Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកការប្រកួតសាកល្បងសមត្ថភាពអន្ដរជាតិ ទល់នឹងជម្រើសជាតិកាតានាចុងសប្ដាហ៍នេះ គឺជាឱកាសល្អសម្រាប់កីឡាករកម្ពុជា ពិសេសលោកសង្ឃឹមថា នឹងមានកីឡាករផ្សេងទៀត នឹងទទួលបានឱកាសទៅប្រកបអាជីពនៅកាតាដូច សៀង ចន្ធា ដែរ។ ការបង្ហាញសុទិដ្ឋិនិយមបែបនេះ ស្របពេលក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថ្ងៃអង្គារម្សិលមិញ មុនចេញដំណើរទៅទីក្រុងដូហានាល្ងាចថ្ងៃទី២៨ ខែធ្នូស្អែក ដើម្បីត្រៀមការប្រកួតសាកល្បងសមត្ថភាពអន្ដរជាតិ ជាមួយក្រុមម្ចាស់ផ្ទះកាតា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។ លោក Felix បានបញ្ជាក់ថា ទោះបីការប្រកួតនេះ មិនមែនជាការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការ តែជាការជួបក្រុមជម្រើសជាតិកម្រិតពិភពលោក ដែលធ្លាប់ចូលរួមការប្រកួតពានរង្វាន់ពិភពលោក និងឈ្នះក្រុមខ្លាំងៗមួយចំនួននេះ

    December 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ចេញសេចក្តីបំភ្លឺថា ការចុះផ្សាយរបស់កាសែតឌីខេមបូឌាដេលី ដែលថារដ្ឋាភិបាលកម្ពុជា បានខ្ចីលុយចិន ៥ពាន់លានដុល្លារ ដើម្បីសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នោះគឺជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។ សេចក្តីបំភ្លឺនេះ ធ្វើឡើង បន្ទាប់ពីកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កាសែតឌីខេមបូឌាដេលី បានចុះផ្សាយលើគេហទំព័ររបស់ខ្លួន និង គណនីទំព័រហ្វេសប៊ុក «The Cambodia Daily Khmer» ដោយបានលើកឡើងថា «មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០

    December 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្តដាក់ឲ្យដំណើការអនុស្ថានីយទំនើបក្នុងអាគារ តង់ស្យុង ២៣០/១១៥/ ២២គីឡូវ៉ុល ដែលមានទីតាំងក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនឹងខ្សែបញ្ជូនតង់ស្យុង២៣០គីឡូវ៉ុល ភ្ជាប់ពីអនុស្ថានីយក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មកអនុស្ថានីយថ្មីនេះ។ គម្រោងសាងសង់អនុស្ថានីយនេះ រួមនឹងខ្សែបញ្ជូន២៣០គីឡូវ៉ុល តាមមហាវិថីសម្តេចតេជោ ប្រើប្រាស់ថវិកា ឥណទានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថវិការបស់អគ្គិសនីកម្ពុជា។ អនុស្ថានីយថ្មីនេះ ប្រើប្រាស់ឧបករណ៍ផ្តាច់ភ្ជាប់ និងបរិក្ខារអគ្គិសនីផ្សេងៗទៀត ដំណើការក្នុងបំពង់ហ្គាសបិទជិត (Gas Insulated Switchgear) ក្នុងកំរិតតង់ស្យុង ២៣០គីឡូវ៉ុល ដាក់ក្នុងអាគារដំបូងគេក្នុងប្រទេសកម្ពុជា ដោយបានបំពាក់នូវត្រង់ស្ទូចំនួន ២គ្រឿង ដែលមានសមត្ថភាពបំប្លែងថាមពលពីតង់ស្យុង ២៣០គីឡូវ៉ុល

    December 27, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីបំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មាន ផ្ទុយពីការពិត អំពីសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់ នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពី សកម្មភាព រុះរើសំណង់មិនស្របច្បាប់ របស់ក្រុមការងារសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដោយបង្ខំ ស្ថិតនៅ ក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ការផ្សព្វផ្សាយទាំងនេះគឺបានផ្ទុយពីការពិតជាក់ស្តែង បង្កើតឱ្យ មានការយល់ច្រឡំពីសាធារណជនមកលើអាជ្ញាធរជាតិអប្សរា។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនសាធារណៈជន ឱ្យបានជ្រាបច្បាស់អំពីករណីនេះដូចខាងក្រោម៖ ១- សំណង់ដែលជាកម្មវត្ថុនៃការរុះរើ

