- Nisaiy KP
- ព័ត៌មានអន្តរជាតិច្បាប់ថ្មីរបស់កាណាដាតម្រូវឱ្យក្រុមហ៊ុន Facebook និង Google បង់ប្រាក់ទំនងចូលជាធរមាននៅឆ្នាំ២០២៥ ខាងមុខ
(បរទេស)៖ ថ្មីៗនេះនិយតករអនុវត្តច្បាប់ព័ត៌មានអនឡាញ (Online News Act) របស់ប្រទេសកាណាដា បាននិយាយថា ខ្លួននឹងចាប់ផ្តើមបង្កើតក្របខណ្ឌសម្រាប់កិច្ចចរចារវាងស្ថាប័នព័ត៌មាន និងក្រុមហ៊ុនអ៊ីនធឺណិតយក្សចាប់ពីខែកញ្ញាខាងមុខនេះតទៅ។ ខណៈការប្រកាសបានធ្វើឡើងក្រោយពីមានការតវ៉ាពីប្រជាជនកាណាដាជាច្រើន ជុំវិញការដាក់កម្រិតលើការប្រើប្រាស់ភ្លេតហ្វមព័ត៌មានពីបណ្តាញផ្សព្វផ្សាយ Facebook និង Instagram ក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។ ច្បាប់ព័ត៌មានអនឡាញរបស់ប្រទេសកាណាដា ដែលជាផ្នែកមួយនៃនិន្នាការសកលក្នុងការធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Alphabet ដែលជាមេធំរបស់ Google និង Meta ដែលជាមេធំរបស់ Facebook បង់ប្រាក់សម្រាប់ភ្លេតហ្វមព័ត៌មានរបស់ពួកគេ បានអនុម័តច្បាប់កាលពីអំឡុងខែមិថុនា ប៉ុន្តែនៅមិនទាន់ចូលជាធរមាននៅឡើយនោះទេ។ ក្រុមហ៊ុនទាំងពីរបាននិយាយថាច្បាប់មិនអាចដំណើរការបានសម្រាប់អាជីវកម្មរបស់ពួកគេនោះទេ ខណៈដែរ
August 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ១២រូប។ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
August 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា បានចេញសេចក្តីសម្រេចតែងតាំង និងផ្តល់ឋានៈជាជំនួយការរបស់លោកជំទាវចំនួន ៤៦រូប ដែលមានឋានៈស្មើចាប់ពីអនុប្រធាននាយកដ្ឋា ប្រធាននាយកដ្ឋាន និងអគ្គនាយករង។ នេះបើតាមសេចក្តីសម្រេចរបស់ប្រធានរដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ។ ខាងក្រោមនេះជាសេចក្តីសម្រេចតែងតាំង និងផ្តល់ឋានៈ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
August 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២0២៣នេះ បានចេញព្រះរាជក្រឹត្យមួយ តែងតាំង លោក សួស ប្រាថ្នា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
August 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់តែងតាំង លោកសាស្ដ្រាចារ្យមហាបរិញ្ញា គង់ សន្យា ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
August 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ មានវីដេអូមួយផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គម ទៅលើករណីបុរសម្នាក់បានប្រើប្រាស់អំពើហិង្សា និងប្រើពាក្យសម្ដីអសុរោះទៅលើនារីម្នាក់ និងបានវាយគ្នាផ្អើលពេញផ្លូវ គ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់លើ តែប៉ុណ្ណោះ។ ជុំវិញករណីខាងលើ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ក៏បានទទួលពាក្យបណ្តឹងរួចរាល់ហើយ នឹងកំពុងបន្តនីតិវិធី។ ប៉ុន្ដែមកទល់ពេលនេះ យើងពុំទាន់ឃើញវត្តមានជនបង្កចូលខ្លួនមកដោះស្រាយនៅឡើយទេ ដោយប្អូនស្រី ដែលទទួលរងអំពើហិ.