- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧នេះ បានសហការគ្នាទប់ស្កាត់បទល្មើសជួញដូរមនុស្សមកកាន់កម្ពុជាដោយការដាក់ផ្ទាំងអក្សរជាភាសាអង់គ្លេសថា «Tourist Visa, Employment is not permitted» ដែលអាចប្រែសម្រួលបានថា ទិដ្ឋាកាទេសចរណ៍មិនអនុញ្ញាតឱ្យធ្វើការនៅប្រទេសកម្ពុជាបានទេ។ ដើមចមដែលធ្វើឱ្យមានការដាក់ផ្ទាំងអក្សនេះ គឺត្រូវបានធ្វើឡើងក្រោយសំណើររបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅកាន់ក្រសួងមហាផ្ទៃដែលគ្រប់គ្រងអគ្គនាយកដ្ឋានជំនាញដើម្បីដាក់ផ្ទាំងអក្សរ «Tourist Visa, Employment is not permitted» នៅតាមច្រកអន្តរជាតិទាំងអស់របស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីដដែល។ លោកបន្ថែមថា «នេះជាយន្តការថ្មីមួយដែលធ្វើឱ្យគ្រប់ជនបរទេសដែលត្រូវបានលួងលោម និងបោកបញ្ឆោត ហើយមិនដឹងថាទិដ្ឋាការបស់គាត់មិនត្រូវបានអនុញ្ញាតឱ្យមកធ្វើការនៅប្រទេសកម្ពុជាដោយស្របច្បាប់ ជាពិសេសនោះ គាត់ងាយស្រួលប្តឹងទៅប៉ូលិសអន្តោប្រវេសន៍ដែលនៅក្បែរគាត់ ហើយអាចចាប់ឧក្រិដ្ឋជននៅទីនោះតែម្តង»។ បើតាមលោករដ្ឋមន្ត្រីក្រសួងការងារ ការធ្វើបែបនេះ ដើម្បីកុំឱ្យឧក្រិដ្ឋជនអាចបោកប្រាស់ជនបរទេសមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់បានតទៅទៀត
January 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ បានផ្ញើសាររំលែកទុក្ខជូនលោក គីស៊ីដា ហ្វូមីអុ នាយករដ្ឋមន្ត្រីជប៉ុន ចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិជាច្រើនរបស់ប្រជាជន និងរដ្ឋាភិបាលប្រទេសជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដីកាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ។ គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសជប៉ុនបានរងការវាយប្រហារពីគ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះមានដល់កម្រិត៧.៦រ៉ិចទ័រ។ គ្រោះរញ្ជួយដីនេះបានបណ្ដាលឱ្យមនុស្សស្លាប់កើនឡើងដល់៧៨នាក់ គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ និងមានមនុស្សច្រើនជាង៥០នាក់ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួននៅឡើយ ខណៈក្រុមសង្រ្គោះជប៉ុនបន្តព្យាយាមស្វែងរកពួកគេ។ អាជ្ញាធរជប៉ុនបាននិយាយថា ហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លាអមដោយរំញ័រកម្រិតផ្សេងៗទៀតនោះ បានបណ្តាលឱ្យមនុស្សចំនួន៣៣០នាក់រងរបួស ខណៈប្រជាពលរដ្ឋប្រហែល២៩,០០០គ្រួសារនៅខេត្តអ៉ីស៊ីកាវ៉ា (Ishikawa) ដែលជាខេត្តមួយជាប់ឆ្នេរសមុទ្រជប៉ុន (Sea
January 5, 2024 - សិល្បៈ
(ភ្នំពេញ)៖ គ្រាន់តែចូលដល់ដើមឆ្នាំ២០២៤ ភ្លាម ពោលគឺមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែតារាចម្រៀងចាស់វស្សាលោក ករុណា ពេជ្រ បានបង្ហាញដោយឥតលាក់បាំង ពីការខាតបង់ប្រាក់របស់ខ្លួន អំឡុងពេលឆ្នាំ២០២៣ និងហាក់បានត្អូញត្អែរពីជីវភាពដែលមិនសូវលូតលាស់ ហើយក៏មិនអាចបន្តការបង់ប្រាក់រំលោះផ្ទះរបស់ខ្លួន បន្ថែមទៀតបានដែរ ខណៈដែលតារាល្បីឈ្មោះរូបនេះ បានបង្ហាញអារម្មណ៍សោកស្ដាយរបស់ខ្លួន និងបន្តការតាំងចិត្តជាថ្មីសម្រាប់ឆ្នាំ២០២៤ ដើម្បីប្រឹងប្រែងតស៊ូទៅមុខទៀត ព្រោះសង្ឃឹមថា