Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន២ រួមមាន៖ ១-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង២-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ក្រសួងយុត្តិធម៌ក៏បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាន សូមទំនាក់ទំនងជាមួយលោក ជួន ចំរើន (០១២ ៩០០ ៤៤៦) ដើម្បីចុះឈ្មោះចូលរួម និងទទួលប័ណ្ណចេញ-ចូលសម្រាប់សន្និសីទសារព័ត៌មាននេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    January 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកជំនួញលើកឡើងថា ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការកំណត់មុខសញ្ញាទំនិញនាំចេញ នាំចូល នឹងកាន់តែផ្តល់ភាពងាយស្រួល ដល់ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ចំណេញទាំងថវិកា និងពេលវេលា ជាពិសេសនោះ គឺបានចូលរួមចំណែកកាត់បន្ថយថ្លៃដើមនៃទំនិញឱ្យកាន់តែទាប ដែលនឹងងាយស្រួលដល់ការប្រកួតប្រជែងថ្លៃ។ កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ស្តីពីការកែសម្រួលគោលការណ៍និងនីតិវិធី នៃការកំណត់មុខសញ្ញាទំនិញនាំចេញ-នាំចូល និងទំនិញឆ្លងកាត់ផ្ទុកក្នុងកុងតឺន័រ ដែលត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្គែន អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ តាមសេចក្តីប្រកាសបានបញ្ជាក់ថា ការកំណត់ទំនិញនាំចេញ-នាំចូល និងទំនិញឆ្លងកាត់ផ្ទុកក្នុងកុងតឺន័រឱ្យឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្កែន ត្រូវផ្អែកលើគោលការណ៍នៃការគ្រប់គ្រងហានិភ័យ ឬតាមការស្នើសុំរបស់ម្ចាស់ទំនិញ។ ទំនិញនាំចេញ-នាំចូលរបស់សមាជិកក្រុមធុរជនល្អបំផុត ឬប្រតិបត្តិករសេដ្ឋកិច្ច បានទទួលការអនុញ្ញាត និងវិនិយោគិនតំបន់សេដ្ឋកិច្ចពិសេស ជាកម្មវត្ថុនៃការលើកលែងការត្រួតពិនិត្យដោយម៉ាស៊ីនស្គែន

    January 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសផ្លូវការមួយ អំពីការចោទប្រកាន់ និងឃុំខ្លួន លោក នី ណាក់ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា ៣០៥ មាត្រា ៤៩៤ មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    January 7, 2024
  • ព័ត៌មានអន្តរជាតិ

    (តៃវ៉ាន់)៖ ក្រសួងការពារជាតិតៃវ៉ាន់កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចោទប្រកាន់ចិនថា បង្កការគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ និងធ្វើសង្រ្គាមចិត្តសាស្រ្តប្រឆាំងប្រជាជនតៃវ៉ាន់ តាមរយៈវត្តមានបាឡុង ដែលត្រូវបានប្រទះឃើញជាបន្តបន្ទាប់ នៅក្បែនិងលើដែនកោះនេះ ខណៈសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ តៃវ៉ាន់នឹងត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា បាឡុងរបស់ចិន គឺជាការគំរាមកំហែងធ្ងន់ធ្ងរ ចំពោះ​សុវត្ថិភាពអាកាសចរណ៍អន្តរជាតិ ហើយបានអះអាងថា បើយោងតាមការវិភាគរបស់ខ្លួន បាឡុងទាំងនោះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ តាមរយៈការព្យាយាមប្រើប្រាស់សង្រ្គាមផ្នែកចិត្តសាស្រ្ត ដើម្បីជះឥទ្ធិពលលើស្មារតីប្រជាជនតៃវ៉ាន់។ កាលពីដំបូងៗ តៃវ៉ាន់បានអះអាងថា បាឡុងចិនទាំងនោះ ទំនងត្រឹមជាបាឡុងឧតុនិយមប៉ុណ្ណោះ ដែលត្រូវខ្យល់ខ្លាំងបក់ឱ្យរសាត់។ គួរបញ្ជាក់ថា

    January 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គម្រោងផ្គត់ផ្គង់អគ្គិសនីធំៗចំនួន២៦គម្រោង ត្រូវបានអភិវឌ្ឍន៍ និងមានកម្លាំងផលិតសរុប ៣៤៥១មេហ្គាវ៉ាត់។​ នេះបើតាមកម្រងវីដេអូ អំពីសមិទ្ធផលធំៗ នៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត នៅកម្ពុជា ដែលផ្សព្វផ្សាយដោយក្រសួងរ៉ែ និងថាមពល។ ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា «គម្រោងផ្គត់ផ្គង់អគ្គិសនីធំៗ ចំនួន២៦គម្រោង ត្រូវបានអភិវឌ្ឍ និងមានកម្លាំងផលិតសរុប ៣៤៥១មេហ្គាវ៉ាត់ ដែលក្នុងនោះ ប្រភពថាមពលកកើតឡើងវិញ មានចំនួនប្រមាណ៦២% និងមានគោលដៅបង្កើនឲ្យបាន៧០% នៅក្នុងឆ្នាំ២០៣០»។ បន្ថែមពីនេះ តាមរយៈខ្សែបណ្ដាញជាតិ បញ្ជូនអគ្គិសនីឲ្យដល់២៥រាជធានី-ខេត្ដ បច្ចុប្បន្ន កម្ពុជាបានផ្ដល់ការផ្គត់ផ្គង់អគ្គិសនីដល់ភូមិចំនួនជាង៩៨% និងលំនៅដ្ឋាន ចំនួនជាង៨៨% ហើយភូមិទាំងអស់នៅក្នុងប្រទេសកម្ពុជា និងទទួលបានការផ្គត់ផ្គង់អគ្គិសនី១០០%

