Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើក រួចមកហើយ។ ប៉ុន្តែនៅឆ្នាំ២០១៩ ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពិន ត្រូវបានខកខានដោយសារតែវិបត្តិជំងឺកូវីដ១៩។ ដោយឡែកការប្រកួតលើកទី១១ នេះ តាមពិតត្រូវធ្វើនៅប្រទេសវៀតណាម តែវៀតណាមសុំលើកពេលក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩ ទើបលើកទៅរៀបចំនៅប្រទេសឥណ្ឌូនេស៊ីជំនួសវិញ។ លោក យី វាសនា

    July 5, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា យន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន៦គ្រឿង របស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់កូរ៉េខាងត្បូង សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកងយន្តហោះចម្បាំងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបន្ថែម ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្រុមយន្តហោះចម្បាំង F-35 ខាងលើ ដែលត្រូវបានចល័តចេញពី មូលដ្ឋានទ័ពអាកាស អ៊ែលសុន (Eielson) នៅរដ្ឋអាឡាស្កា (Alaska) របស់សហរដ្ឋអាមេរិក នឹងចូលរួមការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពអាកាសកូរ៉េខាងត្បូង រហូតដល់ថ្ងៃទី១៤ ខែកក្កដា។

    July 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតមកដល់ខែកក្កដានេះ ការប្រមូលផលម្រេចនៅកម្ពុជា បានជាង៩០%ហើយ ។ កសិករមួយចំនួនបានឱ្យដឹងថា ដោយសារតែមានភ្លៀងធ្លាក់តាំងពីដើមឆ្នាំ បានធ្វើឱ្យទិន្នផលម្រេចនៅឆ្នាំនេះល្អជាងឆ្នាំមុន ប៉ុន្តែតម្លៃវិញ ប្រហាក់ប្រហែលឆ្នាំមុន។ លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកក្កដានេះថា គិតមកដល់ពេលនេះ ការប្រមូលផលម្រេចបានជិត១០០% ហើយ ទទួលបានទិន្នផលប្រមាណជិត២ម៉ឺនតោន។ លោកបន្តថា ការនាំចេញម្រេចរបស់កសិករនៅឆ្នាំនេះ ងាយស្រួលជាងឆ្នាំមុន បន្ទាប់ការរាតត្បាតជំងឺកូវីដ១៩បានធូរស្បើយ ដោយ ទីផ្សារធំរបស់កម្ពុជា គឺវៀតណាមដែលមានចំណែកនាំចេញម្រេចកម្ពុជាប្រមាណ៨០% ក្រៅពីនោះនាំចេញទៅថៃ និងអឺរ៉ុប។ តែយ៉ាងណាសម្រាប់តម្លៃវិញ

    July 5, 2022
  • ព័ត៌មានជាតិ

    (មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បាននិយាយថា រុស្ស៉ីកំពុងស្វែងរកការពិតពី អំពើឃោរឃៅដែលប្រព្រឹត្តដោយរដ្ឋាភិបាលទីក្រុងកៀវ ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែលោកខាងលិចកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរារាំងប្រព័ន្ធផ្សព្វផ្សាយពីការផ្សាយរបាយការណ៍ដែលមិនលំអៀង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ឡារ៉ូវ បានថ្លែងថា «យើងកំពុងស្វែងរកការពិតពីអំពើឃោឃៅ ដែលប្រព្រឹត្តដោយរបបទីក្រុងកៀវ ដើម្បីបង្ហាញជាសាធារណៈ ប៉ុន្តែប្រទេសលោកខាងលិច បានរារាំងមិនឲ្យមានការចេញផ្សាយ របាយការណ៍មិនលំអៀង ស្តីពីស្ថានភាពនៅទីនោះ»។ លោក ឡារ៉ូវ បានពិពណ៌នាថា គោលនយោបាយដ៏គ្រោះថ្នាក់បំផុតមួយ

    July 5, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រៅពីបញ្ហាខ្វះប្រេងប្រើប្រាស់ធ្ងន់ធ្ងរ នៅពេលនេះប្រជាជនស្រីលង្កាជាច្រើនគ្រួសារចាប់ផ្ដើមជួបបញ្ហាថ្មីមួយទៀត គឺកង្វះអាហារ និងម្សៅទឹកដោះគោសម្រាប់កូនតូចៗ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo ដែលដកស្រង់ពី BBC News នៅថ្ងៃទី០៥ ខែកក្កដា នេះ បានឱ្យដឹងថា ក្រុមគ្រួសាររាប់សិបនាក់ រួមទាំងម្តាយដែលមានកូន បានកាន់ចានតម្រង់ជួរ ដើម្បីទទួលបានអាហារ ដែលអាហារនេះ ទំនងជាអាហារតែមួយពេលគត់ក្នុងមួយថ្ងៃសម្រាប់ពួកគេ។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (Unicef) បានប្រាប់ BBC ថា ឥឡូវនេះប្រទេសស្រីលង្កា កំពុងរៀបនឹងធ្លាក់ចូលនៃវិបត្តិមនុស្សធម៌។ អង្គការនេះបានរកឃើញថា ៧០% នៃគ្រួសារក្នុងប្រទេសនេះ បានកាត់បន្ថយរបបអាហារចាប់តាំងពីដើមឆ្នាំមក ហើយស្តុកប្រេងឥន្ធនៈ និងថ្នាំសំខាន់ៗក៏អស់យ៉ាងលឿនផងដែរ។ ជាមួយគ្នានេះដែរ គ្រូគង្វាលនៅសាលព្រះវិហារក្នុងទីក្រុង

