- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា មានជនបោកប្រាស់ប្រើបណ្តាញសង្គម ដើម្បីជ្រើសរើសពលករទៅធ្វើការរនៅអ៉ីស្រាអែលខុសច្បាប់។ នេះបើតាមបើតាមបណ្តាញតេឡេក្រាមរបស់លោករដ្ឋមន្ត្រីនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ។ លោកថា៖ «មុននេះ ខ្ញុំទើបទទួលបានព័ត៌មានអំពីក្មួយៗ និងប្អូនៗករណី បុគ្គលមួយរូបដែលមានឈ្មោះក្នុងតេលេក្រាមថា MEAN Sodara បានបង្កើតតេលេក្រាមកាណាល់មួយឈ្មោះ ISRAEL WORK 2024 ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅប្រទេសអ៉ីស្រអែល ដោយខុសច្បាប់»។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបញ្ចាក់ជូនសាធារណជនថា បច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៉ីស្រអែលនៅឡើយ ពោលគឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ ដូច្នេះការចេញទៅធ្វើការនៅប្រទេសអ៊ីស្រអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត
January 3, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ នៅថ្ងៃពុធនេះ អតីតរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសវៀតណាម ព្រមទាំងបុគ្គលសរុប៣៧នាក់ផ្សេងទៀត បានឡើងជំនុំជម្រះក្តីនៅតុលាការក្នុងទីក្រុងហាណូយ ពាក់ព័ន្ធសំណុំរឿង នៃការផលិតនិងចែកចាយឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានតម្លៃថ្លៃជ្រុល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។ ក្នុងរឿងអាស្រូវគេហៅថា The Viet A Scandal ក្រុមមន្រ្តីជាន់ខ្ពស់វៀតណាម បានរងការចោទប្រកាន់ថា បានជួយសម្របសម្រួល កិច្ចព្រមព្រៀងទំហំខ្ទង់រាប់លានដុល្លារ ដើម្បីផ្គត់ផ្គង់ទៅកាន់មន្ទីរពេទ្យនិងសហគមន៍នៅក្នុងប្រទេសវៀតណាម នូវឧបករណ៍ធ្វើតេស្តកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនឈ្មោះ Viet A នៅក្នុងតម្លៃមួយ ដែលត្រូវបានបំប៉ោងឱ្យថ្លៃជ្រុលខ្លាំង។ ក្នុងចំណោមបុគ្គលដែលបានឡើងសវនាការនាថ្ងៃពុធនេះ គឺរួមមានទាំងអតីតរដ្ឋមន្រ្តីសុខាភិបាល លោក
January 3, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់ចិន BYD បានបង្ហោះលទ្ធផលនៃ ចំនួនលក់រថយន្តរបស់ខ្លួនសរុបសម្រាប់ឆ្នាំ២០២៣ ដែលបង្ហាញពីចំនួនកើនឡើងខ្ពស់ដល់ទៅ ៦១.៩ភាគរយឯណោះ ដែលគិតជាចំនួនរថយន្តនាំចេញសរុបមានប្រមាណ ៣.០២លានគ្រឿង។ ការកើនឡើងនេះ គឺជាជោគជ័យដ៏ធំបំផុតរបស់ BYD ដែលកើនលើសពីកំណត់ត្រាឆ្នាំ២០២២ របស់ខ្លួនដែលលក់បានត្រឹមតែ ២.៣៥លានគ្រឿង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។ BYD ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិត និងលក់រថយន្តអគ្គិសនី (BEVs) រួមជាមួយរថយន្តអគ្គិសនីកូនកាត់ (Plug-in Hybrid) ដែលជាលទ្ធផលនៃចំនួនលក់រថយន្តអគ្គិសនីសរុបរបស់ BYD សម្រាប់ឆ្នាំ២០២៣នេះរួមមាន រថយន្តអគ្គិសនីទូទៅលក់បានចំនួន ១.៦លានគ្រឿង និងរថយន្តអគ្គិសនីប្រភេទ Plug-in
January 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅតាមថ្មប្រាសាទបុរាណនីមួយៗនៅទូទាំងប្រទេស គេតែងសង្កេតឃើញថ្មមួយដុំៗ មានចោះរន្ធទំហំប្រហែលប៉ុនមេជើង ដែលភាគច្រើនមនុស្សតែងគិតថា នៅតាមថ្មទាំងនោះ បុព្វបុរសមានបញ្ចុះវត្ថុសក្ការៈអ្វីមួយ។ ដើម្បីបកស្រាយចម្ងល់ទាំងនេះ អ្នកបុរាណវិទូ លោក អ៊ឹម សុខរិទ្ធី បានស្រាយមន្ទិលទាំងនោះយ៉ាងដូច្នេះថា មូលហេតុដែលថ្មនោះមានប្រហោងគឺជាមធ្យោបាយលើកបន្តុបថ្ម ដោយប្រើប្រាស់រន្ទាឈើនៅពេលសាងសង់ប្រាសាទ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅតាមប្រាសាទទាំងអស់ទូទាំងប្រទេសកម្ពុជា តែងឃើញមានថ្មមួយដុំៗ មានរន្ធទំហំប៉ុនៗមេជើង នៅសងខាង ឬចំហៀងនៃថ្ម។ លោកថា មានមតិខ្លះតែងយល់ច្រឡំថា
January 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះសមាជិក របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សរុបចំនួន ១០៦ ៨៦២នាក់ ។ នេះបើតាមឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលជីវជ្ជាវៈនៅថ្ងៃទី២ មករា ឆ្នាំ២០២៤។ ឯកឧត្តមបន្ថែមថា ក្នុងចំណោមអ្នកចុះឈ្មោះទាំងនោះ មានបុគ្គលស្វ័យនិយោជន៍ចំនួន ៩៧ ០៣១នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.
