- Khmerpress
- ព័ត៌មានអន្តរជាតិ
ថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពវីដេអូឃ្លីបខ្លីមួយបង្ហាញពីទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលលោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានខ្មាន់កាំភ្លើងធ្វើការបាញ់ប្រហារ បណ្តាលដួលនៅលើដី។ លុះល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK ក៏បានធ្វើការប្រកាសថា លោក Shinzo Abe បានទទួលមរណភាពក្នុងវ័យ ៦៧ឆ្នាំ។ គួរបញ្ជាក់ផងដែរថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារ កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅម៉ោងប្រហែល ១១ និង ៣០ នាទី (ម៉ោងនៅជប៉ុន) ដោយខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងច្នៃនៅក្នុងការលបបាញ់ប្រហារមួយនោះ ខណៈលោក Abe
July 8, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានចេញអនុក្រឹត្យមួយ ស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចសំណង់នៅកម្ពុជា។ អនុក្រឹត្យនេះកំណត់អំពីឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចសំណង់ សម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារអនុវត្តច្បាប់ស្ដីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង វិស័យសំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖ ផ្តល់សិទ្ធិដោយ៖ freshnews
July 8, 2022 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ សារព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដានេះរាយការណ៍ថាជនសង្ស័យជាខ្មាន់កាំភ្លើងដែលបាញ់ប្រហារលើលោកអតីតនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ គឺជាអតីតកងកម្លាំងជើងទឹកនៃកងស្វ័យការពារជប៉ុន ហើយរូបគេគឺមានបំណងសម្លា.ប់លោក អាបេ។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធាជប៉ុន សារព័ត៌មាន NHK បានឱ្យដឹងទៀតថាជនសង្ស័យខាងលើមានឈ្មោះថា Yamagami Tetsuya មានអាយុ ៤១ឆ្នាំ និងជាអ្នករស់នៅក្នុងទីក្រុង Nara ជាទីដែលលោក អាបេត្រូវបានបាញ់ឱ្យរបួសធ្ងន់។ ជនសង្ស័យរូបនេះបានបម្រើការឱ្យកងកម្លាំងជើងទឹកនៃកងកម្លាំងស្វ័យការពារជប៉ុន អស់រយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ២០០៥ ហើយជននេះបានប្រាប់អ្នកស៊ើបអង្កេត រូបគេមិនពេញចិត្តចំពោះលោក អាបេ និងមានបំណងសម្លា.ប់លោក អតីតនាយករដ្ឋមន្ត្រី។ គួរបញ្ជាក់ថា បច្ចុប្បន្ន មិនទាន់មានថ្មីពីស្ថានភាពរបស់លោក
July 8, 2022 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សកម្មភាពរបស់ប្រជាពលរដ្ឋដែលលក់ដូរចល័ត និងមានការដាក់កៅអី ដាក់តុ ចង្ក្រានដាំស្លនៅតាមមាត់ឆ្នេរក្នុងក្រុងព្រះសីហនុ ត្រូវបានបិទបញ្ចប់ទាំងស្រុង នៅព្រឹកថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោយទទួលបានការណែនាំ និងក្រើនរំលឹកពីអាជ្ញាធរក្រុង។ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមព្រឹកនេះ មិនមានប្រជាពលរដ្ឋមកលក់ដូរចល័ត នៅតាមបណ្ដោយមាត់ឆ្នេរសមុទ្រទៀតនោះទេ។ បើតាមលោកអភិបាលក្រុង ការបញ្ឈប់សកម្មភាពលក់ដូររបស់ប្រជាពលរដ្ឋបង្ហាញពីការចូលរួមអនុវត្តតាមសេចក្ដីណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច សំដៅលើកកម្ពស់សោភ័ណ្ឌនៅតាមតំបន់ឆ្នេរ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរ។ លោក អ៉ី សុខឡេង បានបន្ថែមថា ឆ្នេរសមុទ្រគឺសម្រាប់ប្រជាពលរដ្ឋទូទៅមកសម្រាក់កម្សាន្ត មិនមែនជាទីតាំងបើកហាងហូបចុកអនាធិបតេយ្យពេញឆ្នេរបែបនេះទេ។ លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការ
July 8, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចែករំលែកសារជូនពរចំពោះ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ សិនហ្សូ (Shinzo Abe) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដោយហើយហៅការបាញ់ប្រហារលើរូបលោក អាបេថាជាដំណឹងដ៏គួរឲ្យរន្ធត់បំផុត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។ លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «លោក អាបេ គឺជាមិត្តជិតដិតរបស់ខ្ញុំ និងសហរដ្ឋអាមេរិកទាំងមូល។ នេះជាដំណឹងដ៏រន្ធត់សម្រាប់ប្រជាជនជប៉ុន ដែលគោរពស្រលាញ់ និងកោតសរសើរលោកយ៉ាងខ្លាំង។
July 8, 2022 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៉ីដា ហ៊្វូមិអុ (Kishida Fumio) នៅថ្ងៃសុក្រនេះ បានផ្អាកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី លោក អាបេ សិនហ្សូ (Abe Shinzo) បានទទួលរងការបាញ់ប្រហារ នៅទីក្រុង ណារ៉ា (Nara)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។ រដ្ឋាភិបាលជប៉ុន បានទទួលស្គាល់ថា លោក អាបេ ពិតជាត្រូវបានគេបាញ់ប្រហារឱ្យរបួសធ្ងន់ កាលពីវេលាម៉ោង ១១៖៣០នាទីព្រឹក ថ្ងៃសុក្រនេះ
July 8, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន nhk មុននេះបន្តិចបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានរងការបាញ់ប្រហារ នៅក្នុងអំឡុងពេលធ្វើសន្ទរកថា សម្រាប់យុទ្ធនាការបោះឆ្នោតនៅទីក្រុង Nara។ តាមប្រភពដដែល នៅអំលុងពេលពេលធ្វើសន្ទរកថាវេលាម៉ោង ១១ និង ៣០នាទីព្រឹក លោក Shinzo Abe បានដួលភ្លាមៗ បន្ទាប់ពីប្រជាពលរដ្ឋបានលឺស្នូរកាំភ្លើងចំនួន ២គ្រាប់។ ក្រោយកើតហេតុ លោក Abe ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម។ យ៉ាងណាមិញ មកទល់ពេលនេះ លោក Abe ត្រូវបានផ្ទេរដោយ medevac ទៅកាន់មន្ទីរពេទ្យ Nara
July 8, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់រួចទៅហើយ តារាចម្រៀងដែលមានទឹកដម ផ្អែមស្រទន់ រូបសម្រស់ស្រស់ស្អាត គឺ តារាចម្រៀង ពេជ្រ សូលីកា ដោយកាលពីពេលថ្មីៗនេះ ត្រូវបានមហាជនដាក់ការសង្ស័យលើទំនាក់ទំនងស្នេហាថា កំពុងមានបញ្ហារកាំរកូសជាមួយនឹងស្វាមី រហូតដល់មានអ្នកខ្លះល្បីថា បានចែកផ្លូវគ្នាទៀតផង។ ពេលនេះបានស្រាយបញ្ជាក់ ដូចដែលបានសង្ស័យណាស់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីបង្ហោះសារលើ Story Instagram ផ្ទាល់ ស្វាមីរបស់ ពេជ្រ សូលីកា បានប្រកាសជាផ្លូវការ ពីការចែកផ្លូវគ្នា និងបន្តដំណើរជាឪពុកម្ដាយរបស់កូនប្រុស ព្រមទាំងជាមិត្តភក្តិល្អ។ ជាចុងក្រោយលោក ក៏សូមជូនពរឱ្យ ពេជ្រ សូលីកា
July 8, 2022 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK និងបណ្តាញសារព័ត៌មានអន្តរជាតិនានា នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។ បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេកំពុងថ្លែងសន្ទរកថា ហើយបុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន។ ដោយឡែក បើតាមសារព័ត៌មាន Jiji លោក អាបេ ហូរឈាមចេញពីក ហើយសន្លប់មិនដឹងខ្លួន។ ផ្តល់សិទ្ធិដោយ៖ freshnews
July 8, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្ដម ខៀវ កញារិទ្ធ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ មួយគ្រឿងបានបង្ខំចុះចតនៅមាត់ទន្លេ ដើម្បីសុវត្ថិភាពព្រោះតែធាតុអាកាសមិនអំណោយផល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧៖១៥នាទី ល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចទន្លេក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ។ តាមរបាយការណ៍របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា៖ ក្រោយពេលកើតហេតុ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យក្រុមសមត្ថកិច្ចទៅអន្តរាគមន៍និងដឹកយកអ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ អេន ឌី មកសម្រាកនៅសណ្ឋាគារសុវណ្ណភូមិ ក្នុងក្រុងកំពង់ឆ្នាំង។ ចំណែកឧទ្ធម្ភាគចក្រនោះត្រូវបានក្រុមសមត្ថកិច្ចនៅមូលដ្ឋានដាក់កម្លាំងការពារយ៉ាងយកចិត្តទុកដាក់នៅទីតាំងដែលឧទ្ធម្ភាគចក្របានចុះចត
July 8, 2022