    July 5, 2022
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចិនបានចេញមុខច្រានចោលពាក្យចោទប្រកាន់ ពីសំណាក់ប្រធានទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) ដែលថាចិនចង់គ្រប់គ្រងកាន់កាប់ឋានព្រះច័ន្ទ នៅក្នុងផ្នែកនៃមហិច្ឆតាកម្មវិធីយោធាមួយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍មួយជាមួយ កាសែតអាល្លឺម៉ង់ ប៊ីល (Bild) ដែលចេញផ្សាយកាលពីចុងសប្តាហ៍មុន ប្រធានទីភ្នាក់ងារអវកាស ណាសា លោក បៀល នេលសុន (Bill Nelson) បានព្រមានយ៉ាងដូច្នេះថា «យើងត្រូវតែមានការព្រួយបារម្ភឱ្យបានខ្លាំងថា ចិនកំពុងចុះចតនៅលើឋានព្រះច័ន្ទ ហើយនឹងនិយាយថា ឥឡូវនេះវាគឺជារបស់យើង, អ្នកឯងកុំចង់ចូលមកឱ្យសោះ»។ ប្រមុខ

    July 5, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ នាវាចម្បាំងនៃកងទ័ពជើងទឹកភូមិន្ទថៃ ចំនួន០១គ្រឿង ឈ្មោះ រតនៈកូស៊ីន (HTMS Rattanakosin FS-441) បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើតាមការឲ្យដឹងពី នាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នាវានេះមានបណ្តោយ ៧៦.៨២ម៉ែត្រ ទទឹង៩.៥៥ម៉ែត្រ ជម្រៅទឹក៤.៥០ម៉ែត្រ មានទម្ងន់ផ្ទុក៩៦២តោន និងមាននាវិកចំនួន៩២នាក់ ដឹកនាំដោយលោកឧត្តមនាវីទោ អាថន ឆរ:ភីនយ៉ូ មេបញ្ជាការរង នៃបញ្ជាការដ្ឋានយោធភូមិភាគ១ នៃកងទ័ពជើងទឹកភូមិន្ទថៃ។ ការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩

    July 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី Orna Sagiv (អរណា សាហ្គីវ) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានបញ្ជាក់ឲ្យដឹងថា ក្នុងមួយឆ្នាំៗ មាននិស្សិតខ្មែរចំនួន៤០០នាក់ បានទៅចូលរួមកម្មសិក្សា នៅប្រទេសអ៉ីស្រាអែល អំពីវិស័យកសិកម្ម និងអនុវត្តពីកសិកម្ម។ ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ផ្តល់កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ព័ត៌មាន Fresh News ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-អ៊ីស្រាអែល ឆ្លៀតក្នុងឱកាសលោកស្រី មកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកស្រី Orna Sagiv បានបញ្ជាក់យ៉ាងដូច្នេះថា «ជារៀងរាល់ឆ្នាំមាននិស្សិតខ្មែរ៤០០នាក់ ដែលគាត់ចូលរួមកម្មវិធីកម្មសិក្សា នៅប្រទេសអ៉ីស្រាអែល ដែលពួកគាត់អាចរៀនពីវិស័យកសិកម្មផង

