- Khmerpress
- SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសហការផ្សព្វផ្សាយ បំផ្ទុះព្រឹត្រ្តិការណ៍រាប់ថយក្រោយ ៣០០ថ្ងៃ ឆ្ពោះទៅ SEA Games-ASEAN Para Games2023 ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។ ក្រសួងព័ត៌មាន សូមជម្រាបជូនថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នាពេលដ៏ខ្លីខាងមុខនេះ គឺជាព្រឹត្តិការណ៍រាប់ថយក្រោយ ៣០០ថ្ងៃឆ្ពោះទៅ SEA Games-ASEAN Para Games2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះ ដើម្បីបើកមហាព្រឹត្តិការណ៍ផ្សព្វផ្សាយជាតិនៅទូទាំងប្រទេស
July 4, 2022 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឧបករណ៍កែច្នៃជាគ្រឿងយន្តពាក់កណ្តាលស្វ័យប្រវត្តិសម្រាប់បម្រើឱ្យវិស័យកសិកម្មត្រូវបានកូនខ្មែរចេះច្នៃប្រឌិតឡើង ងាយស្រួលក្នុងការប្រើប្រាស់និង បានផ្តល់ផលប្រយោជន៍ទៅ ដល់កសិករ ដែលកំពុងដាំដុះ និងថែទាំដំណាំឧស្សាហកម្មបានគ្រប់ប្រភេទ។ ក្នុងសកម្មភាពកែច្នៃឧបករណ៍បម្រើឱ្យផ្នែកកសិកម្មនៅភូមិត្នោតថ្មី ឃុំសំអាងស្រុកថាឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែងថ្ងៃទី០៤ ខែកក្កដា លោក ហេង លាងពៅ បានបញ្ជាក់ថា ឧបករណ៍នេះសម្រាប់ប្រើបាញ់ថ្នាំសម្លាប់សត្វល្អិត និងថ្នាំបំប៉នទៅលើដំណាំ ព្រោះបច្ចុប្បន្នកសិករយើងមានដីចម្ការធំៗបានដាំដំណាំឧស្សាហកម្មច្រើនប្រភេទ មានដូចជាកៅស៊ូ ស្វាយចន្ទី ស្វាយកែវល្មៀតដំឡូងមី ជាដើមហើយពួកគាត់អាចបញ្ជាទិញយកទៅប្រើប្រាស់សម្រាប់ថែទាំដំណាំបានស្រួល។ លោកបន្តថា ដោយសារតែភាពលំបាកកន្លងមក ទើបរិះរកបច្ចេកទេសកែច្នៃឧបករណ៍នេះសម្រាប់ប្រើប្រាស់បានសម្រេចជោគជ័យ និងមានកសិករយើងមួយចំនួន បានទិញយកទៅប្រើរួចមកហើយដែរ។
July 4, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានអះអាងពីការប្តេជ្ញាចិត្តក្នុងាករបង្កើនជើងហោះហើរត្រង់រវាងចិន-កម្ពុជា ខណៈដែលសព្វថ្ងៃនេះ ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ មានតែ៤ជើងប៉ុណ្ណោះ ក្នុងមួយថ្ងៃៗ។ នេះជាការថ្លែងរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឱកាសរដ្ឋមន្ត្រីការបរទេសទាំងពីរ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា។ ប្រមុខការទូតចិន និងកម្ពុជា បានជួបពិភាក្សាប្រកប ដោយផ្លែផ្កាលើប្រធានបទផ្សេងៗ និងបានបន្តប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ កាន់តែស៉ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះ
July 4, 2022 - សង្គម
កាលពីពេលថ្មីៗនេះ មានការចែកររំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីហួសចិត្តមួយ ដែលបងប្អូនមួយចំនួនបានជួលរថយន្តក្រុងគេជិះទៅដើរលេងកំសាន្តរីករាយ ប៉ុន្តែបែរជាហូបចុករួចបោះចោលសំរាមផ្តេសផ្តាសពេញក្នុងរថយន្តក្រុង ដែលមហាជនឃើញហើយសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌នោះ។ យោងតាមម្ចាស់គណនីហ្វេសប៊ុគឈ្មោះ Rithy Soeu បានរៀបរាប់ឲ្យដឹងថា៖ «ឱ..