- Khmerpress
- ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ នៅទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រថយន្ដដឹកលើសទម្ងន់ចំនួន ០៦គ្រឿងត្រូវបានពិន័យ និងឃាត់ទុកមួយឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកពាមជ ខេត្តព្រៃវែង។ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តម គឹម សាន់ និងឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារចល័តចម្រុះ
December 27, 2023 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ លោក ហ៊ែល តូនី អនុប្រធានទទួលបន្ទុកក្ដាប់រួមអាជ្ញាធរទន្លេសាប និងជាតំណាងលោក ថោង ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប និងលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ខូយ រីដា អភិបាលខេត្ត នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹកនិងព្រៃលិចទឹកតំបន់ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលបានកាត់ឆ្វៀល។ គោលបំណងនៃកិច្ចប្រជុំធ្វើឡើងក្នុងស្មារតីទទួលខុសត្រូវលើដែនសមត្ថកិច្ចការងាររបស់អាជ្ញាធរទន្លេសាប ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល ដូចបានកំណត់នៅក្នុងព្រះរាជក្រឹត្យ រួមជាមួយភារកិច្ចទទួលខុសត្រូវ ដែលបានកំណត់នៅក្នុងអនុក្រឹត្យ១៩៧ អនក្រ.បក ជាពិសេសការចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភាជាតិ។
December 27, 2023 - សិល្បៈ
(កូរ៉េ)៖ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងថា តារាសម្តែងល្បីរបស់កូរ៉េខាងត្បូង ចូលរួមសម្តែងក្នុងភាពយន្តល្បី «Parasite» លោក Lee Sun Kyun ស្រាប់តែត្រូវគេប្រទះឃើញដេកស្លាប់ ក្នុងរថយន្ត ត្បិតបច្ចុប្បន្នតារារូបនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិសនៅឡើយ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញឿន។ នេះបើតាមការចេaញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ប៉ូលិសកូរ៉េខាងត្បូងបានបញ្ជាក់ថា តារាប្រុស Lee Sun Kyun ពិតជាបានបាត់បង់ជីវិតប្រាកដមែន ដោយអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ SPOTV និងឲ្យដឹងថា កម្លាំងប៉ូលិសបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុរស ដែលបានបាត់បង់ជីវិតនៅក្នុងរថយន្ត គឺជាតារាប្រុស
December 27, 2023 - បច្ចេកវិទ្យា
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi កំពុងត្រៀមបង្ហាញបច្ចេកវិទ្យារថយន្តអគ្គិសនី (EV) របស់ខ្លួនជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ។ ពោលគឺព្រឹត្តិការណ៍នោះនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ហើយនឹងចាប់ផ្តើមនៅក្នុងប្រទេសចិនចាប់ពីម៉ោង ២:០០រសៀលតទៅ ដែលត្រូវនឹងម៉ោង ១:០០ថ្ងៃត្រង់ម៉ោងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមការបង្ហោះសារជូនដំណឹងពីលោក Lei Jun ដែលជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Xiaomi បានបញ្ជាក់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍នេះនឹងបង្ហាញតែលើបច្ចេកវិទ្យា Xiaomi EV សិនតែប៉ុណ្ណោះ នៅមិនទាន់មានការដាក់បង្ហាញផលិតផលនៅឡើយនោះទេ។ ដូច្នេះចំពោះការដាក់បង្ហាញរថយន្តអគ្គិសនីរបស់ខ្លួន ជាពិសេសរថយន្តអគ្គិសនីម៉ូដែលដំបូង
December 27, 2023 - សិល្បៈ
(បរទេស)៖ បទចម្រៀងចុងក្រោយរបស់ Jimin ដែលមានចំណងជើងថា «Closer Than This» បានឈានដល់ចំណាត់ថ្នាក់លេខ១ នៅលើតារាង iTunes Top Songs យ៉ាងហោចណាស់នៅរហូតដល់១០៦ប្រទេស ជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន បារាំង កាណាដា អាល្លឺម៉ង់ ប្រេស៊ីល និងអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Hindustimes នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី ២៥ ខែធ្នូ បទថ្មីចុងក្រោយរបស់ Jimin គឺបទ «Closer
