- Nisaiy KP
- ព័ត៌មានជាតិ
(កែប)៖ ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប បានប្រព្រឹត្តទៅចូលថ្ងៃទី៣ហើយ ក្រោមទិដ្ឋភាពសប្បាយរីករាយកុះករ ខណៈពិធីបិទបុណ្យសមុទ្រនេះនឹងធ្វើឡើង ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅម៉ោង៤រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ គួរជម្រាបថា ការរៀបចំពិធីបុណ្យសមុទ្រមានគោលបំណង នៃពិធិបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើន។ ពិធីបុណ្យសមុទ្រត្រូវបានធ្វើឡើង៩លើករួចមកហើយ នៅតាមខេត្តទាំង៤ ដែលជាប់សមុទ្រកម្ពុជា ហើយលើកទី១០ នៅខេត្តកែបនេះ ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍»។ ចំពោះកម្មវិធីនានាក្នុងពិធីបុណ្យសមុទ្រ រួមមាន៖ ការរៀបចំសិក្ខាសាលា
December 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឧបត្ថម្ភ ថវិកា ដល់កីឡាអ្នកប្រណាំងទូកចំនួន ២លានរៀល ក្នុងមួយទូក ដែលក្នុងនេះទូកមកពីខេត្តត្បូងឃ្មុំ មានចំនួន១០ទូក បានមកចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ថាសម្រាប់ទូក ខេត្តត្បូងឃ្មុំ ដែលបានមកចូលរួមប្រកួត អបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងរាជធានីភ្នំពេញនេះរួមមានដូចជា៖ ព្រះខ័នពេជ្រ, អម្ព័រវន្តិធិតារចនាមានជ័យ, រកាខ្នុរសែនជ័យសេរីឧត្តម, មហាគ្រុឌ, នាគវ័ន្ត, ខេមរាមានជ័យ, អគ្គីនេត្រសែនជ័យ, ខ្លែងសែនជ័យ, អាវ័យរាព៌ណត្បូងឃ្មុំ
November 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញពិនិត្យកាមេរ៉ាសុវត្ថិភាព បម្រើឲ្យកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅនាយកដ្ឋានអង្គរក្ស។ ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងសំខាន់ៗ ស្ទើរតែពេញទីតាំងប្រារព្ធពិធីនេះដេីម្បីការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឲ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។ គិតត្រឹមថ្ងៃទី២៦
November 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សុវត្ថិភាពម្ហូបអាហារ ជាកិច្ចការអត្ថិភាពរបស់រាជរដ្ឋភិបាលកម្ពុជានាពេលបច្ចុប្បន្ន ហេតុនេះដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ ត្រូវបានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ បានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីធានាបាននូវទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើល្មើសពាក់ព័ន្ធនឹងការប្រកបអាជីវកម្មដែលបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម។ ជាក់ស្តែងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣
November 26, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលត្រូវបានទិញយកដោយលោក Elon Musk ត្រូវបានគេរំពឹងថា អាចនឹងបាត់បង់ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មខ្ទង់ ៧៥លានដុល្លារនៅចុងឆ្នាំនេះ ខណៈដែលម៉ាកយីហោធំៗរាប់សិបម៉ាកបានដកការផ្សាយរបស់ពួកគេត្រឡប់ទៅវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ បណ្តាញផ្សព្វផ្សាយសង្គម X ពីមុនត្រូវបានគេស្គាល់ថា Twitter បានរងការចោទប្រកាន់ពីអង្គការអាមេរិកមួយដែលមានឈ្មោះថា Media Matters ដោយបានអះអាងថា X បានចូលរួមការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈជ្រុលនិយម និងប្រឆាំងសាសនា។ ខណៈខ្លឹមសារទាំងអស់នោះត្រូវបានគេរកឃើញថា បានភ្ជាប់ទៅនឹងមាតិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរួមមាន Apple, Oracle និង Amazon ដែលក្រុមហ៊ុនទាំងនេះត្រូវបានគេស្គាល់ថា ជាអ្នកផ្សាយពាណិជ្ជកម្មដ៏ធំនៅលើ
November 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ២) នៅក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្រាប់លទ្ធផលការប្រកួតថ្ងៃដំបូងនេះ កីឡាករ សៀន ចាន់ហួត ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសាមេគុនដំបងឯកត្តជន និងមេដាយមាស ១ ទៀត ដណ្ដើមបានលើវិញ្ញាសាមេគុនសម្ដែងក្រុម។ រីមេដាយប្រាក់ ២គ្រឿង ដណ្ដើមបានដោយកីឡាករ លី ប៉ូរ៉ាមី លើវិញ្ញាសាមេគុនបុរសឯកត្តជន
November 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្រុមការងារយុវជន សមាគមកសិករដើម្បីអភិវឌ្ឍន៍ជិវភាព អង្គការ COMPED សមាគមស្រឡាញ់បរិស្ថាន និងសង្គម ព្រមទាំងវិស័យឯកជន បានចុះអប់រំ ណែនាំប្រជាពលរដ្ឋពីការទុកដាក់សំរាម សំណល់រឹង ការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» រយៈពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅតាមទីតាំងកន្លែងប្រារព្ធពិធី នៅរាជធានីភ្នំពេញ។ ក្រសួងបរិស្ថាន សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ អ្នកមកកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក ចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីធ្វើឲ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត
November 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ គោលដៅការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ គួរជម្រាបថា រាជរដ្ឋាភិបាលបានបញ្ចេញកម្លាំងជាង១ម៉ឺននាក់ ទាំងនគរបាល អាវុធហត្ថ និងយោធា ទាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីការពារថែរក្សាសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទៅមកចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
November 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានគណៈកម្មការរៀបចំការប្រគំតន្រ្តី អបអរសាទរខួបទី៤៥ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងការធ្វើបទបង្ហាញ អំពីកម្មវិធីប្រគំតន្រ្តី ជូនដល់សិល្បករ សិល្បការិនី ផលិតករ និងក្រុមការងារសម្របសម្រួលរៀបចំកម្មវិធី និងពិធីជួបជុំអាហារសាមគ្គី។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីចែករំលែក និងពន្យល់អំពីប្រធានបទ និងខ្លឹមសារសំខាន់ៗ នៃការប្រគំតន្រ្តី ក៏ដូចជាដើម្បីជួបជុំសំណេះសំណាល និងផ្សាភ្ជាប់ទំនាក់ទំនងរវាងក្រុមការងារទាំងអស់ សំដៅធ្វើឲ្យការរៀបចំការប្រគុំតន្រ្តីនាពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណដល់ វីរសិល្បករ
November 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការយាងចូលរួមរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ។ ខាងក្រោមនេះ ជាសេចក្តីប្រកាស៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
November 19, 2023









