- Khmerpress
- សិល្បៈ
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិ «Miss Global 2023» ប្រចាំឆ្នាំ២០២៣ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំការប្រកួត ជាមួយនឹងប្រទេសវៀតណាម ខណៈវគ្គផ្ដាច់ព្រ័ត្រ គឺរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះមានបេក្ខនារីប្រមាណ ៨២រូប តំណាងឲ្យ៨២ប្រទេស នៅជុំវិញពិភពលោក ចូលរួមប្រកួតប្រជែង។ ការប្រកាសឲ្យដឹងពីព្រឹត្តិការណ៍ដ៏ធំមួយនេះ គឺត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ ដោយអ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលបេក្ខនារីទាំងអស់ បានបង្ហាញខ្លួនសាធារណៈលើកដំបូង ដើម្បីបំពាក់ឆៀងជាផ្លូវការ នៅឯស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យ។ អ្នកគ្រប់គ្រងព្រឹត្តិការណ៍ «Miss Global 2023» ប្រចាំប្រទេសកម្ពុជា លោក អ៊ិន សុភិន បានថ្លែងប្រាប់
January 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានបង្ហាញបំណងចង់ឃើញអ្នកវិនិយោគរបស់ខ្មែរចូលទៅវិនិយោគនៅក្នុងប្រទេសវៀតណាម។ បំណងនេះត្រូវបានស្តែងឡើងក្នុងឱកាសលោកឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញគោលបំណងជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជជែកពិភាក្សាលើការពិនិត្យរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនវៀតណាមអាចជួបជជែកពិភាក្សាការងារ និងស្វែងយល់អំពីសក្ដានុពលសម្រាប់ការវិនិយោគក្នុងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងការអបអរសាទរជូនដល់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលទទួលបានការតែងតាំងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះលោកឯកអគ្គរដ្ឋទូត បានបង្ហាញក្ដីរំពឹងថា ប្រទេសទាំងពីរ នឹងអាចជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត។
January 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសកំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បានកំណត់ថា៖ *នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ បម្រើការងាររយៈពេល ៤(បួន)ឆ្នាំ *នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារ ដែលបានចប់អាណត្តិ ត្រូវតែងតាំងមុខតំណែងថ្មី ឬតែងតាំង ជានាយ ឬនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារផ្សេងទៀត សម្រាប់អាណត្តិបន្ទាប់។ ប្រកាសដដែលបញ្ជាក់ទៀតថា ចំនួនមុខតំណែងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ដែលលើសពីការ
January 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សត្វក្រៀល ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វស្លាបដែលខ្ពស់ជាងគេបំផុតលើពិភពលោក វាអាចហោះហើរបាន ប៉ុន្តែយ៉ាងណាពួកវាមិនអាចទំនៅលើដើមឈើបានទេ។ ពេលដែលពួកវាដេកគឺដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀល មានសម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើ និងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុត និងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើងពិបាកសម្គាស់ថាសត្វក្រៀលណាជាឈ្មោល ឬ ញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែញីមានមាឌតូចជាងឈ្មោលបន្តិច។ ដោយឡែកសត្វក្រៀលត្រូវបានចាត់ ជាប្រភេទសត្វងាយរងគ្រោះ។ សត្វក្រៀលអាចមានកម្ពស់ចាប់ពី ១៥៥-១៨០សង់ទីម៉ែត្រ មានទម្ងន់ ៥-១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី
January 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសចុះទស្សនកិច្ច និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិពិសោធន៍ពិសោធន៍សុខាភិបាល នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសរំលេចថា ឱសថការីមានតួនាទីធំវិសាលភាពទូលាយ ក្នុងការកំណត់សុខភាពឱ្យប្រជាពលរដ្ឋ។ លោកសាស្ដ្រាចារ្យបានបន្ដថា បើនិយាយពីបម្រើការងារនៅនាយកដ្ឋានឱសថ គឺគ្របដណ្ដប់ទៅលើសុខភាពទាំងអស់ អីចឹងការអនុវត្ដន៍ត្រូវ ក៏បានមកនូវសុខភាពល្អ ផ្ទុយទៅវិញបើមិនល្អ គឺត្រូវប្រតិកម្មដល់សុខភាព ឧទាហរណ៍ដូចនៅមន្ទីរពិសោធន៍នេះ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ឱសថការី ជាការងារមួយផ្នែកធំ ដែលជះឥទ្ធពលដល់សុខភាព សូមស្នើដល់ថ្នាក់ដឹកនាំទាំងអស់ ដែលមើលការខុសត្រូវលើជំនាញនេះ ត្រូវសង្កត់ធ្ងន់ទាំងលើការបណ្ដុះបណ្ដាលនិស្សិត និងក្រមសីលធម៌វិជ្ជាជីវៈឱសថការីនេះ ដើម្បីឱ្យនិស្សិតរបស់យើង និងឱសថការី
