Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតជាគោលការណ៍ អនុគ្រោះឲ្យរថយន្ដចង្កូតស្ដាំ ដែលមានស្រាប់ នៅក្នុងប្រទេសកម្ពុជា អាចមកបង់ពន្ធចន្លោះពី៦០ថ្ងៃ ទៅ៩០ថ្ងៃ ខណៈដែលការសម្រេចរយៈពេលពិតប្រាកដ អគ្គនាយកដ្ឋានគយ កំពុងប្រជុំពិនិត្យសម្រេចជ្រើសរើស។ ការគូសបញ្ជាក់បែបនេះ របស់លោកបណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទីចាត់កណ្តាល នៃអគ្គនាយកដ្ឋានគយ

    July 7, 2022
  • ព័ត៌មានអន្តរជាតិ

    អង្គការសុខភាពពិភពលោកដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនឹងបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃជំងឺអុតស្វា Monkeypox ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី៧ ខែកក្កដានេះ។ កិច្ចប្រជុំប​ន្ទាន់នេះត្រូវបានរៀបចំឡើងក្រោយតួលេខអ្នកឆ្លងជំងឺអុតស្វា Monkeypox បានកើនដល់ជាង ៦,០០០ករណីនៅទូទាំងពិភពលោកនិងកំពុងរាតត្បាតនៅក្នុងប្រទេសចំនួន ៥៨ផ្សេងគ្នា ដោយមិនរាប់បញ្ចូលបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូង ដែលជាតំបន់ធ្លាប់មានករណីឆ្លងជំងឺជាធម្មតានោះទេ។ បើតាមលោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកនៃអង្គការសុខភាពពិភពលោកបានថ្លែងចេញពីទីក្រុងហ្សឺណែវមកថា រលករាតត្បាតនៃជំងឺអុតស្វា Monkeypox បានឈានដល់កម្រិតខ្ពស់បំផុតមួយហើយ ពោលគឺជាកម្រិតប្រកាសអាសន្ន ដែលពិភពទាំងមូលត្រូវតែមានការប្រុងប្រយ័ត្ននិងរួមគ្នាទប់ស្កាត់ការចម្លងមេរោគឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន មុនពេលមេរោគបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ។ គួរបញ្ជាក់ជូនថា នៅក្នុងចំណោមករណីឆ្លងជំងឺអុតស្វា Monkeypox ទាំងអស់នោះ​គឺមានករណីឆ្លងប្រមាណជា ៨៥%ត្រូវបានរកឃើញនៅក្នុងតំបន់អឺរ៉ុប ហើយក្នុងចំណោមអ្នកជំងឺទាំអស់នោះក៏មានអ្នកជំងឺម្នាក់បានស្លាប់បាត់បង់ជីវិតផងដែរ៕

    July 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីសវនាការបានបញ្ចប់នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសលើកយកសំណុំរឿងក្រុមជនជនជាប់ចោទដែលមានឈ្មោះ William Guang ជាមេក្លោងពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ទៅប្រកាសសាលក្រមនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ខាងមុខ។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សវនាការក្នុងសំណុំរឿងមេចោរប្លន់ William Guang និងបក្ខពួកនេះរួមមានសមាសភាព លោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក គឹម សានហុង ជាតំណាងអយ្យការ។ សូមរំលឹកថា នៅថ្ងៃទី២៦ ខែធ្នូ

    July 7, 2022
  • ព័ត៌មានជាតិ

    លោកជំទាវ ហ៊ុន ស៊ីណាត នៅពេលនេះកំពុងតែ Live ដោយបានឆ្លើយតបទៅលោកផែង វណ្ណៈ ដោយសារតែការពីយប់មិញនេះ លោកផែង វណ្ណៈ បាន Live និយាយប៉ះពាល់ទៅលោកជំទាវ។ លោកជំទាវ ហ៊ុន ស៊ីណាត បានប្រកាសដាក់ពាក្យប្តឹងទៅលោកផែង វណ្ណៈ ពីបទញុះញង់ធ្វើឲ្យមានការរើសអើង។ លោកជំទាវប្រកាន់ជំហរ ដាក់ពាក្យប្តឹង បើសិនមាននរណាអន្តរាគមន៍ លោកជំទាវនឹង Live បន្តទៀត។ គួរបញ្ជាក់ថាមូលហេតុដែលនាំឲ្យលោកជំទាវដាក់ពាក្យប្តឹងនេះ ដោយសារលោកផែង វណ្ណៈ បាន live និយាយថា លោក ជឿន ចក់

