- Nisaiy KP
- ព័ត៌មានជាតិ
(ព្រះវិហារ)៖ កំណាត់ផ្លូវខេត្តលេខ២ (PVH៤) ប្រវែង៣២គីឡូម៉ែត្រ ជាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ ពីតំបន់ស្វាយជ្រំ ក្នុងឃុំស្រអែម ទៅកាន់ច្រកព្រំដែនអានសេះ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋ មានភាពងាយស្រួល។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា៖ កំណាត់ផ្លូវខេត្ត២ PVH៤ ប្រវែង៣២គីឡូម៉ែត្រនេះ គឺជាប្រភេទផ្លូវក្រាលល្បាយថ្ម ជាផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនយ៉ាងសំខាន់របស់កងទ័ព និងជាផ្លូវទេសចរណ៍ធម្មជាតិព្រៃភ្នំឆ្ពោះទៅកាន់ប្រាសាទព្រះវិហារ ក៏ដូចជាផ្លូវសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនកសិផលនានា ពិសេសការដឹកជញ្ជូនទំនិញ
November 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។ សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្នាក់ការអង្គការយូណេស្កូ នាទីក្រុងប៉ារីស មានរៀបចំសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក (ICC-Angkor) ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ លោកស្រី Rima Abdul Malak
November 19, 2023 - ព័ត៌មានជាតិ
(កំពង់ចាម)៖ នៅក្នុងការបើកវគ្គផ្សព្វផ្សាយស្ដីពីការធ្វើសមាធិ នៅរសៀលថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២៣ លោក មួន វាសនា ទីប្រឹក្សា ឯកឧត្តម វង សូត និងជា គណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានណែនាំដល់និស្សិត ឱ្យចេះវឹកវឿនផ្លូវចិត្ត ដើម្បីបង្កើនសុខភាពផ្លូវចិត្ត និងផ្លូវកាយ នឹងអាចមានបញ្ញាញៀនខ្លាំងក្លាក្នុងការសិក្សាសម្រេចគោលដៅរបស់ខ្លួន ។ លោក មួន វាសនា បាទមានប្រសាសន៍ថា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានសហការជាមួយសាកលវិទ្យាល័យមហាឬស្សី នៃប្រទេសអូស្ត្រាលី ដើម្បីបង្កើត មជ្ឈមណ្ឌលនិវានិវត្តន៍ (បង្កើតអ្វីដែលថ្មី)
November 19, 2023 - ព័ត៌មានអន្តរជាតិ
(ហ្កាហ្សា)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះបាននិយាយថាមន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យធំជាង គេបំផុតនៅក្នុងតំបន់ហ្កាហ្សា បានក្លាយជា «តំបន់មរណៈ» និងបានជំរុញឱ្យមានការជម្លៀសមនុស្សចេញ ខណៈកងទ័ពអ៉ីស្រាអែលកំពុងពង្រីក ប្រតិបត្តិការដើម្បីកម្ទេចក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការវាយតម្លៃបែបនេះធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីមកពីអង្គការ WHO និងUN បានចំណាយពេលមួយម៉ោង កាលពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ចុះត្រួត ពិនិត្យស្ថានភាពនៅក្នុងមន្ទីរពេទ្យ Al-Shifa ដែលត្រូវបានកងទ័ពអ៉ីស្រាអែលបើកការវាយឆ្មក់ចូលតាំងពីដើមសប្ដាហ៍នេះមក។ ដំណាលគ្នានឹង ទស្សនកិច្ចនេះដែរ មន្ត្រីហាម៉ាសម្នាក់បានអះអាងថាមនុស្សច្រើនជាង ៨០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស២លើក លើ ជំរំជនភៀសខ្លួនមួយស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា
