Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានចេញលិខិតស្ដីពី កិច្ចសហការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដែលមានលំដ្ឋាននៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ អំពីការផ្អាកផ្គត់ផ្គង់ទឹកនៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជម្រាបជូន លោកអភិបាល មេត្តាជ្រាបថា៖ សាលារាជធានីភ្នំពេញមានគម្រោងដាក់ប្រព័ន្ធលូរំដោះទឹកលើផ្លូវលេខ១១CC កែផ្លូវលេខ១១CC-២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ការអភិវឌ្ឍន៍គម្រោងនេះ បានធ្វើឲ្យប៉ះពាល់ដល់បំពង់ចែកចាយទឹកទំហំ ២៥០មម ស្ថិតនៅក្នុងប្រអប់លូបេតុង ទើបតម្រូវឱ្យធ្វើការកែសម្រួលទីតាំងដាក់ពីលើលូប្រអប់វិញ ដើម្បីបញ្ចៀសផលប៉ះពាល់ និងងាយស្រួលក្នុងការជួសជុល ថែទាំទៅថ្ងៃក្រោយ។ ការងារកែសម្រួលបំពង់ចែកចាយទឹកទំហំ ២៥០មមនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជាង ០៥ម៉ោង

    July 5, 2022
  • ព័ត៌មានអន្តរជាតិ

    ចំពោះទុរេន និងមង្ឃុត ត្រូវបានគេចាត់ទុកថាជាស្តេច និងជាមហាក្សត្រីនៃផ្លែឈើ ដែលប្រជាជនអាស៊ីអាគ្នេយ៍ស្គាល់ច្បាស់ ប៉ុន្តែសម្រាប់ជនបរទេសមួយចំនួន វាអាចជាផ្លែឈើចម្លែកទៅវិញ។ ថ្មីៗនេះ អ្នកនិយមលេងអ៉ីនធឺណិតមួយក្រុមមកពីប្រទេសចិនបានចែករំលែកបទពិសោធន៍នៃការញ៉ាំផ្លែមង្ឃុតនៅលើ Xiaohongshu ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ពួកគេ​ក៏​បាន​បង្ហាញ​រូបភាព​ពួកគេ​ខាំ​មង្ឃុត​ដូច​គ្នា​នឹង​ការ​ញ៉ាំ​ផ្លែ​ប៉ោម​ដែរ។ បន្ទាប់ពីព្យាយាមញ៉ាំមង្ឃុតជាច្រើនដង ពួកគេបានសម្តែងការខកចិត្តរបស់ពួកគេ ហើយ​និយាយថា៖ ​”មង្ឃុត​ថ្លៃ​ណាស់​មិន​គួរ​ទិញ ព្រោះវាក៏មិនមានរសជាតិឆ្ងាញ់ថែមទាំងល្វីងទៀតផង”។ ជាមួយគ្នានោះមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ Xiao Hongshu ម្នាក់បាននិយាយថា “ខ្ញុំបានសន្សំលុយ ដើម្បីទិញផ្លែមង្ឃុត ២ទៅ ៣ផ្លែមកបរិភោគ ប៉ុន្តែខ្ញុំសូមប្រាប់អ្នករាល់គ្នាថា កុំឱ្យចាញ់បោកអ្នកលក់អី កុំ​ទិញ​វាអីមិនមានអ្វីឆ្ងាញ់ទេ”។ ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថា៖ “ខ្ញុំពិតជាមិនយល់ទេថាហេតុអ្វីបានជាមនុស្សជាច្រើនចូលចិត្តមង្ឃុត វាជូរចត់ ជូរ និងថ្លៃទៀតផង”។ យ៉ាង​ណា​មិញ