January 3, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តវិធានការកាត់បន្ថយពន្ធលើភេសជ្ជៈមានជាតិអាល់កុល និងកន្លែងកម្សាន្ត ដើម្បីជំរុញទេសចរណ៍។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក Chai Wacharonke បានប្រាប់អ្នកយកព័ត៌មានថា ពន្ធលើស្រានឹងត្រូវកាត់បន្ថយពី ១០ ភាគរយមកនៅត្រឹម ៥ ភាគរយ ហើយពន្ធលើស្រាស្ពៀរៀតនឹងកាត់បន្ថយពី ១០ ភាគរយមកនៅត្រឹម ០ភាគរយ ខណៈដែលពន្ធលើកន្លែងកម្សាន្តនឹងកាត់បន្ថយពី ១០ភាគរយមកនៅត្រឹម ៥ភាគរយ។ លោកបន្ថែមថាថា វិធានការពន្ធនឹងផុតកំណត់នៅចុងឆ្នាំនេះ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរនានារបស់ថៃកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បានបន្ថែមម៉ោងបើកដំណើរការសម្រាប់កន្លែងកម្សាន្តចំនួន ២ម៉ោងដែលនឹងបើកដំណើរការរហូតដល់ម៉ោង ៤ទៀបភ្លឺសម្រាប់អ្នកមកកម្សាន្តពេលយប់ និងភ្ញៀវទេសចរ។ រដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងហិរញ្ញវត្ថុលោក Lavaron Sangsnit បានថ្លែងនៅក្នុងសន្និសីទកាសែតដាច់ដោយឡែកមួយថា
January 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នាថ្មីនេះ បានចេញសេចក្តីសម្រេចមួយ កែសម្រួលសមាសភាព នៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ។ សមាសភាព នៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ មាន លោក គឹម សន្តិភាព ជាប្រធាន អមដោយអនុប្រធាន២រូប និងមានសមាជិក៦រូប៕ ផ្តល់សិទ្ធិដោយ៖ freshnews
January 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៣ មានក្រុមហ៊ុន/សហគ្រាស ចំនួន១១,៥០៦ បានមកស្នើសុំចុះបញ្ជីពាណិជ្ជកម្ម (ថ្មី) នៅក្រសួងពាណិជ្ជកម្ម កើនឡើង ចំនួន១៤.៥៣% បើបៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២២ ចំនួន១០,០៤៦។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម (ថ្មី) រយៈពេល១១ខែ ឆ្នាំ២០២៣ រួមមាន៖ ទី១៖ ក្រុមហ៊ុនមូលធន មានចំនួន៤,៣៧៥ ថយចុះ២.០១% បើបៀបធៀបនឹងឆ្នាំ២០២២ ចំនួន ៤,៤៦៥ក្រុមហ៊ុន ទី២៖ ក្រុមហ៊ុនពាណិជ្ជកម្មបរទេស មានចំនួន៦៥ កើនឡើង៥៨.៥៣% បើបៀបធៀបនឹងឆ្នាំ២០២២
January 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងសារអបអរសាទរ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពាក់កណ្តាលខែមករា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង។ តាមរយៈតាមបណ្តាញ Telegram នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សូមអបអរសាទរ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
January 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៥ ខែធ្នូ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន១១៨ ៤៩៦ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន៣២៥ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ករណី ស្វែងរកជំនួយចំនួន ១១៧ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ២០៧ករណី)។ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍ ៕ ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ –
January 3, 2024









