- Nisaiy KP
- ព័ត៌មានជាតិ
(ស្វាយរៀង)៖ មានករណីផ្ទុះជំងឺប៉េស្តជ្រូកងាប់ជាបន្តបន្ទាប់ បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារម្ចាស់អ្នកចិញ្ចឹមជ្រូក ពេលមានជ្រូកងាប់មិនព្រមយកទៅកប់ គឺពួកគាត់បែជាកាប់ប្រលះសាច់លក់ នៅតាមភូមិបណ្តាលឲ្យជ្រូកអ្នកភូមិផ្សេងទៀត ឆ្លងងាប់ជាបន្តបន្ទាប់ដែរ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៌។ ប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូកនៅភូមិកណ្តាល ឃុំខ្សែត្រ បានសំណូមពរសុំឲ្យមន្ត្រីជំនាញ ជាពិសេសលោករដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាជួយផ្តល់វ៉ាក់សាំងការពារជំងឺសត្វជ្រូក និងថ្នាំព្យាបាលសត្វជ្រូកផង បច្ចុប្បន្នប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូក ឃុំខ្សែត្រកំពុងផ្ទុះជំងឺធ្ងន់ធ្ងរ និងងាប់ជាច្រើនក្បាលផងដែរ។ ទាក់ទិនករណីខាងលើនេះដែរ មន្រ្តីការិយាល័យពេទ្យសត្វស្រុកកំពង់រោទ៌ បានឲ្យដឹងថា ម្ចាស់អ្នកចិញ្ចឹមជ្រូកឈ្មោះពេជ្រ យោ នៅភូមិកណ្តាលឃុំខ្សែត្រ ស្រុកកំពង់រោទ៌ មានចញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ
January 14, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចូលសមុទ្រខាងកើត នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះ ប៉ុន្មានថ្ងៃក្រោយទីក្រុងព្យុងយ៉ាងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរតំបន់ព្រំដែនទឹកកំពុងមានវិវាទជាមួយកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសេចក្ដីថ្លែងការណ៍ យោធាកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគមិនទាន់ស្គាល់ម៉ាកមួយគ្រាប់ឆ្ពោះទៅកាន់តំបន់ សមុទ្រខាងកើត ឬសមុទ្រជប៉ុន»។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះទេ ខណៈឆ្មាំសមុទ្រជប៉ុនក៏បានអះអាងដែរពីការចាប់សញ្ញាថាមានវត្ថុមិនស្គាល់ អត្តសញ្ញាណដែលទំនងអាចជាមីស៊ីលបាលិស្ទីគ ត្រូវបានបាញ់ចេញពីកូរ៉េខាងជើង និងបានព្រមានឱ្យទូក ឬកប៉ាល់ទាំងអស់មានការប្រុងប្រយ័ត្ន។ គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលចុងក្រោយបំផុត របស់កូរ៉េខាងជើងគឺធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយនៅពេលនោះទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដ មីស៊ីលបាលិស្ទីគ ICBM ប្រើឥន្ធនៈរឹង Hwasong-18៕
January 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែបហើយ ក្រោមការចោទប្រកាន់លើបទ រំលោភអំណាច និងបទសម្អាតប្រាក់។ នេះបើតាមការបញ្ជាក់ពីមន្រ្តីតុលាការដល់បណ្តាញព័ត៌មាន Fresh News។ លោកខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការ នារសៀល ថ្ងៃទី១៣ ខែមករា ម្សិលមិញ ហើយត្រូវបានតំណាងអយ្យការចោទប្រកាន់២បទល្មើស គឺបទ រំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥
January 14, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នឹងត្រូវបានជ្រើសរើសជាគោលដៅពង្រឹង និងធ្វើការដកពិសោធន៍បន្ថែម លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ការបញ្ជ្រាបពីបញ្ហាគ្រឿងញៀនរបស់ លោក មាស វិរិទ្ធ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន និងប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៥ទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដើម្បីចូលរួមចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ របស់រាជរដ្ឋាភិបាល លោក មាស វិរិទ្ធ បានណែនាំដល់នាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋាន ធ្វើការជួបពិភាក្សាជាមួយថ្នាក់ខេត្ត រិះរកមធ្យោបាយ វិធានការនានា ដើម្បីរួមគ្នាប្តេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋានស្រុកកំពង់សៀម របស់ខេត្តកំពង់ចាម។
January 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៤៧នាទី ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម ករណីក្មេងស្ទាវពីរក្រុមដេញកាប់គ្នាយ៉ាងអណាធិបតេយ្យ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំសង្កែពង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយភាគីម្ខាងបានគេចទៅបុករថយន្ដអ្នកដំណើរដែលមកពីបញ្ច្រាសទិស បណ្ដាលឲ្យស្លាប់ម្នាក់។ ភ្លាមៗនោះ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវស៊ើបអង្កេត ហើយបានធ្វើការសន្និដ្ឋាន និងវាយតម្លៃបានថា ករណីនេះបង្កឡើងដោយមានក្មេងមួយក្រុម បានឈប់រង់ចាំស្ទាក់នៅចំណុចកន្លែងកើតហេតុ ហើយបានបញ្ចេញសកម្មភាពយកកាំបិតគប់ទៅលើអ្នកបើកបរម៉ូតូ ដែលជាភាគី ក្រុមម្ខាងទៀត ជិះម៉ូតូ០១គ្រឿង មានគ្នាចំនួន០២នាក់ ខណៈនោះអ្នកបើកម៉ូតូដែលមានគ្នាពីរនាក់នោះ បានបើកគេចទៅខាងឆ្វេងដៃ បុកជាមួយរថយន្ត ០១គ្រឿង