    July 5, 2022
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ប្រទេសអ៊ុយក្រែន ត្រូវការកញ្ចប់ថវិកា ៧៥០ពាន់លានដុល្លារ សម្រាប់ផែនការស្ដារប្រទេសឡើងវិញ នៅក្រោយការឈ្លានពានរបស់ រុស្ស៉ី បិទបញ្ចប់។ នេះបើតាមនាយករដ្ឋមន្ត្រីអ៊ុយក្រែន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៉ីហ្កាល់ (Denys Shmygal) ធ្វើការកត់សម្គាល់ខាងលើប្រាប់សន្និសីទស្ដីពីការស្ដារប្រទេសអ៊ុយក្រែន រៀបចំឡើងដោយប្រទេសស្វីស នៅថ្ងៃចន្ទសប្ដាហ៍នេះ។ បើតាមលោក ស្ម៉ីហ្កាល់ ការឈ្លានពានរបស់រុស្ស៉ី បានបង្កការបំផ្លិចបំផ្លាញដោយផ្ទាល់ ដល់ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនមកទល់នឹងពេលនេះ មានទំហំទឹកប្រាក់ជាង ១០០ពាន់លានដុល្លាររួចទៅហើយ។ គួរបញ្ជាក់ថា បើតាមលោក ស្ម៉ីហ្កាល់

    July 5, 2022
  • ព័ត៌មានជាតិ

    ស្រុកបន្ទាយស្រី៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ អភិបាល​ស្រុកបន្ទាយស្រី ​លោកឃឹម ហ្វីណង់ – Khim Finan នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ទីសត្តឃាតសត្វឆ្កែ ការជួញដូរ និងការធ្វើអាជីវកម្មសាច់ឆ្កែគ្រប់រូបភាព មិនត្រូវបានអនុញ្ញាតនៅក្នុងស្រុកបន្ទាយស្រីឡើយ។ លោកឃឹម ហ្វីណង់ បានបន្ថែមទៀតថា ស្រុកបន្ទាយស្រីធ្លាប់ត្រូវបានរកឃើញថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងបានប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាស្រុកទេសចរណ៍មួយ ការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុក ដែលជាហេតុផលសំខាន់ជាងគេបណ្តាលឱ្យរដ្ឋបាលស្រុកបន្ទាយស្រីបានសម្រេចបិទសកម្មភាពទាំងនេះក្នុងពេលកន្លងមក៕ ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

    July 5, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រសួង​សុខាភិបាលថៃ​បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ​ កំពុងមាន​កើន​ឡើង​ជា​ថ្មី​ទៀត។ លោក Chakrarat Pittayawinganon នាយកការិយាល័យរោគរាតត្បាតបាននិយាយថា ប្រទេសថៃអាចឃើញការឆ្លងប្រចាំថ្ងៃរបស់ចំនួន ៤,០០០ នាក់ ក្នុងមួយថ្ងៃ នៅខែកញ្ញា ជាពិសេសប្រសិនបើមនុស្សមិនពាក់ម៉ាស់នៅខាងក្រៅ។ លោក​បាន​បន្ថែម​ថា ប្រទេស​មួយ​ចំនួនបានកំណត់ការពាក់ម៉ាស់​ឡើង​វិញ​ បន្ទាប់​ពី​ប្រឈម​នឹង​រលក​នៃ​ការ​ឆ្លងថ្មីៗ។ លោកបាននិយាយថា ការកើនឡើងនៃការឆ្លងថ្មីៗ ភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ ហើយចំនួនអ្នកឆ្លងជំងឺសួតក៏កំពុងកើនឡើងដូចគ្នា។ របាយការណ៍របស់រដ្ឋាភិបាលនៅថ្ងៃច័ន្ទនេះ បានបង្ហាញថា ប្រទេសថៃបានរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន ១,៩៩៥ នាក់ និង ៦៧៧ នាក់ បានឆ្លងមេរោគសួត៕

