- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញកសិផលសរុបជិត ៨.៥លានតោន ស្មើនឹងតម្លៃជិត ៤.៥ពាន់លានដុល្លារ ថយចុះ១.៩០%។ នេះបើតាមរបាយការណ៍ ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ របាយការណ៍បានបញ្ជាក់ថា បរិមាណនាំចេញកសិផល សរុបរយៈពេល ១២ខែ ឆ្នាំ២០២៣ ចំនួន៨ ៤៤៩ ៤១៤.៣៦តោន រួមមាន៖ * អង្ករ ចំនួន៦៥៦ ៣២៣.០០តោន កើនឡើង៣.០៣% បើធៀបនឹងឆ្នាំ២០២៣ * ស្រូវ ចំនួន២ ៧៣០
January 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ៦៥ម៉ឺនតោន ទទួលចំណូលប្រមាណ ៨៣៧លានដុល្លារ ថយចុះជាង១០%។ នេះបើយោងតាមរបាយណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។ របាយការណ៍ដដែលនេះបានបញ្ជាក់ថា រយៈពេល ១២ខែឆ្នាំ២០២៣កន្លងទៅនេះ ការនាំចេញគ្រាប់ឆៅ សម្រេចបាន ៦៥ ៦០០០តោន ថយចុះ ៧.៦% និងទទួលបានទឹកប្រាក់ប្រមាណ៨៣៧លានដុល្លារថយចុះ ១៦.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ ក្នុងចំណោមគ្រាប់ឆៅដែលបាននាំចេញនេះ ភាគច្រើននាំចេញទៅវៀតណាម ដែលមានបរិមាណ ៦១ ៨០០០តោន។ លោក អួន
January 8, 2024 - សិល្បៈ
(បរទេស)៖ បន្ទាប់ពីផ្អាកចេញចម្រៀងថ្មីខ្ទង់៣ឆ្នាំ នៅពេលនេះតារាចម្រៀងមាឌល្អិត Arinana Grande បានប្រកាសថានឹងបញ្ចេញចម្រៀងថ្មីរបស់ខ្លួនក្នុងសប្តាហ៍នេះ ដែលមានចំណងជើងថា «Yes, And?»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។ តារាចម្រៀង Grande វ័យ៣០ឆ្នាំរូបនេះបានបង្ហោះសារលើ Instagram កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយសរសេរថា «Yes, And?» ក្រោមរូបភាពបិទជិតមិនច្បាស់ មានលាបក្រែមពណ៌ក្រហមសិចស៉ី ដែលទំនងជាស្នាដៃសិល្បៈសម្រាប់គម្រោងថ្មីរបស់នាង។ ដំណឹងនេះត្រូវបានអ្នកគាំទ្ររង់ចាំជាយូរមកហើយ។ គួរជម្រាបថា តន្ត្រីថ្មីៗបំផុតរបស់ Grande គឺជាអាល់ប៊ុមស្ទូឌីយោទីប្រាំមួយរបស់នាងឈ្មោះ «Positions» ដែលបានចេញផ្សាយក្នុងឆ្នាំ២០២០
January 8, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីអង្គការ Nature Life បានឱ្យដឹងនៅថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ថា សម្រាប់អ្នកទេសចរសត្វស្លាប នៅពេលនេះអ្នកអាចមកទស្សនាសត្វក្រៀលបានហើយ។ មានសត្វក្រៀលច្រើនជាង២០ក្បាលបានមកដល់តំបន់ការពារទេសភាពអន្លង់ព្រីង ពួកវាកំពុងរកចំណីក្នុងតំបន់អភិរក្ស និងក្នុងស្រែស្រូវមិត្តក្រៀល ហើយក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងអភិរក្សសត្វក្រៀល ដែលកំពុងរងគ្រោះឈានទៅជិតផុតពូជនិងទីជម្រករបស់វានៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នេះដែរ ។ សត្វក្រៀលគឺជាសត្វស្លាប ដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ម៉ែត្រ មានទម្ងន់