ប្អូនៗក្មួយៗដែលមានលុយសំរាប់ជួលរថយន្តដើរលេងកំសាន្តទាំងឡាយអើយមេត្តាជួយឲ្យតំលៃអ្នករត់ឡានផង កំុសំអាងមានលុយជួលធ្វើដោយគ្មានការពិចារណាអីបន្តិចសោះប្អូនៗក្មួយៗសុទ្ធជាគ្រូៗ និងជាបុគ្គលិក ធនាគារ មីក្រូហិរញ្ញវត្ថុ ដែលមានចរិកលក្ខណៈស្លូតបូតសុភាពសា ស្លៀកពាក់ស្អាតបាត និងជាថ្នាក់ដឹកនាំដ៏ល្អមួយ តែជិះឡានវិញដូចឃើញស្រាប់ប្អូនគួរពិចាណាមើលតើបើប្អូនៗ ក្មួយៗមានរថយន្តផ្ទាល់ខ្លួនដ៏ស្រស់ស្អាតមួយ បើគេធ្វើដាក់អញ្ចឹងតើមានអារម្មណ៍យា៉ងណាដែរ???»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
July 4, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានក្រើនរំលឹកដល់មន្ដ្រីរាជការទាំងអស់ ត្រូវអនុវត្ដកាតព្វកិច្ចចាក់វ៉ាក់សាំង ដែលបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ ពោលត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន បានមើលឃើញថា សន្ទុះនៃការមកទទួលយកនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពិសេសដូសជំរុញរបស់មន្ដ្រីរាជការ ហាក់មិនសូវមានសន្ទុះខ្លាំងនៅឡើយទេ។ មានន័យថា មន្ដ្រីរាជការដែលដល់ពេលត្រូវចាក់ដូសជំរុញ មិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយទេ។ លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «សូមក្រើនរំលឹកដល់មន្ដ្រីរាជការទាំងអស់ ដោយអនុលោមទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល គឺកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង
July 4, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះបានទទួលស្គាល់ថា កងកម្លាំងរបស់អ៊ុយក្រែន ពិតជាបានដកថយចេញពីទីក្រុងលីស៉ីចាន់ស៍្ក (Lysychansk) ក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើត ក្រោយរុស្ស៉ីផ្លោង គ្រាប់ឥតឈប់ឈរ ប៉ុន្តែលោកប្តេជ្ញាថានឹងដណ្តើមការគ្រប់គ្រងទីក្រុងនេះមកវិញ ដោយប្រើអាវុធដែលជាជំនួយពីលោកខាងលិច។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។ ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ពិតណាស់ មេបញ្ជាការនៃកងទ័ពរបស់យើង បានថយចេញពីតំបន់សមរភូមិ ទីក្រុងលីស៉ីចាន់ស៍្ក ដែលរងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពរុស្ស៉ី
July 4, 2022 - ព័ត៌មានជាតិ
មហាជនពិតជាធ្លាប់បានស្គាល់ហើយ ចំពោះតារាចម្រៀង ទឹកដមក្រអួនក្រអៅគឺ លោក សួ វិចិត្រ ដែលជាម្ចាស់ជ័យលាភី និងជាបេក្ខជនឆ្នើម ក្នុងកម្មវិធីប្រឡងចម្រៀងដ៏ល្បីល្បាញ Beat The Best នៅស្ថានីយទូរទស្សន៍រស្មីហង្សមាស។ នៅក្នុងកម្មវិធីប្រឡង លោក សួន វិចិត្រ បានរៀបរាប់ពីជីវិតដ៏កំសត់របស់ខ្លួន កើតចេញពីត្រកូលអ្នកក្រខ្សត់ម្នាក់ មិនបានរស់នៅជាមួយម្តាយ ហើយត្រូវបានជីតារើសយកមកចិញ្ចឹម និងជួបការតស៊ូជាច្រើនក្នុងជីវិត។ នៅថ្ងៃទី២៥ ខែមិថុនា កន្លងទៅ លោកសួ វិចិត្រ បានចែករំលែករឿងធ្វើ Youtube ទោះខានផុសវិដេអូជិត២ឆ្នាំ នៅតែអាចទទួលបានចំណូលជាង ៣០០ដុល្លារក្នុងមួយខែ ក្នុងវីដេអូរយៈពេល ជាង
July 4, 2022 - ព័ត៌មានអន្តរជាតិ
