Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាស្ថាប័នរដ្ឋទាំងអស់ សូមខិតខំសន្សំសំចៃ លើការប្រើប្រាស់ថាមពលអគ្គិសនី ខណៈអគ្គិសនីកម្ពុជា បានឈានដល់ប្រវត្តិសាស្ត្រលើកដំបូងនៃខាត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើតាមការគណនា នៅឆ្នាំនេះ អគ្គិសនីកម្ពុជាខាតបង់ថវិកាប្រមាណ ១០០លានដុល្លារ បណ្តាលមកពីវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែ និងការដាក់ទណ្ឌកម្ម ធ្វើឲ្យពិភពលោកជួបប្រទេសនូវវិបត្តិថាមពល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ទៀតថា ទោះបីរដ្ឋខាតបង់ថវិកាច្រើនក្តី ក៏រាជរដ្ឋាភិបាលមិនមានផែនការ ក្នុងការដំឡើងថ្លៃអគ្គិសនីនោះដែរ ខណៈដែលប្រទេសមួយចំនួន បានដំឡើងថ្លៃអគ្គិសនីម្តងជា

    July 6, 2022
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពីធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានលើកឡើងពីបញ្ហារបស់នារីខ្មែរមួយចំនួន ដែលនិយាយពាក្យចម្អេះចំអាសមិនសមរម្យនៅក្នុងបណ្តាញសង្គម។ សម្តេចតេជោ បានមានប្រសាស៍ថា៖

    July 6, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់អំពីស្ថានភាពទេសចរអន្តរជាតិចូលមកកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២២ (មករា-មិថុនា) ដែលក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាជាងកន្លះលាននាក់ ឬជាង៥០ម៉ឺននាក់ រីឯការដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោកក៏មានការកើនឡើងខ្ពស់ដែរ។ លោកបានឱ្យដឹងថា «ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួនសរុប៥០៦,៧៦២នាក់ កើនឡើង ៣៩៤.១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៨៤.៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩»។ លោករដ្ឋមន្ត្រីបានបន្តថា ក្នុងមួយថ្ងៃមានទេសចរអន្តរជាតិចូលមកប្រមាណ៥,០០០ទៅ៥,៦០០នាក់។ ប្រភពទីផ្សារសំខាន់ៗនៃអ្នកទេសចរអន្តរជាតិដែលចូលមកកម្ពុជា មានមកពីប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស

    July 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ពន្លឿនការស្ដារប្រឡាយបឹងត្របែកឱ្យបានឆាប់ ដើម្បីបើកផ្លូវទឹកហូរឱ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់ លំនៅឋានបងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ។ ការជំរុញរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង នៅរសៀលថ្ងៃទី០៥ ខែកក្កដា ២០២២នេះ ខណៈដែលឯកឧត្ដម ដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពនៃការស្ដារបឹងត្របែក ដែលមានចម្ងាយប្រមាណជិតមួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែកដល់ស្ថានីយបឹងត្របែកផ្លូវ២៧១ ។

    July 6, 2022
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ អភិបាលនៃខេត្តភាគខាងកើត ដែលជាខេត្តចុងក្រោយស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន បានជំរុញឲ្យប្រជាជនជាង ៣៥០,០០០នាក់ ភៀសខ្លួនចេញពីការវាយលុករបស់កងកម្លាំងរុស្ស៉ី ដែលកំពុងបង្កើនការទម្លាក់គ្រាប់បែក។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។ ខណៈកងកម្លាំងរុស្ស៉ីបង្កើនការវាយប្រហារនៅទូទាំងភាគខាងកើតអ៊ុយក្រែន នៅថ្ងៃអង្គារសប្តាហ៍នេះ អភិបាលតំបន់ដូណេត (Donetsk) លោក ប៉ាវឡូ គីរីឡិនកូ (Pavlo Kyrylenko) បានជំរុញឲ្យប្រជាជនស៉ីវិលចាកចេញពីតំបន់នេះ ដើម្បីការពារអាយុជីវិតរបស់ខ្លួន ក៏ដូចជាដើម្បីឲ្យកងទ័ពអ៊ុយក្រែនអាចប្រើ កម្លាំងការពារបានល្អប្រសើរ ពីការវាយប្រហាររបស់រុស្ស៉ី។ លោក គីរីឡិនកូ បានគូសបញ្ជាក់ថា «ជោគវាសនារបស់ប្រទេសអ៊ុយក្រែនទាំងមូល នឹងត្រូវសម្រេចដោយតំបន់ដូណេត។ នៅពេលដែលមានមនុស្ស នៅសល់តិចតួច

    July 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សេដ្ឋីកសិកម្ម នៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា «វេលាម៉ោង៦ព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ រូបខ្ញុំនិងភរិយាបាននាំយកបាយកញ្ចប់ទឹកបរិសុទ្ធ មកចែកជូនប្រជាពលរដ្ឋដែលបាននាំគ្នាយកកូនចៅ មករងចាំទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។ កម្មវិធីនេះកើតចេញមកអំពីទៅចូលរួមក្នុងពិធី អាពាហ៍ពិពាហ៍ចៅស្រីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងចៅប្រុសរបស់លោកជំទាវភាព ហៀក ចេញមកវិញភ្លេចមិនបានចងដៃចៅៗ ដូចច្នេះហើយមានតែយកថវិកានេះបូកបន្ថែម និងថវិកាផ្ទាល់ខ្លួនខ្លះទៀត យកមកធ្វើបុណ្យដាក់ទានដើម្បីឧទ្ទិសកុសល ដល់ដូនតាម៉ាកុងដែលបានចែកឋានទៅលោកខាងមុខ រួចហើយសូមងាកក្រោយអោយពរជ័យដល់ចៅប្រុសចៅស្រី ដែលទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងនេះ សូមអោយបានកូនប្រុសស្រីអោយបានច្រើន ដើម្បីបន្តពូជពង្សវង្សត្រកូលចូលរួមចំណែកបន្តវេនកសាងអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជាយើងអោយកាន់តែរីកចំរើន ក្រោមដំបូលសន្តិភាពដែលមានសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រមុខ។