November 19, 2023 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ លៀសចម្រុះគ្រប់ប្រភេទ បច្ចុប្បន្នត្រូវបានក្រុមឈ្មួញដឹកតាមទូកខ្នាតធំយកមកឡើងនៅតាមបណ្តាទីតាំងមួយចំនួន តាមជួរមាត់ទន្លេក្នុងខេត្តកំពង់ឆ្នាំង ដែលលៀសចម្រុះទាំងអស់នោះ ត្រូវបានគេដឹកចេញមកពីតំប ន់ទន្លេ នៃខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ដែលក្រុមឈ្មួញបានធ្វើសកម្មភាពអូសកាវនៅទីនេះហើយដឹកតាមទូកយកមកឡើងនៅទឹកដីនៅខេត្តកំពង់ឆ្នាំង។ បើទោះជាការនេសាទ និងការដឹកជញ្ជូនលៀសចម្រុះទ្រង់ទ្រាយធំបែបនេះ ត្រូវបានច្បាប់ស្ដីពីជលផលហាមមិនឱ្យមានការនេសាទ និងដឹកជញ្ជូនក៏ដោយ ក៏គេនៅតែសង្កេតឃើញក្រុមឈ្មួញមួយចំនួននៅតែមានការដឹកជញ្ជូន យកមកឡើងរថយន្ត និងគោយន្តនៅតាមទីតាំងមួយចំនួនជួរមាត់ទន្លេ នៃខេត្តកំពង់ឆ្នាំង បន្ទាប់មកគេបានដឹកបន្តមកឡើងរថយន្តធន់ធំដែលចតរង់ចាំនៅលើថ្នល់ជាតិដើម្បីដឹកចេញបន្ត។ ករណីនេះបានធ្វើឲ្យមតិសាធារណជន មានការងឿងឆ្ងល់ និងរិះគន់ផងដែរ ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះក្នុងរូបភាពទ្រង់ទ្រាយធំបែបនេះ ដែលសកម្មភាពនេះគេសង្កេតឃើញកើត មានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើកចំណែកអ្នកនេសាទលៀស គឺគេបានប្រើនូវឧបករណ៍កាវលៀសវែងៗដែលអាចកាវចូលដល់ជម្រៅបាតទន្លេជ្រៅធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះយ៉ាងធ្ងន់ធ្ងរ។ ចំណែកម៉ាស៊ីនដែលគេប្រើបំពាក់ឧបករណ៍អូស និងកាវលៀសវិញទូកខ្លះ គឺចាប់ ពី៤ទៅដល់៦ម៉ាស៊ីន ដែលធ្វើឱ្យខុសច្បាប់ស្ដីពីជលផលដែលអនុញ្ញាតឲ្យរកបានតែដោយដៃតែប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងករណីដែលកើតមានការនេសាទលៀស និងការដឹកជញ្ជូនលៀសខុសច្បាប់ខាងលើនេះលោក
November 19, 2023 - ព័ត៌មានជាតិ
(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង កំពុងតែស្រាវជ្រាវរកមុខអ្នកដែលចូលឈូសឆាយដីព្រៃរបស់រដ្ឋ នៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ក្រោយមានព័ត៌មានថា មានជនខិលខូច អ្នកមានលុយលួចកាប់ទន្រ្ទានយកដីព្រៃជាច្រើនហិចតា ជាសម្បត្តិរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោកកំពុងចាត់ឱ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្រែអំបិល ព្រមទាំងមន្រ្តីជំនាញបរិស្ថាន ស្រាវជ្រាវរកមុខបុគ្គល ដែលហ៊ានដាក់គ្រឿងចក្រឈូសឆាយដីព្រៃគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុងស្ថិតនៅចំណុចកំពង់ខ្លឹម ចំណុចពាមត្រែង និងចំណុចគងឆា ភូមិបាក់អង្រុត ស្រុកស្រែអំបិល ខេត្តកោះកុង។ លោកអភិបាលរងខេត្ត បានបន្តថា ទីតាំងដីកើតដែលហេតុនេះ ស្ថិតនៅក្នុងភូមិសាស្ត្រ ក្រោយត្រូវបានកាត់ឆ្វៀលរួចរាល់ហើយ តាមរយៈអនុក្រឹត្យលេខ៣០។ ទោះបីបែបនេះក្តី