ង្សា បានសរសេររៀបរាប់ឱ្យដឹងថា៖ «ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំសូមសំណូមពរដល់បងប្អូនទាំងអស់គ្នាដើម្បីស្វែងរកលោកពូដែលបានវាយមកលើនាងខ្ញុំនៅថ្ងៃ ២៥ សីហា ២០២៣ ដោយសារបញ្ហារឿងម៉ូតូសាចទឹកដែលបានកើតទ្បើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បច្ចុប្បន្នលោកពូពុំទាន់បានចូលខ្លួនមកដោះស្រាយនិងផ្តល់ភាពយុត្តិធម៌ដល់រូបនាងខ្ញុំតាមផ្លូវច្បាប់នៅឡើយទេ ដូច្នេះបើបងប្អូនបានឃើញរឺស្គាល់លោកពូសូមផ្តល់ដំណឹងមកកាន់នាងខ្ញុំរឺខាងបងអ្នកសារព័ត៌មានរឺបងសមត្ថកិច្ច»៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត
August 27, 2023 - សិល្បៈ
(ភ្នំពេញ)៖ កាលពីយប់មិញនេះ យើងបានដឹងហើយថាមានការប្រកួត Miss Grand Cambodia 2023 ត្រូវជាថ្ងៃគម្រប់ខួបលើកទី ១០ដែលបង្កើតកម្មវិធីនេះឡើង។ ដោយឡែកយើងក៏បានរកឃើញម្ចាស់គ្រងមកុដដ៏ស្រស់ស្អាតនេះហើយ គឺបានទៅលើ Miss Grand ភ្នំពេញ កញ្ញា ភឹម ស្រីនោ ហៅកាត់ថា Na No ដោយរូបនាងមានសម្រស់ស្រស់ស្អាតលេចធ្លោ ថែមទាំងមានសមត្ថភាពឆ្លើយសំនួរបានយ៉ាងល្អ ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មា ព្រមទាំងមានហ្វេនៗជាច្រើន បានមកគាំទ្ររូបនាង ជាពិសេស កញ្ញា ភឹម ស្រីនោ ហៅកាត់ថា Nano is the real
August 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកឧកញ៉ា អុឹង សែ និងឧកញ៉ា តាំង វួចឡាយ ដំឡើងជា «អ្នកឧកញ៉ា» តាមសំណើទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
August 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាគុនល្បុក្កតោកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង(ប្រាក់ ១ និងសំរឹទ្ធ ៤) នៃការប្រកួតក្បាច់គុនអន្ដរជាតិ The International World Martial Art Union 2023 នៅទីក្រុងឃ្យុងយូរ សាធារណរដ្ឋកូរ៉េខាងត្បូង ។ នេះបើតាមការឲ្យដឹងពីលោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ។ អគ្គលេខាធិការសហព័ន្ធខាងលើ បានបញ្ជាក់ថា ព្រឹត្តិការណ៍អន្ដរជាតិនេះ បានធ្វើឡើងពីថ្ងៃទី១៧-១៩ ខែសីហានេះ ដោយកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីគុនល្បុក្កតោ ៥រូបចូលរួម គឺមានកីឡាករ ពេជ្រ ពន្លឺ,
August 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានអះអាងថា កម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងធ្វើការក្នុងប្រទេសជប៉ុនដោយស្របច្បាប់ ពុំជួបវិបត្តិអត់ការងារធ្វើដូចដែល Cambodia Daily បានចុះផ្សាយនោះទេ។ ការបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ជាការឆ្លើយតបនឹងការចុះផ្សាយរបស់កាសែត Cambodia Daily ក្រោមចំណងជើងថា ពលករខ្មែរប្រព្រឹត្តអំពើចោរកម្ម ដោយសារគ្មានការជួយដោះស្រាយពីស្ថានទូតខ្មែរ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ បើកតាមស្ថានទូតកម្ពុជា, បច្ចុប្បន្ននេះមានកម្មសិក្សាការី និងពលករជំនាញខ្មែរកំពុងធ្វើការក្នុងប្រទេសជប៉ុនតាមរយៈក្រុមហ៊ុនបញ្ចូន សរុបចំនួន ២០,៥៦១ នាក់ (ស្រី ៩,៥៨៧ នាក់) និងពុំជួបវិបត្តិអត់ការងារធ្វើដូចដែល Cambodia Daily បានចុះផ្សាយនោះទេ លើកលែងតែបុគ្គលមកធ្វើការខុសច្បាប់តាមទិដា្ឋការទេសចរណ៍ប៉ុណ្ណោះ។
August 20, 2023









