- Nisaiy KP
- ព័ត៌មានជាតិ
(កែប)៖ ទស្សនកិច្ចរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ប្រតិភូចិន ដឹកនាំដោយលោក ស៊ឺ ឈិញហឺ អភិបាលរងនៃរដ្ឋបាលប្រជាជនទីក្រុងលីនឆាង នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន មកកាន់ខេត្តកែប ដែលដឹកនាំដោយលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ ជំនួបរវាងរដ្ឋបាលខេត្តកែប និងប្រតិភូចិន នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែប។ តាមខ្លឹមសារលិខិតស្នើសុំបង្កើតទំនាក់ទំនងមេត្រីភាពរវាងទីក្រុងលីនឆាង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តកែប ភាគីទាំងពីរបានលើកយកនូវសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតនូវទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា សម្រាប់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តកែប និងទីក្រុងលីនឆាង សំដៅលើការយោគយល់គ្នាទៅវិញទៅមក
November 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចេញវិដេអូខ្លីមួយ ដើម្បីណែនាំ និងជូនដល់បេក្ខជន ដែលនឹងត្រូវប្រឡងបាក់ឌុប។ រដ្ឋមន្ត្រីក្រសួងអប់រំបានលើកឡើងថា «ថ្ងៃស្អែកគឺជាថ្ងៃចាប់ផ្តើមដំណើរការ សំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ
November 5, 2023 - ព័ត៌មានជាតិ
(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សួន សុម៉ាលីន អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញបិទបញ្ចប់ការប្រណាំងទូក «ង» នៅខេត្តព្រៃវែង ខណៈការប្រណាំងទូកនេះបានប្រព្រឹត្តទៅដោយភាពជោគជ័យ។ អភិបាលខេត្តព្រៃវែង បានថ្លែងថា ការរៀបចំនូវពិធីប្រណាំងទូក «ង» នេះដើម្បីចូលរួមអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សាដែលជាថ្ងៃបុណ្យប្រពៃណីព្រះពុទ្ធសាសនា ក៏ដូចជាការផ្ដល់ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត បានទស្សនាកម្សាន្ត និងសប្បាយ រីករាយ ម្យ៉ាងវិញទៀត គឺដើម្បីជ្រើសរើសទូក «ង» ដែលមានល្បឿនលឿន និងមធ្យមទៅចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
October 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បាននាំយកព្រះបដិមាដែលទទួលពីប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ជូនក្រុមការងារជំនាញរបស់សារមន្ទីរជាតិភ្នំពេញ ដោយយកទៅរក្សាទុកនៅក្នុងឃ្លាំងដោយសុវត្ថិភាព។ សូមបញ្ជាក់ជូនថា ការប្រគល់និងទទួលព្រះបដិមាខាងលើ មានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកក៏បានលើកឡើងនូវការផ្តាំផ្ញើនិងថ្លែងអំណរគុណពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ជូនចំពោះអាជ្ញាធរដែនដី មន្រ្តីជំនាញនិងថ្នាក់ដឹកនាំមន្ទីរ ជាពិសេសប្រជាពលរដ្ឋ ដែលបានរកឃើញនឹងបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរ ដើម្បីយកមកថែរក្សា ការពារនិងអភិរក្ស ទុកបន្តឲ្យកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ៕ ប្រភព៖
October 29, 2023 - ព័ត៌មានជាតិ
(កណ្ដាល)៖ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ លោក នូ សាន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញបើកជាផ្លូវការ ការប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ តាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច នៅក្រុងតាខ្មៅ ក្រោមសម្រែកជយោ «សន្តិភាព» លាន់ទ្រហឹងអឺងកងពាសពេញក្រុងតាខ្មៅ។ លោកអភិបាលខេត្តបានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងក្រុមកីឡាករទាំងអស់ថាថ្ងៃនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ និងចលនាបង្កើតឱ្យមានព្រឹត្តិការណ៍
October 29, 2023 - ព័ត៌មានអន្តរជាតិ