December 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នឹងផ្តល់នូវការចម្រោះទឹកកខ្វក់ក្នុងរាជធានីភ្នំពេញឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការបំពុលទឹកក្នុងបឹងជើងឯក ជាពិសេសរួមចំណែកក្នុងការការពារ និងលើកកម្ពស់គុណភាពទឹក អនាម័យ និងបរិស្ថានរស់នៅជូនដល់ប្រជាជន ដែលជាចំណែកយ៉ាងសំខាន់សម្រាប់សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”នៅព្រឹក ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី
December 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងដែលរាជរដ្ឋាភិបាលទាំងអាណត្តិទី៦ និងទី៧នេះ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឱ្យលេចរូបរាងឡើង សំដៅពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ចជាតិ។ សម្តេចបញ្ជាក់ទៀតថា គម្រោងព្រែកជីកហ្វូណន-តេជោនេះ ត្រូវបានប្រមូលផ្តុំអ្នកជំនាញជាតិ-អន្តរជាតិសិក្សា វាយតម្លៃ និងគិតគូរជ្រុងជ្រោយ ជៀសវាងប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប្រជាជន ធ្វើយ៉ាងនាំប្រយោជន៍ដល់ជាតិ។ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ សម្តេចធិបតីបានបញ្ជាក់ថា គម្រោងព្រែកជីកនេះ រាជរដ្ឋាភិបាល មិនបានខ្ចីលុយចិនមកសាងសង់នោះទេ គឺជាសង់ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន ក្នុងទម្រង់ BOT សាងសង់
December 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឲ្យក្រសួងទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំតុបតែងលម្អ ទីតាំងកំសាន្តសប្បាយឱ្យបានច្រើន សម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសអបអរសាទរឆ្នាំសកលឆ្នាំ២០២៤ ជាពិសេសទីតាំងសម្រាប់ការរាប់ថយក្រោយឆ្លងឆ្នាំសកល (Countdown)។ បន្ថែមពីនេះសូមលើកទឹកចិត្ត ឱ្យមានការចូលរួមពីវិស័យឯកជន តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី សម្ដែងសិល្បៈ កីឡាប្រដាល់គុនខ្មែរ និងជម្រើសនៃការកម្សាន្តផ្សេងៗទៀត ដើម្បីបង្កើនការទាក់ទាញទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតីបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ សម្ដេចធិបតី
December 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការផ្សព្វផ្សាយរបស់កាសែត The Cambodia Daily ដោយដាក់ប្រភពពីមន្រ្តីក្រសួងសេដ្ឋកិច្ចថា «រដ្ឋាភិបាលកម្ពុជាខ្ចីថវិកាចិន ៥ពាន់លានដុល្លារ ដើម្បីសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ»នោះ គឺជាព័ត៌មានប្រឌិតតាមការស្រមៃ ហើយសម្តេចមិនជឿថា មានមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ល្ងង់ដល់ថ្នាក់មិនស្គាល់គម្រោង BOT (Build-Operate-Transfer)។ ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លើគេហទំព័ររបស់ខ្លួន និងគណនីទំព័រហ្វេសប៊ុក «The
December 27, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ កម្ពុជារង់ចាំស្វាគមន៍ការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតធំ Westerdam ដែលនឹងមកដល់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣។ កម្ពុជា ជាប្រទេសតូចតែមានបេះដូងធំ បើទោះជាប្រឈមនឹងការឆ្លងពីជំងឺរាតត្បាតកូវីត១៩ តែសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី តំណាងប្រជាជនកម្ពុជាទូទាំងប្រទេស បានបង្ហាញសណ្តានចិត្តមនុស្សធម៌ជួយដល់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងជាប់គាំងនៅលើនាវាទាំងអស់នោះ ដើម្បីឱ្យពួកគេបានវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមមធ្យោបាយរៀងៗខ្លួន។ ព្រឹត្តិការណ៍ទាំងអស់នេះហើយ ដែលធ្វើឱ្យនាវាខ្នាតយក្ស Westerdam នៅតែចងចាំមិនភ្លេច និងចិញ្ចឹមចិត្តដឹកនាំភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅកម្ពុជា ជាថ្មីម្តងទៀត។ ដោយសារសណ្តានចិត្តដ៏ល្អរបស់កម្ពុជា អ្នកទេសចរណ៍ដែលបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ បានទទួលការសង្គ្រោះជីវិតពីភាពតែលតោលនៅសមុទ្រ រួមទាំងសហនាវឹក បូករួមនឹងអ្នកទេសចរណ៍ នឹងត្រលប់មកកម្ពុជាជាថ្មី ដើម្បីមកទទួលយកស្នាមញញឹម ការរួសរាយរាក់ទាក់ ប្រកបដោយបេះដូងកក់ក្តៅរបស់ប្រជាជនកម្ពុជា ៕ ប្រភព៖
December 27, 2023









