- Nisaiy KP
- ព័ត៌មានជាតិ
(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកគ្រឿងចក្រកាយប្រឡាយរំដោះទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តកែប ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ បញ្ហានេះមួយផ្នែកធំគឺកត្តាអាកាសធាតុ និងមួយផ្នែកតូចទៀតបណ្ដាលមកពីការជួសជុលសាងសង់ លេីកកម្ពស់គុណភាពផ្លូវជាតិលេខ៣៣ ដែលក្នុងអន្តរកាលនេះធ្វើឲ្យប្រព័ន្ធបង្ហូរទឹកមួយចំនួនធំមានការរាំងស្ទះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើឲ្យអាកាសធាតុនៅកម្ពុជាមានភ្លៀងធ្លាក់គ្រប់ទីកន្លែង ពិសេសតំបន់សមុទ្រមានភ្លៀងធ្លាក់ច្រេីន ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងរលកសមុទ្របោកបក់ខ្លាំងមានកម្ពស់ខ្ពស់ៗ។ លោកអភិបាខេត្តបានអំពាវនាវសូមប្រជាពលរដ្ឋ កុមារតូចៗ និងប្រជានេសាទទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុណាមួយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៊ី នៅពេលនេះ សមត្ថកិច្ចជំនាញ បានរកឃើញមុខសញ្ញា ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» កើនដល់៣៤នាក់ហើយ ដែលអ្នកទាំងនោះប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់។ ខាងក្រោមនេះជាបញ្ជីឈ្មោះ សកម្មជនក្រុមប្រឆាំងទាំង៣៤នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមម៉ោង១៖០២នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៧ ១៨៧ ៧០៥នាក់ ស្មើនឹង ៧៤,០២ភាគរយហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីបំពេញសិទ្ធិជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស។ នេះបើតាម លោក ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 23, 2023 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ បុរសម្នាក់ដែលបានចូលទៅបោះឆ្នោត រួចមកជ្រលក់ដៃក្នុងទឹកខ្មៅ ហើយអុកឡុកក្នុងការិយាល័យបោះឆ្នោតលេខ០៣០៣ បឋមសិក្សាក្បាលស្នែង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំ បានអះអាងថា ដើមឡើយបុរសឈ្មោះ ឃ្លី ភ័ក្រ បានមកបោះឆ្នោតដូចប្រជាពលរដ្ឋធម្មតា ប៉ុន្ដែពេលបោះឆ្នោតរួចបុគ្គលរូបនេះ មិនព្រមជ្រលក់ដៃក្នុងកំប៉ុងទឹកខ្មៅនោះទេ ហើយថែមទាំងដើរអុកឡុកក្នុងការិយាល័យបោះឆ្នោតថែមទៀតផង។ ភ្លាមៗ ក្រោយឃើញបាតុភាពនេះ មន្ដ្រីគ.ជ.ប សហការជាមួយកម្លាំងសមត្ថកិច្ចការពារការិយាល័យបោះឆ្នោត បានធ្វើការឃាត់ខ្លួនតែម្ដង។ ប្រភពព័ត៌មានបានបន្ថែមទៀតថា ក្រោយឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមេមត់ សមត្ថកិច្ចបានពិនិត្យទឹកនោមជនសង្ស័យ និងរកឃើញមានសារធាតុញៀន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមម៉ោង៩៖៥៧នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋប្រមាណជាង៣.២លាននាក់ហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីសម្តែងមតិជ្រើសរើសមេដឹកនាំ។ នេះបើតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច សហការជាមួយមន្រ្តី គ.ជ.