Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារឧតុនិយមជាតិ (NWS) បានរាយការណ៍ថា ខ្យល់ព្យុះរដូវរងា និងអាកាសធាតុដ៏ត្រជាក់ដែលកំពុងវាយលុកលើតំបន់ជានៃសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជាមួយនិងផលវិបាកនានាអាចបន្តមកដល់ចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤។ ទោះបីជាអាកាធាតុត្រជាក់ត្រូវបានព្យាករនៅទូទាំង ២ ភាគ ៣នៃប្រទេសសម្រាប់ថ្ងៃខាងមុខ រួមជាមួយនិងព្យុះព្រិលប៉ុន្តែវាបានបណ្តាលឲ្យចំនួនអ្នកស្លាប់ដោយសារតែកត្តាអាកាសធាតុនៅសហរដ្ឋអាមេរិកកើនឡើងដល់ ៨៣នាក់កាលពីសប្តាហ៍មុន។ អ្នកស្លាប់ត្រូវបានរាយការណ៍នៅទូទាំងរដ្ឋចំនួន ៨រួមមានរដ្ឋ Illinois, Pennsylvania, Mississippi, Washington, Kentucky, New York និង New Jersey។ លំនាំនៃអាកាសធាតុបែបនោះកំពុងបន្តមកដល់ថ្ងៃចុងសប្តាហ៍នេះ ជាមួយនិងការព្រមានពីភាពត្រជាក់កកនៅទូទាំងតំបន់ឈូងសមុទ្រដ៏ធំ ដែលលាតសន្ធឹងចាប់ពីភាគខាងកើតរដ្ឋ

    January 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ តម្លៃសាំងធម្មតា ត្រូវលក់តម្លៃ ៤ ២០០រៀល និងម៉ាស៊ូត ត្រូវលក់តម្លៃ ៤ ១៥០រៀលក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    January 21, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ក្រៅពីលើកកម្ពស់ស្មារតីស្រឡាញ់អក្សរជាតិ «កម្មវិធីសំណេរអង្គរ» ដែលកម្មវិធីសរសេរតាមអានថ្នាក់ជាតិនោះ ក៏សម្រឹតសម្រាំងយកនូវខ្លឹមសារដែលពាក់ព័ន្ធប្រវត្តិសាស្ត្រ តម្លៃបេតិកភណ្ឌ វប្បធម៌ និងស្មារតីជាតិនិយមជាដើម ផ្សព្វផ្សាយបញ្ជ្រាបជូនសមណសិស្ស បេក្ខជន បេក្ខនារីដែលចូលរួមប្រកួតនេះផងដែរ។ គួរជម្រាបថា កម្ពុជាបានរៀបចំកម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិលើកដំបូង នៅលើស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្រោមការផ្ដួចផ្ដើមដោយលោក លីម ប៊ុនហុក មិត្តភក្តិដែលស្រឡាញ់អក្សរសាស្ត្រ និងក្រុមការងារ ក្រោមកិច្ចសហការយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងអង្គភាព ស្ថាប័ន ដៃគូសហការមួយចំនួនទៀត។ លោក លីម

    January 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង គរបាលចរាចរណ៍ចំនួន០៣នាក់ ឈរជើងនៅគោលដៅស្តុបចេនឡា ផ្សារដើមគរ ខណ្ឌទួលគោក និងស្ត្រីជាម្ចាស់ឡាន (អូឌី) ចូលខ្លួនមកបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ក្រោយពីសួរនាំរួច ម្ចាស់រថយន្តក៏បានប្រាប់សមត្ថកិច្ចដោយសារគាត់ខឹងពេកមានអារម្មណ៍ឆេវឆាវដោយសារឃើញរថយន្តឆ្កូតថ្នាំទើបនិយាយជ្រុលជ្រោះប៉ះពាល់ដល់សមត្ថកិច្ច និងធ្វើការបកស្រាយកែសម្រួលពាក្យសម្ដីគាត់ឡើងវិញ។ បន្ថែមផងដែរថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម និងTikTok ជុំវិញការបង្ហោះវិដេអូរបស់ស្ត្រីម្នាក់ទាក់ទងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅស្តុបចេនឡា ឃាត់រថយន្តធ្វើឱ្យឆ្កូតថ្នាំរថយន្ត។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

