- Nisaiy KP
- ព័ត៌មានជាតិ
(តូក្យូ, ជប៉ុន)៖ ព្រឹកថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និងជប៉ុន ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន តាមរយៈការចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួម ស្តីពីមិត្តភាពនិងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យរួម ដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួនបី រួមមាន (១) ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ (២) ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម
December 17, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ បន្ទាប់ពីរយៈពេលជាង ៥ខែនៃការហាមប្រាមបណ្តាញផ្សព្វផ្សាយសង្គម Threads នៅ អឺរ៉ុបពីក្រុមហ៊ុនមេ Meta ឥឡូវនេះទទួលបានដំណឹងមកថា អាចស្វែងរកប្រើបានហើយ ហើយកាន់តែពិសេសជាងនេះទៅទៀតនោះនឹងមានសម្រាប់ប្រទេសសមាជិកទាំង ២៧នៃសហភាពអឺរ៉ុបថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះក្រុមហ៊ុន Meta ធ្លាប់បានជូនដំណឹងដល់អ្នកប្រើប្រាស់នៅទូទាំងសហភាពអឺរ៉ុបថាខ្លួននឹងមិនអនុញ្ញាតឱ្យបណ្តាញផ្សព្វផ្សាយសង្គម Threads ដំណើរការនៅសហភាពអឺរ៉ុបនោះទេ ដោយលើកឡើងពីការព្រួយបារម្ភឯកជនភាពកម្មវិធី។ តែយ៉ាងណាបញ្ហាទាំងនេះត្រូវបានដោះស្រាយដោយ Meta បានបញ្ជាក់ថា ឥឡូវនេះអ្នកប្រើប្រាស់នៅអឺរ៉ុបទាំងអស់ដែលបានចុះឈ្មោះ ឬមិនបានចុះឈ្មោះក៏អាចចូលប្រើនៅលើ Threads.net បានផងដែរ។ លើសពីនេះទៅទៀតម្ចាស់ស្មាតហ្វូនគ្រប់រូបអាចទាញយកបានទាំងនៅលើ App Store
December 17, 2023 - ព័ត៌មានជាតិ
(តូក្យូ, ជប៉ុន)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិសាអាហារពេលព្រឹក និងពិភាក្សាការងារជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សូមបញ្ជាក់ថា ស្ទើរក្លាយជាប្រពៃណីទៅហើយសម្រាប់មេដឹកនាំកម្ពុជា ឡាវ និងវៀតណាម រាល់ពេលចូលរួមកិច្ចប្រជុំនានាទាំងក្របខណ្ឌតំបន់ និងពិភពលោក តែងឆ្លៀតជួបគ្នាពិសាអាហារពេលព្រឹក និងជជែកការងារ។ ការធ្វើបែបនេះ ក្នុងគោលបំណងពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទេសមានព្រំដែនជាប់គ្នា៕ ផ្ដល់សិទ្ធិដោយ៖
December 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បន្ដជួយជំរុញដល់ធុរជនកម្ពុជា និងធុរជនបរទេស ក្នុងការវិនិយោគអាជីវកម្មកម្ពុជា ដើម្បីរួមចំណែកជួយដល់សេដ្ឋកិច្ច តាមរយៈការលើកការលើកស្ទួយសហគ្រាស សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើង បរិយាកាសអំណោយផល សម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម និងធុរកិច្ចថ្មីឱ្យរីកលូតលាស់ ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។ នេះបើតាមការលើកឡើងរបស់លោក អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងឲ្យដឹងក្នុងជំនួបពាណិជ្ជកម្ម ស្ដីពី «ការជំរុញនាំចេញផលិតផលសក្ដានុពលកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ» រៀបចំឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ លោក អ៊ុំ កុសល បានថ្លែងឲ្យដឹងថា
December 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ គួរជម្រាបថា លោក កឹម ជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្លាយរឿងអាស្រូវមួយដែលក្រុមហ៊ុនលក់ស្រា ប្ដឹងទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក្រោយលោកគាបស៉ីលុយក្រុមហ៊ុន ចំនួន១០ម៉ឺនដុល្លារ និងស្រាថ្លៃៗជាច្រើនដបទៀត។ បណ្ដឹងរបស់លោក កឹម ជាតិ ត្រូវបានក្រសួងមហាផ្ទៃ កំពុងបើកការស្រាវជ្រាវ