January 8, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ជាមួយនឹងរដ្ឋាភិបាលឥណ្ឌាដែលមានតម្លៃប្រមាណ ៥០០លានដុល្លារ ក្នុងគោលបំណងសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា VinFast និងរដ្ឋាភិបាលឥណ្ឌាបានចុះកិច្ចព្រមព្រៀងឆ្ពោះទៅរកការវិនិយោគសរុបប្រមាណ ២ពាន់លានដុល្លារឯណោះ ខណៈការបោះទុនលើកនេះ គឺជាជំហានដំបូងសម្រាប់រយៈពេល ៥ឆ្នាំនៃគម្រោងនេះ។ រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងរបស់ VinFast នឹងមានទីតាំងនៅឯទីក្រុង Thoothukudi នៃរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ ដោយឡែកចំពោះការសាងសង់វិញត្រូវបាន ViFast បញ្ជាក់ថា នឹងចាប់ផ្តើមនៅឆ្នាំនេះតែម្តង ក្រោយការសាងសង់បញ្ចប់រួចរាល់ នឹងអាចបង្កើតការងារក្នុងស្រុកសម្រាប់ប្រជាជនឥណ្ឌាបានចន្លោះពី
January 8, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ភ្ញៀវជនជាតិឥណ្ឌាចំនួន១៣២នាក់ បានចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីធ្វើដំណើរកំសាន្តនៅនៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងបន្តដំណើរកំសាន្តនៅតាមតំបន់រម្មណីយដ្ឋាននានានៅកម្ពុជា។ លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះថា មានភ្ញៀវទេសចរជនជាតិឥណ្ឌាចំនួន១៣២នាក់ (ស្រី២៧នាក់) បានចេញពីប្រទេសថៃ តាមច្រកខ្លងលឹក ចូលមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីដំណើរកំសាន្តនៅប្រទេសកម្ពុជានៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងបន្តដំណើរកំសាន្តនៅតាមតំបន់រម្មណីយដ្ឋាន នានាកម្ពុជា។ លោកបានបញ្ជាក់ថា ភ្ញៀវទេសចរជនជាតិឥណ្ឌា ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ហើយត្រឡប់ទៅវិញ
January 8, 2024 - ព័ត៌មានអន្តរជាតិ
ម៉ាឡេស៊ី៖ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់បានស្នើឲ្យប្តីរបស់គាត់យកប្រពន្ធថែមម្នាក់ទៀត ខណៈស្រ្តីដែលជាប្រពន្ធទី២នោះគឺជាមិត្តភក្តិល្អរបស់គាត់តែម្តង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា រឿងរ៉ាវដ៏កម្រនេះបានកើតឡើងនៅក្នុងតំបន់ Kampung Kolam Limbongan ក្រុង Malacca ភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី។ បុរសដែលមានសំណាងអាចទទួលបានប្រពន្ធថែមម្នាក់ទៀតដោយសន្តិភាពរូបនេះត្រូវបានគេឱ្យដឹងថា មានអាយុ ៣៨ឆ្នាំ បានរៀបការជាមួយប្រពន្ធទី១ អស់រយៈពេល ១២ឆ្នាំមកហើយ និងថែមទាំងមានកូន ៣នាក់អាយុចន្លោះពី ៤ដល់១១ឆ្នាំទៀតផង។ ប្រភពខាងលើបានបន្តថា វាគឺជាក្តីស្រមៃយូរមកហើយដែលស្រ្តីជាប្រពន្ធទី១ ចង់ឲ្យប្តីរបស់គាត់រៀបការជាមួយនិងមិត្តភក្តិល្អរបស់គាត់ថែមម្នាក់ទៀត ដើម្បីបានរស់នៅជុំគ្នាប្រកបដោយសុភមង្គល ហើយនៅក្នុងថ្ងៃដែលប្តីរបស់គាត់រៀបការជាមួយប្រពន្ធទី២នោះ ស្រ្តីជាប្រពន្ធទី១ ក៏បានទៅចូលរួម និងថតរូបជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
