Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.) បានបង្ហាញខិត្តបណ្ណស្ដីពី ការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ សូមជម្រាបការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែងរកសំឡេងឆ្នោត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    July 23, 2023
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានរួមគ្នាធ្វើសមយុទ្ធការពារមីស៊ីលតាមដែនសមុទ្រ ដើម្បីទប់ទល់ចំពោះ​ការគំរាមកំហែងមីស៊ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលកាន់តែវិវត្តខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។ កងទ័ពជើងទឹកកូរ៉េខាងត្បូង បានឱ្យដឹងថា សមយុទ្ធត្រីភាគីខាងលើត្រូវបានធ្វើឡើង នៅក្នុងដែនទឹកអន្តរជាតិចន្លោះប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ក្រោមការចូលរួមពីនាវាចម្បាំងប្រភេទ destroyer ដែលមានបំពាក់ប្រព័ន្ធរ៉ាដា Aegis សម្រាប់ប្រឆាំងមីស៊ីលបាលិស្ទីគ មកពីប្រទេសទាំង៣។ ទីក្រុងវ៉ាស៉ីនតោន ហើយនិងសម្ព័ន្ធមិត្តអាស៉ីទាំង២របស់ខ្លួន បាននិងកំពុងព្យាយាមធ្វើឱ្យប្រសើរឡើង នូវការចែករំលែកព័ត៌មានស្តីពីមីស៉ីលរបស់​កូរ៉េខាងជើង។ កាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់តេស្តមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ជំនាន់ថ្មីបំផុតរបស់ខ្លួន គឺ​

    July 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅវេលាម៉ោង​០៥៖១០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយ​កន្លែង កើតឡើងចំណុចផ្សារអន្តរជាតិ លក់សម្ភារៈសំណង់ចិន ស្ថិតនៅផ្លូវ ១០១៩ ក្រុមទី៤ ភូមិឧកញ៉ាវាំង សង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ វក ស្រីឡេង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខែ្មរ។ មុខរបរ អាជីវករ, មូលហេតុឆ្លងចរន្តអគិ្គសនី, ប្រភេទសំណង់ ដែកប្រក់សង្ក័សី ទំហំ០៥ម៉ែត្រ គុណ២៥ម៉ែត្រ, ខូចខាតសម្ភារៈ ឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុង នឹងរាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិច នឹងហាងលក់ជ័រការពារជំរាបទឹកខូចខាតសម្ភារៈមួយចំនួន។ ស្លាប់​មនុស្ស​គ្មាន, របួស​មនុស្ស​គ្មាន,

    July 16, 2023
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ អាជ្ញាធរកូរ៉េខាងត្បូង យកបានសាកសពមនុស្សចំនួន៦នាក់ទៀត ដែលជាប់ក្នុងផ្លូវរូងក្រោមដីមួយកន្លែង បន្ទាប់ពីវារងការជន់លិចដោយសារជំនន់ទឹកភ្លៀង ខណៈប្រការនេះនាំឱ្យចំនួនមនុស្សស្លាប់សរុប អំលុងការធ្លាក់ភ្លៀងខ្លាំងជាច្រើនថ្ងៃជាប់គ្នា នៅភាគកណ្តាលប្រទេសកូរ៉េខាងត្បូង កើនដល់៣៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។ លោក សូ ចឹងអ៉ីល (Seo Jeong-il) ប្រធានស្ថានីយពន្លត់អគ្គិភ័យប្រចាំតំបន់ភាគខាងលិចទីក្រុងឆឹងជូ (Cheongju) បាននិយាយថា យានជំនិះ​ប្រហែល១៥គ្រឿង រួមមានរថយន្តក្រុងមួយគ្រឿងផងដែរ ទំនងជាបានជាប់នៅក្នុងផ្លូវរូងក្រោមដីដែលជន់លិច។ លោក សូ បានសង្កត់ធ្ងន់បន្ថែមថា ប្រតិបត្តិការជួយសង្រ្គោះកំពុងតែបន្តយ៉ាងសកម្ម ព្រោះវាអាចនៅមានជនរងគ្រោះដទៃទៀត ខណៈគិតមកទល់ឥឡូវ

