- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីប្រើប្រាស់ពេលអស់ចំនួន៣យប់៤ថ្ងៃ អគ្គិភ័យឆេះអគារ Sky City ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ អគារ Sky City កម្ពស់៥ជាន់ ដែលកំពុងដំណើរការសាងសង់ដោយអន្លើរនេះ ត្រូវបានអគ្គិភ័យឆាបឆេះឡើង កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយសមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា បណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី។ ប្រតិបត្តិការយ៉ាងសស្រាក់សស្រាំដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ជាមួយភាពស្មុគស្មាញនៃទីតាំងអគារនេះ ធ្វើឡើងដោយកម្លាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ, នាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អង្គភាព 711 នៃកងពលតូចលេខ៧០,
December 24, 2023 - ព័ត៌មានជាតិលោកហេង សួរ៖ រាជរដ្ឋាភិបាលមានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរនៅបរទេស
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេស។ ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រី ធ្វើឡើងនៅឯទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ឯកអគ្គរាជទូត
December 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមជាដ្នាក់ដឹកនាំជំនាន់ក្រោយនឹងបន្តលើកស្ទួយកីឡាប៊ូល និងប៉េតង់របស់កម្ពុជាឲ្យកាន់តែល្អប្រសើរផងដែរ។ ការលើកឡើងរបស់ លោក ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានធ្វើឡើងក្នុងឱកាសបើកការប្រកួតកីឡាប៊ូល និងប៉េតង់សនិ្តភាព វ័យចាស់ ពានរង្វាន់ឯកឧត្តមសោម ចិនតំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធានគណៈកម្មការទី៨នៃ រដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាពនាព្រឹ កថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីបានលើកឡើងថា មកដល់ពេលនេះមានតែកីឡាប៊ូល និងប៉េតង់កម្ពុជាដែលបាន ឈ្នះមេដាយមាសចំនួនច្រើនជាងនៅសម្រាប់ជូនជាតិដែលនេះជាមោនទភាពធំណាស់ក្នុង ចំណោមសហព័ន្ធទាំង៤២នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តថា លោកនៅតែចូលរួមគាំទ្រចំពោះកីឡាប៊ូល និងប៉េតង់កម្ពុជានេះ ពិសេសនោះវ័យចាស់
December 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បន្តអំពាវនាវដល់ ស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិលនានាដើម្បីបំរុងទុកសម្រាប់ការផ្គត់ផ្គង់ឈាមដល់អ្នកជំងឺឱ្យបានគ្រប់គ្រាន់។ លោកស្រី មុត រតនាមន្ត្រីផ្នែកផ្សព្វផ្សាយនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការបរិច្ចាគឈាមនៅមានកម្រិតនៅឡើយ ហេតុដូច្នេះហើយលោកស្រីបានបន្តអំពាវនាវដល់ស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិលនានាបង្កើតកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះឡើងឱ្យបានច្រើនដើម្បីជួយសង្គ្រោះអ្នកដែលមានតម្រូវការឈាមចាំបាច់។ លោកស្រីបន្តថា «ការចូលរួមបរិច្ចាគឈាម គឺជាសកម្មភាពមួយដែលល្អបំផុត ព្រោះបច្ចុប្បន្នមានអ្នកដែលមានតម្រូវការឈាមកាន់តែច្រើន ជាពិសេសអ្នកដែលមានគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវការឈាមបន្ទាន់ៗ ដូច្នេះយើងត្រូវបម្រុងឈាមសំរាប់ពួកគាត់»។ លោកហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ក្រុមហ៊ុន ជីហ្គៀ គ្រុប តែងតែសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការបរិច្ចាគឈាម ដើម្បីបំពេញតម្រូវការឈាមនៅតាមមន្ទីរពេទ្យនានា ជួយសង្គ្រោះជីវិត និងលើកស្ទួយសុខុមាលភាពមនុស្សជាតិ។
December 17, 2023 - ព័ត៌មានជាតិ
(តូក្យូ, ជប៉ុន)៖ ព្រឹកថ្ងៃអាទិត្យ ទី១៧ ធ្នូ ២០២៣នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងជំនួបនិសិ្សត JENESYS2023 ASEAN-JAPAN ដែលមាននិស្សិតកម្ពុជាចំនួន១០នាក់ បាននិងកំពុងចូលរួមកម្មវិធីនេះជាមួយគ្នា។ ក្នុងជំនួបនេះក៏បានចូលរួមពិសាអាហារថ្ងៃត្រង់ និងពិសាតែ ដែលរៀបចំ និងស្វាគមន៍ដោយលោកស្រី Kishida Yuko ភរិយានាយករដ្ឋមន្ត្រីជប៉ុន នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ JENESYS 2023 ASEAN-Japan Student Conference ជាកម្មវិធីមួយដែលធ្វើឡើងក្នុងគោលបំណងដើម្បីគម្រប់ខួប ៥០ឆ្នាំ នៃមិត្តភាព រវាងប្រទេសជប៉ុន និងប្រទេសអាស៊ីអាគ្នេយ៍
