Khmerpress
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤នេះថាចំនួនអ្នកបាត់បង់ជីវិតនៅក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅ បានកើនដល់១៦១នាក់ ខណៈព្រិលធ្លាក់កំពុងបង្កភាពស្មុគស្មាញដល់ប្រតិបត្តិការជួយសង្រ្គោះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ បើតាមក្រុមមន្ត្រីនៅក្នុងខេត្ត Ishikawa ចំនួនអ្នកបាត់ខ្លួនថយចុះពី១៩៥នាក់ មកនៅត្រឹម១០៣នាក់។ ចំណែក ប្រជាជន ២០,៧០០គ្រួសារក្នុងខេត្តមួយ នេះគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃអាទិត្យ និង៦៦,១០០គ្រួសារគ្មានទឹកប្រើគ្រប់គ្រាន់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍ទៅ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយថាការងារជាអាទិភាព គឺជួយសង្រ្គោះមនុស្សចេញពីគំនរបែកបាក់ និងផ្ដល់ជំនួយទៅកាន់សហគមន៍ដាច់ស្រយាល។ គួរបញ្ជាក់ថា ជប៉ុន

    January 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងជា អគ្គលេខាធិការ នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រធាននាយកដ្ឋានកិច្ចការដ្ឋបាល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់មន្ត្រីរាជការក្រោមឱវាទទាំងអស់ ជ្រាបថា ក្រសួងប្រកាសជ្រើសរើសបេក្ខភាពសម្រាប់ទទួលមុខតំណែងជា អគ្គលេខាធិការ នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រធាននាយកដ្ឋានកិច្ចការដ្ឋបាល ចាប់ពីពេលនេះតទៅ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមលើកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលបំពេញតាមលក្ខខណ្ឌ ឱ្យមកដាក់ពាក្យនៅនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ត្រឹមវេលាម៉ោង០៥៖៣០នាទីល្ងាច។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានតាម

    January 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែង លោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ពីស្នងការរងនគរបាលខេត្តព្រះសីហនុ មកជាមន្ដ្រី និងបន្ថយស័ក្ដិមួយកម្រិតមក វរសេនីយ៍ត្រី។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការដកហូតតំណែង និងបន្ថយស័ក្ដិនេះ ដោយសារលោក ហម សុវណ្ណរិទ្ធ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ ខាងក្រោមនេះ ជាប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៖

    January 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចចោទប្រកាន់ជនភេទទី៣ និងបក្ខពួកសរុបចំនួន៥នាក់ ដែលព្រួតគ្នាវាយសិស្សស្រីម្នាក់នៅខណ្ឌកំបូល ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងតាមការបញ្ជាក់ពីលោក វ៉ិត មឃ: អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដល់ភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។ តាមនីតិវិធីក្រោយការចោទប្រកាន់ពីតំណាងអយ្យការ នោះសំណុំរឿងនេះ

    January 8, 2024
  • ព័ត៌មានជាតិ

    (ចិន)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំមន្ត្រី​មួយ​ក្រុមចុះទស្សនកិច្ចនៅក្រុងឈីងតាវ ខេត្តសានដុង ប្រទេសចិន រយៈប្រមាណ៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះ ត្រូវបានដាក់ឈ្មោះថា «គោះទ្វារវិនិយោគ» ពោលជាដំណើរទស្សនកិច្ចមួយ ដើម្បីបញ្ចុះបញ្ចូល និងអូសទាញអ្នកវិនិយោគនៅក្រុងឈីងតាវ ឱ្យមកវិនិយោគនៅកម្ពុជា។ បន្ទាប់ពីអញ្ជើញដល់ប្រទេសចិន, នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បាន​អញ្ជើញ​ចុះទស្សនកិច្ចនៅសម្ព័ន្ធ Sailun Group Co., Ltd. និងបានទស្សនាមន្ទីរពិសោធន៍ Stonelab