December 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញបិទវគ្គ បណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រព័ន្ធដកពិន្ទុបណ្ណបើកបរ ពិន័យបទល្មើសចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជំនាន់ថ្មី ដោយមានការចូលរួមពីលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឧត្តមសេនីយឯក អគ្គស្នងការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី ជាសិក្ខាកាម។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែធ្នូ
December 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឥស្សរជនចំនួន ២៣រូបរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតសម្រេចជ្រើសតាំងជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ ឥស្សរជនចំនួន ២៣រូបនោះរួមមាន៖ លោក វង សូត, លោក ស៊ុន ចាន់ថុល, បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន, បណ្ឌិត សាយ សំអាល់, អភិសន្តិបណ្ឌិត ស សុខា, លោក ទៀ សីហា, លោក កើត រិទ្ធ, លោក សុខ
December 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
December 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងគោលនយោបាយ «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ និង សេដ្ឋកិច្ចជាតិ» និងគោលនយោបាយលើកកម្ពស់ស្រ្តីតាមរយៈការផ្តល់ឱកាសឱ្យស្រ្តី មានលទ្ធភាពទទួលបាននូវសេវាអប់រំជំនាញវិជ្ជាជីវកម្រិតឧត្តមសិក្សា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS បានសម្រេចផ្តល់អាហារូបករណ៍ថ្លៃសិក្សា១០០ភាគរយ ជូនដល់សិស្សស្រីដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A, B ឬ C សរុបចំនួន ៧៥កន្លែង។ អាហាររូបករណ៍ថ្លៃសិក្សា១០០ភាគរយ នេះផ្ដល់ជូនសម្រាប់តែសិស្សដែលបានមកចុះឈ្មោះមុនគេប៉ុណ្ណោះ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រលើឯកទេសណាមួយ រួមមាននៅរាជធានីភ្នំពេញផ្ដល់ជូនចំនួន ១៥កន្លែង, សាខាខេត្តកំពង់ចាមចំនួន ១០កន្លែង, សាខាខេត្តកំពង់ធំចំនួន ១០កន្លែង, សាខាខេត្តសៀមរាបចំនួន ១០កន្លែង, សាខាខេត្តបន្ទាយមានជ័យចំនួន១០កន្លែង, សាខាបាត់ដំបងចំនួន១០កន្លែង, និងសាខាខេត្តកំពតចំនួន ១០កន្លែង។
December 10, 2023 - ព័ត៌មានជាតិ
(កោះកុង)៖ សហគមន៍ទេសចរណ៍ធម្មជាតិឃុំភ្ញីមាស ស្រុកគីរីសាគរ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំពិធីសម្ពោធក្នុងសហគមន៍ដើម្បីឲ្យមានការដំណើរការ ក្នុងការលើកស្ទួយផ្នែកវិស័យទេចរណ៍ និងកាត់បន្ថយជីវភាពក្រីក្រ ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ការដាក់សម្ពោធឲ្យដំណើរការក្នុងសហគមន៍ទេសចរណ៍ធម្មជាតិឃីភេញីមាស ដោយមានការចូលរួមពីលោក ជា ប៊ុនធឿន អភិបាលរងស្រុកគីរីសាគរ, លោក លី វិត្ថាវណ្ណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង និងលោក លី វណ្ណា ប្រធានសហគមន៍ទេសចរណ៍ឃុំភ្ញីមាស ព្រមទាំងមានការចូលរួមពីសមាជិសមាជិកាសហគមន៍ និងប្រជាពលរដ្ឋជាច្រើនរូប។ លោក លី វណ្ណា បានលើកឡើងថា លោកបានខិតខំប្រឹងប្រែងចងក្រងប្រមូលផ្ដុំសមាជិកសមាជិការបស់សហគមន៍ ដែលបានចូលរួមជាមួយគ្នា ក្នុងការរៀបចំសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកទស្សនាតាមដងព្រែកធម្មជាតិ និងរៀបចំទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
December 10, 2023









