- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរក្នុងការប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៦៖៣០នាទី នឹងមានការរៀបចំប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៤) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ក្នុងថ្ងៃពិធីខាងលើនេះ
January 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចម្សិលមិញ បានសម្រេចឃុំខ្លួន លោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។ លោក នី ណាក់ កើតឆ្នាំ១៩៧៩ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ កាលពីព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោកនិយាយបរិហារលើ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាលជាច្រើនទៀត កាលពីខែធ្នូកន្លងទៅនេះ។ ការសម្រេចឃុំខ្លួន លោក
January 6, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងធ្វើការជ្រើសរើសភ្នាក់ងារទេសចរ ចំនួន០៩រូប ឱ្យបម្រើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ដូចមានបញ្ជាក់ជូនខាងក្រោម៖ ១. កម្រិតមធ្យមសិក្សាទុតិយភូមិ៖ – ភ្នាក់ងារទេសចរចំនួន ០៩រូប ២. លក្ខខណ្ឌនៃការជ្រើសរើស៖ – ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ – ត្រូវមានសញ្ជាតិខ្មែរ មានអាយុចាប់ពី១៨-៣៥ឆ្នាំ – ចំណេះដឹងភាសារបរទេសត្រូវបានលើកទឹកចិត្ត – មានសុខភាពល្អ – មិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី
January 6, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ ក្មេងស្រីសិស្សសាលាចំនួន៥នាក់ រៀននៅអនុវិទ្យាល័យអង្គមេត្រី ក្រុងដូនកែវ ខេត្ដតាកែវ ត្រូវបានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ធ្វើកិច្ចសន្យាអប់រំ និងឲ្យអាណាព្យាបាលមកធានា បន្ទាប់ពីពួកគេនាំគ្នាថតវីដេអូជាន់ឈ្លីប្រាក់រៀល ហើយប្រើប្រាស់ពាក្យសម្ដីមិនគួរគប្បីនៅតាមបណ្ដាញសង្គម។ តាមរយៈវីដេអូបានបង្ហាញថា ក្រុមក្មេងស្រីសិស្សសាលានេះ បានបង្ហោះវីដេអូនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ម្សិលមិញ បន្ទាប់ពីផ្ទុះនូវការចែកចាយ លាយលំជាមួយសាររិះគន់ដែលធ្លាក់មកជាបន្ដបន្ទាប់ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងរកឃើញសិស្សសាលាមួយក្រុមនេះ ហើយត្រូវបានមន្ទីរអប់រំខេត្តយកមកធ្វើការសួរនាំ។ ក្រោយបញ្ចប់ការសួរនាំ ដោយធ្វើកិច្ចសន្យាអប់រំហើយនោះ សមត្ថកិច្ចបានកោះហៅឪពុក ម្ដាយ អាណាព្យាបាល ដើម្បីមកធ្វើការធានាយកត្រឡប់ទៅវិញរៀងៗខ្លួន។ នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងស្រីសិស្សសាលាទាំងអស់នេះ បានសន្យាថា នឹងបញ្ឈប់រាល់សកម្មភាពដែលខុសឆ្គងទាំងឡាយបន្ដទៀតហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews
January 6, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» (Best Countdown City of The Year) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឲ្យសាធារណជនចូលរួមបោះឆ្នោត គាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈពេល២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacleancity.com ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ម៉ោង៥ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន៣បានជាប់ជ័យលាភី ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុតរួមមាន៖ *ទី១៖ ខេត្តព្រះសីហនុ *ទី២៖ ខេត្តបាត់ដំបង *ទី៣៖ ខេត្តសៀមរាប។
