Khmerpress
  • ព័ត៌មានជាតិ

    (កណ្តាល)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំប្រជុំដកពិសោធន៍បន្ទាន់ជាមួយមេបញ្ជាការ មេបញ្ជាការរង នាយទាហានបង្គោលទាំងអស់ របស់បញ្ជាការដ្ឋានអង្គរក្ស ក្រោយហេតុការណ៍ធ្វើឃាត លើលោក ស្ស៊ិនសូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបាន ឃាតកបាញ់ប្រហាក្នុងកំឡុងពេលដែល លោក កំពុងថ្លែងសុន្ទរកថាក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុនសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត។ នៅក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ឱ្យ មេបញ្ជាការ មេបញ្ជាការរង

    July 9, 2022
  • ព័ត៌មានអន្តរជាតិ

    (ទីក្រុងប្រ៊ុចសែល)៖ យោងតាមការចេញផ្សាយរបស់សារពត៌មាន REUTERS នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សហភាពអឺរ៉ុបគ្រោងក្លាយជាអ្នកវិនិយោគធំជាងគេទៅលើគម្រោងសាងសង់វារីអគ្គិសនីដែលមានកម្ពស់ខ្ពស់ជាងគេរហូតដល់ ៣៣៥ម៉ែត្រ នៅលើពិភពលោក ក្នុងប្រទេសតាជីគីស្ថាន។ មន្ត្រីសហភាពអឺរ៉ុបបានថ្លែងប្រាប់សារពត៌មាន REUTERS ថាគម្រោងសាងសង់វារីអគ្គិសនីដែលមានឈ្មោះថា Rogun ដែលមានអនុភាពសរុប ៣៦០០មេហ្កាវ៉ាត់ និងជួយឲ្យប្រទេសក្នុងតំបន់អាស៊ីកណ្តាល មានឯករាជភាពក្នុងការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង ដោយនឹងមិនពឹងផ្អែកលើការនាំចូល ថាមពលអគ្គិសនីពីប្រទេសរុស្សី ក៏ដូចជាការឆ្លើយតបរបស់ សហភាពអឺរ៉ុបទៅនឹងផែនការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន (China’s Belt and Road Initiative)។ គម្រោងវារីអគ្គិសនី Rogun ដែលបានដាក់ស្នើសុំសាងសង់តាំងពីឆ្នាំ ១៩៧៦

    July 9, 2022
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានអំពាវនាវ ឲ្យជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រានដុតឈូសឆាយដីព្រៃ និងចាប់សត្វព្រៃដោយខុសច្បាប់។ ការអំពាវនាវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលព្រះអង្គសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ តាមរយៈព្រះរាជសន្តរកថា ព្រះមហាក្សត្របានមានព្រះបន្ទូលថា នាឱកាសនៃការប្រារព្ធពិធី រុក្ខទិវា ព្រះអង្គសូមអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន

    July 9, 2022
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ មុននេះបន្តិច លោកជំទាវ ហ៊ុន ស៊ីណាត បានសម្រេចដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ពីបទ «ញុះញង់អោយប្រព្រឹត្តិអំពើបង្កអោយមានភាពវឹកវរ» ហើយសំណូមពរឲ្យសមត្ថកិច្ចផ្តន្ទាទោសលោក និងបង្គាប់ឲ្យសងសោហ៊ុយជម្ងឺចិត្ត ២០០លានរៀល។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោក ផែង វណ្ណៈ បានធ្វើការឆ្លើយតប នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ខ្ញុំបាន​សំណូម​ពរ​អោយ​ឈ្មោះ​ចក់​ និង​ នាង​ ផល្លា​ បញ្ឈប់ការ​យករូបថត​លោកជំទាវមីង​ និង​ រូបថត​សម្ដេចតេជោ​ ទៅ​បង្ហោះ​លើ​ហ្វេសប៊ុក​ ខណៈពួកគេ​កំពុង​ឈ្លោះ​គ្នា​ គឺ​ក្នុង​គោល​បំណង​ ការ​ពារ​កិត្តិយស​លោក​ជំទាវមីង​ និង​សម្ដេចតេជោ​ តែ​ប៉ុណ្ណោះ​

