Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត ជាមួយភ្ញៀវទេសចរជាង១,៥០០នាក់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយចូលចតកាលពី៣ឆ្នាំមុនអំឡុងកូវីដ១៩ ខណៈរដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំនៃការសុំចតរបស់នាវា Westerdam នេះផងដែរ។ ទាំងអាជ្ញាធរខេត្តព្រះសីហនុ និងមន្រ្តីទេសចរណ៍ បានចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀត ជាឱកាសសម្រាប់បង្ហាញពិភពលោកពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងទាក់ទាញអ្នកវិនិយោគមកខេត្តទៀតផង។ នាវាទេសចរណ៍អាម៉េរិក Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៨ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរជាង១,៥០០នាក់។ ក្នុងចំណោមទេសចរទាំងនេះមានជាង៩០០នាក់នឹងត្រឡប់ទៅតាមនាវាវិញ រីឯជាង៦០០នាក់ទៀតនឹងនៅទស្សនាកម្ពុជាបន្ត។ គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០

    December 28, 2023
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ លោក នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចូលរួមការពារអភិរក្សសត្វផ្សោត សត្វត្មាត ជីវចម្រុះតាមដងទន្លេមេគង្គ និងធនធានធម្មជាតិជាច្រើនទៀត ក្នុងខេត្តក្រចេះ។ បន្ថែមពីនោះទៀត លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការចូលរួមការពារអភិរក្សបែបនេះ ដើម្បីជាប្រភពចំណូល បង្កើតការងារធ្វើសម្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមរយៈទេសចរណ៍មកលេងកំសាន្តជាច្រើនក្នុងមួយឆ្នាំៗ ដែលជាភាពរស់រវើកនៃសេដ្ឋកិច្ច ក្នុងខេត្តក្រចេះ។ ការស្នើបែបនេះ ធ្វើឡើងក្នុង​ឱកាសដែល លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផល

    December 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ដ្រីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ២នាក់ ចូលខ្លួនមកបង់ផាកពិន័យតាមផ្លូវច្បាប់ ក្រោយពីមន្ដ្រីនគរបាលទាំង២នាក់នេះ បើកម៉ូតូឌុបគ្នាអត់ពាក់មួកសុវត្ថិភាព ត្រូវបានប្រជាពលរដ្ឋឃើញនៅតាមផ្លូវ ហើយថតបង្ហោះផ្សាយនៅលើបណ្ដាញសង្គម។ ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាភ្លាមៗឲ្យមន្ដ្រីជំនាញ ហៅមន្ដ្រីនគរបាលចរាចរណ៍ទាំង២នាក់នេះ ចូលខ្លួនមកបង់ផាកពិន័យ ក្នុងករណីប្រព្រឹត្ដល្មើសចរាចរណ៍ បើកបរម៉ូតូគ្មានមួកសុវត្ថិភាព។ យោងតាមយោងកិច្ចសន្យា បានឲ្យដឹងថា មន្ដ្រីនគរបាលចរាចរណ៍ទាំង២នាក់នេះ ទីមួយ៖ មានឈ្មោះ ប៉ុល ជឿន ភេទប្រុស រស់នៅភូមិព្រៃស សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទីពីរ៖

    December 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ករណីរថយន្ដ Hammer បុកមនុស្សស្លាប់២នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ រថយន្ដត្រូវបានសមត្ថកិច្ចរកឃើញហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បន្ដទៀត ដើម្បីស្វែងរកចាប់ខ្លួនអ្នកបើកបរមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៧ ខែធ្នូនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះថា «ករណីរថយន្ដ Hammer បុកមនុស្ស២នាក់បណ្ដាលឲ្យស្លាប់ ហើយរត់គេចខ្លួននោះ នៅពេលនេះកម្លាំងជំនាញរកឃើញរថយន្ដហើយ។ ខ្ញុំបញ្ជាឲ្យស្រាវជ្រាវដោយយកចិត្តទុកដាក់បន្ដទៀត ដើម្បីស្វែងរកអ្នកបើកបរមកផ្ដន្ទាទោសតាមច្បាប់យ៉ាងបានម៉ឺងម៉ាត់បំផុត»។ បើទោះបីវិធានការច្បាប់ម៉ឺងម៉ាត់ក៏ពិតមែន ប៉ុន្ដែលោកឧត្តមសេនីយ៍ឯក

    December 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នលើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូត ដល់ផ្លូវជាតិលេខ៦អា ក្នុងពេលប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នឹងមានរៀបចំប្រារព្ធពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

