Khmerpress
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរសរុបចំនួន ៥៤២ ៤៥៦នាក់ កើនឡើងជិត ៣៨ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួនសរុបត្រឹមតែ ១៦៥ ១៨០នាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ ក្រុមហ៊ុន Cambodia Airport និង YAG (Yunnan Airport Group Co., Ltd.)។ របាយការណ៍ដដែលនេះ បានបង្ហាញផងដែរ នៅឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិ

    January 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតសម្រេចបានជាង១០០តោន សម្រាប់នាំចេញទៅក្រៅប្រទេសនិងផ្គត់ផ្គង់នៅក្នុងស្រុក ដោយមានផលិតជាប្រភេទស្ករម្សៅនិងប្រភេទស្ករសាច់។ លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានមានប្រសាសន៍ថា សមាគម ផលិតស្ករត្នោតម្សៅដែលជាស្ករសម្រាប់នាំចេញ បានចំនួនជាង៧០តោនប៉ុណ្ណោះ ដោយសារឆ្នាំនេះ ភ្លៀងធ្លាក់តាំងពីដើមឆ្នាំ ដែលធ្វើប៉ះពាល់ដល់ដំណើរការផលិត ស្ករត្នោត តែទោះជាយ៉ាងណាក៏សមាគមព្យាយាមផលិតឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ។ លោកបានបន្តថា សម្រាប់នៅក្នុង ២០២៣ ចំនួនអ្នកផលិតស្ករត្នោត មានជាង៥០គ្រួសារ ដែលមានភាពប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំ២០២២ ដូច្នេះចំពោះការផលិតស្ករម្សៅនិងស្ករសាច់

    January 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចអនុវត្តន៍វិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន ១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។ ក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន ១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដូចមានរាយនាមខាងក្រោម៖ ១. វរសេនីយ៍ទោ ស ពិសិដ្ឋ អត្តលេខ ៣៩៨៧៧ នាយរងការិយាល័យប្រឆាំងការជួញដូរ

    January 5, 2024
  • ព័ត៌មានជាតិ

    (រតនគិរី)៖ ប្រជាកសិករនៅខេត្តរតនគិរី កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមីរបស់ខ្លួន នៅដើមខែមករា ដើម្បីលក់ឲ្យឈ្មួញ ខណៈតម្លៃនៅដើមឆ្នាំ២០២៤នេះ លក់នៅទីផ្សារប្រទេសវៀតណាមសមរម្យប្រសើរជាងឆ្នាំមុន។ ជាក់ស្តែងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ កម្មករ១ក្រុមកំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមី គឺធ្វើការយកកម្រៃពលកម្មឲ្យម្ចាស់ចំការ១កន្លែងមានទីតាំងខាងលើ។ កម្មករ មាន មឿន និងប្រពន្ធ អាត ស្រីណាត បានរៀបរាប់ថា ពួកគាត់មានស្រុកកំណើតនៅនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានមកធ្វើកម្មករឲ្យម្ចាស់ចំការយកកម្រៃពលកម្មក្នុង១ថ្ងៃម្នាក់ទទួលបាន ៣-៤ម៉ឺនរៀល បាយខ្លួនឯង។ ពួកគាត់បន្តថា តម្លៃពលកម្មនេះ អាចទ្រទ្រង់ជីវភាពគ្រួសារ ដោយបានមិនបាច់ធ្វើចំណាកស្រុក គឺធ្វើការយ៉ាងមមាញឹកក្នុងការគាស់ កាប់