November 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកមីង សួន សុមួន អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានបញ្ហារលាកសាច់បំពង់ក រ៊ាំរ៉ៃ (Chronic Tonsillitis) ដែលធ្វើឱ្យគាត់មានបញ្ហាពិបាកញ៊ាំអាហារ ដោយមានអារម្មណ៍ទើសៗ និងឈឺនៅនឹងបំពង់ក ក៏ទទួលបានការវះកាត់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ដោយជោគជ័យ។ ដោយក្តីសប្បុរសពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ធ្វើការពិនិត្យ និងវះកាត់ជូនអ្នកមីងដោយជោគជ័យ។ អ្នកមីងមានអារម្មណ៍រំភើបរីករាយឥតឧបមា និងគោរពថ្លែងអំណរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិតជាអនេក ដោយបច្ចុប្បន្នគ្រូពេទ្យបានអនុញ្ញាតឱ្យអ្នកមីងត្រឡប់ទៅផ្ទះវិញហើយ។
November 12, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ កម្មវិធីអប់រំបេតិកភណ្ឌ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បានដឹកនាំសិស្សានុសិស្សចំនួន១៨៥នាក់ រួមមានថ្នាក់ទី៥ និងទី៦នៃសាលាបឋមសិក្សាក្របីរៀល ចុះទស្សនកិច្ចសិក្សានៅប្រាសាទបាយ័ន ដែលស្ថិតនៅក្នុងអតីតរាជធានីអង្គរធំសម័យអង្គរ។ កម្មវិធីអប់រំបេតិកភណ្ឌធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឱ្យកុមារដែលរស់នៅក្បែររមណីយដ្ឋានអង្គរ បានសិក្សាស្វែងយល់ពីអារ្យធម៌ ការរៀបចំក្រុងអង្គរធំ រួមទាំងផាត់ពណ៌រូបភាពផ្សេងៗជាផ្នែកមួយកម្មវិធីអប់រំបំណិនជីវិត។ ជាពិសេសបង្ហាញនូវភាពជាក់ស្តែងនៃកិច្ចការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងការអភិវឌ្ឍចីរភាពជាអង្វែងសម្រាប់តំបន់អង្គរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
November 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្រូវដំណើប «ស្បៃមង្គល» ដែលបានចុះបញ្ជីចុះម៉ាកអង្ករសមូហភាព កាលពីខែមិថុនា ឆ្នាំ២០២២ កំពុងតែមានតម្រូវការខ្លាំង នៅទីផ្សារចិន និងអឺរ៉ុប ខណៈកសិករកម្ពុជាបាននិងកំពុងបង្កើនការដាំដុះពូជស្រូវដំណើរប្រភេទនេះ សម្រាប់ការនាំចេញផងដែរ។ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានឱ្យដឹងថា ពូជអង្ករដំណើបស្បៃមង្គល ត្រូវបានកសិករដំាដុះច្រើននៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បន្ទាប់វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា CARDI បានព្យាយាមបង្កើតហើយជំរុញឱ្យកសិករ ចាប់ផ្តើមផលិត ដើម្បីនាំចេញ។ លោកកត់សម្គាល់ថា នៅរយៈពេលចុងក្រោយ អង្ករដំណើបប្រភេទនេះ កំពុងតែមានតម្រូវច្រើននៅក្នុងទីផ្សារចិន និងអឺរ៉ុប ដែលធ្វើឱ្យអង្ករដំណើបស្បៃមង្គល
November 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ (Miss Planet International 2023) ដែលបានរៀបចំជាលេីកទី៣ ក្នុងនាមកម្ពុជាធ្វេីជាម្ចាស់ផ្ទះ បានចាប់ផ្តើមបើកដំណើរការប្រកួតនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះហើយ ដែលមានបេក្ខនារីចូលរួមមកពី ៤២ប្រទេសជុំវិញពិភពលោក ដើម្បីធ្វើជាសាក្សីក្នុងការចាប់ផ្តើមនៃការប្រកួតអន្តរជាតិដ៏មានកិត្យានុភាពនេះ ដែលប្រារព្ធឡើងនូវភាពស្រស់ស្អាត វប្បធម៌ និងការយល់ដឹងអំពីបរិស្ថាន។ ពិធីបើកការប្រកួតនេះដែរបានធ្វើឡើងនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាចោមចៅ ក្រោមអធិបតីភាពលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី
November 12, 2023









