- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ តម្លៃអង្ករនាំចេញរបស់ប្រទេសវៀតណាមបានឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយគឺ ៦៦៣ ដុល្លារក្នុងមួយតោន ដែលជាតម្លៃខ្ពស់បំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្នក្នុងគ្រាដែលមានការកើនឡើងតម្រូវការពិភពលោក។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា គ្រាន់តែនៅថ្ងៃចន្ទសប្តាហ៍នេះ តម្លៃអង្ករបានកើនឡើង ២% ដល់ ៦៦៣ដុល្លារ។ អង្ករពីប្រទេសថៃដែលជាគួរប្រជែងរបស់វៀតណាមក៏បានឡើងថ្លៃ ៨ភាគរយក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយនេះដល់ ៦២៥ដុល្លារក្នុងមួយតោន ខណៈតម្លៃអង្កររបស់ប៉ាគីស្ថានបានឡើងថ្លៃ ៩ភាគរយដល់ ៦០០ដុល្លារ។ ក្រុមពាណិជ្ជករបាននិយាយថា ការកើនឡើងតម្រូវការពិភពលោកនិងការធ្លាក់ចុះការផ្គត់ផ្គង់នៅក្នុងប្រទេសវៀតណាមជាមូលហេតុនៃការឡើងថ្លៃ។ លោក Dinh Ngoc Tam អគ្គនាយករងក្រុមហ៊ុននាំចេញអង្ករ Co May
December 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សិស្សានុសិស្សដែលបានទទួលជោគជ័យនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួន ៦៨នាក់ ដែលមានចំណាត់ថ្នាក់ចាប់ពីនិទ្ទេស A ដល់និទ្ទេស E មកពីសាលាផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ ទទួលបានការផ្តល់រង្វាន់លើកទឹកចិត្ត និងបណ្ណសរសើរ ពីមជ្ឈមណ្ឌលបណ្ដុះបណ្តាលមេគង្គ។ ពិធីនេះដែរបានធ្វើឡើងនៅទីតាំងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក្រោមវត្តមានលោក សោម សាត នាយកមជ្ឈមណ្ឌលបណ្ដុះបណ្តាលមេគង្គ និងដោយមានការចូលរួមពី លោកគ្រូអ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស តំណាងមកពីមជ្ឈមណ្ឌលបណ្តុះបណ្តាលមេគង្គ តំណាងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន តំណាងមកពីក្រុមហ៊ុន
December 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៤ឆ្នាំ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ៤៨គ្រឿង ឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីវៀតណាម ដែលដណ្ដើមបានមេដាយច្រើនជាងគេសរុប ៨៤គ្រឿង។ ក្រោយចប់ការប្រកួត បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានស្ងើចសរសើរ ចំពោះការទទួលបដិសណ្ឋារកិច្ច និងការរៀបចំការប្រកួតស្របតាមស្ដង់ដារអន្ដរជាតិ។ ការណ៍នេះ នាំឲ្យពួកគេសប្បាយចិត្ត និងស្នើឲ្យកម្ពុជាបន្ដធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះជាបន្ដបន្ទាប់ទៀតនាឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់របស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍។ លោកបន្ដថា ក្រៅពីជោគជ័យលើការងាររៀបចំ កម្ពុជាក៏ទទួលបានជោគជ័យផ្នែកបច្ចេកទេសផងដែរ ដ្បិតកីឡាករ-កីឡាការិនីកម្ពុជា
December 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្នមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារប្រជាពលរដ្ឋ មានការយល់ដឹងពីគុណប្រយោជន៍ នៃការប្រើប្រាស់យានយន្តអគ្គិសនីមានផលចំណេញច្រើន បើធៀបជាមួយការប្រើប្រាស់យានយន្តចំហេះក្នុង។ លោក ពៅ ម៉ាលី បានលើកឡើងយ៉ាងដូចនេះនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នាឱកាសដែលលោកដំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការរថយន្ត AION ម៉ូឌែល Y Plus ឆ្នាំ២០២៣ របស់ក្រុមហ៊ុន AION Cambodia ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