    July 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានភាពចរាចរណ៍នៅម្ដុំផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤ ព្រំប្រទល់ខេត្តកណ្ដាល ជាមួយខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ មានការកកស្ទះ ដោយសារមានការប្រមូលផ្ដុំគ្នា តវ៉ាពីសំណាក់ម្ចាស់រថយន្ដធុនធំ ដែលបានកែចង្កូតពីស្ដាំទៅឆ្វេងរួចរាល់។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ម្ចាស់រថយន្ដធុនធំប្រមាណ៤០គ្រឿង បានប្រមូលផ្ដុំគ្នាតវ៉ានៅម្តុំផ្សារថ្នល់ទទឹង ហើយបម្រុងបិទចរាចរណ៍នៅតំបន់នោះ ដូច្នេះហើយស្ថានភាពចរាចរណ៍នៅពេលនេះ មានការកកស្ទះជាងសព្វមួយដង។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច នៅគោលដៅនោះទាំងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល កំពុងតែសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានផលរំខានធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ។ ជៀសវាងការប្រឈមជាមួយនឹងការកកស្ទះចរាចរណ៍ អាជ្ញាធរ និងសមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ

    July 7, 2022
  • ព័ត៌មានអន្តរជាតិ

    សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ប្រទេសអ៉ីរ៉ង់កំពុងទម្លាក់តម្លៃប្រេងរបស់ខ្លួន ដើម្បីប្រកួត​ប្រជែងជាមួយប្រេងរបស់រុស្ស៊ី នៅពេលដែលប្រទេសចិនបង្កើនការទិញប្រេងពីរុស្ស៊ី។ ឈ្មួញបានប្រាប់ Bloomberg ថា ប្រេងអ៉ីរ៉ង់ក្នុងពេលបច្ចុប្បន្ននេះ បានបញ្ចុះតម្លៃចំនួន ១០ដុល្លារក្នុងមួយបារ៉ែលក្រោមតម្លៃស្តង់ដារពិភពលោកដូចជា ប្រេងឆៅ Brent ខណៈកាលពីខែកុម្ភៈអ៉ីរ៉ង់បានបញ្ចុះតម្លៃពី ៥ ទៅ ​៦ដុល្លារក្នុងមួយបារ៉ែលរួចទៅហើយ នៅពេលរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន។ មូលហេតុដែលក្រុ​ងតេអេរ៉ង់ កំពុងកាត់បន្ថយតម្លៃប្រេងរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹងប្រេងឆៅរបស់រុស្ស៊ីនៅក្នុងប្រទេសចិន គឺដោយសារ អ៉ីរ៉ងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងកំពុងស្វែងរកអ្នកទិញប្រេងឆៅរបស់ខ្លួន។ ជាមួយគ្នានេះ នៅពេលដែលឃើញប្រទេសចិន ទិញប្រេងរុស្ស៊ីកាន់តែច្រើនដោយសារតម្លៃទាបៗ ដែលបណ្ដាលមកពីការដាក់ទណ្ឌកម្មពីលោកខាងលិច ទើបអ៉ីរ៉ង់បញ្ចុះតម្លៃបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា ប្រទេសលោកខាងលិចបានឆ្លើយតបទៅនឹងការឈ្លានពានដោយដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់រុស្ស៊ី ដែលនាំឱ្យទីក្រុងម៉ូស្គូ ដាក់តម្លៃការនាំចេញប្រេងឆៅរបស់ខ្លួនក្នុងការបញ្ចុះតម្លៃយ៉ាងគំហុក ដើម្បីស្វែងរកអ្នកទិញនៅលើទីផ្សារអន្តរជាតិ។

    July 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអ្នកដឹកនាំក្រុមការងារជញ្ជីងចល័តចុះចាប់រថយន្តដឹកលើទម្ងន់នោះ បានចេញមកច្រានចោលចំពោះការលើកឡើងថា ប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់នេះនាំឱ្យប៉ះពាល់ដល់ការទិញកសិផលរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ការចាប់រថយន្តដឹកលើសទម្ងន់នេះ គឺចាប់តែរថយន្តដឹកលើសទម្ងន់ធ្ងន់ៗ ហើយរថយន្តដឹកមិនលើសទម្ងន់កំណត់ដោយច្បាប់ គឺមិនមានចាប់នោះឡើយ។ ដើម្បីរួមចំណែកទប់ស្កាត់ការដឹកលើសទម្ងន់ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ឆាប់ខូចមុនកាលកំណត់ ហើយងាយបង្កឱ្យមានគ្រោះថ្នាក់ចរាចរផងនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញវិធានការក្តៅដោយចុះចាប់ឃាត់រាល់រថយន្តដឹកលើសទម្ងន់។ ក្នុងនោះរថយន្តដឹកលើសទម្ងន់កំណត់ចាប់ពី ២០ភាគរយឡើងទៅ នឹងត្រូវចាប់រថយន្តរក្សាទុករយៈពេលមួយឆ្នាំថែមទៀតផង។ បន្ថែមពីលើជញ្ជីងអលច័តហើយនោះ ក្រុមការងារជញ្ជីងចល័ត ក៏បានចុះទៅតាមបណ្តាផ្លូវជាតិនានា ដែលមិនមានជញ្ជីងអល័ត ដើម្បីស្ទាក់ចាប់រថយន្តដឹកលើសទម្ងន់ និងកែប្រែទម្លាប់ឱ្យម្ចាស់រថយន្តចូលរួមគោរពច្បាប់ស្តីពីការដឹកជញ្ជូននេះ។ ក្នុងប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់នៅលើផ្លូវជាតិក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនាពេលថ្មីៗនេះ បានធ្វើឱ្យអ្នកប្រមូលទិញពោតមួយចំនួនបង្ហាញប្រតិកម្ម