    July 9, 2022
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ប្រជាជនជប៉ុននៅទូទាំងប្រទេស បានចូលរួមកាន់ទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ដែលត្រូវបានគេធ្វើឃាតដោយ ការបាញ់ប្រហារ នៅឯយុទ្ធនាការឃោសនាបោះឆ្នោតមួយ ក្នុងទីក្រុង Nara កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។ លោក អាបេ ត្រូវបានឃាតកឈ្មោះ យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា (Yamagami Tetsuya) មានអាយុ ៤១ឆ្នាំ និងជាអតីតសមាជិកកងកម្លាំងស្វ័យការពារជប៉ុនបាញ់សម្លាប់ កំលុងកំពុងថ្លែងសុន្ទរកថានៅឯយុទ្ធនាការឃាសនារកសំឡេងឆ្នោតមួយ ក្នុងទីក្រុង Nara កាលពីថ្ងៃសុក្រសប្ដាហ៍នេះ នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុនប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

    July 9, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន បានសម្រេចដាក់ពាក្យប្ដឹង លោក ផែង វណ្ណៈ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងសារព័ត៌មាន ពីបទញុះញង់បង្កឱ្យមានភាពវឹកវរ ក្រោយពីធ្វើអត្ថាធិប្បាយ ប៉ះពាល់ដល់កិត្តិយសរបស់ លោកជំទាវ ហ៊ុន សុីណាត។ តាមរយៈពាក្យបណ្ដឹងនេះ លោកជំទាវ ហ៊ុន សុីណាត សូមសំណូមពរ៣ចំណុច៖ ១៖ សុំឲ្យធ្វើការចោទប្រកាន់ ,ឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួនឈ្មោះ ផែង វណ្ណៈ ដើម្បីផ្តន្ទាទោស អោយធ្ងន់ៗតាមច្បាប់ ។

    July 9, 2022
  • ព័ត៌មានអន្តរជាតិ

    អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ត្រូវបានបាត់បង់ជីវិតនៅមុននេះបន្តិចក្នុងវ័យ ៦៧ឆ្នាំ ក្រោយរងការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើងកាលពីម៉ោង ១១ និង៣០ នាទីថ្ងៃត្រង់ (​ម៉ោងនៅជប៉ុន) ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ។ ការបាត់បង់អតីតនាយករដ្ឋមន្រ្តីរូបនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ និងប្រជាជនជប៉ុន ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាជនបណ្ដាប្រទេសជាច្រើន មានការសោកស្ដាយ និងក្រៀមក្រំបំផុត។ យ៉ាងណាមិញក្រលេកមកមើលប្រវត្តិតស៊ូ និងស្នាដៃធំៗរបស់លោក Shinzo Abe ក្នុងការដឹកនាំប្រទេសជប៉ុន ដែលមិនមាននាយករដ្ឋមន្រ្តីណាអាចធ្វើបាន៖ លោក Shinzo Abe កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៤ ក្នុងទីក្រុងតូក្យូ

    July 9, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បានសម្រេចទុករយៈពេល៣ខែ ឲ្យម្ចាស់រថយន្តចង្កូតស្តាំ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា ចូលបង់ពន្ធដោយ មិនចាំបាច់កែចង្កូតពីស្តាំទៅឆ្វេងនោះទេ ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២តទៅ។ យោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល បានឯកភាពឱ្យរថយន្តចង្កូតស្ដាំ ដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ចរាចរជាប្រក្រតីដោយពុំចាំបាច់ធ្វើការកែពីចង្កូតស្ដាំទៅចង្កូតឆ្វេង ប៉ុន្តែតម្រូវឱ្យម្ចាស់រថយន្តទាំងនោះ ត្រូវទៅបង់ពន្ធជាដាច់ខាត ចំពោះអ្នកដែលមិនទាន់បានបង់ពន្ធ ហើយអ្នកដែលកក់ប្រាក់ពន្ធ ត្រូវទៅបង់បង្រ្គប់ប្រាក់ពន្ធ

    July 9, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយមន្ត្រីសុខាភិបាល នៅតាមច្រកទ្វារចេញ-ចូលប្រទេស នៅពេលមកដល់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានចំណារឯកភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើរបាយការណ៍ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ របស់គណៈប្រចាំការ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ តាមរយៈសេចក្តីប្រកាសរបស់ខ្លួន ក្រសួងសុខាភិបាល បានបញ្ជាក់ដូចខាងក្រោម៖ ១៖ លើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់ វ៉ាក់សាំងកូវីដ-១៩

    July 9, 2022
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើកឯកឧត្តម អាបេ

    July 9, 2022