អ្វីៗនឹងប្រសើរឡើងវិញ។ គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងសំដីផ្អែម ករុណា ពេជ្រ បានសរសេរបញ្ជាក់ច្បាស់ៗថា «ស្រឡាញ់ផ្ទះស្តាយលុយ ប៉ុន្តែធ្វើម៉េចខ្ញុំលែងមានសមត្ថភាពបង់រំលោះបន្ត…ប្រហែលនាពេលដ៏ខ្លីខាងមុខនេះ ខ្ញុំនឹងប្រគល់ផ្ទះបីល្វែងនេះ ជូនទៅម្ចាស់គម្រោងវិញហើយ ដោយគ្មានការតវ៉ាអីទេ ព្រោះមុនទិញខ្ញុំជាមួយក្រុមហ៊ុនសង់ផ្ទះមានកុងត្រាត្រឹមត្រូវ ហើយយើងដឹងចំណុចណា យើងខុសពីកុងត្រា ព្រោះយើងបោះបង់ការបង់ប្រាក់មុនពេលកំណត់…»។ ម្ចាស់បទ «ហេតុអ្វីឲ្យបងស្គាល់អូន»
January 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំឯកសារ ដើម្បីដាក់បញ្ជូល ប្រហុកសៀមរាប, ក្តាមថ្មកោះកុង និងធុរេនកំពត ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (Geographical Indication-GI)។ នេះបើតាមការឲ្យដឹងពីលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន ៧រួមមាន៖ ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់, ទឹកឃ្មុំព្រៃមណ្ឌលគិរី, អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ និងទឹកត្រីកំពតកែប។ លោកបានបញ្ជាក់ថា ចំពោះការចុះបញ្ជីទំនិញឲ្យក្លាយជាទំនិញម៉ាកសម្គាល់ភូមិសាស្រ្តនេះ ពិតជាមានអត្ថប្រយោជន៍ នៅក្នុងប្រទេសកម្ពុជាដូចជា៖
January 4, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ មនុស្សច្រើនជាង ៥០នាក់ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កំពុងបាត់ខ្លួននៅឡើយ ខណៈក្រុមសង្រ្គោះជប៉ុនបន្តព្យាយាមស្វែងរកពួកគេ ៣ថ្ងៃមកហើយបន្ទាប់ពីគ្រោះរញ្ជួយដីវាយប្រហារប្រទេសជប៉ុន បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៧៨នាក់គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។ ស្របពេលដែលប្រតិបត្តិការស្វែងរក អ្នកនៅរស់រានមានជីវិតកំពុងបន្ត សហគមន៍ជាច្រើននៅតែតែស្ងប់ស្ងាត់ ដោយសារតែក្តីបារម្ភអំពីបំណាក់ដី និងការផ្លូវបិទនៅភាគកណ្តាលប្រទេសជប៉ុន។ អាជ្ញាធរក្នុងតំបន់ បាននិយាយថា ហេតុការណ៍រញ្ជួយដីដ៏ខ្លាំក្លាអមដោយការរញ្ជួយដីកម្រិតតិចតួចទៀតនោះ បណ្តាលឲ្យមនុស្សចំនួន ៣៣០នាក់រងរបួស។ មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ ស្ថានភាពរបស់មនុស្សចំនួន ៥១នាក់នៅតែមិនទាន់អាចបញ្ជាក់បាន។ ពលរដ្ឋប្រហែល ២៩,០០០គ្រួសារ នៅខេត្ត Ishikawa ត្រូវគ្មានអគ្គិសនីប្រើប្រាស់ ហើយផ្ទះជាង
January 4, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ តម្លៃដុំមាសរបស់ក្រុមហ៊ុនវៀតណាម Saigon Jewelry បានកើនឡើង ០,៦៧% ដល់ ៧៥,៥លានដុង (៣ ០៩៩,៦៦ដុល្លារ) ក្នុងមួយតម្លឹងកាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន VN Express របស់វៀតណាម។ សារព័ត៌មាន VN Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,១៦% ដោយជួញដូរមកនៅត្រឹម ៦៣,០៥លានដុង (២៧០៩ដុល្លារ) ក្នុងមួយតម្លឹង។ មួយតម្លឹងមាសស្មើនឹង ៣៧,៥ ក្រាម ឬ ១,២អោន។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃមាសក្នុងទីផ្សារពិភពលោកនៅក្នុងឆ្នាំថ្មី២០២៤ ស្ថិតក្រោមសម្ពាធដោយសារការកើនឡើងតម្លៃប្រាក់ដុល្លារអាមេរិក ប៉ុន្តែបានរក្សាមូលដ្ឋានរបស់ខ្លួនដោយសារមានការរំពឹងថា
