- Khmerpress
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនំខ្មែរដាក់ជូនភ្ញៀវទេសចរ ស្គាល់ពីរស់ជាតិ និង ទទួលបានការពេញចិត្ត និង គាំទ្រយ៉ាងខ្លាំង។ លោកស្រី William Daniel ជនជាតិកាណាដា វ័យ៥៥ឆ្នាំ គាត់បានលើកឡើងថា ប្រទេសកម្ពុជាពិតជាកក់ក្តៅណាស់ មានប្រជាជនរួសរាយរាក់ទាក់ និង មានការទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះ ដែលខ្ញុំនឹកស្មានមិនដល់។ សូមបញ្ជាក់ថា នាវាទេសចរណ៍ Westerdam បានវិលត្រឡប់មកចូលចតនៅឯកំពង់ផែខេត្តព្រះសីហនុជាថ្មីម្តងទៀត នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣
December 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបិទបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាល មេសុងមេឌីកាល់។ ក្រសួងសុខាភិបាល សម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ មេសុងមេឌីកាល់ ដែលមានទីតាំងនៅផ្ទះលេខ០៨ ផ្លូវលេខ១២២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមូលហេតុ អវត្តមានអ្នកទទួលខុសត្រូវ និងផ្លាស់ប្តូរ បុគ្គលិកមិនបានជូនដំណឹងទៅក្រសួងសុខាភិបាល ៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
December 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ចមន្ដ្រីនគរបាលជាតិ ចំនួន៥០នាក់ ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅបណ្ដានាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិវិញ។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ គួរជម្រាបថា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ ក៏ត្រូវបានដកហូតមុខតំណែងដូចគ្នាផងដែរ។ ខណៈកន្លងទៅថ្មីៗនេះ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិនេះ ក៏ត្រូវបានដកតំណែងដែរ ក្រោយរងបណ្ដឹងគាបស៉ីលុយក្រុមហ៊ុនលក់ស្រា ចំនួន១០ម៉ឺនដុល្លារ ហើយលោកក៏ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កោះហៅឲ្យចូលទៅបំភ្លឺផងដែរ។
December 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានធ្វើការចាប់ឆ្នោតបែងចែកកម្មវិធីប្រកួតវគ្គ Knockout Stage នៃពានរង្វាន់ AFC Cup 2023/24 ជាផ្លូវការហើយ នៅរសៀលថ្ងៃទី២៨ ខែធ្នូនេះ ខណៈក្រុមភ្នំពេញក្រោន របស់កម្ពុជា នឹងត្រូវជួបក្រុម 𝗖𝗲𝗻𝘁𝗿𝗮𝗹 𝗖𝗼𝗮𝘀𝘁 𝗠𝗮𝗿𝗶𝗻𝗲𝗿𝘀 របស់អូស្ដ្រាលី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខាងមុខ ក្នុងនាមបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) ប្រចាំតំបន់អាស៊ាន (ASEAN Zone) ។ ជំនួបរវាងភ្នំពេញក្រោន និងក្រុម 𝗖𝗲𝗻𝘁𝗿𝗮𝗹 𝗖𝗼𝗮𝘀𝘁
December 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យដកតំណែងលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើប្រធាននាយកដ្ឋាន។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផ្តល់សិទ្ធិដោយ៖ freshnews
December 28, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ទីភ្នាក់ងារអវកាសជប៉ុនបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងព្យាយាមបាញ់បង្ហោះរ៉ុក្កែតអវកាសជំនាន់ថ្មីម្តងទៀត នៅខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយទទួលបរាជ័យ២លើក នៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ទីភ្នាក់ងារអវកាសជប៉ុន JAXA បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា រ៉ុក្កែត H-3 ត្រូវបានកំណត់ពេលវេលាថា នឹងត្រូវបាញ់បង្ហោះនៅខ្ទង់ចន្លោះម៉ោង៩៖២២នាទីព្រឹក និងម៉ោង១៖០៦នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញពីកោះ Tanegashima ភាគខាងត្បូងប្រទេសជប៉ុន។ វានឹងក្លាយជាការព្យាយាមបាញ់បង្ហោះលើកទី៣ បន្ទាប់ពីរ៉ុក្កែតនេះត្រូវបានបង្ខំឱ្យកម្ទេចខ្លួនចោល កាលពីខែមីនា នៅពេលមជ្ឈមណ្ឌលគ្រប់គ្រងសន្មត់ថា បេសកកម្មវាមិនអាចទទួលជោគជ័យ។ រីឯការប៉ុនប៉ងលើកដំបូងបង្អស់