    January 6, 2024
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ ពលរដ្ឋថៃមួយចំនួនកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរកឃើញសត្វត្រីដែលជាពូជត្រីកម្រមួយប្រភេទនៅសមុទ្រប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍​ ទី៦ ខែមករានេះ។ ត្រីនេះមានឈ្មោះថា “Oarfish” ជាប្រភេទត្រីរស់នៅក្នុងសមុទ្រទឹកជ្រៅ និងជាទូទៅគេកម្រងនឹងនេសាទវាបានដោយប្រើវិធីនេសាទដូចត្រីសាមញ្ញទូទៅណាស់។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះក្រុមអ្នកនេសាទសមុទ្រនៅក្នុងខេត្ត Satun ភាគខាងត្បូងប្រទេសថៃអាចចាប់បានត្រី Oarfish​ មួយក្បាលក្នុងពេលធ្វើការនេសាទនៅទឹករាក់ធម្មតា ខណៈតាមលក្ខណៈធម្មជាតិត្រីប្រភេទនេះតែងរស់នៅក្រោមបាតសមុទ្រក្នុងជម្រៅចន្លោះពី ៥០-១,០០០ម៉ែត្រ។ បើតាមជំនឿរបស់ពលរដ្ឋថៃពួកគេជឿថា​ ឲ្យមានតែត្រី Oarfish បង្ហាញខ្លួនគឺវាជាសារមួយដែលព្រះអទិទេពសមុទ្រចង់ប្រាប់ថា គ្រោះមហន្តរាយនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ យ៉ាងណាក្តី បើតាមលោកសាស្រ្តាចារ្យ Thamrongnawasawat​ ប្រចាំនៅសាកលវិទ្យាល័យជលផល Kasetsart បានបញ្ជាក់ថា ដ្បិតតែការរកឃើញត្រី Oarfish គឺជារឿងកម្រ តែវាគ្រាន់តែជាលក្ខខណ្ឌតាមបែបធម្មជាតិប៉ុណ្ណោះ ហើយនាពេលកន្លងមកប្រទេសជាច្រើននៅជុំវិញពិភពលោកក៏ធ្លាប់ចាប់បានត្រីប្រភេទនេះដែរ ខណៈប្រទេសទាំងអស់នោះហាក់មិនបានជួបប្រទះនូវគ្រោះមហន្តរាយអ្វីឡើយ៕

    January 6, 2024
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ បានឱ្យដឹងថា បុស្បុកតម្កល់រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុមារ និងពិធីពុទ្ធាភិសេកព្រះពុទ្ធប្បដិមាថ្មីនៅក្នុងសាលាឆទាន នៅគល់ស្ពានទេ ត្រើយខាងត្បូង ស្ថិតក្នុងភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នឹងត្រូវសម្ពោធបើកជាផ្លូវការនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ា ថន

    January 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យលើ លោកវរសេនីយ៍ទោ សោម សុថារ័ត្ន អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឲ្យមកជាមន្ដ្រី និងបន្ថយស័ក្ដិមក វរសេនីយ៍ត្រី (ស័ក្ដិ៤)។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា ដោយសារអធិការរងរូបនេះ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ ខាងក្រោមនេះ ជាប្រកាសរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ ផ្តល់សិទ្ធិដោយ៖ freshnews

    January 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជនភេទទី៣ រួមជាមួយបក្ខពួកសរុបចំនួន៥នាក់ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរួមដៃគ្នាប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ នេះបើតាមការឲ្យដឹងពី លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។ សូមជម្រាបថា ជនដៃដល់ដែលជាភេទទី៣ និងបក្ខពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីនេះប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំងអស់នោះ មានទាំងអ្នកដៃដល់

    January 6, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញព្រះរាជក្រឹត្យ បន្ថយ និង ដកឋានន្តរសក្ដិ នាយនគរបាលជាន់ខ្ពស់ថ្នាក់ឧត្ដមសេនីយ៍ចំនួន ៤នាក់ អោយមកនៅត្រឹមថ្នាក់ ពលបាលត្រី (ដោយ១ជាន់)។ ព្រះមហាក្សត្រ​ ត្រាស់បង្គាប់ បន្ថយ និងដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៤រូប៖ ១-លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អត្តលេខ ០៥៥២៥ ២-លោកឧត្តមសេនីយ៍ត្រី តាំង

    January 6, 2024