ទីក្រុងម៉ាកាវ បានចាប់ផ្តើមការធ្វើតេស្តរកជំងឺ COVID-19 ជុំថ្មីទូទាំងទីក្រុង នៅថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ សម្រាប់អ្នកស្រុករបស់ខ្លួនច្រើនជាង ៦០ ម៉ឺននាក់ ខណៈដែលមន្ត្រីកំពុងមមាញឹកដើម្បីទប់ស្កាត់ចំនួនករណីកើនឡើង នៅក្នុងការផ្ទុះដ៏អាក្រក់បំផុតមួយ នៅក្នុងមជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំបំផុតរបស់ពិភព លោកចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។ ការធ្វើតេស្តរកជំងឺ COVID-19 សម្រាប់អ្នកស្រុកទាំងអស់ នឹងធ្វើឡើង ៣ដង ក្នុងសប្តាហ៍នេះនៅទូទាំងទីក្រុង ហើយពលរដ្ឋក៏ត្រូវបានណែនាំឱ្យធ្វើតេស្ដអង់ទីហ្សែន ដោយខ្លួនឯងបន្ថែមទៀតផងដែរ។ ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលដែលទីក្រុងបានរកឃើញករណីថ្មីចំនួន ៩០ កាលពីថ្ងៃអាទិត្យ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបមានដល់ ៧៨៤ ករណី ចាប់តាំងពីពាក់កណ្តាលខែមិថុនា ខណៈមនុស្សជាង ១១,០០០ នាក់
July 4, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ មុននេះបន្តិច ដោយយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ាហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម និងអ្នកនាង ចន ចន្ទ័លក្ខិណា បានប្រកាសបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។ ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ាហេង ឡុង បានរៀបរាប់យ៉ាងដូច្នេះថា៖ ” ខ្ញុំបាទ និងអ្នកនាង ចន ចន្ទ័លក្ខិណា សូមបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា “។ គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន
July 4, 2022 - ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖ នាយករដ្ឋមន្ត្រីនៃប្រទេសអូស្រ្តាលីលោក Anthony Albanese កាលពីថ្ងៃអាទិត្យ ទី៣ ខែកក្កដាម្សិលមិញនេះបានប្រកាសថា នឹងឈប់នាំចូលប្រេងពីប្រទេសរុស្ស៊ីហើយ ដែលការសម្រេចនេះគឺជាផ្នែកមួយសម្រាប់ប្រឆាំងទៅនឹងសកម្មភាពឈា្លនពានរបស់រុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសិទ្ធសារព័ត៌មានផ្លូវការមួយ ដែលលោក Anthony Albanese បានធ្វើឡើងចេញពីទីក្រុងកៀវក្នុងឱកាសដែលបានលោកអញ្ជើញទៅធ្វើទស្សនៈកិច្ចក្នុងប្រទេសអ៊ុយក្រែន ខណៈសេចក្តីថ្លែងការនោះត្រូវបានធ្វើនៅចំពោះមុខលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ផ្ទាល់តែម្តង។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានដាក់ទណ្ឌកម្មរុស្ស៊ីតាមរយៈសកម្មភាពឈប់ទិញប្រេង លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីក៏បានប្រកាសធ្វើការហាមឃាត់មហាសេដ្ឋីរុស្ស៊ីចំនួន ១៦នាក់បន្ថែមទៀតមិនឲ្យធ្វើដំណើរចូលមកកាន់ប្រទេសខ្លួនផងដែរ ដែលធ្វើឲ្យចំនួនមហាសេដ្ឋីរុស្ស៊ីសរុបត្រូវរងទណ្ឌកម្មពីរដ្ឋាភិបាលអូស្រ្តាលីកើនដល់ចំនួន ៨៤៣នាក់នាក់ហើយបើគិតត្រឹមពេលនេះ។ នៅក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese ក៏បានប្រកាសផ្តល់ជំនួយយោធាសំខាន់មួយចំនួនឲ្យទៅប្រទេសអ៊ុយក្រែនផងដែរ ដោយនៅក្នុងកញ្ចប់ជំនួយនោះមានដូចជា
July 4, 2022