December 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកថវិកាចំនួន១៤,៧៥៥,៥០០រៀល ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយថវិកាទាំងនេះបានមកពីការលក់ឡៃឡុងអន្តរវត្ថុបញ្ញើដែលគ្មានអ្នកមកទទួលយូរឆ្នាំមកហើយ ក្នុងនោះមានដូចជារូបិយបណ្ណបរទេស រូបិយបណ្ណជាតិ មាស និងទំនិញផ្សេងៗ។ លោក ថេន សំវិសុទ្ធ បានឱ្យដឹងថា ថវិកាសរុបដែលទទួលបាននេះបានមកពីការលក់ទំនិញដេញថ្លៃចំនួន២លើក៖ លើកទី១បាន៥,៧៨៧,០០០រៀល និងលើកទី២បាន៤,៧៩៩,៥០០រៀល បូករួមទាំងរូបិយបណ្ណបរទេស រូបិយបណ្ណជាតិ និងមាស គិតជាលុយរៀលចំនួន៤,១៦៩,០០០រៀល។ លោកអគ្គនាយកបានបញ្ជាក់ដែរថា ដោយមានការរីករាលនៃជំងឺកូរីដ-១៩ បញ្ញើប្រៃសណីយ៍មួយចំនួនបានកកស្ទះមិនអាចអនុញ្ញាតឱ្យនាំចេញបាន (បិទច្រកទ្វារអន្តរជាតិ) យន្តហោះដឹកបញ្ញើជាដៃគូក៏ពុំព្រមទទទួលដឹកឱ្យ ដូច្នេះប្រៃសណីយ៍កម្ពុជាបានព្យាយាមចែកជូនអតិថិជនតាមរយៈអាសយដ្ឋានផង និងទូរសព្ទផង។ បញ្ញើមួយចំនួនទៀតគ្មានអាសយដ្ឋានច្បាស់លាស់
December 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ក្រោយថ្មីៗនេះមាន ឧក្រិដ្ឋជនឆបោកដែលបានប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយបានកឈ្មោះទៅជា «EMPIREGAIN-TRADE.COM» ដើម្បីបង្កើតក្រុមតេឡេក្រាម (Telegram Group) ដែលក្រុមនោះមានឈ្មោះថា «CAMBODIA EMPIRE-TRADING _ Khmer INVESTMENT GROUP CHAT» ហើយមានសមាជិកក្នុងក្រុម សរុបចំនួន៩,៣៩១នាក់។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ក្រុមតេឡេក្រាមនេះ ត្រូវបានបង្កើតឡើងដោយក្រុមឧក្រិដ្ឋជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ដើម្បីបំភាន់
December 28, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៣ នឹងរសាត់ទៅបាត់ ដោយជំនួសមកវិញនៅឆ្នាំ២០២៤ ជាពេលដែលយុទ្ធនាការបាល់ទាត់សំខាន់ៗ ប្រកួតប្រជែងដណ្តើមពានយ៉ាងមមាញឹកផងដែរ ពោលគឺស្ទើរតែគ្រប់តំបន់តែម្តង។ ជាបន្តទៅទៀតនេះ Fresh News Plus សូមច្បិចយកព្រឹត្តិការណ៍បាល់ទាត់សំខាន់ៗប្រចាំឆ្នាំ២០២៤ ផ្នែកបុរស មកចែកជូនអ្នកគាំទ្រដែលស្នេហាវិស័យកីឡាដ៏មានប្រជាប្រិយភាពមួយនេះទុកជាការកម្សាន្ត ក៏ដូចជារឿងរ៉ាវផ្សេងៗទៀតទាក់ទងនឹងបាល់ទាត់នេះដែរ។ ជារួមសម្រាប់ឆ្នាំ២០២៤ ខាងមុខមានព្រឹត្តិការណ៍សំខាន់ៗទៅ ៧ដែលត្រូវរៀបចំរួមមាន ជើងឯកប្រចាំទ្វីបអាហ្រ្វិក អាស៊ី អឺរ៉ុប អាមេរិកឡាទីន អូសេអានី រួមទាំងកីឡាអូឡាំពិករដូវក្តៅ និងកិច្ចប្រជុំធំរបស់ FIFA នៅធ្វើទីក្រុងបាងកក ប្រទេសថៃ ស្តីពីកំណែទម្រង់ច្បាប់ប្រកួតមួយចំនួនផងដែរ។ ផ្តល់សិទ្ធិដោយ៖ freshnews ១៖ ជើងឯកប្រចាំទ្វីបអាស៊ី
December 28, 2023 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សាលាអនុវិទ្យាល័យពោធិ៍សាត់ ក្រុងពោធិ៍សាត់ បានអនុវត្តការមិនប្រើប្រាស់ប្លាស្ទិកក្នុងសាលារៀន ដើម្បីបរិស្ថានសាលាស្អាត គ្មានសំរាម និងសុខភាពរបស់សិស្ស។ សាលារៀននេះបានប្រើប្រាស់ ប្រអប់អាហារដែលអាចប្រើឡើយវិញ និងប្រើប្រាស់ស្លឹករុក្ខជាតិវេចខ្ចប់ជំនួសឱ្យប្លាស្ទិក។ ក្នុងសាលារៀននេះ មានអាគារសិក្សាចំនួន ០៨ខ្នង ដោយមានសិស្សានុសិស្សសរុបចំនួន ១,៧៣៥ នាក់ និងលោកគ្រូអ្នកគ្រូ សរុបចំនួន ១០៦នាក់។ សូមបញ្ជាក់ថា នៅទូទាំងខេត្តពោធិ៍សាត់ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»
December 28, 2023









