- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ មួយរយៈចុងក្រោយនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងជួបរឿងចម្រូងចម្រាស់ជាច្រើន ជាពិសេសករណីហាមប្រាមការលក់ Apple Watch នៅសហរដ្ឋអាមេរិក ជុំវិញជម្លោះប៉ាតង់។ យ៉ាងណាមិញថ្មីៗនេះ ស្រាប់តែទទួលដំណឹងមកថា មេធំផ្នែកឌីហ្សាញនៅ Apple លោក Tang Tan ដែលទទួលបន្ទុកផ្នែកឌីហ្សាញ iPhone និង Apple Watch ត្រៀមចាកចេញពីតួនាទីនៅខែកុម្ភៈខាងមុខនេះ ហើយទៅចូលរួមការងារជាមួយនឹងលោក Jony Ive វិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពពី Bloomberg បានឱ្យដឹងថា
December 28, 2023 - ព័ត៌មានជាតិ
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ, លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានបញ្ជាដល់កម្លាំងសមត្ថកិច្ចឱ្យមានការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់នូវរថយន្ត-រុឺម៉កដឹកទំនិញសពីងសំពោងដែលនាំឱ្យប៉ះពាល់ដល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវ។ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចខណ្ឌបឹងកេងកង បានពួនស្ទាក់ឃាត់រថយន្តចំនួន៣គ្រឿង ដែលដឹកទំនិញសំពីងសំពោងខុសបច្ចេកទេសក្នុងការដឹកជញ្ជូន មកពីតាមបណ្តាខេត្តចូលមករាជធានីភ្នំពេញ យកមកអប់រំណែនាំ (កិច្ចសន្យា) និងឱ្យយករថយន្តយកមកផ្ទេរអ៉ីវ៉ាន់ចេញកុំឱ្យសំពីងសំពោង រួចទើបឱ្យត្រឡប់ទៅវិញ។ លោក សុខ សម្បត្តិ បានថ្លែងថា គណៈបញ្ជាការឯកភាពខណ្ឌនឹងបន្តការអនុវត្តឱ្យដូចភ្លៀងរលឹមដើម្បីទប់ស្កាត់បញ្ហានេះមិនឱ្យកើតមានតទៅទៀត។ ជាមួយនឹងសកម្មភាពពេលនេះលោកអភិបាលខណ្ឌ សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំដើម្បីការពារអាយុជីវិតយើង អាយុជីវិតគ្រួសារយើងនិងអាយុជីវិតអ្នកដទៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 28, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានក្ដីរំពឹងថា តាមរយៈការចូលចតជាលើកទី២របស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងជួយទាក់ទាញនាវាទេសចរណ៍ខ្នាតធំបន្តបន្ទាប់ទៀត រួមចំណែកជំរុញដំណើរទេសចរណ៍ផ្លូវសមុទ្រមកដល់កម្ពុជាឱ្យកាន់តែច្រើន។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី សុខ សូកេន ក្នុងឱកាសចូលរួមកិច្ចស្វាគមន៍ដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជាតាមរយៈនាវាទេសចរណ៍ Westerdam នៅបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍ Westerdam ដដែលនេះ ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេសនិងកោះចំនួន៥បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line
December 28, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងផ្តល់ថវិកាចំនួន ២៥០លានដុល្លារ ដែលជាកញ្ចប់ជំនួយយោធាចុងក្រោយក្នុងឆ្នាំ២០២៣ ទៅឲ្យអ៊ុយក្រែន ដើម្បីតស៊ូប្រយុទ្ធក្នុងសង្រ្គាមជាមួយរុស្ស៉ី។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បត៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។ លោកប្រធានាធិបតី ចូ បៃដិន បានស្នើឲ្យសភាផ្តល់ជំនួយចំនួន ៦១ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ប៉ុន្តែមិនទាន់ទទួលបានការយល់ព្រមពី សមាជិកសភានៃគណបក្សសាធារណរដ្ឋនោះទេ ដោយសារតែមិនទាន់មានកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាធិបតេយ្យ ស្ដីពីការរឹតបន្តឹងសន្តិសុខ នៅតាមព្រំដែនអាមេរិក-ម៉ិកស៉ិក។ លោក Blinken បាននិយាយថា កញ្ចប់ជំនួយយោធាចុងក្រោយនៃឆ្នាំនេះរួមមាន អាវុធការពារដែនអាកាស គ្រាប់រំសេវសម្រាប់ប្រព័ន្ធបាញ់រ៉ុក្កែត
December 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កឹម ជាតិ ដែលទើបត្រូវបានព្រះមហាក្សត្រ បញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចូលទៅបំភ្លឺនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមការកំណត់ តាមបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដែលប្ដឹងលោកគាបស៉ីលុយចំនួន១០ម៉ឺនដុល្លារ និងស្រាថ្លៃៗជាច្រើនដបទៀត។ នៅពេលចូលទៅដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោក កឹម ជាតិ ត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំទៅតាមនីតិវិធីច្បាប់។។ សូមរំលឹកថា ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃតី១៥ ខែធ្នូកន្លងទៅនេះ ទ្រង់បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង
December 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកនាំពាក្យ នៃស្នងការរាជធានីភ្នំពេញ អំពាវនាវដល់អាណាព្យាបាល មេត្តាយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួន សូមកុំឱ្យកូនតូច ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមរំលឹកដល់អាណាព្យាបាល មេត្តាយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ សូមកុំឱ្យគាត់បើកបរនៅលើដងផ្លូវ ព្រោះនេះជាហានិភ័យអាចមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយនៃការធ្វេសប្រហែសរបស់អាណាព្យាបាល យោងតាមអនុក្រឹត្យលេខ៣៩អនក្រ.បក និងមាត្រា៨ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
December 28, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ប្រជាសហគមន៍ព្រៃឈើប្រាំបីម៉ុម បានអះអាងថា សត្វព្រៃមាន ប្រើស ទន្សោង ឈ្លូស ជ្រូកព្រៃ ក្ងោក និងសត្វព្រៃជាច្រើនប្រភេទទៀត ដែលនៅសេសសល់ក្នុងព្រៃនេះកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ក្នុងឆ្នាំ២០២៣នេះ អាចប្រឈមផុតពូជប្រសិនបើអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់ឱ្យបានតឹងរ៉ឹងទេនោះ។ លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីម៉ុម បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ថា អន្ទាក់ត្រូវបានគេដាក់ពង្រាយពាសពេញព្រៃ ហើយកើនឡើងទ្វេរដង ដែលបង្កជាការគម្រាមគំហែងយ៉ាងធ្ងន់ធ្ងរ ដល់ជីវិតសត្វកម្រ ទន្សោង ឈ្លូស ប្រើស ជ្រូកព្រៃ ក្ងោក និងសត្វផ្សេងទៀត។ លោកបន្តថា កាលពីឆ្នាំ២០២២
December 28, 2023 - ព័ត៌មានជាតិ
(ព្រៃវែង)៖ លោក នី ប៊ុនថា ដែលជាកូនប្រសានិងឈ្មោះ ជិន ស្រីមុច ជាកូនបង្កេីតនៃសពឈ្មោះ ជិន ផាត បានធ្វើការស្រាយបំភ្លឺនិងច្រានចោលទាំងស្រុងចំពោះ ការផ្សាយរបស់បណ្ដាញព័ត៌មានមួយចំនួនដែលបានចោទប្រកាន់ មន្ទីរសម្រាប់ព្យាបាល ខៀង សុគន្ធា ថា បានព្យាបាលឪពុករបស់ខ្លួនបណ្ដាលឲ្យស្លាប់ ខណៈដែលបញ្ជូនចេញពីគ្លីនិកមួយនេះ។ លោក នី ប៊ុនថា ដែលជាក្រុមគ្រួសានៃសពសុំបដិសេធនិងបំភ្លឺថា ក្នុងនាមជាកូនប្រសាបាននៅជាមួយឪពុកក្មេក គាត់បានដឹងយល់យ៉ាងច្បាស់អំពីអាការៈជំងឺរបស់ឪពុកក្មេករបស់គាត់។ ប្រភពបានបន្តថា មុននឹងឈានមកដល់ការសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល ខៀង សុគន្ធានេះដែរ គាត់ក៏បានទៅពេទ្យផ្សេងៗដែរ តែពេទ្យគេដទៃនោះមិនទទួលព្យាបាលនោះទេ។ ដោយឡែកនៅពេលដែលឪពុកខ្លួនមកដល់មន្ទីរសម្រាកព្យាបាល ខៀង សុគន្ធានេះ ក៏បានអង្វរឲ្យពេទ្យជួយព្យាបាលឪពុកខ្លួន
December 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សព្វថ្ងៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា បានបង្កភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នា និងទទួលបាននូវព័ត៌មាននានា ជាពិសេសតាមរយៈមធ្យោបាយប្រព័ន្ធផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការផ្សព្វផ្សាយលើប្រព័ន្ធអុីនធ័រណែត និងបណ្តាញសង្គមគ្រប់ប្រភេទ ដែលបានរីកដុះដាលឡើងយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ ទន្ទឹមនឹងការផ្តល់ភាពងាយស្រួលនេះ គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយបាន និងកំពុងជះឥទ្ធិពល និងផលវិបាកមកលើសង្គមរស់នៅផងដែរ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កភាពចលាចល អាចឲ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឲ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា ថវិកា រីឯការបង្ខូចកេរ្តិ៍ឈ្មោះប៉ះពាល់ដល់ឯកជនភាព ធ្វើឲ្យបាត់បង់កិត្តិយស។ ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ អាចនឹងបង្កឲ្យមានការរើសអើង អរិភាព ក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិផងដែរ។ នេះបើតាមប្រសាសន៍របស់លោក ទេព អស្នារិទ្ធ ។ លោក ទេព អស្នារិទ្ធ
December 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាអុកចត្រង្កកម្ពុជា នាថ្ងៃទី២៧ ខែធ្នូនេះ បានចេញសេចក្តីប្រកាសថា និងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដោយកាលបរិច្ឆេទប្រកួតអុកចត្រង្គ និងធ្វើឡើងនៅថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៤ ហើយទីតាំងប្រកួតនៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP។ ខណៈនេះជាកាលបរិច្ឆេទថ្មី បន្ទាប់ពីដំបូងឡើយសហព័ន្ធកីឡាអុកចត្រង្កកម្ពុជា គ្រោងរៀបចំធ្វើនៅថ្ងៃទី២៩-៣១ ខែធ្នូនេះ ប៉ុន្តែដោយសារទីតាំងគម្រោងរៀបចំការប្រកួតជាប់រវល់កម្មវិធីផ្សេងៗទៀត ដែលមិនអាចរៀបចំការប្រកួតបាន ទើបសហព័ន្ធកីឡាអុកចត្រង្កកម្ពុជា លើកទៅរៀបចំនៅខែមករា ឆ្នាំ២០២៤។ ផ្តល់សិទ្ធិដោយ៖ freshnews ខាងក្រោមនេះជាសេចក្តីប្រកាសរបស់សហព័ន្ធកីឡាអុកចត្រង្កកម្ពុជា ស្តីពីការរៀបចំប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣៖
December 28, 2023









