- Nisaiy KP
- ព័ត៌មានអន្តរជាតិ
ចិន៖ អាជ្ញាធរចិនកាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅនេះបានប្រកាសពីគម្រោងអនុវត្តវិធាការទប់ស្កាត់ការលេងហ្គេម Online ដ៏តឹងរឹងមួយ ដើម្បីការពារកុំឲ្យកើតមានឥរិយាបថញៀនហ្គេមជ្រុលហួសហេតុក្នុងចំណោមពលរដ្ឋខ្លួន ជាពិសេសនោះគឺក្រុមយុវជនតែម្តង។ តាមផែនការគឺជាអាជ្ញាធរចិននឹងអនុវត្តវិធានការកំណត់រយៈពេល និងកំណត់ចំនួនលុយ ដែលបុគ្គលម្នាក់ៗអាចលេងហ្គេមបានក្នុងមួយថ្ងៃៗ ហើយប្រភេទហ្គេមដែលអាចប៉ះពាល់ដល់ឯកភាពជាតិក៏នឹងត្រូវបានហាមឃាត់ផងដែរ។ ក្រោយមានសេចក្តីប្រកាសខាងលើនេះគេបានមើលឃើញថា ទីផ្សារភាគហ៊ុនហ្គេម Online នៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងលឿន ហើយក្រុមអ្នកនិយមលេងហ្គេមមួយចំនួនហាក់មិនសប្បាយចិត្តជាមួយនឹងការអនុវត្តវិធានការខាងលើនេះទេ។ សូមបញ្ជាក់ជូនថា ចិនគឺជាទីផ្សារហ្គេម Online ដ៏ធំបំផុតនៅលើពិភពលោក ដោយឧស្សាហកម្មមួយនេះមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ៥៤ពាន់លានដុល្លារឯណោះ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងរបាយការណ៍មួយរបស់អាជ្ញាធរចិនបានបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ មានពលរដ្ឋចិនចំនួន ៥៥០លាននាក់ ឬស្នើនឹង ៥១% នៃចំនួនពលរដ្ឋសរុបបានលេងហ្គេម Online យ៉ាងសកម្មជារៀងរាល់ថ្ងៃ៕ ផ្ដល់សិទ្ធិដោយ៖
December 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃកម្ពុជា អញ្ជើជាអធិបតីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តចាក់អង្រែក្រោម ស្ថិតក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣។ ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ថ្វាយប្រគេនដល់ព្រះគ្រូខន្តិមុនី គឹម នី រួមជាមួយ លោកឧកញ៉ា សៀង ម៉េង និងលោកស្រី មាន សុភា, លោក សូ ចាន់ធី និងលោក លោកស្រី
December 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បេសកជនពិសេសរដ្ឋាភិបាលម៉ាឡេស៊ី បានកោតសសើរការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលបានផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ មានឱកាសធ្វើជាអ្នកបន្តវេន ដើម្បីចូលរួមដឹកនាំនាវាប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោក DATO’ AHMAD AZAM BIN AB RAHMAN បេសកជនពិសេសរាជរដ្ឋាភិបាលម៉ាឡេស៊ីប្រចាំកម្ពុជា/នាយករដ្ឋមន្ដ្រីនៃម៉ាឡេស៊ី បានថ្លែងយ៉ាងដូច្នេះ នាឱកាស ចូលរួមពីធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមគ្រប់លំដាប់ថ្នាក់មកពីទូទាំងប្រទេសជាង១ពាន់នាក់ នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសរបស់សម្តេចមហាបវរធិបតី
December 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នៅសាលមហោស្រព ខេត្តកោះកុង បានរៀបចំពិធីសម្ពោធជាផ្លូវការសមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងលោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនេះទទួលបានភាពជោគជ័យ និងអធិកអធមដោយមានការចូលរួមពីបងប្អូនសមាជិក សមាជិកា និងភ្ញៀវកិត្តិយសដែលជួយគាំទ្រលេីកស្ទួយ ជាពិសេសសប្បុរសជនដែលបានចូលរួមឧបត្ថម្ភថវិកាក្នុងទិសដៅគាំទ្រកិច្ចការរបស់ សមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តកោះកុង សូមគោរពថ្លែងអំណរគុណជូនសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាកណ្តាល សម្រាប់ការជួយគាំទ្រ ជ្រោមជ្រែង និងសូមថ្លែងអំណរគុណជូនសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប និងសាខាខេត្តរតនគីរី
December 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងអំឡុងពេលសិក្ខាសាលាផ្សព្វផ្សាយ លេីកទី៣ ស្តីពី «ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)» និង «នីតិវិធីគ្រប់គ្រង់ប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (SOP for PPP Projects)» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (អ.រ.ជ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យប្រើប្រាស់នូវកម្មវិធី «Investor’s Corner» នៅលើគេហទំព័ររបស់ អ.រ.ជ ផងដែរ។ កម្មវិធី «Investor’s Corner» នេះ នឹងផ្សាភ្ជាប់នូវទំនាក់ទំនងរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល
December 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន គឺមិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះមានការផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់សម្តេចធិបតីកាលពីថ្ងៃទី២១ ធ្នូ នៅក្រសួងបរិស្ថានដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតីបានបិទមិនឱ្យព្រះអង្គចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា សម្តេចធិបតីបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន ដែលកំពុងបំពុលសង្គមដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំដល់ការប៉ះពាល់ដល់តម្លៃសាសនា និងតម្លៃសង្គម។ ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
December 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្មវិធី «សំណេរអង្គរ» គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ ខណៈមហាជនទូទៅ ក្រសួង ស្ថាប័ន ផ្នែកឯកជនមានការគាំទ្រយ៉ាងក្លៀវក្លាចំពោះកម្មវិធីដ៏មានសារសំខាន់នេះ។ យើងអាចហៅកម្មវិធីសំណេរអង្គរនេះថាជាការប្រកួតសរសេរតាមអានអក្សរខ្មែរក៏បាន ព្រោះជាការចូលរួមប្រកួតសរសេរអត្ថបទជាភាសាខ្មែរ ដែលបើកឱ្យមានការចូលរួមប្រកួតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ តួនាទី ដើម្បីជ្រើសរើសជ័យលាភីដែលសរសេរពាក្យខ្មែរបានត្រឹមត្រូវជាងគេ។ លោក លីម ប៊ុនហុក អ្នកផ្ដួចផ្ដើមកម្មវិធីសំណេរអង្គរ ក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាននាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានពន្យល់បរិយាយថា ដោយមើលឃើញពីកំហុសឆ្គងក្នុងការសរសេរ ការប្រើប្រាស់ពាក្យពេចន៍ភាសាខ្មែរមិនសូវល្អ ឬនៅមានកម្រិតក្នុងសង្គមកម្ពុជាបច្ចុប្បន្ន លោករួមជាមួយមិត្តភក្តិក៏បានមូលមតិគ្នាផ្ដួចផ្ដើមរៀបចំកម្មវិធីសំណេរអង្គរនេះឡើង និងកៀរគររកបានដៃគូសហការជាច្រើន រួមទាំងផ្នែកសារព័ត៌មានផងដែរ។
December 24, 2023 - ព័ត៌មានអន្តរជាតិ
(តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានចេញមុខនិយាយរិះគន់ចំពោះអសមត្ថភាព នៃបណ្តាស្ថាប័នអន្តរជាតិ ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមរវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដែលបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) យ៉ាងហិនហោច និងធ្វើឱ្យប្រជាជននៅទីនោះរងទុក្ខវេទនាជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣។ ការអត្ថាធិប្បាយដូចខាងលើរបស់លោក Raisi នៅទីក្រុងតេហេរ៉ង់ ក្នុងន័យគាំទ្រប៉ាឡេស្ទីន គឺធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តចំពោះសេចក្តីសម្រេចមួយ ដែលត្រូវបានពន្យារពេលម្តងហើយម្តងទៀត។ សេចក្តីសម្រេចនោះ ទាមទារឱ្យបង្កើនជំនួយមនុស្សធម៌ចូលទៅតំបន់
December 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងរលកសមុទ្រអាចមានកម្ពស់ពី១,២៥-២,០០ម៉ែត្រ។ ប្រព័ន្ធសម្ពាធខ្ពស់នៅលើប្រទេសចិននៅតែបន្តបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសបន្តចុះត្រជាក់នៅពេលព្រឹក៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៦-២៨°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី ⁃ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។ ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C
December 24, 2023 - ព័ត៌មានជាតិ
(កែប)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ត្រូវខិតខំបំពេញតួនាទីជាសេនាធិការដល់រដ្ឋបាលខេត្តកែប និងក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។ ការណែនាំបែបនេះរបស់លោក ឆាយ ឫទ្ធិសែន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែបចំនួន២៣នាក់ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប។ លោក ហង្ស សាវ៉ន ប្រធានមន្ទីរ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរជម្រាបជូនលោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរក្នុងពិធីសំណេះសំណាលនោះ។ លោក ឆាយ ប្ញទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលធ្វើឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទនៈលើវិស័យសំខាន់ៗ រួមមាន
December 24, 2023