    December 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ត្រីម្នាក់ជាអ្នកបើកបររថយន្តម៉ាក Toyota Prius ប៉ះជាមួយម៉ូតូ ១គ្រឿងម៉ាក Honda C125 ដែលជិះស្របទិសគ្នា បណ្តាលឱ្យយុវជនម្នាក់បាត់បង់ជីវិត នៅត្រង់ចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ថាខ្លួនជាអ្នកបើកបររថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE-0241។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦៖០៦នាទី រវាងរថយន្តម៉ាក Toyota Prius និងម៉ូតូម៉ាក

    December 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទណ្ឌិតចំនួន ៣៩៨នាក់ មកពីពន្ធនាគារាជធានី-ខេត្តចំនួន២៣​និងមណ្ឌលកែប្រែចំនួន៤ បានស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍សម្រាប់ឆ្នាំ២០២៤។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍សម្រាប់ឆ្នាំ២០២៤។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ

    December 26, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ទាក់ទងនឹងកំពូលស្មាតហ្វូនរបស់កូរ៉េ Samsung Galaxy S24 Ultra ដែលត្រូវបានគេរំពឹងថា នឹងចេញលក់ក្នុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ ស្របពេលនឹងការប្រកាសចេញកាន់តែខិតជិត នៅសប្តាហ៍នេះ មានពាក្យចចាមអរ៉ាមថ្មីបន្ថែមទៀតអំពីសមត្ថភាពកាមេរ៉ាស្មាតហ្វូន រួមទាំងចេញមកជាមួយសមត្ថភាពភាព AI ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ Galaxy S24 Ultra ត្រូវបានគេរំពឹងថា នឹងបំពាក់នូវកាមេរ៉ាខាងក្រោយចំនួន ៤គ្រាប់ រួមមានលេនគោលទំហំ ២០០មេហ្គាភិចស៊ែ, លេនទូលាយ Ultrawide ១២មេហ្គាភិចស៊ែ និងលេនពង្រីក

    December 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកស្អែក ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ។ សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលនឹងសម្ពោធនាពេលនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។ នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលអាចនឹងប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន

    December 26, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកអាកាសធាតុមួយរូប បាននិយាយថា ចិនដែលបច្ចុប្បន្នកំពុងគ្របដណ្តប់ដោយ អាកាសធាតុដ៏ត្រជាក់បំផុត ចាប់តាំងពីដើមខែធ្នូមកនោះ ទំនងជាត្រូវទប់ទល់នឹងស្ថានភាពអាកាសធាតុក្តៅខ្លាំង នៅឆ្នាំ២០២៤ ដោយសារបាតុភូត El Nino។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ឆ្នាំ២០២៣នេះ ត្រូវបានគេមើលឃើញថា អាកាសធាតុក្តៅក្នុងប្រទេសចិនបានប្រែ មកជាត្រជាក់ខ្លាំងបំផុតនៅទូទាំងប្រទេស អស់រយៈពេលជិតពីរសប្តាហ៍មកនេះ។ ទូរទស្សន៍ CCTV បានដកស្រង់សម្តីរបស់ លោក ចូ ពីង (Zhou Bing) ប្រធានក្រុមអ្នកជំនាញ នៃមជ្ឈមណ្ឌលឧតុនិយមចិន ដែលបានគូសបញ្ជាក់ថា

    December 26, 2023
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមនឹងអាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង លុយ ទីហួរ បានចុះបង្រ្កាបករណី ដឹកជញ្ជូន ចែកចាយស្លាកញ្ចប់ម៉ាក KOUWEIWANG ក្លែងក្លាយសរុបចំនួន ១០០០កញ្ចប់ ។ ក្រោយពីឃាត់ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ០៣នាក់(ជនជាតិចិន) រួមនឹងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងទៅតុលាការ វិនិច្ឆ័យតាមនីតិវិធី។ សូមបញ្ជាក់ថា: ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹង របស់ក្រុមហ៊ុន ស៊ាងយី ប៊ីនឡាង ត្រេឌីន

    December 26, 2023