(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលនៅតំបន់ Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សកើនលើស៨,០០០នាក់ហើយ ដែលត្រូវបានសម្លាប់នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ គិតចាប់តាំងពីសង្រ្គាមជាមួយអ៉ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។ ក្រសួងសុខាភិបាល Gaza បានប្រាប់ AFP យ៉ាងដូច្នេះថា «តួលេខដែលបានស្លាប់ដោយសារការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល គឺបានបន្តកើនហួស៨,០០០នាក់ហើយ ខណៈនៅក្នុងចំណោមនោះប្រហែលពាក់កណ្តាល គឺជាកុមារ»។ ដោយឡែក កាលពីថ្ងៃសៅរ៍ អាជ្ញាធរតំបន់ Gaza បានរាយការណ៍ថា តួលេខអ្នកស្លាប់ស្ថិតនៅចំនួន៧,៧០៣នាក់។ គួរបញ្ជាក់ថា
October 29, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet បានចុះកិច្ចព្រមព្រៀងវិនិយោគរហូតដល់ ២ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) Anthropic ដែលត្រូវបានគេស្គាល់ថាជាដៃគូប្រកួតប្រជែងដ៏ខ្លាំងជាមួយនឹង OpenAI និងជាក្រុមហ៊ុនបង្កើតគំរូភាសាធំៗ (LLMs) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឈានមុខគេផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ អ្នកនាំពាក្យ Google បាននិយាយថា កិច្ចព្រមព្រៀងតម្លៃ ២ពាន់លានដុល្លាររវាងក្រុមហ៊ុន Google របស់ខ្លួន និង Anthropic ធ្លាប់បានធ្វើការជាមួយគ្នារួចទៅហើយ ដោយកាលពីការវិនិយោគលើកទី១ នោះខ្លួនបានបោះទុនចំនួន ៥០០លានដុល្លារ និងបានបន្ថែម ១.៥ពាន់លានដុល្លារបន្ថែមទៀតក្នុងការវិនិយោគចុងក្រោយនេះ។
October 29, 2023 - ព័ត៌មានជាតិ
(កំពង់ធំ)៖ បងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីនាយប់ថ្ងៃទី២៨ ខែតុលា បានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព នៃពិធីប្រណាំងទូក ដែលធ្វើឡើងនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងទៅថា ការរៀបចំពិធីបុណ្យអុំទូកឆ្នាំនេះឲ្យបានល្អជាងឆ្នាំមុន ដោយមានកីឡាករអុំទូកចូលរួមមាន៖ ទូកចំនួន ៥៦ទូក កីឡាករ ចំនួន ១.៦៦៤នាក់ ម្រុង ៣២៦នាក់ ទូកវែង ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិចំនួន ៣០ទូក ទូកផ្កាចារចំនួន ២០ទូក ហើយទីកន្លែងស្នាក់នៅរបស់កីឡាករបែងចែកមាន ៥ទីតាំងផ្សេងគ្នា។ ការប្រារព្ធពិធីនានាតាមបែបព្រហ្មសាសនានេះផងដែរ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿ
October 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង។ នៅថ្ងៃទី២៩ ខែតុលា ប្រព័ន្ធសម្ពាធខ្ពស់ដែលកំពុងគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្សោយ។ ខណៈពេលនេះ មានលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃមកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់ មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។ ដោយឡែក ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយនឹងលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។
October 29, 2023 - ព័ត៌មានជាតិ
(ប៉ៃលិន)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាថ្នាក់ដឹកនាំខេត្តនេះ បានឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ។ សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តប៉ៃលិន បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននាថ្មីៗនេះ ជុំវិញករណីប្រជាពលរដ្ឋពីរនាក់ បានប្តឹងលោកស្រីបាន ស្រីមុំ , លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងបក្ខពួកទៅក្រសួងមហាផ្ទៃ ដោយចោទថា បានឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារយកដីភ្នំនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ ទំហំ ៩ ៩៨៥ ម៉ែត្រការ៉េ និងដីភ្នំសារ៉ាវ៉ាន
October 22, 2023









