Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថាប្រទេសរបស់លោកបានឈរនៅ ពីក្រោយគាំទ្ររុស្ស៉ី យ៉ាងពេញទំហឹងនៅក្នុងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាការឈ្លានពាន ចំពោះមុខ ការបារម្ភថាទីក្រុងមីនស្កិ៍ អាចនឹងលូកដៃដោយផ្ទាល់ក្នុងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក លូកាសិនកូ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយរំឮកខួបនៃការរំដោះទីក្រុងមីនស្កិ៍ដោយកងទ័ពសូវៀត អំឡុងសង្រ្គាម លោកលើកទី២។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីបេឡារុសរូបនេះបានគូសបញ្ជាក់ដូច្នេះថា «សព្វថ្ងៃ យើងកំពុងទទួលរងការរិះគន់ដែលជាប្រទេស តែមួយគត់ នៅលើពិភពលោកគាំទ្ររុស្ស៉ី នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយពួកណាហ្ស៉ី។ យើងគាំទ្រ ហើយនឹងបន្តគាំទ្ររុស្ស៉ី»។

    July 4, 2022
  • ព័ត៌មានជាតិ

    (កូឡុំបូ)៖ រដ្ឋមន្ត្រីថាមពលស្រីលង្កាបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសស្រីលង្កានៅសល់ប្រេងឥន្ធនៈតិចជាងមួយថ្ងៃសម្រាប់ប្រើប្រាស់ ដោយសង្កត់ធ្ងន់ថា ការដឹកជញ្ជូនសាធារណៈឈានដល់ការជាប់គាំង ខណៈដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២។ រដ្ឋមន្ត្រីថាមពល លោក Kanchana Wijesekera បាននិយាយថា ប្រេងសាំងបម្រុងរបស់ប្រទេសមានប្រហែល ៤,០០០តោនប៉ុណ្ណោះ គឺទាបជាងការប្រើប្រាស់សម្រាប់មួយថ្ងៃ។ លោក Wijesekera បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកូឡុំបូថា «ការដឹកជញ្ជូនប្រេងបន្ទាប់ត្រូវបានរំពឹងទុកនៅចន្លោះថ្ងៃទី២២ និង២៣ (ខែកក្កដា)»។ លោកបានបន្ថែមនថា «យើងបានទាក់ទងទៅអ្នកផ្គត់ផ្គង់ផ្សេងទៀត ប៉ុន្តែយើងមិនអាចបញ្ជាក់ពីការផ្គត់ផ្គង់ថ្មីណាមួយ នៅមុនថ្ងៃទី២២ នោះទេ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

    July 4, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានសម្រេចបង្កើត «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន – Samdech Techo Project for Mine Action_STF – MA» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម – Providing Safe Ground, Creating Smiles» ក្រោមការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីន ដែលមានសម្តេចតេជោ ជាប្រធាន។

    July 4, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រទេសប៉ូឡូញ ផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer សម្រាប់កុមារ ១៤៤,០០០ដូស ដល់ប្រទេសកម្ពុជា។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងឃ្លាំងវ៉ាក់សាំង បង្ការជំងឺកូវីដ១៩នោះ បានឱ្យ Fresh News ដឹងថា វ៉ាក់សាំងជាជំនួយនេះ ត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ។ លោកស្រី យក់ សម្បត្តិ នឹងអញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ប្រទេសប៉ូឡូញ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយផ្ទាល់។ បើទោះបីទទួលបានជោគជ័យ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទប់ស្កាត់បានការរីករាតត្បាតយ៉ាងណាក្តី តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង

    July 3, 2022
  • ព័ត៌មានអន្តរជាតិ

    (កូឡុំបូ)៖ តម្លៃទំនិញប្រើប្រាស់នៅប្រទេសស្រីលង្កាបានកើនឡើងដល់អត្រាខ្ពស់ថ្មីមួយទៀតនៅក្នុងខែមិថុនាដល់ ៥៤,៦ភាគរយ ដែលទិន្នន័យនេះត្រូវបានចេញផ្សាយមួយថ្ងៃបន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានស្នើឱ្យប្រទេសដែលក្ស័យធនមួយនេះគ្រប់គ្រងតម្លៃទំនិញដែលកំពុងកើនឡើង និងអំពើពុករលួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ បើយោងតាមនាយកដ្ឋានជំរឿននិងស្ថិតិរបស់ស្រីលង្កា នេះជាលើកទីមួយហើយដែលការកើនឡើងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កូឡុំបូ (CCPI) របស់ប្រទេសនេះកើនឡើងលើសពី ៥០ភាគរយ។ តួលេខនេះត្រូវបានចេញផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិបានជំរុញឱ្យប្រទេសស្រីលង្ការក្សាអតិផរណា (តម្លៃទំនិញប្រើប្រាស់) ដែលកំពុងកើនឡើង និងដោះស្រាយអំពើពុករលួយដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះសេដ្ឋកិច្ចដែលមានបញ្ហាដោយសារវិបត្តិប្រាក់បម្រុងរូបិយប័ណ្ណបរទេស។ មូលនិធិ IMF បានបញ្ចប់កិច្ចពិភាក្សាដោយផ្ទាល់រយៈពេល ១០ថ្ងៃរបស់ខ្លួនជាមួយអាជ្ញាធរស្រីលង្កាក្នុងទីក្រុងកូឡុំបូ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រទេសនេះស្នើសុំថវិកាសង្គ្រោះ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ CCPI បានបន្តកើនឡើងដល់កម្រិតខ្ពស់ប្រចាំខែថ្មីៗចាប់តាំងពីខែតុលា ឆ្នាំមុនមក នៅពេលដែលអតិផរណាកើនឡើងត្រឹមតែ ៧,៦ ភាគរយ ធៀបនឹខែតុលា ឆ្នាំ២០២០។ នៅក្នុងខែឧសភា

    July 2, 2022
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងនៅថ្ងៃសុក្រថា ប្រទេសថៃគ្រោងនឹងបន្តវិធានការគាំទ្រទីផ្សារអចលនទ្រព្យដើម្បីជួយជំរុញការស្ទុះងើបឡើងវិញនៃឧស្សាហកម្មនេះ និងសេដ្ឋកិច្ចទាំងមូល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ វិធានការដែលនឹងផុតកំណត់នៅឆ្នាំនេះរួមមានអនុបាតកម្ចីធៀបនឹងតម្លៃ ១០០ភាគរយ និងការកាត់បន្ថយកម្រៃសេវា ដើម្បីជួយបង្កើនសកម្មភាពក្នុងវិស័យអចលនទ្រព្យ ដែលក្រុមមន្ត្រីបានឱ្យដឹងថានឹងត្រូវចំណាយពេលយូរជាងនេះក្នុងការស្ទុះងើបឡើងវិញ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃខណៈថ្លែងប្រាប់សន្និសីទធុរកិច្ចមួយថា បើទោះជាមិនទាន់មានការសម្រេចពីពេលវេលាអនុវត្តនៅឡើយក្តី តែរដ្ឋាភិបាលថៃនឹងជួយរហូតដល់វិស័យនេះស្ទុះងើបឡើងវិញ និងក្លាយជាកត្តាជំរុញកំណើន។ ធនាគាររដ្ឋនានាក៏ត្រូវបានស្នើសុំឱ្យបង្កកអត្រាការប្រាក់ឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដើម្បីជួយសាធារណៈជន បន្ទាប់ពីមានការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលថៃ។ ធនាគារកណ្តាលថៃត្រូវបានរំពឹងថានឹងដំឡើងអត្រាគោលនយោបាយរបស់ខ្លួនឆាប់ៗនេះនៅខែសីហា ដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើង។ លោក Arkhom បានថ្លែងថា វិស័យទេសចរណ៍ដ៏សំខាន់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ដោយភ្ញៀវទេសចរបរទេសរំពឹងថានឹងមានពី ៩ លានទៅ ១០ លាននាក់នៅឆ្នាំនេះ។ ភ្ញៀវទេសចរបរទេសជិត ៤០លាននាក់បានទៅលេងប្រទេសថៃក្នុងឆ្នាំ២០១៩។ លោកបានបន្តថា