    January 5, 2024
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានចេញក្រឹត្យមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនឹងអនុញ្ញាតឲ្យជនបរទេស ដែលជួយធ្វើសង្រ្គាមដើម្បីរុស្ស៉ីនៅអ៊ុយក្រែន ទទួលបានសញ្ជាតិរុស្ស៉ី សម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។ បទបញ្ជានេះមានខ្លឹមសារថា អ្នកដែលបានចុះកុងត្រាចូលរួមធ្វើ «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែនដោយយ៉ាងហោចណាស់បាន ១ឆ្នាំ អាចដាក់ពាក្យសុំដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៉ី សម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ។ ការអនុវត្តនេះមានតែចំពោះអ្នកដែលបានចុងកុងត្រាមួយកងកម្លាំងប្រដាប់អាវុធទូទៅ ឬក្រុមយោធាផ្សេងទៀត ដូចជាក្រុមទាហានស៊ីឈ្នួល Wagner ជាដើម។ វិធានការនេះទំនងជាមានគោលបំណងបង្កើតការលើកទឹកចិត្ត សម្រាប់ជនបរទេសដែលធ្លាប់មានបទពិសោធផ្នែកយោធា ឲ្យមកចូលរួមក្នុងជួរទាហានរុស្ស៉ីថែមទៀត។ គួរបញ្ជាក់ថា

    January 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពី ៧១ម៉ឺនរៀល ទៅ ៧៧ម៉ឺនរៀល ចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៧១០ ០០០ (ប្រាំពីរសែនមួយម៉ឺន) រៀល ទៅ ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល។ ការដំឡើងប្រាក់កម្រៃប្រចាំខែដូចកំណត់ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ ក្នុងមាត្រា២៖ ការដំឡើងប្រាក់កម្រៃដូចមានកំណត់ក្នុងមាត្រា១ខាងលើ ត្រូវអនុវត្តចំពោះមន្ត្រីជាប់កិច្ចសន្យា

    January 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជូនដំណឹងថា ការចុះឈ្មោះដាក់ពាក្យប្រឡងយកអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៣០០កន្លែង សម្រាប់ឆ្នាំ២០២៤ នៅសល់តែរយៈពេល ១ថ្ងៃទៀតតែប៉ុណ្ណោះ។ សូមរួសរាន់បំពេញពាក្យប្រឡងតាមតំណភ្ជាប់នេះ៖ https://www.cadt.edu.kh/scholarship ។ កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧/ ០៧៧ ៣៣៥ ៨៧៧។ សម្រាប់ព័ត៌មានបន្ថែម https://t.me/mptcgovkh/3972 ផ្តល់សិទ្ធិដោយ៖ freshnews

    January 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសបុគ្គលិកចំនួន ៣០រូប «ក្របខណ្ឌ គ» ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ធនាគារជាតិនៃកម្ពុជា នឹងធ្វើការជ្រើសរើសបុគ្គលិកទាំងពីរភេទ សម្រាប់ក្របខ័ណ្ឌលេខាធិការ ធនាគារជាតិនៃកម្ពុជា «គ» ចំនួន ៣០រូប ដើម្បីចូលបម្រើការងារនៅធនាគារជាតិនៃកម្ពុជា។ បេក្ខជនទាំងពីរភេទត្រូវមានលក្ខណៈសម្បត្តិ និងបំពេញលក្ខខណ្ឌនៃការជ្រើសរើស ដូចខាងក្រោម៖ ១/. មានសញ្ជាតិខ្មែរ ២/. មានអាយុច្រើនបំផុត ២៥ឆ្នាំ គិតត្រឹមថ្ងៃឈប់ទទួលពាក្យ ៣/. មានសញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ

    January 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ៣៥រូប សម្រាប់ឆ្នាំ២០២៤។ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយស សូមជម្រាបជូនបេក្ខជនជា និស្សិត និងសាធារណជនទូទៅ ជ្រាបថា អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ត្រូវ ការជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ៣៥រូប ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. តាម លក្ខខណ្ឌកំណត់ដូចខាងក្រោម៖ ១. លក្ខខណ្ឌជ្រើសរើស ក. លក្ខខណ្ឌទូទៅ – ត្រូវមានសញ្ជាតិខ្មែរ

    January 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងដល់កវីនិពន្ធ អ្នកស្នេហាអក្សរសាស្ត្រជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤។ -ចាប់ផ្តើមទទួលស្នាដៃ៖ ពីថ្ងៃជូនដំណឹងនេះតទៅ -ឈប់ទទួលស្នាដៃ ៖ ថ្ងៃ៣១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖០០ជាកំហិត៕ សូមអានព័ត៌មានលម្អិតដូចមានចែងក្នុងលិខិតផ្លូវការនៅខាងក្រោម៖ ប្រភព៖

    January 5, 2024