    July 6, 2022
  • ព័ត៌មានអន្តរជាតិ

    ម៉ាកាវ៖ អាជ្ញាធរក្រុងម៉ាកាវបានសម្រេចបិទខ្ទប់អាគារដែលជានិមិត្តរូបសំខាន់បំផុតនៃទីក្រុងខ្លួនហើយ ក្រោយបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ជាច្រើនករណីនៅទីនោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដានេះ។ អាគារដែលជានិមិត្តរូបដំណាងឲ្យទីក្រុងម៉ាកាវនោះគឺសណ្ឋាគារ Grand Lisboa ដែលជាមជ្ឈមណ្ឌលផ្តល់សេវាលេងល្បែងស៊ីសងធំបំផុតនៅលើពិភពលោក និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនិងសំខាន់បំផុតសម្រាប់ទីក្រុងម៉ាកាវផងដែរ។ ការសម្រេចបិទខ្ទប់ទីតាំងដែលជាចរន្តសេដ្ឋកិច្ចដ៏ចម្បងនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរម៉ាកាវបានរកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ជាង ១០ករណីនៅទីនោះកាលពីថ្ងៃអង្គារ ទី៥ ខែកក្កដាម្សិលមិញនេះ។ គួររម្លឹកជូនថា គិតចាប់តាំងពីពាក់កណ្តាលខែមិថុនាមកម៉ាកាវបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាង ៩០០ករណីហើយ ដែលវាជាតួលេខអ្នកឆ្លងដ៏ច្រើនបំផុតមិនធ្លាប់បានផងដែររាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ជាលើកដំបូងមក។ នៅចំពោះមុខស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ដ៏ច្រើននេះ អាជ្ញាធរក្រុងម៉ាកាវបានសម្រេចបិទខ្ទប់ទីតាំងសំខាន់ៗមួយចំនួន និងដាក់ឲ្យពលរដ្ឋជាង ១៣,០០០នាក់ត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែម៉ាកាវនៅមិនទាន់រកឃើញករណីស្លាប់ដោយជំងឺកូវីដ-១៩នៅឡើយទេ៕

    July 6, 2022
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពីធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយរថយន្តចង្កូតស្ដាំ

    July 6, 2022
  • ព័ត៌មានអន្តរជាតិ

    ស្រីលង្កា៖ ស្រីលង្កាគ្រោងនឹងឈប់បោះពុម្ពប្រាក់ជារូបិយប័ណ្ណជាតិរបស់ខ្លួនហើយ ក្រោយកម្រិតអតិផរណានៅក្នុងប្រទេសមួយនេះបានកើនឡើងរហូតដល់ ៦០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Times នៅថ្ងៃអង្គារ ទី៥ ខែកក្កដានេះ។​ នៅចំពោះមុខវិបត្តិអតិផរណាដ៏ធ្ងន់ធ្ងរនេះពលរដ្ឋស្រីលង្កាចំនួន ២២លាននាក់ ពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញទំនិញនាំចូលសំខាន់ៗដូចជា ថ្នាំពេទ្យ ចំណីអាហារ សម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ និងប្រេងឥន្ទនៈបាននោះទេ ខណៈទុនបម្រុងជាប្រាក់ដុល្លាររបស់រដ្ឋាភិបាលស្រីលង្កាក៏ត្រូវបានយកទៅប្រើប្រាស់ដើម្បីទិញប្រេងឥន្ទនៈពីបរទេសអស់ហើយដែរ។ ប្រភពខាងលើបានបន្តថា គិតក្នុងខែមិថុនានេះតម្លៃទំនិញនៅក្នុងប្រទេសស្រីលង្កាបានកើនឡើងក្នុងកម្រិត ៥៤,៦% ហើយបើប្រៀបធៀបទៅនឹងខែកន្លងមក ពោលគឺនៅក្នុងរយៈពេលមុនកើតមានវិបត្តិអតិផរណាតម្លៃនៃទំនិញបានកើនឡើងរហូតដល់ ១២៨%ឯណោះ។ ជាការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាននេះ លោកនាយករដ្ឋមន្ត្រីស្រីលង្កានៅថ្ងៃអង្គារ ទី៥ ខែកក្កដានេះបានប្រាប់ទៅកាន់សភាឲ្យត្រួតពិនិត្យគោលនយោបាយរូបិយវត្ថុឡើងវិញ និងគ្រោងនាំយកផែនការរៀបចំរចនាសម្ព័ន្ធបំណុលទៅបង្ហាញជូនស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅចុងខែសីហានេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 6, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៦-១២ ខែកក្កដា ឆ្នាំ២០២២។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលកើតឡើងអូសបន្លាយ លើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងឥទ្ធិពលនៃខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១៖តំបន់ទំនាបកណ្ដាល – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C – នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ

    July 6, 2022