Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បានថ្កោលទោសការសម្លុតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្សី ក្នុងសង្រ្គាម នៅអ៊ុយក្រែន ខណៈជប៉ុននៅថ្ងៃអាទិត្យ ទី៦ ខែសីហានេះ បានប្រារព្ធខួបលើកទី៧៨ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុង Hiroshima។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​​។ ថ្លែងនៅឯពិធីរំឮកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក្នុងទីក្រុង Hiroshima លោក គីស៉ីដា បានគូសបញ្ជាក់ដូច្នេះថា «ជប៉ុន ក្នុង នាមជាប្រទេសតែមួយគត់ដែលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកអាតូមិក នៅក្នុងសង្រ្គាម នឹងបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកពិភពលោកគ្មានអាវុធ នុយក្លេអ៊ែរ»។ ប៉ុន្តែក្នុងពេលជាមួយគ្នា លោក

    August 6, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋលើពិភពលោក ពិសេសពលរដ្ឋអាមេរិក មកលេងកម្សាន្ដ និងទស្សនាសម្បត្តិវប្បធម៌នានានៅកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីលោកបានចូលរួមរត់លើវិញ្ញាសា ១០គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ នៅតំបន់អង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នេះ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ ឯកអគ្គរដ្ឋទូតអាមេរិក បានគូសបញ្ជាក់ថា លោកចូលចិត្តរត់ហាត់ប្រាណនៅកម្ពុជា ពោលគឺលោកតែងរត់ហាត់ប្រាណរៀងរាល់ព្រឹក ហើយរាល់ពេលមានកម្មវិធីរត់ម៉ារ៉ាតុង ឬពាក់កណ្ដាលម៉ារ៉ាតុង លោកតែចូលរួម ជាក់ស្ដែងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ

    August 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយសជូនមន្ត្រីក្រសួងព័ត៌មានចំនួន១០រូប តបនឹងកិច្ចប្រឹងប្រែងបម្រើជាតិមាតុភូមិ។ យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ប្រោសព្រះរាជទានគ្រឿងឥស្សរិយយសបានបង្ហាញថា មន្ត្រី ៣រូប ទទួលបានគ្តឿងឥស្សរិយយស «ជាតូបការ», ៥រូប ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ និង២រូបទៀត ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews​

    August 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងកាទូតកម្ពុជា-ចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនដើមអង្គាបុស្បមួយដើម ដល់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្រាប់ដាំក្នុង «សួនមិត្តភាពចិន-កម្ពុជា»។ នេះបើតាមការបញ្ជាក់នៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូន លោក វ៉ាង វិនធាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។ តាមរយៈសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ក្នុងឱកាស «ឆ្នាំមិត្តភាពកម្ពុជា-ចិន»

    August 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោ គម្រប់ ៧១ឆ្នាំ។ ដូចរាល់ឆ្នាំដែរ ក្នុងពិធីខួបកំណើតរបស់សម្តេចតេជោមានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ។ តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេបានសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ។ បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់លោក លឹម

    August 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទី២៖ ទន្លេមេគង្គ-ក្រចេះ ទី៣៖ ទន្លេមេគង្គ-កំពង់ចាម ទី៤៖ ទន្លេបាសាក់-ចតុមុខ ទី៥៖ ទន្លេមេគង្គ-អ្នកលឿង ទី៦៖ ទន្លេបាសាក់-កោះខែល ទី៧៖ ទន្លេសាប-ព្រែកក្តាម និងទី៨៖ ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    August 6, 2023
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបង្ហោះអំពី អនុក្រឹត្យ ១៤៤ អនក្រ.បក ស្តីពីការបង្កើតតំបន់ការពារទេសភាពបាកាន ដែលមានផ្ទៃដីទំហំ៣៨ ៤៣០(បីម៉ឺនប្រាំបីពាន់បួនរយសាមសិប)ហិចតា ស្ថិតនៅក្នុងភូមិសាស្ដ្រស្រុកបាកាននិងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ការបង្កើតអនុក្រឹត្យនេះ មានគោលបំណងដូចតទៅ៖ -ធានាថែរក្សានិងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និងវប្បធម៌ -ផ្ដល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្ដរភាព -រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ -បង្កើនតួនាទីអេកូឡូស៊ីសម្រាប់ផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់ -បង្កើននិងធានាការប្រើប្រាស់តំបន់ដីសើមប្រកបដោយភាពឈ្លាសវៃ -លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់ការពារទេសភាពបាកាន៕ ផ្ដល់សិទ្ធិដោយ៖ខ្មែរណូត