    July 2, 2022
  • ព័ត៌មានអន្តរជាតិ

    មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងបញ្ជូនប្រព័ន្ធមីស៊ីលពីដីទៅអាកាស NASAMS ចំនួន ២, រ៉ាដាប្រឆាំងកាំភ្លើងធំចំនួន ៤ និងគ្រាប់រំសេវកាំភ្លើងធំរហូតដល់ ១៥០,០០០ ដុំ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃកញ្ចប់ជំនួយអាវុធចុងក្រោយបំផុតរបស់ខ្លួន។ កញ្ចប់ជំនួយដែលមានតម្លៃប្រហែល ៨២០ លានដុល្លារ ត្រូវបានប្រកាសយ៉ាងទូលំទូលាយ ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងម៉ាឌ្រីដ បន្ទាប់ពីការប្រមូលផ្តុំមេដឹកនាំណាតូ ដែលផ្តោតលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រជាជនអ៊ុយក្រែនបន្តប្រឈមមុខនឹងភាពឃោរឃៅ ដែលបានគូសបញ្ជាក់ម្តងទៀតក្នុងសប្តាហ៍នេះ ដោយការវាយប្រហារតាមអាកាសលើផ្សារទំនើបមួយកន្លែង ដែលពោរពេញទៅដោយជនស៊ីវិល។ ពួកគេនៅតែបន្តប្រយុទ្ធដើម្បីជាតិរបស់ពួកគេ ហើយសហរដ្ឋអាមេរិកនៅតែបន្តឈរក្បែរពួកគេ និងបុព្វហេតុរបស់ពួកគេ»។ គួររំលឹកដែរថា យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី

    July 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានការសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩។ គោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសម្តេចនាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ អំពីការរកឃើញជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីអាក់ខាននូវការឆ្លង និងការបាត់បង់ជីវិតដោយជំងឺនេះ រយៈពេល ៥១ថ្ងៃកន្លងមក ក្រសួងទេសចរណ៍ សូមក្រើនរំលឹក ដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍

    July 2, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយសមត្ថកិច្ច ចាត់វិធានឲ្យបានម៉ឺងម៉ាត់ លើករណីចោរលួចកាត់ខ្សែភ្លើងនៅក្នុងក្រុងព្រះសីហនុ (កាត់តិច តែប៉ះពាល់ប្រយោជន៍ច្រើន)។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី៣០ ខែមិថុនា លោក គួច ចំរើន សូមឲ្យអាជ្ញាធរមូល នគរបាលពាក់ព័ន្ធទាំងអស់ចាត់វិធានការលើបញ្ហាចោរលួចកាត់ខ្សែភ្លើងក្នុងក្រុងព្រះសីហនុជាបទល្មើសធ្ងន់ធ្ងរ ទោះបីជាការលួចកាត់ខ្សែរភ្លើងវារឿងតូចតាចក៏ពិតមែន តែវាធ្វើឲ្យខាតប្រយោជន៍ធំក្នុងទីក្រុង ត្រូវងងឹតទាំងអស់ក្នុងតំបន់ដែលត្រូវចោរលួចកាត់ខ្សៃភ្លើងនោះត្រូវធ្វើការតខ្សែរភ្លើងឡើងវិញ។ ជាចុងក្រោយលោក គួច ចំរើន ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ចាត់ការឲ្យមានប្រសិទ្ធិភាពនៅលើរឿងនេះដើម្បី លែងឲ្យមានការលួចកាត់ខ្សែរភ្លើង និងប្រជាពលរដ្ឋក៏លែងពិបាករឿងដាច់ភ្លើង ពិបាកភ្លើងប្រើដោយសារតែការលួចកាត់ខ្សែភ្លើងនេះតទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    July 2, 2022
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ ស្ដ្រីម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ចាប់ខ្លួនក្រោមការសម្របសម្រួល និងដឹកនាំនីតិវិធីដោយលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក្រោយពីស្ដ្រីរូបនេះបានបង្កើនគណនីតេឡេក្រាមក្លែងក្លាយ ប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ថ្នាក់ដឹកនាំ ដើម្បីគំរាមកំហែងយកប្រាក់គេ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ លោក វុធ សាវី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២នេះថា ក្រោមការណែនាំ និងចង្អុលបង្ហាញពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ

    July 2, 2022