January 4, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ រូបសំណាកព្រះបដិមាចំនួន ២អង្គ ដោយមួយអង្គឈ និងមួយអង្គទៀតអង្គុយពែនភ្នែន ត្រូវបានប្រជាពលរដ្ឋនៅក្នុងឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ បានប្រទះឃើញនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ និងបានរាយការណ៍ជូនអាជ្ញាធរ ដើម្បីយកទៅរក្សាទុកជាសម្បត្តិជាតិ។ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា បន្ទាប់ពីទទួលបានដឹងករណីប្រះឃើញរូបបដិមាកនេះ លោកបានរាយការណ៍ទៅរដ្ឋបាលខេត្ត និងមន្ទីរវប្បធម៌ ដើម្បីមកពិនិត្យ និងបានយករូបសំណាកពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញឈ្មោះ ហ៊ុយ ហឿន រស់នៅភូមិឃុំខាងលើចំនួន ២ព្រះអង្គ មួយអង្គទ្រង់ឈកំពស់ប្រមាណ ១ម៉ែត្រកន្លះ និងមួយអង្គទៀត
January 4, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងបងប្អូនដឹកអ្នកដំណើរ ជុំវិញបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងនោះក៏មានការលើកឡើង នូវសំណូមពរដោយសុំបញ្ឈប់ការជួលម៉ូតូ កង់ឱ្យភ្ញៀវទេសចរបរទេសជិះ ដែលធ្វើឱ្យបាត់ចំណូលរបស់បងប្អូន រ៉ឺម៉កកង់បី និងផាស្អាប់ផងដែរ។ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប តំណាងឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់
January 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រភពព័ត៌មានពីសារព័ត៌មានអនឡាញ របស់វៀតណាម VN Express ចេញផ្សាយ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ម្ចាស់គណនី TikTok ជនជាតិវៀតណាមឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យ និងមានរូបភាពព្រះមហាក្សត្រថៃ និងទង់ជាតិថៃ ត្រូវបានប៉ូលីសទីក្រុងហូជីមិញពិន័យជាប្រាក់ចំនួន ៧.៥ លានដុង (ប្រហែល៣០០ដុល្លារសហរដ្ឋអាម៉េរិក)។ ប្រភពដដែលបានបញ្ជាក់ថា នារសៀលថ្ងៃទី៣ ខែមករា នាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងក្រុងហូជីមិញ បានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខតាមអ៉ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្មដោយប្រើបច្ចេកវិទ្យាខ្ពស់ក្រុងហូជីមិញ បានដាក់ទណ្ឌកម្មរដ្ឋបាល លោក Hua Quoc Anh
January 4, 2024 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ អ័ព្ទផ្សែងយ៉ាងក្រាស់កំពុងគ្របដណ្តប់លើខេត្តមួយចំនួនរបស់ចិន នៅថ្ងៃព្រហស្បតិ៍នេះ ដែលអាចបង្កជាគ្រោះថ្នាក់ និងនាំឲ្យមានការបិទផ្លូវហាយវ៉េ ពន្យារពេលជើងហោះហើរពីទីក្រុងស៊ាងហៃ ហើយមន្រ្តីឧតុនិយមក៏បានចេញការព្រមាន និងសេចក្តីណែនាំជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។ មជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងថា អ័ព្ទក្រាស់បានជះឥទ្ធិពលលើខេត្ត Shandong, Hubei, Hunan, Jiangxi និង Fujian ជាមួយនិងកម្រិតអាចមើលឃើញក្រោម ២០០ម៉ែត្រ ខណៈផ្នែកខ្លះនៃភាគខាងត្បូងខេត្ត Jiangsu និងភាគខាងត្បូងនៃខេត្ត Anhui មានកម្រិតអាចមើលឃើញក្រោម ៥០ម៉ែត្រ។ មន្រ្តីតាមដានអាកាសធាតុបានចេញការព្រមានពណ៌លឿង និងទឹកក្រូចសម្រាប់ផ្សែងអ័ព្ទ ចាប់ពីម៉ោង
January 4, 2024









