- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ស្ដីពីការផ្អាកដំណើរការស្រឡាងចម្លងកោះពេជ្រ-កោះនរា ភ្នំពេញ-ជ្រោយចង្វារ និងប្ដូរទិសដៅចូលចត កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ក្នុងពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧ ថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៣។ បានបន្ថែមទៀតថា កំពង់ចម្លងយើងខ្ញុំមានកិត្តិយស សូមជម្រាបជូន ឯកឧត្ដម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា និងសាធារណៈជន មេត្ដាជ្រាបថា៖ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧ ខាងមុខ កំពង់ចម្លងកោះពេជ្រ-កោះនរា និងភ្នំពេញ-ជ្រោយចង្វារ(សុខា) នឹងត្រូវផ្អាកដំណើរការចម្លងចាប់ពីម៉ោង ៥ព្រឹក រហូតចប់កម្មវិធី។
August 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការបំពេញការងាររបស់នាយករដ្ឋមន្ត្រី។ ប្រមុខការទូតចិន លោក វ៉ាង យី ដែលមានវ័យ៦៩ឆ្នាំ បានអញ្ជើញមកដល់កម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ពេលមកដល់កម្ពុជាភ្លាម នៅថ្ងៃម្សិលមិញលោក វ៉ាង យី បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង,
August 13, 2023 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ទំនាក់ទំនងការទូត ដែលបានបង្កើតជាមិត្តភាពដែកថែបកម្ពុជា-ចិន ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា។ ការលើកឡើងរបស់លោក សុខ ចិន្តាសោភា ធ្វើឡើងក្នុងជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។
August 13, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្ដព្រះសីហនុ បានបើកប្រតិបត្ដិការបង្ក្រាបករណីចាប់ជំរិត រវាងជនជាតិចិន ទារប្រាក់១លានដុល្លារ ដោយជនដៃដល់២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈជនរងគ្រោះម្នាក់ ត្រូវបានជួយសង្គ្រោះ។ នេះបើតាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០នាទីព្រឹក មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍មកថា នៅចំណុច ម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានក្រុមសង្ស័យមានគ្នា២នាក់ ជាជនជាតិចិន
August 13, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ក្នុងខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយបានរៀបចំដាក់ឱ្យប្រើប្រាស់ដើម្បីរក្សាបរិស្ថាន និងគុណភាពទឹកសមុទ្រ នៅខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ. ឆ. ក.)។ កាលពីថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គ.អ. ឆ. ក. រួមជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍
August 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទី២៖ ទន្លេមេគង្គ-ក្រចេះ ទី៣៖ ទន្លេមេគង្គ-កំពង់ចាម ទី៤៖ ទន្លេបាសាក់-ចតុមុខ ទី៥៖ ទន្លេមេគង្គ-អ្នកលឿង ទី៦៖ ទន្លេបាសាក់-កោះខែល ទី៧៖ ទន្លេសាប-ព្រែកក្តាម និងទី៨៖ បឹងទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត
August 13, 2023 - ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យលេខ ១៦០អនក្រ.បក ស្ដីពីការកែប្រែតំបន់ការពារទេសភាពអាងត្រពាំងថ្ម ដែលមានផ្ទៃដីទំហំ១២ ៦៥០(មួយម៉ឺនពីរពាន់ប្រាំមួយរយហាសិប)ហិចតា មកផ្ទៃដីទំហំ២៤ ២១២(ពីរម៉ឺនបួនពាន់ពីររយដប់ពីរ)ហិចតា ស្ថិតនៅក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ។ ផ្ទៃដីតំបន់ការពាររត៣ត្រពាងថ្មខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដី១២ ៦៥០(មួយម៉ឺនពីរពាន់ប្រាំមួយរយហាសិប)ហិចតា ដែលមានចែងក្នុងអនុក្រឹត្យលេខ ១០០អនក្រ.បក ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ដីពីការបង្កើតតំបន់ការពារទេសភាពអាងត្រពាំងថ្ម និងផ្នែកខ្លះនៃរបៀបអភិរក្សជីវៈចម្រុះ ឧត្ដរ ដែលមានផ្ទៃដីទំហំ១១ ៥៦២(មួយម៉ឺនមួយពាន់ប្រាំរយហុនសិបពីរ)ហិចតា ដូចមានចែងក្នុងអនុក្រឹត្យលេខ ០៧អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ដីពីការបង្កើតរបៀបអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ ការបង្កើតអនុក្រឹត្យនេះ ក្នុងគោលបំណងដូចខាងក្រោម៖
August 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងគូកន៥នាក់នៅពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយ ខណៈមនុស្ស៨នាក់ផ្សេងទៀត ដែលតុលាការរកឃើញថា មិនពាក់ព័ន្ធ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស» តាមមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ខណៈក្រុមអង្គរក្សរបស់លោកត្រូវបានតុលាការចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស» តាមមាត្រ២១៨ នៃក្រមព្រហ្មទណ្ឌ។ សូមជម្រាបថា ឧកញ៉ា
August 13, 2023 - ព័ត៌មានអន្តរជាតិ
(ណៃពិដោ)៖ ជនរងគ្រោះដោយទឹកជំនន់រាប់រយនាក់ដែលជម្លៀសខ្លួន បាននាំគ្នាតម្រង់ជួរដើម្បីទទួលយកអាហារនៅវត្តមួយ ក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃថ្ងៃសៅរ៍នេះ ព្រមជាមួយនឹងការរង់ចាំឲ្យទឹកស្រកហើតអាចត្រឡប់ទៅផ្ទះវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ ២០២៣។ ក្រសួងជួយសង្រ្គោះរបស់មីយ៉ាន់ម៉ា បានឲ្យដឹងថា ទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយសារតែភ្លៀងមូសុង បានសម្លាប់មនុស្សចំនួន ៥ និងបង្ខំឲ្ជម្លៀសយប្រជាជនប្រមាណ ៤៨,០០០នាក់។ ទីក្រុងបាហ្គោ ដែលស្ថិតនៅភាគឦសាននៃទីក្រុងយ៉ំាងហ្គោន ពោរពេញដោយទឹកជន់លិច។ ពលរដ្ឋរាប់រយគ្រួសារបាននាំគ្នាអង្គុយរង់ចាំក្នុងវត្ត ខណៈដែលក្រុមអ្នកស្ម័គ្រចិត្តបានចែកកញ្ចប់អាហារ និងអង្ករ។ ការិយាល័យអាកាសធាតុមីយ៉ាន់ម៉ា បានឲ្យដឹងថា ទឹកទន្លេក្នុងទីក្រុងបាហ្គោ ហក់ឡើងខ្ពស់នៅថ្ងៃសៅរ៍នេះ ប៉ុន្តែអាចនឹងស្រកចុះវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែក អង្គការអន្តរជាតិ
August 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៧ខែក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង១២លាននាក់ ខណៈក្នុងខែកក្កដាកន្លងទៅមានភ្ញៀវទេសចរផ្ទៃក្នុងដើរទស្សនាប្រមាណ១លាន១សែននាក់។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «សរុបរយៈពេល៧ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ១២.១៨លាននាក់»។ លោកបន្តថា ជាធម្មតាខែកក្កដា និងខែសីហាជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង២នេះមិនមានថ្ងៃឈប់សម្រាកជាតិទេ។ ប៉ុន្តែចរន្តភ្ញៀវនឹងចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីរំពឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់សម្រាប់ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V ដូចដែលព្យាករណ៍ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
August 6, 2023