    January 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ៩.៥តោន និងផលិតផលស៊ីម៉ងត៍ បានប្រមាណ៩លានតោន ក្នុងមួយឆ្នាំ។ នេះបើតាមកម្រងវីដេអូ អំពីសមិទ្ធផលធំៗ នៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត នៅកម្ពុជា ដែលផ្សព្វផ្សាយដោយក្រសួងរ៉ែ និងថាមពល។ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «វិស័យឯកជន និងរដ្ឋបានរួមគ្នា ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ស្វែងរុករក និងអភិវឌ្ឍធនធានរ៉ែ ដោយទទួលបានផ្លែផ្កាជាហូរហែ ក្នុងនោះ ផលិតផលរ៉ែសំខាន់ៗ រួមមាន៖ ផលិតផលស៊ីម៉ងត៍ បានប្រមាណ៩លានតោន ក្នុងមួយឆ្នាំ និងមាសបានចំនួនប្រមាណ៩.៥តោន គិតត្រឹមដំណាច់ឆ្នាំ២០២៣»។ បន្ថែមពីនេះ ការធ្វើប្រតិបត្ដិការរ៉ែសំណង់

    January 7, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ កុមារកំព្រា និងកុមារក្រីក្រប្រមាណ៦១០នាក់ មកពីមណ្ឌលចំនួន៦ ក្នុងខេត្តកំពត បានទទួលអំណោពីសមាគមកាយឫទ្ធិនារីកម្ពុជាខេត្តកំពត ក្នុងកម្មវិធីវិភាគទានរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ប្រព្រឹត្តធ្វើឡើងនាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តកំពត។ កម្មវត្ថុចម្បងនៃកម្មវិធីនេះ គឺជាកម្មវិធី Charity មួយ ដែលទទួលបានគម្រោងពីក្នុងការប្រជុំតុមូលនៅប្រទេសម៉ាឡេស៊ីកាលពីកន្លងមក ដែលពាក់ព័ន្ធនឹង SDGs គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ពិភពលោក។ កម្មវិធីខាងលើនេះមានការចូលរួមជាអធិបតីលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត និងលោកអភិបាលខេត្តកំពត ម៉ៅ ធនិន។ ព្រមទាំងជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុ ធអាជ្ញាធរ និងអ្នកពាក់ព័ន្ធ។ លោកស្រី ហ៊ុន

    January 7, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប និងអាមេរិកក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ប្រមាណថានឹងមានទឹកប្រាក់ប្រមាណ ១៦៦ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៩,៦ ភាគរយ ខណៈការនាំចូលត្រូវបានប៉ាន់ប្រមាណមានចំនួនជិត ៤១ពាន់លានដុល្លារ ថយចុះ ៩,១ភាគរយបើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមកាសែត Vietnam News។ទោះជាយ៉ាងណា អតិរេកពាណិជ្ជកម្មរបស់ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះនៅតែមានភាពវិជ្ជមានចំនួន ១២៥ពាន់លានដុល្លារនៅឆ្នាំ២០២៣ ដោយអតិរេកចំនួន ៣៣ពាន់លានដុល្លារជាមួយសហភាពអឺរ៉ុប និង ៩២ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិក។ លោក Tạ Hoàng Linh ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុបនិងអាមេរិកនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម (MoIT) បានប្រាប់កាសែត Vietnam News ថា៖ «ជាមួយនឹងសេដ្ឋកិច្ចបើកចំហដ៏ធំ សកម្មភាពនាំចូល-នាំចេញរបស់វៀតណាមបានរងផលប៉ះពាល់ដោយផ្ទាល់ពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកក្នុងឆមាសទីមួយឆ្នាំ២០២៣ និងការស្ទុះងើបឡើងវិញយឺតនិងមិនមានតុល្យភាពនៃសេដ្ឋកិច្ចពិភពលោកនៅក្នុងឆមាសទីពីរឆ្នាំ២០២៣»។

    January 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ហុង ម៉ារីណិច បានចេញដីកាបង្គាប់ឲ្យជនខ្លួនអ្នកបើកបររថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលបើករថយន្តបុកជនរងគ្រោះណ្តាលឲ្យស្លាប់ នៅខណ្ឌទួលគោក។ នេះបើតាមដីកាដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។ ជននេះត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្ហស្លាប់អ្នកដទៃ និងបទរត់គេចខ្លួនប្រព្រឹត្តនៅចំណុចផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

    December 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ កំពុងដំណើរការសាកសួរលើជន បង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលបើករថយន្តសេរីទំនើបហើយបុកជនរងគ្រោះណ្តាលឱ្យស្លាប់ នៅខណ្ឌទួលគោក។ លោក ប៉េង ម៉េងគ័ង អ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ បានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News លោក ជួន សុជាតិ ថា «ខ្ញុំសូមជម្រាបជូនថា ករណីនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់តំណាងអយ្យការនៅឡើយ។ ចំពោះចំណាត់ការចុងក្រោយបែបណាខ្ញុំនឹងជូនព័ត៌មានបន្ថែមនៅពេលក្រោយ»។ ពាក់ពន្ធ័ដល់ករណីនេះ បណ្ដាញព័ត៌មាន Fresh News បានទទួលការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

    December 24, 2023