    July 7, 2022
  • ព័ត៌មានអន្តរជាតិ

    សិង្ហបុរី៖ ក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox នៅក្នុងសហគមន៍ជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់​បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី៦ ខែកក្កដានេះ។ ករណីឆ្លងជំងឺអុតស្វា Monkeypox ដំបូងនៅលើទឹកដីសិង្ហបុរីនោះគឺត្រូវបានរកឃើញចំពោះបុរសជនជាតិម៉ាឡេស៊ីម្នាក់ អាយុ ៤៥ឆ្នាំ ដែលទទួលបានសិទ្ធរស់នៅក្នុងប្រទេសសិង្ហបុរី ហើយលទ្ធផលតេស្តវិជ្ជមានរបស់អ្នកជំងឺរូបនេះត្រូវបានបញ្ជាក់ដោយអាជ្ញាធរសុខាភិបាលសិង្ហបុរីនៅល្ងាចថ្ងៃពុធ ម្សិលមិញនេះ។ បន្ទាប់ពីបានរកឃើញលទ្ធផលវិជ្ជមានចំពោះអ្នកជំងឺរូបនេះហើយ អាជ្ញាធរសុខាភិបាលសិង្ហបុរីក៏បានសម្រេចដាក់ឲ្យមនុស្សចំនួន ៣នាក់ផ្សេងទៀតដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺត្រូវធ្វើចត្តាឡីស័ករយៈ ២១ថ្ងៃផងដែរ ដោយក្នុងចំណោមអ្នកពាក់ព័ន្ធទាំងនោះគឺមាន ២នាក់ជាសមាជិកគ្រួសាររបស់អ្នកជំងឺ និងម្នាក់ទៀតជាមនុស្សដែលបានជួបគ្នានៅទីសាធារណៈ។ ចំពោះអ្នកជំងឺវិញគឺត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងបន្ទប់មន្ទីរពេទ្យដាច់ដោយឡែកមួយ ហើយតាមក្រុមគ្រូពេទ្យសិង្ហបុរីបានបញ្ជាក់ថា អ្នកជំងឺនឹងត្រូវការពេលក្នុងចន្លោះពី ២-៤ សប្តាហ៍ទើបអាចជាសះស្បើយ​ពីជំងឺនេះបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 7, 2022
  • ព័ត៌មានអន្តរជាតិ

    កាលពីថ្ងៃទី០៦ ខែកក្កដា សារព័ត៌មាន CNN បានរាយការណ៍ថា ទីក្រុង Xi’an ដែលមានប្រជាជនចំនួន ១៣លាននាក់នៅក្នុងខេត្ត Shaanxi ភាគកណ្តាលប្រទេសចិន នឹងត្រូវបិទទ្វារតាមតំបន់មួយចំនួនរយៈពេលប្រាំពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធ ទី០៦ ខែកក្កដាតទៅ បន្ទាប់ពីមានការរាយការណ៍ជាលើកដំបូងនៃករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទ omicron BA.5.2។ ​បើ​តាម​មន្ត្រី​គ្រប់គ្រង​ជំងឺ​ក្នុង​តំបន់នៃទីក្រុង Xi’an មានករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទ Omicron BA.5.2 ដែលត្រូវបានបញ្ជាក់ចំនួន ១៨ករណីកាលពីថ្ងៃសៅរ៍ ទី០២ ខែកក្កដា ដល់ថ្ងៃច័ន្ទ ទី០៤ ខែកក្កដា។ នេះជាលើកទីមួយនៃការផ្ទុះឡើងវិញ ដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុង

    July 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក Mercedes CLA 45 ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា CLA.4544 បំពាក់បំពង់ស៊ីម៊ាំងកែច្នៃ បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើការឃាត់ម្ចាស់មកអប់រំ កាលពីវេលាម៉ោង១៧ៈ០០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវ១៨២ កែង ២៤៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។ បន្ទាប់ពីបានអប់រំរួច អាវុធហត្ថខណ្ឌទួលគោក បានណែនាំម្ចាស់រថយន្ត ឲ្យដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ

    July 7, 2022