January 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
January 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងក្នុងមហាសន្និបាតលើកទី១៦របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរនៅកម្ពុជា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករាឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យថៅកែរោងចក្រសហគ្រាសទាំងអស់ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”ដែលជាអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញកាលពីដើមអាណត្តិ។ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ «រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ គឺជាកម្មវត្ថុនៃការប្រឡងប្រណាំងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ តាមរយៈជ័យលាភីកម្រិតអេ(A) រោងចក្រសហគ្រាសនឹងទទួលបានការលើកទឹកចិត្តដូចជាការលើកលែងអធិការកិច្ចរយៈពេល១ឆ្នាំជាដើម ប៉ុន្តែបើជាប់ជ័យលាភីកម្រិត(A)៣ឆ្នាំផ្ទួនគ្នា ក៏នឹងទទួលបានការលើកលែងអធិការកិច្ចរយៈពេល៣ឆ្នាំឬ៥ឆ្នាំជាប់ៗគ្នាដែរ»។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មានតែការបង្កើតឱ្យមានវប្បធម៌អនុឡោមភាព វប្បធម៌នៃការគោរពច្បាប់ដោយស្ម័គ្រចិត្តពីគ្រប់ភាគីប៉ុណ្ណោះដែលអាចធ្វើឱ្យនិយោជក និងនិយោជិត អាចរស់នៅជាមួយដោយសុខសាន្តដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ជំហ៊ានទី១នៃការប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយនេះ នឹងអនុវត្តចំពោះរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរវាយនភណ្ឌ សម្លៀកបំពាក់
January 14, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា កម្ពុជាពិតជាមានសុទិដ្ឋិនិយម និងគាំទ្រយ៉ាងពេញទំហឹងនូវការដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ» របស់ លោកប្រធានាធិបតី ស៊ី ជីនពីង នៅឆ្នាំ២០១៣ ដែលកម្ពុជាបានចូលរួមជាសមាជិកស្ថាបនិកមួយ។ សម្តេចពិជ័យបានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។ សម្តេចបានបញ្ជាក់បន្តដូច្នេះថា «កម្ពុជាជឿជាក់ថា “គំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់និងផ្លូវ” នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកពង្រឹងសាមគ្គីភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោកលើវិស័យសេដ្ឋកិច្ច
January 14, 2024 - ព័ត៌មានជាតិ
(ក្រចេះ)៖ កម្លាំងអាវុធហត្ថក្រោមបញ្ជាលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បានសហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង បានបង្រ្កាបរថយន្ដដឹកឈើ១គ្រឿងគ្មានច្បាប់ និងឃាត់ខ្លួនជនសង្ស័យ៣នាក់។ ប្រត្តិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅភូមិប្រហូត ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ អាវុធហត្ថខេត្តក្រចេះ បញ្ជាក់ឲ្យដឹងថា រថយនួន១គ្រឿងនេះ ម៉ាកវេអង ក្បាលពណ៌ក្រហម ទ្រុងពណ៌ខៀវឆ្នូតក្រហម គ្មានស្លាកលេខដឹកឈើអុស ប្រភេទឈើព្រៃធម្មជាតិ ទំហំមុខកាត់ពី១សង់ទីម៉ែត្រ ដល់ ៣សង់ទីម៉ែត្រ ប្រវែង ០.៥ម៉ែត្រ ដល់១ម៉ែត្រ។ លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា
January 14, 2024 - ព័ត៌មានជាតិ
(ព្រៃវែង)៖ កម្លាំងអន្តរាគមន៍នៃអធិការដា្ឋននគរបាលស្រុកស្វាយអន្ទរ នៅថ្ងៃទី៦ខែមករាឆ្នាំ២០២៤ បានចុះល្បាតចល័ត ត្រួតពិនិត្យទីតាំងដែលមានសិស្សគេចសាលាចំនួន៣ទីតាំង នៅក្នុងភូមិសាស្ត្រឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលទ្ធផល កម្លាំងនគរបាលបានឃាត់ខ្លួនក្មេងទំនើងដែលស្លៀកពាក់ឯកសណ្ឋានជាសិស្សហើយបានគេចសាលាមិនព្រមចូលរៀនបានចំនួន២៣នាក់ ដើម្បីយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល។ ជាមួយគ្នានោះដែរក៏មានការចូលរួមសហការពីលោកគ្រូនាយកសាលា និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ។ ព្យាបាលសិស្សានុសិស្សដែលគេច សាលាក៏បានថ្លែងអំណរគុណដល់នគរបាលខេត្តព្រៃវែង ដែលបានចូលរួមសហការហៅកូនរបស់ខ្លួនដែលគេចសាលា មកធ្វើការអប់រំនាពេលនេះ កុំឲ្យមានការពពាក់ពពូនគេចសាលាបន្តទៀត ហើយក្នុងនាមអាណាព្យាបាលសិស្សនិងបន្តចូលរួមសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណាឲ្យកូនរបស់ខ្លួន កែប្រែ ខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាអ្នកបន្តវេនប្រកបដោយចំណេះនឹងជំនាញពិតប្រាកដ។ បើតាមសមត្ថកិច្ចបានបញ្ជាក់ថា បើសមត្ថកិច្ចមិនចូលរួមធ្វើទេនោះ ក្មេងៗជាច្រើនអាចនឹងបោះបង់ការសិក្សាចោល ដោយសាររៀនមិនទាន់គេ ឬគ្មានឈ្មោះប្រឡងជាដើម ពីព្រោះតែកម្មវិធីសិក្សាបច្ចុប្បន្ន មានការកែប្រែ អាប់ដេតច្រើន ទាមទារឲ្យសិស្សសិក្សាស្រាវជ្រាវឲ្យបានច្រើនជាងមុនផងដែរ។
January 7, 2024









