Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង មុខតំណែង លោក ប៉ិច សុធី ជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល។ ព្រះរាជក្រឹត្យនេះ បានធ្វើឡើងតបតាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    July 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទី២៖ ទន្លេមេគង្គ-ក្រចេះ ទី៣៖ ទន្លេមេគង្គ-កំពង់ចាម ទី៤៖ ទន្លេបាសាក់-ចតុមុខ ទី៥៖ ទន្លេមេគង្គ-អ្នកលឿង ទី៦៖ ទន្លេបាសាក់-កោះខែល ទី៧៖ ទន្លេសាប-ព្រែកក្តាម និងទី៨៖ ទន្លេសាប-កំពង់ហ្លួង។ សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    July 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ របាយការណ៍ថ្មីមួយបាននិយាយថា លំហូរនៃការផ្ញើប្រាក់នៅកម្ពុជាពីពលករទៅបរទេសគឺខ្ពស់បំផុត ជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសហ្វីលីពីន និងវៀតណាម ដែលជាចំណែកនៃផលិតផលក្នុងស្រុកសរុប(GDP)កាលពីឆ្នាំមុន។ បានបន្ថែមទៀតថា របាយការណ៍របស់វិទ្យាស្ថាន ADB អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងអង្គការពលកម្មអន្តរជាតិ បានប៉ាន់ប្រមាណថា ការផ្ញើប្រាក់មកកម្ពុជាបានកើនឡើង ៨ ភាគរយធៀបទៅនឹងឆ្នាំមុនរហូតដល់ ១.២៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ នោះគឺច្រើនជាង ៨០ ភាគរយនៃកម្រិតការផ្ញើប្រាក់មុនផ្ទុះជំងឺកូវីដ ដែលឡើងដល់កម្រិត ១.៥៣ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។ នៅពេលដែលជំងឺរាតត្បាតកាន់តែរីកចម្រើន ការផ្ទេរប្រាក់មកកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ១.២៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ និងទាបបំផុតចំនួន ១.១៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។

    July 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោក អេង ចំរើន។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។ ឧកញ៉ា អេង ចំរើន ប្រធានសមាគយុវជនក្រុម៨ ខេត្តព្រះសីហនុ និងជាទីប្រឹក្សាលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ដែលថ្ងៃចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២

    July 2, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ តារាសម្តែងប្រុសល្បីឈ្មោះតួឯកក្នុងរឿង «Titanic» លោក Leonardo Dicaprio និងកំពូលមហាសេដ្ឋី Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon ត្រូវបានរាយការណ៍មកថា បានចូលរួមបរិច្ចាគប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីការពារតំបន់ព្រៃ Amazon។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។ យោងតាមព័ត៌មានបានឲ្យដឹងថា អង្គការមិនរកប្រាក់ចំណេញពីរគឺ DiCaprio’s Re:Wild conservation របស់តារាប្រុស Leonardo DiCaprio និង Bezos’s Nature Solutions របស់កំពូលមហាសេដ្ឋី

    July 2, 2023
  • ព័ត៌មានអន្តរជាតិ

    (កាណាដា)៖ មានខ្យល់ព្យុះកំបុតត្បូងមួយដ៏សាហាវបានបោកបក់កាត់ទីក្រុងជនបទមួយនៃប្រទេសកាណាដា ដែលនៅក្នុងហេតុការណ៍នេះ បានបង្កអោយមានការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្របគ្នានេះរាល់ព្រឹត្តិការណ៍អបអរសាទរនៅទូទាំងប្រទេសត្រូវបានលុបចោលផងដែរ។ រូបភាពដែលទទួលបាន ក៏ដូចជាបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមភាគច្រើនខ្យល់ព្យុះបានប៉ះពាល់ខ្លាំងនៅទីក្រុង Didsbury រដ្ឋ Alberta។ ទីប្រជុំជនក្បែរៗនោះ រួមទាំងទីក្រុង Carstairs ក៏បានទទួលរងឥទ្ធិពលដោយសារខ្យល់ព្យុះកំបុតត្បូងដ៏ធំនេះផងដែរ បានបន្ថែមទៀតថាខ្យល់ព្យុះកំបុតត្បូងអាចផ្លាស់ទីក្នុងល្បឿន ២៥ ម៉ាយក្នុងមួយម៉ោងដែលវាមានភាពគ្រោះថ្នាក់បំផុត និងអាចគំរាមកំហែងដល់អាយុជីវិត។ លើសពីនេះ ប្រទេសកាណាដាបានចេញសេចក្តីប្រកាសអាសន្នឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះខ្យល់ព្យុះកំបុតត្បួងនេះ ព្រោះវាមានខ្យល់បក់បោកខ្លាំង គ្រាប់ព្រឹលធំៗ និងភ្លៀងធ្លាក់ខ្លាំង។ ផ្ដល់សិទ្ធិដោយ៖ Khmernote