ប បានឃាត់ខ្លួនជនល្មើសម្នាក់ បន្ទាប់ពីរូបគេបានចូលទៅបោះឆ្នោតហើយ មិនបានយកសន្លឹកឆ្នោតដាក់ចូលក្នុងហិបឆ្នោតនោះទេ ពោលបែរជាកាន់សន្លឹកឆ្នោតដើរចេញក្រៅតែម្ដង ដែលមានចេតនាបំផ្លាញការបោះឆ្នោត។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅក្នុងការិយាល័យបោះឆ្នោតលេខ០០៧៩ បឋមសិក្សាវត្តមហាមន្ដ្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។ ក្រោយខ្លួនជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។ សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឲ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន គ.ជ.ប បានបញ្ជាក់ថា មាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលាន) រៀល ទៅ២០,០០០,០០០ (ម្ភៃលាន) រៀលដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖ *
July 23, 2023 - ព័ត៌មានអន្តរជាតិ
(អង់គ្លេស)៖ តារាសម្តែងជោគជ័យម្នាក់ឈ្មោះ Brian Cox នៅថ្ងៃសុក្រសប្តាហ៍នេះ បានដឹកនាំការតវ៉ាជាមួយតារាសម្តែងចក្រភពអង់គ្លេសរាប់រយនាក់ ក្នុងន័យគាំទ្រដល់ក្រុមតារាសម្តែងអាមេរិកដែលធ្វើកូដកម្មដើរចេញពីការងារប៉ុន្មានខែចុងក្រោយនេះ ដោយសារតែមូលហេតុ ប្រាក់ខែទាប និងការគំរាមកំហែងបង្កឡើងដោយការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យភាពយន្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមតារាសម្តែងអង់គ្លេស បានចេញតវ៉ាតាមរយៈការប្រមូលផ្តុំគ្នានៅ Leicester Square ទីក្រុងឡុងដ៍ ជាកន្លែងដែលមានការបញ្ចាំងភាពយន្តថ្មីកំពុងល្បី «Barbie»។ តាមរយៈការតវ៉ានេះ តារាសម្ដែងបានស្រែកថា «ការរួបរួមនឹងមិនត្រូវចាញ់ឡើយ» ហើយបានគ្រវីបដាសហជីពសម្ដែងរបស់ចក្រភពអង់គ្លេស ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយសហជីពតារាសម្តែងអាមេរិក។ តារាភាពយន្ត និងទូរទស្សន៍អាមេរិកប្រមាណ ១៦០,០០០នាក់បានឈប់ពីការងារកាលពីសប្តាហ៍មុន ដោយចូលរួមជាមួយក្រុមអ្នកនិពន្ធ
July 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចាប់ពីដើមខែសីហា ឆ្នាំ២០២៣ខាងមុខនេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់ស្ត្រីដែលជាមន្រ្តីរាជការ មន្រ្តីកិច្ចសន្យា មន្រ្តីកម្មសិក្សា កម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអារយុ២ឆ្នាំ ចំនួនប្រមាណ ១ ៥២០ ០០០ រៀលរហូតដល់ ២ ៧២០ ០០០រៀល ដោយនឹងគិតតាមចំនួនកូន និងលក្ខខណ្ឌពាក់ចាំបាច់មួយចំនួនទៀត ដើម្បីបន្តគាំពារស្រ្តីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សបន្ថែមទៀត ស្របតាមគោលនយោបាយជាតិគាំពារសង្គម។ ការតម្លើងកម្រិតប្រាក់ឧបត្ថម្ភនេះ បន្ទាប់ពីររាជរដ្ឋាភិបាលបានប្រកាស ពង្រីកកិច្ចគាំពារសង្គមបន្ថែមដល់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ មកពីផ្នែកពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់សុខុមាភាពមាតា
July 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសង្ងាត់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោត បានចូលរួមតាមដាន សង្កេតមើលដំណើរការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមាន៖ – អ្នកសង្កេតការណ៍ជាតិ មានចំនួនសរុប ៨៩.៥៦២រូប ស្រ្តីចំនួន ៥២.៦៥២រូប មកពី ១៣៤សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសង្កេតការណ៍អន្តរជាតិ មានចំនួនសរុប ៥៨៦រូប ស្រ្តី ១៦៣រូប មកពី ៥២ស្ថាប័ន។ –
July 23, 2023