January 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ឧក្រិដ្ឋជនបច្ចេកវិទ្យាបានប្រមូល និងលួចទិន្នន័យរូបភាពរបស់ប្រជាពលរដ្ឋដែលមានជារូបថត និងវីដេអូ អាក្រាតកាយ ចែកចាយ និងលក់នៅប្រព័ន្ធអ៊ីនធឺណេត ជនខិលខូចបានប្រើបច្ចេកទេស លួចបង្កប់កាមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់ទឹកសាធារណៈ និងប្រើប្រាស់ម៉ាស៊ីនដើម្បីស្វែងរកអាស័យដ្ឋានអាយភី (IOT Search Engine) ដែលមានលើបណ្តាញអ៊ីនធឺណេតដើម្បីស្វែងរកអាស័យដ្ឋានអាយភី (IP Address) ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋដើម្បីលួច និងប្រមូលយកទិន្នន័យរបស់ជនរងគ្រោះ។ វិធីសាស្រ្តបង្កា និងទប់ស្កាត់ មានដូចខាងក្រោម៖ ១. កំណត់លេខសម្ងាត់ឲ្យបានត្រឹមត្រូវ ២. ធ្វើការប្តូរលេខសម្ងាត់អោយបានទៀងទាត់ ៣. ធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធកាមេរ៉ាសុវត្ថិភាព
January 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្មវិធីសំណេរអង្គរ ដែលជាការប្រកួតសរសេរតាមអានអក្សរខ្មែរនោះ ទទួលបានការចុះឈ្មោះចូលរួមប្រកួតពីសំណាក់បេក្ខជនចំនួន៨១៥នាក់ ដើម្បីត្រៀមចូលរួមប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ គួរជម្រាបថា កម្មវិធីសំណេរអង្គរ គឺជាការប្រកួតសរសេរតាមអានអក្សរខ្មែរ សរសេរជាអត្ថបទភាសាខ្មែរ ដែលបើកឱ្យមានការចុះឈ្មោះចូលរួមប្រកួតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ តួនាទី ដើម្បីជ្រើសរើសជ័យលាភីដែលសរសេរពាក្យខ្មែរបានត្រឹមត្រូវជាងគេ។ កម្មវិធីនេះកើតឡើងដោយសារការមើលឃើញពីកំហុសឆ្គងក្នុងការសរសេរ ការប្រើប្រាស់ពាក្យពេចន៍ភាសាខ្មែរមិនសូវល្អ ឬនៅមានកម្រិតក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធីសំណេរអង្គរ បានឱ្យដឹងថា «គិតត្រឹមម៉ោង១២៖០០នាទីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤
January 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត បានចេញសេចក្ដីប្រកាសជ្រើសរើស វេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក-យិកា ជាច្រើននាក់ ដែលមានលក្ខណសម្បត្ដិដូចដែលបានភ្ជាប់ជូន។ មន្ទីរពេទ្យកាល់ម៉ែតត្រូវការជ្រើសរើស វេជ្ជបណ្ឌិតឯកទេស ជាច្រើននាក់រួមមាន៖ – ឯកទេសដាក់ថ្នាំសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ – ឯកទេសវេជ្ជសាស្រ្តទូទៅ – ឯកទេសប្រសាទសាស្ត្រ – ឯកទេសសម្ភព និងរោគស្ត្រី – ឯកទេសរូបភាពវេជ្ជសាស្ត្រ – ឯកទេសចក្ខុរោគ – ឯកទេសវះកាត់ពោះ – ឯកទេសជំងឺសួត – ទន្តបណ្ឌិត – ឯកទេសវះកាត់ម៉ូតសាស្ត្រ
January 8, 2024









