- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៤ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងឱកាសអបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សូមផ្ដល់ជាអនុសាសន៍ និងគំនិតផ្ដួចផ្ដើមសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ទី១៖ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបន្តយកចិត្តទុកដាក់ ក្នុងការសម្របសម្រួល និងសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យស្ថានភាពអនាម័យជនបទ កាន់តែប្រសើរឡើងបន្ថែមទៀត។ ទី២៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវបន្តការចូលរួមឱ្យបានសកម្មថែមទៀត
November 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន បង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងកម្លាំងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ១-តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី* នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ ២-តំបន់ខ្ពង់រាប៖
November 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព ក្រសួងសុខាភិបាល បញ្ជាក់ថាបច្ចុប្បន្នជំងឺមិនឆ្លងកំពុងជាបញ្ហាប្រឈមក្នុងសុខភាពសាធារណៈ ដែលក្រសួងសុខាភិបាលកំពុងយកចិត្ដទុកដាក់ មានវិធានការអន្ដរគមន៍ ក្នុងការបង្ការ កាត់បន្ថយ និងទប់ស្កាត់ ក្នុងគោលដៅជួយលើកកម្ពស់សុខភាពប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទៅ។ លោកវេជ្ជបណ្ឌិតបានបន្ដថា ជំងឺមិនឆ្លងចំនួន៤ ដែលក្រសួងសុខាភិបាលកំពុងធ្វើកិច្ចអន្ដរាគមន៍ក្នុងចំណោមប្រជាពលរដ្ឋ រួមមានជំងឺសរសៃឈាមបេះដូង /លើសសម្ពាធឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺសួតរុំារៃ។ «ជំងឺទាំងបួននេះ បានបង្កឱ្យមានការស្លាប់ចំនួន ៦៤% នៅកម្ពុជា ហើយតួរលេខនេះ ត្រូវបានព្យាករណ៍ថានឹងបន្ដកើនឡើងទៀត ប្រសិនមិនមានវិធានការការពារ បង្ការទប់ស្កាត់ ដូចជាការមិនផ្លាស់ប្ដូររបៀបរស់នៅ អាកប្បកិរិយា ចេញពីយើងទាំងអស់គ្នា និងបុគ្គលម្នាក់ៗ។
November 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការសូមយាងរបស់លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ អញ្ជើញចូលរួមដង្ហែ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជទស្សនកិច្ចនេះរួមមាន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង
November 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបដិសេដនូវការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
November 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាពេលកន្លងទៅ ពោលគឺចាប់ពីដើមខែមេសា កសិដ្ឋានចិញ្ចឹមត្រីប្រមាណ៦០% ឬប្រមាណជាង៤០០កសិដ្ឋាន ដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជា បានផ្អាកការចិញ្ចឹមត្រីបែបពាណិជ្ជកម្ម បន្ទាប់ពីពួកគេរងការខាតបង់ ក្រោយការប្រមូលផលរួច ដោយសារតែចំណីត្រីឡើងថ្លៃ ប៉ុន្តែត្រីលក់បានតម្លៃថោក។ ប៉ុន្តែបច្ចុប្បន្ននេះការចិញ្ចឹមត្រី បានចាប់ផ្តើមមានសន្ទុះឡើងវិញ ស្របពេលតម្លៃត្រី និងតម្រូវការត្រីកើនឡើង ដែលអាចធ្វើជួយឱ្យពួកគាត់ទទួលបានប្រាក់ចំណេញពីរបរមួយនេះ។ លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កាលពីដើមខែមេសា បន្ទាប់ពីប្រមូលផលត្រីរួច កសិដ្ឋានចិញ្ចឹមត្រីដែលមានប្រមាណពី ៥៥%ទៅ ៦០% នៃសមាជិករបស់សមាគម ឬប្រមាណជាង៤០០កសិដ្ឋាន បានផ្អាកការចិញ្ចឹមលក្ខណៈពាណិជ្ជកម្មបណ្តោះអាសន្នសិន ដោយងាកមកចិញ្ចឹមបែបលក្ខណៈគ្រួសារ ឬបែបសាមញ្ញវិញ
November 5, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាសមាជិកមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ថ្នាក់ Gold Award បានថ្លែងចាត់ទុកមហាសន្និបាតមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីបង្ហាញប្រាប់ពិភពលោក អំពីសមិទ្ធផលដែលសមាជិកមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបានក្នុងកិច្ចការងារជួយកុមារី យុវតី ស្រ្តីវ័យក្មេងនៅទូទាំងពិភពលោក។ ការលើកឡើងដូច្នេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ធ្វើឡើងក្នុងធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
November 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកានេះ បានផ្ញើសារជូនពរដល់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២ – ២០២៣ (បាក់ឌុប) និងជំរុញខិតខំប្រឹង ដើម្បីទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះសារដូច្នេះថា «ជូនពរប្អូនៗ ក្មួយៗ ដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២ – ២០២៣ ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដើម្បីទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាសម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣»។ សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦
November 5, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់មន្រ្តីក្រសួអបរិស្ថាន មន្រ្តីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ពង្រឹងផែនការសកម្មភាពក្នុងការបង្កើនការយល់ដឹងអំពីប្រយោជន៍រួម នូវការថែរក្សាការពារព្រៃឈើ ខិតខំស្ដារព្រៃឡើងវិញ និងបណ្តុះកូនឈើដើម្បីដាំកូនឈើ សម្រាប់ជាប្រយោជន៍រួមទៅអនាគត។ នៅក្នុងពេលធ្វើទស្សនកិច្ចនៅកន្លែងដាំកូនឈើមួយកន្លែង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប កាលពីរសៀលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាំកូនឈើនៅតំបន់ ជានិម្មិតរូបមួយពញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងខេត្ត និងប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០
November 5, 2023 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាលនៅតាមមណ្ឌលសុខភាពទាំងយប់ ដូចជាមណ្ឌលសុខភាពដូនកែន មណ្ឌលសុខភាពចុងកាល់ ខេត្តឧត្តរមានជ័យ ជាដើម និងបានណែនាំឱ្យបុគ្គលិកសុខាភិបាល បន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ពេលវេលា។ ការអញ្ជើញចុះពិនិត្យស្ថានភាព តាមមណ្ឌលសុខភាពទាំងនេះយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីលោករដ្ឋមន្ត្រីបានបញ្ចប់ការចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃដដែលនេះ។ ក្នុងឳកាសចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ដើម្បីអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បង របស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល
November 5, 2023