January 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាទទួលបានទឹកប្រាក់ ១៧០០លានដុល្លារ ពីការនាំចេញអង្ករជាង ៦៥ម៉ឺនតោន និងស្រូវជាង ៤លានតោន នៅរយៈពេល១២ ខែ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ។ ការនាំចេញអង្ករសំរាប់ឆ្នាំ ២០២៣ មានកំណើនលើបរិមាណ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥៦ ៣២៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ ក្រុមហ៊ុន
January 6, 2024 - បច្ចេកវិទ្យា
(បរទេស)៖ បន្ទាប់ពីបញ្ចេញកំណែ iOS 17.3 beta 2 បានមួយរយៈ ឥឡូវនេះ Apple ប្រកាសដកប្រព័ន្ធប្រតិបត្តិការនោះវិញហើយ ក្រោយអ្នកប្រើប្រាស់ iPhone ជាច្រើនបានត្អូញត្អែថា ស្មាតហ្វូនរបស់ពួកគេបានជួបញ្ហាគាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ បញ្ហានេះមិនបានប៉ះពាល់ដល់អ្នកប្រើប្រាស់ iPhone ទាំងអស់នោះទេ ខណៈវាកើតឡើងចំពោះតែអ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះដែលធ្វើការដំឡើងទៅកំណែចុងក្រោយមិនបានសម្រេច នឹងបណ្តាលឱ្យ iPhone គាំង ឬរលត់តែម្តង។ ខណៈបញ្ហានេះត្រូវបានគេរកឃើញថា បានកើតឡើងនៅក្នុង boot loop ហើយក្នុងនោះមានការលើកឡើងថា ដោយសារអ្នកប្រើប្រាស់ទាំងនោះបានបិទមុខងារ Back
January 5, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង Hyundai Motor និង Kia បានព្យាករណ៍ពីចំនួនលក់រថយន្តជាសកលរួមគ្នារបស់ពួកគេ នឹងកើនឡើងប្រហែល ២ភាគរយនៅឆ្នាំ ២០២៤នេះ ទោះបីជាការលក់កាលពីឆ្នាំ២០២៣ កន្លងទៅ បានធ្លាក់ចុះមិនដល់គោលដៅក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ ជាលទ្ធផលនៃចំនួនលក់រថយន្តរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងទាំងពីរនេះរួមបញ្ចូលគ្នា ដាក់លក់បានត្រឹមតែចំនួន ៧.៣លានគ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ ដែលបង្ហាញពីការធ្លាក់ចុះប្រហែល ៣ភាគរយពីគោលរួមរបស់ពួកគេ ដែលបានរំពឹងទុកថា អាចនឹងលក់រថយន្តបានប្រមាណ ៧.៥២លានគ្រឿងឯណោះ។ ទាំងនេះក៏ដោយសារតែបញ្ហា វិបត្តិសេដ្ឋកិច្ចនៅតែបន្តកើនឡើង រួមទាំងការកើនឡើងនៃអត្រាប្តូរប្រាក់ និងអតិផរណារថយន្តផងដែរ។ បទពិសោធន៍នៃការរំពឹងទុកខ្ពស់កាលពីឆ្នាំ២០២៣ កន្លងទៅ ក្នុងឆ្នាំថ្មីនេះ
January 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធក្រុមជិះម៉ូតូនាំមុខឡានពេទ្យ ដែលជាសកម្មភាពអវិជ្ជមាន បង្កភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល។ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា សព្វថ្ងៃនេះ មានមនុស្សមួយចំនួនតូចបានធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ដែលជាសកម្មភាពបង្កឱ្យមានរូបភាពអវិជ្ជមាននូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ភាពប៉ះពាល់ ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល។ ចំពោះសកម្មភាពខុសច្បាប់ដែលមនុស្សមួយចំនួនតូចនេះបានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋម ផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ។ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនដល់សាធារណៈជនទាំងអស់អំពីផលវិបាក
January 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតដល់បំណាច់ខែធ្នូ ២០២៣ មន្ទីរបរិស្ថានរាជធានី ខេត្ត បានខិតខំបណ្ដុះកូនឈើ បានចំនួន២៣៤,៣៧១ដើម និងការចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន១៩១,៨២០ដើម។ ដើម្បីរួមចំណែកបង្កើនភាពបៃតងស្របនឹងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការថ្ងៃ១០ តុលា ២០២៣ ស្តីពីរៀបចំបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន ១លានដើម ចាប់ពីខែកក្កដា ២០២៤នេះ។ ការដាំដើមឈើ គឺស្របទៅនឹងស្ថានភាពដី
January 5, 2024