    December 27, 2023
  • សិល្បៈ

    អតីតតារាល្បីជើងចាស់ អ៊ិន សុផារ៉ា អាយុ ៧៣ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់បទ «បណ្ដាំទួលស្លែង» កាលពីឆ្នាំ១៩៨១ ហើយបទនេះផងដែរ ទទួលបានការគ្រាំទ្រជាខ្លាំង ដោយលោកអុំជាអ្នក​និពន្ធ និង​ច្រៀង​ដោយ​ខ្លួន​ឯងផ្ទាល់​អស់​រយៈពេលជាង ៣០​ឆ្នាំ​មកហើយ។ ចម្រៀងនេះ ត្រូវបានច្រៀងរៀបរាប់ពីអំពី​សោកនាដកម្ម​ដ៏​ជូរចត់ ជាមួយ​ទារុណកម្ម​យ៉ាង​សាហាវ ក្នុង​មន្ទី​រស ២១ ឬ​ហៅ​ថា គុក​ទួលស្លែង ដែលច្រៀងជាសំនៀងយ៉ាងរណ្តំ​ចិត្ត ញាប់​ញ័រ នឹង​មិន​អាច​បំភ្លេចបាននោះឡើយ។ ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះវិញ លោកអុំ អ៊ិន សុផារ៉ា កំពុងធ្លាក់ខ្លួនយ៉ាងលំបាក រស់ក្នុងបន្ទប់ជួលតូចមួយ ជាមួយនឹងភរិយា រហូតដល់ធ្លាក់ខ្លួនដើររើសសំបកកំប៉ុងលក់ទៀតផង។ នេះបើយោងតាមប្រភពវីដេអូពីគណនីហ្វេសប៊ុកផ្ទាល់របស់លោក សាវិន

    December 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ធ្នូ ២០២៣ នេះបានលើកឡើងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកបានគូសបញ្ជាក់ថាចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ១០០៥នាក់ លើជំនាញចំនួន ៧ មានដូចជា ជំនាញជាងកំបោរ ការដំឡើងអគ្គិសនីក្នុងអាគារ

    December 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងអភិបាលក្រុងឈុនឆន់ ខេត្តកាំងវ៉ុននៃធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសជូនពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការជាពលកររដូវកាលនៅប្រទេសកូរ៉េខាងត្បូង។ ពិធីចុះអនុស្សរណៈនេះ គឺធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងពីធីចុះអនុស្សរណៈនោះ លោក ហេង សួរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំរណរគុណដល់លោក Yook, Dong Han អភិបាលក្រុងឈុនឆន់ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ។ ក្រៅពីការជ្រើសរើសពលកររដូវកាល លោករដ្ឋមន្ត្រី បានជំរុញឱ្យលោក អភិបាលក្រុងពិនិត្យក្នុងការជំរុញឱ្យរោងចក្រសហគ្រាសក្នុងក្រុងទទួលយកពលករជំនាញរបស់កម្ពុជា(E7)ផងដែរ។ ទន្ទឹមនឹងនោះ លោកអភិបាលក្រុង បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រីសម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួងនាពេលនេះ ខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណៈរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតិមុខរបរ(ESP)រួមទាំងការចុះអនុស្សរណៈនៃការយោគយល់ស្តីពីការបញ្ជូនពលកររដូវកាលជាមួយក្រុងនិងស្រុករបស់កូរ៉េជាច្រើនមកហើយ។ សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសទាំងអស់ជាពិសេសប្រទេសកូរ៉េ គឺគួរតែឆ្លងកាត់ក្រសួងការងារ

    December 27, 2023
  • ព័ត៌មានជាតិ

    (រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំបី នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកអំណោយជាស្បៀអាហាររបស់រាជរដ្ឋាបាលចែកជូនគ្រួសារមានជីវភាពខ្វះខាតជួបការលំបាក ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រាចំនួន១៧០គ្រួសារនៅស្រុកអូរយ៉ាដាវ។ បើតាមការលើកឡើងរបស់លោក ហេង ប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៧០គ្រួសារ ដែលអញ្ជើញមកទទួលអំណោយនាពេលនេះ មកពីភូមិចំនួន៨ ក្នុងឃុំចំនួន២ គឺឃុំលំជ័រ និងឃុំប៉ាតេ។ ជំនួសមុខឱ្យប្រជាពលរដ្ឋ អភិបាលស្រុកអូរយ៉ាវដាវ បានគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល គោរពអរគុណលោកអភិបាលខេត្តរតនគិរី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានគិតគូរយកចិត្តទុកដាក់ចំពោះ

    December 27, 2023
  • ព័ត៌មានអន្តរជាតិ

    (គូឡាឡាំពួ)៖ រដ្ឋ Johor និងរដ្ឋ Sabah គឺជារដ្ឋចុងក្រោយបង្អស់ក្នុងប្រទេសម៉ាឡេស៉ី ដែលរងគ្រោះដោយសារតែទឹកជំនន់ ដោយចំនួនសរុបកើន៦រដ្ឋ ហើយពលរដ្ឋដែលត្រូវជម្លៀសខ្លួនទៅកាន់ទីជម្រកបណ្តោះអាសន្ន ចេញពីរដ្ឋទាំង ៦កើនឡើងដល់ ២៨,៣១០នាក់ គិតត្រឹមព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ម៉ាឡេសុី (Nadma) បានឲ្យដឹងថា Kelantan គឺជារដ្ឋដែលមានអ្នកជម្លៀសខ្លួនច្រើនជាងគេគឺចំនួន ១៧,៤៦៦នាក់ ស្នាក់នៅក្នុងចំណោមមជ្ឈមណ្ឌលសង្រ្គោះបណ្តោះអាសន្នទាំង ៨៩កន្លែង។ រីឯអ្នកជម្លៀសខ្លួនមកពីរដ្ឋ Terengganu បានថយចុះនៅមកត្រឹមចំនួន ១០,១០៣នាក់។ ចំណែកអ្នកមកពីរដ្ឋ Pahang

    December 27, 2023