    July 2, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីស៊ុយអែត លោក អ៊ូហ្វ គ្រីស្ទើសុន (Ulf Kristersson) នាសប្តាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាអំពីអង្គការណាតូ (NATO) និងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣។ សេតវិមានបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ថា កំលុងជំនួបពិភាក្សានាថ្ងៃពុធសប្តាហ៍ក្រោយ មេដឹកនាំទាំងពីរនឹងពិនិត្យទៅលើ ការកើនឡើងនៃ​កិច្ចសហប្រតិបត្តិការសន្តិសុខ ហើយគូសបញ្ជាក់ជាថ្មីនូវទស្សនៈដែលថា ស៊ុយអែតគួរត្រូវបានអនុញ្ញាឱ្យក្លាយជាសមាជិក NATO ក្នុងពេលឆាប់ៗ

    July 2, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានព្យាករថានឹងកើនឡើង ៣.៩ភាគរយនៅឆ្នាំនេះ ដែលខ្ពស់ជាងអត្រា ៣.៦ភាគរយ ដែលបានព្យាករកន្លងមកដោយសារកំណើនប្រើប្រាស់ឯកជន និងការងើបឡើងវិញនៃវិស័យទេសចរណ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង ២.៦ភាគរយក្នុងឆ្នាំ២០២២ នៅពេលដែលវិស័យទេសចរណ៍របស់ខ្លួនចាប់ផ្តើមងើបឡើងវិញ ក្រោយពេលដែលវិធានការទប់ស្កាត់ ការធ្វើដំណើរទាក់ទងនឹងជំងឺរាតត្បាតត្រូវបានបន្ធូរបន្ថយ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយដោយធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចថៃត្រូវបានរំពឹងថានឹងកើនឡើង ៣.៦ភាគរយនៅឆ្នាំ២០២៤ និង ៣.៤ភាគរយនៅឆ្នាំ២០២៥ ដោយវិស័យទេសចរណ៍ និងការប្រើប្រាស់ឯកជន នៅតែជាកត្តាចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ច ខណៈដែលតម្រូវការខាងក្រៅធ្លាក់ចុះ។ ការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរ ជាពិសេសពីប្រទេសចិន បានពង្រឹងចក្ខុវិស័យទេសចរណ៍របស់ប្រទេសថៃ។ ធនាគារពិភពលោកបានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរ

    July 2, 2023
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ ក្រុមហ៊ុនអាកាសចរណ៍ Rossiya ដែលជាផ្នែកមួយនៃក្រុមហ៊ុន Aeroflot របស់រុស្ស៉ី នៅថ្ងៃសៅរ៍នេះបានបន្តជើងហោះហើរទៅកាន់ប្រទេសគុយបាឡើងវិញ បន្ទាប់ពីបានផ្អាកចាប់តាំងពីបណ្តាប្រទេសលោកខាងលិចបិទរុស្ស៉ីចេញពីដែនអាកាសរបស់ពួកគេ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមហ៊ុន Aeroflot បានឲ្យដឹងថា ជើងហោះហើរលើកដំបូងដែលបានចាប់ផ្តើម គឺមានសេវាកម្មពីរដងក្នុងមួយសប្តាហ៍ ដោយចេញពីអាកាសយានដ្ឋាន Sheremetyevo ទីក្រុងមូស្គូ ទៅកាន់រមណីយដ្ឋាន Varadero របស់គុយបា។ កាលពីខែឧសភា ឧបនាយករដ្ឋមន្ត្រី ទេសចរណ៍ កីឡា វប្បធម៌ និងទំនាក់ទំនងរុស្សី លោក ឌីមីទ្រី

    July 2, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖​ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារ ក្នុងក្រុងសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ​ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះសួរសុខទុក្ខលោក ប្រាក់ សុផាន់ណា ដែលជាជនមានពិការភាព ដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និងចម្រៀង​ ដែលបានសម្តែង បទចម្រៀង «មានដង្ហើម មានសង្ឃឹម» ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម ២០២៣​ ។ ក្នុងជំនួបសំណេះសំណាលនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានកោតសរសើរដល់លោក ប្រាក់ សុផាន់ណា ដែលមិនរាថយក្នុងការតស៊ូ ជាមួយនឹងការរើសអើងនានា

    June 25, 2023