    July 5, 2022
  • ព័ត៌មានអន្តរជាតិ

    (កូឡុំបូ)៖ រដ្ឋមន្ត្រីថាមពលរបស់ស្រីលង្កាបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសកំពុងជួបវិបត្តិមួយនេះនៅសល់ប្រេងឥន្ធនៈតិចជាងមួយថ្ងៃប៉ុណ្ណោះសម្រាប់ប្រើប្រាស់ ដែលបានធ្វើឱ្យការដឹកជញ្ជូនសាធារណៈត្រូវបានផ្អាក ខណៈដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកាន់តែធ្ងន់ធ្ងរទៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ពលរដ្ឋស្រីលង្កាដែលកំពុងឈរតម្រង់ជួររង់ចាំដាក់បំពេញប្រេងសាំង និងម៉ាស៊ូតនៅទីក្រុងកូឡុំបូមានប្រវែងរាប់គីឡូម៉ែត្រ ទោះបីស្ថានីយប្រេងភាគច្រើនអស់ប្រេងឥន្ធនៈជាច្រើនថ្ងៃមកហើយក៏ដោយ។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Kanchana Wijesekera រដ្ឋមន្ត្រីក្រសួងថាមពលស្រីលង្កា ខណៈលោកប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកូឡុំបូថា ប្រេងបម្រុងទុកក្នុងប្រទេសមានប្រហែល ៤ ០០០ តោនប៉ុណ្ណោះ ពោលគឺតិចជាងការប្រើប្រាស់រយៈពេលមួយថ្ងៃ។ លោក Wijesekera មានប្រសាសន៍ថា៖ «ការផ្គតផ្គង់ប្រេងបន្ទាប់ត្រូវបានរំពឹងថានៅចន្លោះថ្ងៃទី២២ និង២៣ (ខែកក្កដា)។ យើងបានទាក់ទងទៅអ្នកផ្គត់ផ្គង់ផ្សេងទៀត ប៉ុន្តែយើងមិនអាចបញ្ជាក់ពីការផ្គត់ផ្គង់ថ្មីណាមួយមុនថ្ងៃទី២២នោះទេ»។ កាលពីសប្តាហ៍មុន ប្រទេសស្រីលង្កាដែលជួបវិបត្តិសាច់ប្រាក់បានប្រកាសពីការផ្អាករយៈពេលពីរសប្តាហ៍ចំពោះការលក់ប្រេងឥន្ធនៈទាំងអស់លើកលែងតែសេវាកម្មសំខាន់ៗ ដើម្បីសន្សំសំចៃប្រេងសាំង និងម៉ាស៊ូតសម្រាប់គ្រាអាសន្ន។

    July 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឆ្នាំ២០២២ បានឱ្យជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលកើតឡើងអូសបន្លាយ លើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងឥទ្ធិពលនៃខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្ដាល – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានព៌

    July 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីមានការពន្យារពេលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២រួចមក ក្រសួងពាណិជ្ជកម្ម ពុំមានការពន្យារចុះបញ្ជីពាណិជ្ជកម្ម សម្រាប់អ្នករកស៊ីធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) ទៀតនោះទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ប្រាប់បណ្តាញព័ត៌មាន Fresh News។ ការប្រកាសឲ្យអ្នករកស៊ីតាមប្រព័ន្ធអនឡាញ ឲ្យមកចុះបញ្ជីចាប់ផ្តើមតាំងពីខែឧសភា ឆ្នាំ២០២១មកម្ល៉េះ ដែលគិតមកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង១ឆ្នាំហើយ។ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្ម ពុំមានការពន្យារបន្តទៀតទេ

    July 4, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ មន្រ្តីសម្របសម្រួលផ្នែកទំនាក់ទំនងយុទ្ធសាស្រ្ត នៃទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ឃើប៊ី (John Kirby) បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា ទីក្រុងវ៉ាស៉ីនតោនជឿជាក់ថា វាដូចជាមិនទាន់ដល់ពេលសម្រាប់ការពិភាក្សាអំពី កិច្ចចរចាសន្តិភាពរវាង ទីក្រុងមូស្គូនិងទីក្រុងកៀវឡើយ ព្រោះភាគីទាំងពីរហាក់ពុំទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការចរចាទេ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ហ្វក់ ញូស៍ (Fox News) លោកត្រូវបានសួរថា តើលោកប្រធានាធិបតីអាមេរិក ចូ បៃដិន គួរតែជំរុញឲ្យរុស្ស៉ី និងអ៊ុយក្រែន ឆ្ពោះទៅរកកិច្ចចរចាសន្តិភាពដែរឬទេ។ លោក

    July 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃជាង ៣លានដុល្លារអាម៉េរិក ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី វិនិយោគជាមួយនឹងឱកាសការងារបន្ថែមប្រមាណ៧០០កន្លែង។ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុម ហ៊ុន HAO JIA LI (CAMBODIA) GARMENT CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគជូន ដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ

    July 4, 2022