    July 5, 2022
  • ព័ត៌មានអន្តរជាតិ

    ថ្មីៗនេះ សូម្បីតែគ្រូបង្រៀនដែលមានមុខមាត់ស្អាតពេកក៏មានបញ្ហាដែរ បន្ទាប់ពីគ្រូបង្រៀនមត្តេយ្យស្រីម្នាក់នៅប្រទេសចិន មានមុខស្រស់ស្អាតស្រដៀងទៅនឹងតារាល្បី «Angelababy» រហូតដល់ឪពុករបស់កុមារនៅ​សាលា​មត្តេយ្យ នាំគ្នាជ្រួលជ្រើមទៅទទួល​កូន​នៅ​សាលាវិញ។ នេះធ្វើឱ្យម្ដាយរបស់សិស្សមានការមិនពេញចិត្តយ៉ាងខ្លាំង ហើយ​ក៏បាន​ប្រមូលគ្នា​ទាមទារ​ឲ្យ​សាលា​បណ្ដេញ​គ្រូ​មត្តេយ្យ​ម្នាក់​នេះចេញ។ បើ​តាម​សារព័ត៌មាន​ចិន គ្រូ​ស្រី​រូប​នេះមានការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀនណាស់ ប៉ុន្តែ​ដោយ​សារ​រូបរាង​របស់​នាង​ធ្វើ​ឲ្យ​អ្នក​ម្ដាយ​រំខាន​ចិត្ត រហូតដល់មានការទាមទារឱ្យសាលាបណ្តេញនាងចេញ សម្រាប់ហេតុផលនោះ គឺដោយសារតែគ្រូមានចិញ្ចើមក្រាស់ និងភ្នែកធំៗ ដែលសម្រស់របស់នាងស្អាតពេកក្លាយជាបញ្ហាទៅវិញ ប៉ុន្តែជាសំណាងល្អ ដែលសាលាមត្តេយ្យមិនអើពើនឹងបណ្តាម្តាយកុមារទាំងនោះ។ ចំណែកគ្រូបង្រៀនវ័យក្មេងនេះ នៅតែអាចបន្តភារកិច្ចរបស់នាងបាន ប៉ុន្តែ​នាង​នៅតែ​ត្រូវ​ប្រឈមមុខ​នឹង​ការ​និយាយ​ដោយពាក្យពេចន៍មិន​សមរម្យនានា​ពី​ម្តាយរបស់កុមារ​​ជា​ប្រចាំ។ ក្រោយ​ពី​រឿង​នេះ​ក្លាយ​ជា​ព័ត៌មាន អ្នក​លេង​អ៉ីនធឺណិត​បាន​សរសើរ​ថា ​អ្នក​គ្រូ​រូប​នេះ​មាន​មុខ​មាត់​ស្រដៀង​នឹង​តារា​ស្រី​ល្បី​ម្នាក់ គឺ “Angelababy” ហើយពួកគេត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រនាង។ អ្នក​លេង​អ៉ីនធឺណិត​បានបញ្ចេញមតិចំពោះ​អ្វី​ដែល​បាន​កើត​ឡើង ​គឺ​អយុត្តិធម៌​ណាស់​សម្រាប់អ្នកគ្រូ មុន​នឹងពួកគេបាន​បង្ហាញ​ពី​សាមគ្គីភាព​ដោយ​រិះគន់​អ្នក​ម្ដាយរបស់កុមារទាំងនោះថា ការធ្វើជាគ្រូបង្រៀនថ្នាក់មត្តេយ្យមិនងាយស្រួលទេ គ្រូបង្រៀននេះអាចក្លាយជាតារាបាន ប៉ុន្តែ​នាង​ជ្រើសរើស​ធ្វើការ​នៅ​សាលា​មត្តេយ្យ

    July 5, 2022
  • ព័ត៌មានអន្តរជាតិ

    មហាសេដ្ឋី Elon Musk បានបង្ខំចិត្តផ្អាករោងចក្រដំឡើងរថយន្ត Tesla ថ្មីរបស់ខ្លួននៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ រយៈពេល ២សប្ដាហ៍ ដោយសារបញ្ហាផលិតកម្ម។ កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍កាលពីថ្ងៃចន្ទថា រោងចក្របាននឹងកំពុងជួបបញ្ហាបីយ៉ាងគឺ៖ ពេលវេលាផលិតយូរជាងការរំពឹងទុក,កង្វះកម្មករជំនាញ និងបញ្ហាធានាគុណភាព ដែលទាមទារឱ្យមានការជួសជុលថ្លៃ ចំណាយលើយានយន្តដែលបានដំឡើងរួច។ ការផ្អាកបណ្តោះអាសន្ននេះ មិនទាក់ទងទៅនឹងព័ត៌មានថ្មីៗដែលនិយតករយានយន្តរបស់ប្រទេសអាល្លឺម៉ង់បានអំពាវនាវឱ្យក្រុមហ៊ុន Tesla ប្រមូលរថយន្ត Teslas ជាង ៥៩,០០០គ្រឿង នៅទូទាំងពិភពលោកដោយសារតែបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធសង្គ្រោះបន្ទាន់របស់រថយន្តឡើយ។ ប៉ុន្តែការធ្លាក់ចុះផលិតកម្មបណ្ដោះអាសន្ននៅទីតាំង Giga Berlin-Brandenburg របស់ខ្លួនកើតឡើងនៅចំពេលដ៏លំបាកមួយ ខណៈដែលនាយកប្រតិបត្តិ Elon Musk ថ្មីៗនេះបានប្រកាសពីខាតបង់រាប់ពាន់លានដុល្លារនៅរោងចក្រថ្មីរបស់ខ្លួននៅ

    July 5, 2022