    August 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ថា កម្ពុជាទទួលបានចំណូលជាង៩១០លានដុល្លារពីនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល៧ ខែឆ្នាំនេះ។ ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៦២ ៧០៨តោន បានចំណូលជាង២៥៣លានដុល្លារ។ ក្រុមហ៊ុននាំចេញអង្ករចំនួន ៥២ ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន ៥២ ដែលក្នុងនោះ ប្រទេសចិន និងហុងកុងបានចំនួន ១៤១ ៩៥០ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៩០.២៧ លានដុល្លារ

    August 6, 2023
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ការនាំចេញផលិតផលកៅស៊ូរបស់វៀតណាមទៅប្រទេសរុស្ស៊ីបានមើលឃើញលទ្ធផលគួរឱ្យចាប់អារម្មណ៍ដោយមានកំណើន ៤៦៥ភាគរយនៅឆមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានតម្លៃសរុបជិត ៥,១លានដុល្លារ។ នេះបើយោងតាមកាសែត Vietnam News។ កាសែត Vietnam News បានរាយការណ៍ដោយដកស្រង់ទិន្នន័យបឋមរបស់អគ្គនាយកដ្ឋានគយវៀតណាមថា ការនាំចេញកៅស៊ូទៅកាន់ទីផ្សារនេះក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ជាមួយនឹងតម្លៃ ១៥,៦លានដុល្លារស្មើនឹងជាង ៨៣ភាគរយនៃតម្លៃនាំចេញកៅស៊ូសរុបក្នុងឆ្នាំ២០២២។ កៅស៊ូ និងផលិតផលកៅស៊ូស្ថិតក្នុងចំណោមផលិតផលមួយចំនួនដែលបានមើលឃើញកើនឡើង តម្លៃនាំចេញនៅក្នុងឆមាសទីមួយក្នុងបរិបទដែលការនាំចេញសរុបទៅកាន់ទីផ្សាររុស្ស៊ីបានបង្ហាញសញ្ញាធ្លាក់ចុះ។ ការនាំចេញរបស់វៀតណាមទៅកាន់រុស្ស៊ីបានកើនដល់ជាង ៨១២លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំនេះ ធ្លាក់ចុះ ៣ភាគរយធៀបនឹងឆ្នាំមុន។ វៀតណាមបាននាំចេញកៅស៊ូតម្លៃជាង ១,០៥ពាន់លានដុល្លារ និងផលិតផលកៅស៊ូតម្លៃ ៥១៥លានដុល្លារក្នុងឆមាសទី១ ធ្លាក់ចុះ ៧ភាគរយ និង ១០ភាគរយរៀងគ្នាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះ

    August 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 ចំនួន១១ទីតាំងនៅទូទាំងប្រទេស ហើយបន្តស្វែងរកទីតាំងដទៃទៀត ដើម្បីបិទចោល។ វិធានការនេះ បានធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលថែរក្សាសម្ផស្ស បានបង្កបញ្ហាដល់ភរិយាលោក ពែកមី ដែលស្វែងរកសេវាថែរក្សាសម្ផស្សនៅមជ្ឈមណ្ឌលនេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅយប់ថ្ងៃទី៥ ខែសីហា ក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លងមកក្រសួង បានចេញសេចក្តី​សម្រេចឱ្យមជ្ឈមណ្ឌលនេះ បើកអាជីវកម្មតែមួយទីតាំង ស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែម្ចាស់មជ្ឈមណ្ឌល មិនបានគោរពត្រឹមត្រូវតាម​លក្ខខណ្ឌបច្ចេកទេស ហើយរំលោភលើសេចក្តីសម្រេចរបស់ក្រសួង ដោយបានលួចបើកសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្សជាច្រើនកន្លែងផ្សេងទៀត ដោយគ្មានការអនុញ្ញាតពីក្រសួង។ ទន្ទឹមនឹងការបិទទីតាំងទាំង១១

    August 6, 2023