January 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ទ្រនុងនៃសម្ពាធខ្ពស់នៅលើប្រទេសចិន បន្តគ្របដណ្តប់មកលើតំបន់ខ្ពង់រាបប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖ * សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ * សីតុណ្ហភាពអប្បបរមាពី១៨-២៣°C សីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី * នៅថ្ងៃទី៤-៦ ខែមករា ខេត្តមណ្ឌលគិរី
January 4, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ក្រុមចោរដែលតែងធ្វើសកម្មភាពប្លន់តាមភូមិសាស្ដ្ររាជធានី-ខេត្តយ៉ាងសកម្មនាពេលកន្លងមក ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបបាន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពចុងក្រោយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១៖១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡិក វិច្ឆិកា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់។ ក្រោយពីមានហេតុការកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក
January 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ស្តីពីការរកឃើញករណីជំងឺអុតស្វា ២ករណីបន្ថែម។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វាដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម៖ ១. របៀបចម្លង៖ * វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នក ជំងឺអុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ
January 4, 2024 - ព័ត៌មានអន្តរជាតិ
ជប៉ុន៖ ហេតុការណ៍គ្រោះថ្នាក់រវាងយន្តហោះចំំនួន ២ ដែលបានប៉ះទង្គិចគ្នានៅព្រលានយន្តហោះក្នុងប្រទេសជប៉ុនកាលពីល្ងាចម្សិលមិញនៅតែជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់ក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍ និងបណ្តាញសារព័ត៌មានល្បីៗជាច្រើននៅជុំវិញពិភពលោក។ ជាក់ស្តែងកាសែត Channel News Asia នៅរសៀលថ្ងៃទី៣ ខែមករានេះ បានចុះផ្សាយអត្ថបទមួយដោយបង្ហាញនូវការចាប់អារម្មណ៍អំពីរៀបដែលអ្នកដំណើរ និងក្រុមអ្នកបម្រើការងារនៅលើយន្តហោះសរុបជិត ៤០០អាចរត់គេចខ្លួនពីយន្តហោះដែលឆេះបានដោយប្រើពេលត្រឹមតែ ៩០វិនាទីប៉ុណ្ណោះ។ ប្រភពខាងបានបញ្ជាក់ថា វាគឺជារឿងដ៏មិនគួរឲ្យជឿមួយដែលមនុស្សជិត ៤០០នាក់ប្រើពេលត្រឹមតែ ១នាទីកន្លះដើម្បីរត់គេចចេញឧប្បតិ្តហេតុភ្លើងឆេះយន្តហោះដោយសុវត្ថិភាព ពោលគឺគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេបានរងរបួសធ្ងន់ធ្ងរនោះទេ។ ប្រភពខាងលើបានបន្តថា អ្វីដែលគេអាចកត់សម្គាល់បាននោះ គឺក្រុមអ្នកដំណើរនៅលើយន្តហោះទាំងអស់មិនភ័យស្លន់ស្លោររហូតបាត់បង់ម្ចាស់ការលើខ្លួនឯងឡើយ ផ្ទុយទៅវិញពួកគេបានស្តាប់ និងអនុវត្តតាមពិធីការក្នុងគ្រាមានអាសន្នយ៉ាងខ្ជាប់ខ្ជួន ពោលគឺពួកគេព្យាយាមលោតរំអិលខ្លួនចេញតាមទ្វារចេញក្នុងគ្រាមានអាសន្នគ្រប់ៗគ្នា មិនបានខ្វាយខ្វល់ជាមួយនឹងសម្ភារៈនៅលើយន្តហោះឡើយ។ បន្ថែមពីលើនេះទៀត ច្រកចេញពេលមានអាសន្ននិងពោងសម្រាប់លោតរំអិលខ្លួននោះក៏ដំណើរការបានយ៉ាងល្អទៀត ទើបធ្វើឲ្យពួកគេអាចប្រើប្រាស់ពេលវេលាដ៏ខ្លីដើម្បីរក្សាអាយុជីវិតរបស់ពួកគេបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
January 3, 2024 - សិល្បៈ
រាជធានីភ្នំពេញ៖ ជំទាវ ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមន៍សិល្បៈ បានស្នើសុំទៅក្រសួងវប្បធម៌ និងក្រសួងធម្មការ អញ្ជើញបុគ្គលដែលតាំងខ្លួនជាអ្នកស្នងរូប ព្រះនាងឥទ្រ្ទទេវី យាងមកជួយជាតិ ទៅពិគ្រោះយោបល់។ ការស្នើឡើងបែបនេះ បន្ទាប់ពីឃើញ អ្នកលក់អនឡាញរូបនេះ បានបង្ហោះវីដេអូក្បាច់រាំដែលគេមិនធ្លាប់ស្គាល់ ធ្វើសកម្មភាពជាអ្នកសងរូបនៅទីសក្ការៈមួយកន្លែង និងទទួលរងការរិះគន់យ៉ាងព្រោងព្រាតពេញបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ជំទាវ ចន ច័ន្ទលក្ខិណា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្នើសុំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងធម្មការនិងសាសនា សូមអញ្ជើញប្អូនស្រីទៅពិគ្រោះយោបល់ផង ព្រោះតាមការឆាតជាមួយខ្ញុំគាត់កំពុងតាំងខ្លួនជាព្រះនាងឥន្ទ្រទេវីយាងមកជួយជាតិ »។ សូមបញ្ជាក់ថា
January 3, 2024