    January 21, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ កូរ៉េខាងត្បូងថ្មីៗនេះ បានបង្ហាញផែនការរបស់ខ្លួន ក្នុងការបង្កើតមជ្ឈមណ្ឌលផលិតឈីបដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលមានទីតាំងនៅភាគខាងត្បូងទីក្រុងសេអ៊ូល នាឆ្នាំ២០៤៧ ជាមួយទុនវិនិយោគសរុបចំនួន ៦២២ពាន់ពាន់លានវ៉ុន (ប្រហែល ៤៧២ពាន់លានដុល្លារ) ជាមួយក្រុមហ៊ុន Samsung Electronics និង SK Hynix Inc។ នេះបើយោងតាមការចេញ​ផ្សាយរបស់សារព័ត៌មាន Global Times នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ តាមរយៈគម្រោងនេះ សបញ្ជាក់ឱ្យឃើញថា ប្រទេសកូរ៉េខាងត្បូងបានបង្ហាញផែនការពង្រីកមហិច្ឆិតារបស់ខ្លួនសម្រាប់ឧស្សាហកម្ម «ផលិតផលពាក់កណ្ដាលសម្រេច» បើទោះបីជាសង្រ្គាមបន្ទះឈីបកំពុងតែរីកកាន់តែខ្លាំងឡើង ពីសំណាក់សហរដ្ឋអាមេរិក។ ជាមួយនឹងការពង្រីកផលិតកម្ម កូរ៉េខាងត្បូងអាចនឹងនាំចេញកាន់តែច្រើនទៅកាន់ទីផ្សារចិន។ ប៉ុន្តែដើម្បីធ្វើដូច្នេះបាន ត្រូវតែបន្តកាត់បន្ថយផលប៉ះពាល់នៃការជ្រៀតជ្រែកផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក។ អស់រយៈពេលជាយូរមក

    January 21, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានរៀបចំបង្កើតសួនឧទ្យានទន្លេស្ងួត ដែលជាសមិទ្ធផលមួយថ្មីបន្ថែមទៀត ឆ្ពោះទៅតំបន់សហគមន៍ទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូន។ នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីបើកការដ្ឋានរៀបចំ សួនឧទ្យានទន្លេស្ងួត នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ព្រឹត្តិការណ៍នៅថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំង មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន

    January 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ធ្វើការពង្រឹងការបណ្ដុះបណ្ដាលជំនាញកម្រិតខ្ពស់ ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដើម្បីរក្សាបាននូវកិត្យានុភាពកីឡាប៉េតង់កម្ពុជា តាមរយៈការប្រកួតប្រជែងលើឆាកអន្ដរជាតិ ពិសេសជាមួយបណ្ដាប្រទេសក្នុងតំបន់ ដែលកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ នេះបើតាមការលើកឡើងរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានកិត្តិយសសហព័ន្ធ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ ការជំរុញនេះដែរ ស្របពេលលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធ បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន

    January 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)​៖​ មនុស្សប្រុសស្រីបួននាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នឹងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦៖៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារ​ Fresh News ផ្សាយផ្ទាល់​ឲ្យដឹងថា នៅមុនកើតហេតុគេឃើញចរាចរណ៍ដ៏មមាញឹក នៅចំណុចស្ដុបក្រោមស្ពានអាកាសឬស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដនឹងម៉ូតូជាច្រើនគ្រឿងឈប់ចាំស្ដុប ស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន

    January 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពី ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១​ ខែមករា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បន្តមានឥទ្ធិពលខ្សោយគ្របដណ្តប់ មកលើខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ * សីតុណ្ហភាពអប្បបរមាពី១៨-២៣°C សីតុណ្ហភាពអតិបរមាពី៣៣-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី * ខេត្តមណ្ឌលគិរី រតនគិរី

    January 21, 2024
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ ឈ្មួញវៀតណាមចូលមកប្រមូលទិញដើមឈើ នៅតាមបន្ទាត់ព្រំដែនខ្មែរជារៀងរាល់ថ្ងៃ ដោយគ្មានទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចនៅតាមព្រំដែននោះឡើយ។ ករណីនេះកើតបានឡើងកាលពីវេលាម៉ោង ២៖០០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកនៃផ្លូវក្រវាត់ព្រំដែនស្ថិតនៅភូមិវាលម្អម ឃុំថ្មី ស្រុកកំពង់រោទិ៍។ បើតាមប្រជាពលរដ្ឋនៅភូមិវាលម្អម ឃុំថ្មី បានឲ្យដឹងថា មានជនជាតិវៀតណាមយកទូកប៉ុកចៃធំៗ ចូលមកតាមព្រែក ព្រំដែនមកចតនៅកំពង់ជាប់ផ្លូវក្រវាត់ព្រំដែន ដើរប្រមូលទិញដើមឈើ តាមក្រវាត់ព្រំដែន ដោយមានសមត្ថកិច្ចនគរបាលការពារព្រំដែនសម្របសម្រួលឲ្យក្រុមជនជាតិវៀតណាម ដើរកាប់យករណាយន្តអាកាត់ដើមឈើនៅតាមព្រំដែន រួមមានដើមស្មាច់ ដើមអាកាស្យា ដើមត្រចៀកជ្រូក និងឈើចម្រុះមុខកាត់៣តឹកទៅ៤តឹក លើកដាក់ទូកដឹកទៅប្រទេសវៀតណាមយ៉ាងរំភើយ។ ប្រភពបន្តទៀតថា ដើមឈើតាមក្រវាត់ព្រំដែននេះ គឺមានទាំងដើមឈើធម្មជាតិ ដើមស្មាច់និងដើមឈើចម្រុះដុះនៅតាមបណ្តោយមាត់ព្រែក និងដើមឈើដាំ អាកាស្យា

    January 14, 2024