    July 16, 2023
  • ព័ត៌មានជាតិ

    (មណ្ឌលគិរី)៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងជាអគ្គលេខាធិ ការរងក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ទៅដាំកូនឈើនៅសាលាបឋមសិក្សាបរគួង ស្ថិតនៅភូមិចុងថាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដើម្បីជាការរួមចំណែកការពារ និងថែរក្សាព្រៃឈើ ស្រមតាមព្រះរាជបន្ទូលដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ កូនឈើដែលបានដាំមានចំនួនជាង ៣០០ ដើម រួមមាន៖ កូនឈើបេង នាងនួន គរគី កកោះ

    July 16, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្សចំនួន៤នាក់ ទើបតែបានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារមួយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) នៅឯរដ្ឋ Georgia របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។ ហេតុការណ៍ខាងលើបានកើតឡើង នៅតំបន់ Dogwood Lakes នៃទីក្រុង Hampton មានចម្ងាយប្រហែល៤៥គីឡូម៉ែត្រពីទីក្រុង Atlanta ដែលជារដ្ឋធានីរបស់រដ្ឋ Georgia។ ស្នងការប៉ូលិសនៃទីក្រុង Hampton បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនរងគ្រោះដែលបានបាត់បង់ជីវិត រួមមានបុរស៣នាក់ និងស្រ្តីម្នាក់ ហើយក្រុមអ្នកជំនាញស៉ើបអង្កេតរបស់ប៉ូលិស កំពុងពិនិត្យមើលកន្លែងប្រព្រឹត្តបទល្មើសយ៉ាងហោច៤ទីតាំង។

    July 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅសល់តែ៨ថ្ងៃទៀតបុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងឈានមកដល់ហើយ ពោលគឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានបង្ហាញអំពីគំនូសសន្លឹកឆ្នោតមិនបានការផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Khmernote

    July 16, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ បេក្ខជននាយករដ្ឋមន្ត្រីថៃនៃក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward លោក Pita Limjaroenrat បាននិយាយថាលោកនឹងដកខ្លួនចេញពីការប្រជែង យកតំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើលោកមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ក្នុងការបោះឆ្នោតជុំទី២ នៅសប្ដាហ៍ក្រោយទេនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ថ្លែងនៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃសៅរ៍នេះ លោក Pita បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើច្បាស់ថាគណបក្ស Move Forward ពិតជា គ្មានឱកាសដើម្បីបង្កើតរដ្ឋាភិបាលបានទេ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ឱកាសឱ្យប្រទេសថៃ តាមរយៈការទុកឱ្យគណបក្សទទួលបានសំឡេងគាំទ្រច្រើន លំដាប់ទី២ (គណបក្សភឿថៃ) …ជាអ្នកបង្កើតក្រុមចម្រុះ»។ គួរបញ្ជាក់ថា

    July 16, 2023
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ ក្លិប Arsenal បានចុះកិច្ចសន្យា នាំយកខ្សែរបម្រើ Declan Rice លើកិច្ចសន្យារយៈពេលវែង មកពីក្លិប West Ham United, នេះបើតាមក្លិបមានមូលដ្ឋាន នៅភាគខាងជើងទីក្រុងឡុងដ៍ បានប្រកាសនៅថ្ងៃសៅរ៍ ជាមួយនឹងអ្នកចាត់ការ Mikel Arteta បានលើកឡើងថា កីឡាករអន្តរជាតិអង់គ្លេសរូបនេះ «មានទេពកោសល្យពិសេស»។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ ព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុ នៃការផ្ទេរនេះ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា តម្លៃសម្រាប់ខ្សែបម្រើរូបនេះ មានចំនួន ១០៥លានផោន

    July 16, 2023
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ បន្ទាប់ពីទទួលបាននូវប្លង់កម្មសិទ្ធិបានសម្រេចហើយគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅវិទ្យាល័យសម្តេចឪ ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអនុញ្ញាតឲ្យធ្វើប្លង់កម្មសិទ្ធិដល់វិទ្យាល័យសម្តេចឪ។ លោកស្រី ឆាន់ ចន្ទសោភា នាយិការងវិទ្យាល័យសម្តេចឪ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅវិទ្យាល័យសម្តេចឪ ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់និងកសាងសមិទ្ធផលយ៉ាងច្រើនសម្រាប់វិទ្យាល័យសម្តេចឪផងដែរ៕ ផ្ដល់សិទ្ធិដោយ៖Freshnews

    July 16, 2023