December 3, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង សហការជាមួយសមាគមជនជាតិជប៉ុននៅកម្ពុជា នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងកម្ពុជា-ជប៉ុន នៅខេត្តសៀមរាប ដោយមានគាំទ្រដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះក៏មានការសម្ដែងជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមទស្សនាដោយសេរី រយៈពេល០២ថ្ងៃ ដោយចាប់ពីថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥៖០០នាទីល្ងាច រហូតដល់ម៉ោង ៩៖០០នាទីយប់ នៅបរិវេណខាងជើង នៃប្រាសាទបាយ័ន ខេត្តសៀមរាប។ លោក អេង ប៊ុនថេង សមាជិកលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង
December 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមគ្រួសារជនរងគ្រោះ ដែលស្លាប់យ៉ាងអាណោចអាធម្ម ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តព្រូស របស់ជនបង្កបើកបញ្ច្រាសទិស បុកម៉ូតូជនរងគ្រោះយ៉ាងទំហឹង នៅរង្វង់មូលសួនច្បារកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹកព្រលឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កំពុងដង្ហើយស្វែងរកយុត្តិធម៌។ ជនរងគ្រោះមានឈ្មោះ ចាន់ ប៉េងលាង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសក្ការៈបូជា មានទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក លាង តុលាមុន្នីរ័ត្ន កូនប្រុសជនរងគ្រោះ និងតំណាងឱ្យក្រុមគ្រួសារទាំងមូលបានបញ្ជាក់ថា សពឪពុករបស់លោកត្រូវបានរៀបចំធ្វើបុណ្យបូជាតាមប្រពៃណីរួចរាល់ហើយ។ ជាមួយគ្នានេះលោក និងគ្រួសារ សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ចជំនាញ មេត្តាស្រាវជ្រាវស្វែងរកជនបង្កឱ្យឃើញ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់
December 3, 2023 - សង្គម
(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ បន្ថែមផងដែរថា ជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦:២០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ
December 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ៖ ១-តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី * ថ្ងៃទី៣ ខែធ្នូ នៅរាធានីភ្នំពេញ និងបណ្តាខេត្តនៅប៉ែកខាងត្បូងមានភ្លៀងធ្លាក់ខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០-៣០%។ ២-តំបន់ខ្ពង់រាប៖ * សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន
December 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
December 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបេីកពិព័រណ៍រូបភាព ក្រោមប្រធានបទ «ក្រឡេកមេីលអង្គរ ៣ទស្សន៍វត្សរ៍កន្លង» ដេីម្បីបង្ហាញពីស្ថាបត្យកម្មដ៏គួរឱ្យស្ញប់ស្ញែងនៃរមណីយដ្ឋានអង្គរ កាលពី៣០ឆ្នាំមុន។ រូបថតទាំងនោះជាស្នាដៃថតរូបដ៏ល្អវិចិត្ររបស់ លោក BAKU SAITO អ្នកឯកទេសផ្នែកថតរូបជនជាតិជប៉ុន ដែលបានខិតខំ ព្យាយាមអស់រយៈពេល ១០ឆ្នាំ រហូតទទួលបានជោគជ័យមុនគេលើពិភពលោកក្នុងការបង្ហាញចម្លាក់ ព្រះភក្ត្រចំនួន២៥៩ នៃតំបន់ប្រាសាទអង្គរតាមរយៈរូបថត។ ពិធីបេីកពិព័រណ៍នេះ ត្រូវបានធ្វេីឡេីង ក្រោមវត្តមាន លោក ខឹម ចន្ថា រដ្ឋលេខាធិការ និងជាតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារាត្រីថ្ងៃទី០១ ខែធ្នូ
December 3, 2023









