រូសេវ បានបន្ថែមថាប្រតិបត្តិការយោធារបស់រុស្ស៉ី ធ្វើឡើងមិនមែនត្រឹមតែដើម្បីសន្តិសុខរុស្ស៉ីប៉ុណ្ណោះទេ

    July 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុននេះបន្តិច បានឲ្យដឹងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! គិតមកដល់ពេលនេះសប្បុរសជន ដែលបានចូលរួមសម្រាប់បំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់15,614,910ដុល្លារ និងប្រាក់រៀលចំនួន 190.800.000រៀល។ សម្តេចតេជោ បានបន្ថែមទៀតថា នេះជាចលនាជាតិដ៏ធំ ដើម្បីឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥។ ដើម្បីសម្រួលដល់ការចូលរួមរបស់បងប្អូនជាបន្តទៀតអាជ្ញាធរមីនកម្ពុជាបានបើកគណនីនៅធនាគារABA ធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ាដូចមានភ្ជាប់មកជាមួយ។ ខ្ញុំសង្ឃឹមថាជនរួមជាតិយើងទាំងក្នុងនិងក្រៅប្រទេសនឹងបន្តចូលរួមក្នុងយុទ្ធនាការឈានទៅបញ្ចប់សោកនាដកម្មលើទឹកដីដ៏កំសត់របស់យើងត្រឹមឆ្នាំ២០២៥៕

    July 6, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកោះអញ្ជើញជាសាធារណៈ ឲ្យលោក ហៅសុវណ្ណ ច័ន្ទរតនា នាយកប្រតិបត្តិក្រុមហ៊ុន MOLY EXPRESS (CAMBODIA) CO., LTD. ដើម្បីចូលមកបំភ្លឺ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ជាកំហិតនៅទីស្តីការក្រសួង ពាក់ព័ន្ធបណ្ដឹងរបស់ប្រជាពលរដ្ឋលើករណីឆបោក និងមិនអនុវត្តកិច្ចសន្យាទិញសិទ្ធិ និងម៉ាក់សញ្ញា (Franchise) អាជីវកម្មបញ្ញើឆាប់រហ័ស។ ក្នុងលិខិតអញ្ជើញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងករណីនាយកប្រតិបត្តិក្រុមហ៊ុនខាងលើ នៅតែបន្តគេចវេះ មិនចូលរួមបំភ្លឺតាមកាលបរិច្ឆេទកំណត់ខាងលើទេ

    July 6, 2022
  • ព័ត៌មានជាតិ

    សារព័ត៌មាន The Nation កាលពីថ្ងៃទី០៥ ខែកក្កដា ម្សិលមិញនេះ បានចេញផ្សាយពីកសិករកម្ពុជាម្នាក់ ចាប់យករបរចិញ្ចឹមពស់សម្រាប់លក់ទៅឱ្យប្រទេសវៀតណាម។ លោក ម៉េង សារ៉ាត់ អាយុ ៣៤ឆ្នាំ បានឱ្យដឹងថា គាត់បានចាប់អារម្មណ៍ និងការចិញ្ចឹមពស់នេះ បន្ទាប់ពីគាត់បានបាត់បង់ការងារជាអ្នកបោសសម្អាតនៅខេត្តព្រះសីហនុដោយសារជំងឺកូវីដ-១៩ ហើយគាត់បានឱ្យដឹងថា ពស់មានតម្រូវការនៅទីផ្សារវៀតណាម ជាពិសេសនៅតាមភោជនីយដ្ឋានជាមួយនឹងតម្លៃថ្លៃ ខណៈអាជីពនេះនៅស្រុកខ្មែរមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ។ កសិករមាន​ស្រុក​កំណើត​នៅ​ភូមិ​ក្អមសំណរ ស្រុក​លើកដែក ខេត្ត​កណ្តាលរូបនេះបានលើកឡើងថា របរចិញ្ចឹមពស់នេះ គឺជារបរសំខាន់ក្នុងការចិញ្ចឹមជីវិត បន្ទាប់ពីគាត់ត្រូវបាត់បង់ការងារហើយវិលមកស្រុកកំណើតវិញ។ លោកបានបន្តថា គាត់បានចាប់ផ្ដើមចិញ្ចឹមពស់ដែលមានឈ្មោះថា “ចាន់ល្មម” ដែលជា​ប្រភេទ​ពស់​កម្រ និងមានតម្រូវការខ្ពស់ ដោយគាត់បានទៅរៀនជំនាញចិញ្ចឹមនៅប្រទេសវៀតណាម ហើយក៏សម្រេចបោះទុន

    July 6, 2022