December 17, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ មេដឹកនាំមកពីបណ្ដាប្រទេសអាស៊ាន និងជប៉ុន នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូនេះ បានឈានដល់ការឯកភាពគ្នាលើការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យសន្តិសុខសមុទ្រ អំឡុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន ក្នុងទីក្រុងតូក្យូ។ នេះបើតាមសេចក្ដីថ្លែងការណ៍រួម ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ សេចក្ដីថ្លែងការណ៍នេះដដែល បានឱ្យដឹងទៀតថាអាស៊ាន និងជប៉ុន នឹងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព ព្រមទាំងសណ្ដាប់ធ្នាប់សមុទ្រ ផ្អែកលើច្បាប់ជាមូលដ្ឋាន ក្នុងនោះរួមមានទាំងសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរ ក៏ដូចជាការហោះហើរ និងសេរីភាពពណិជ្ជកម្ម។ គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍រួមខាងលើ អាស៊ាន និងជប៉ុន ក៏នឹងពង្រឹងផងដែរនូវចំណេះដឹង កិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្រ និងទីភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធនឹងដែនសមុទ្រ
December 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បេក្ខជនប្រឡងមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ បាននិងកំពុងចូលទៅកាន់មណ្ឌលប្រឡង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីត្រៀមប្រឡងដែលនឹងចាប់ផ្ដើមនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ។ បេក្ខជនមុនចូលដល់បរិវេណមណ្ឌលប្រឡង ពិសេសមុនចូលបន្ទប់ប្រឡង ត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា គ្រប់បេក្ខជនទាំងអស់គ្មានសំណៅឯកសារ ឬគ្រឿងអេឡិចត្រូនិចជាប់ខ្លួននោះទេ។ បំរាមហាមខាតនូវសកម្មភាពមួយចំនួនត្រូវបានបញ្ជាក់ក្នុងនោះរួមមាន៖ ការហាមយកនូវឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ការហាមប្រព្រឹត្តនៅសកម្មភាពលួចចម្លងតាមគ្រប់ទម្រង់ និងការណែនាំឲ្យអនុវត្តផ្សេងៗ។ បេក្ខជនដែលមិនគោរពប្រតិបត្តិតាមការណែនាំ ឬគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ដល់កិត្តិយល បូរណភាពរូបរាងកាយមន្ត្រីមានសមត្ថកិច្ចទាំងក្នុងបន្ទប់ប្រឡង និងក្រៅបន្ទប់ប្រឡង នឹងត្រូវបញ្ឈប់មិនឲ្យប្រឡងជាបន្ទាន់ ក្នុងសម័យប្រឡងដែលកំពុងប្រព្រឹត្តនេះ និងហាមឃាត់ចូលប្រឡងប្រជែងក្នុងការជ្រើសរើសមន្ត្រីរាជការ ព្រមទាំងទទួលខុសត្រូវតាមវិធានច្បាប់ជាធរមាន។ សូមជម្រាបជូនថា ប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅវេលាម៉ោង១២៖០០ ថ្ងៃត្រង់នេះ
December 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការហើយ ដោយគ្រោងធ្វើការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែធ្នូ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈកីឡាករ-កីឡាការិនីចូលរួមប្រកួតប្រជែង បានបង្ហាញភាពលេចធ្លោគួរឲ្យកត់សម្គាល់។ លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឲ្យដឹងថា ការប្រកួតថ្នាក់ជាតិ ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ គឺមានកីឡាករ-កីឡាការិនីជិត ៦០នាក់ មកពី ៩ក្លិបចូលរួមប្រកួត ។ ចំពោះវិញ្ញាសា គឺមានចំនួន ៤ រួមមានវិញ្ញាសាវាយឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាវាយគូ និងវិញ្ញាសាវាយយុវជនក្រោមអាយុ ១៨ឆ្នាំ។ ប្រធានគណៈកម្មការគ្រប់គ្រងរៀបចំការប្រកួតដដែលបន្ដថា
December 17, 2023 - ព័ត៌មានជាតិយល់ដឹងពីជំនួញ៖ អ្នកជំនួញអះអាងថាតម្លៃស្រូវនៅកម្ពុជា នឹងបន្តកើនឡើងនៅឆ្នាំក្រោយ សម្រាប់ស្រូវគ្រប់ប្រភេទ
(ភ្នំពេញ)៖ អ្នកជំនួញក្នុងវិស័យស្រូវអង្ករដ៏ល្បីឈ្មោះមួយរូប លោកឧកញ៉ា សុង សារ៉ន បានឱ្យដឹងថា តម្លៃស្រូវ នៅឆ្នាំ២០២៤ នឹងកើនឡើងបន្តទៀត សម្រាប់ស្រូវគ្រប់ប្រភេទ ដែលនឹងធ្វើឱ្យកសិករសប្បាយចិត្ត។ លោកថា ក្នុងរយៈពេល៦ខែនេះ ពោលគឺបន្ទាប់ពីតម្លៃស្រូវចាប់ផ្តើមកើនឡើង ចាប់ពីខែមិថុនាមក បានកើនឡើងប្រមាណ ៣០ភាគរយ ដែលជាតម្លៃខ្ពស់មួយមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។ បើទោះបីជាស្រូវកើនឡើងក៏ដោយ ប៉ុន្តែម្ចាស់រោងម៉ាស៊ីន ដែលជាសមាជិកសហព័ន្ធស្រូវអង្ករ នៅតែបន្តសម្រុកទិញស្រុក សម្រាប់ស្តុកទុក ប្រជែងជាមួយឈ្មួញវៀតណាម សម្រាប់កិននាំចេញ។ លោកបន្តថា «ឥឡូវយើងដឹងហើយស្រូវអីក៏ថ្លៃដែរ មកដល់ពេលនេះមិនមានស្រូវណាមួយ ដែលតម្លៃអត់ល្អទេ បច្ចុប្បន្ននេះតម្លៃស្រូវម្លិះមួយគីឡូក្រាម ១៥០០រៀល តម្លៃស្រូវសែនក្រអូប (ស្រូវសើម)
December 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលរងទ្រនុងនៃសម្ពាធខ្ពស់ពីប្រទេសចិនបង្កើនឥទ្ធិលគ្របដណ្តប់លើកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ៖ ⁃
December 17, 2023









