- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកស្រី ខុង លីស៉ីអាណា ជា «ឧកញ៉ា»។ ការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់នេះ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
August 6, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជំនន់ទឹកភ្លៀងបានហក់ឡើងដល់កម្ពស់ ៦,៥០ ពីបាតស្ទឹង កំពស់លើផ្លូវជាតិ ៦,៨០ ហូរកាត់តាមបណ្តោយផ្លូវជាតិប្រហែល ៤១០ម៉ែត្រ។ ហេតុនេះហើយ អាជ្ញាធរសម្រេចផ្អាកធ្វើដំណើរបណ្តោះអាសន្ន ចំពោះរថយន្តតូច-ធំ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានបញ្ជាក់ថា ទឹកស្ទឹងសំរោង បានហូរ និងលិចផ្លូវជាតិលេខ៤ ដែលឡានតូចធំ ត្រូវផ្អាកជាបណ្តោះអាសន្ន។ នេះបើតាមមេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់សាលា លោក សឹម សុខរិទ្ធ បានបញ្ជាក់ឱ្យដឹងថា គិតមកទល់ពេលនេះ វេលាម៉ោង១០៖០០នាទីព្រឹក
July 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកក្កដានេះ។ អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលទើបទទួលបានការតែងតាំងទាំង៣រូបរួមមាន៖ ១៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។ មុនទទួលបានការតែងតាំងនេះ លោក រ័ត្ន សុវណ្ណនរៈ ជាតួនាទីជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា។ ២៖ លោកស្រី សាយ សំអាត
July 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់ផ្តល់គោរមងារជូន លោកជំទាវឧកញ៉ា យី រដ្ឋា ជា «អ្នកឧកញ៉ា»។ ព្រះរាជក្រឹត្យនេះបានធ្វើឡើងតបតាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ។ សូមជម្រាបថា មុនទទួលបានការតែងតាំងនេះលោកស្រី ជា សិរី ជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។ លោកស្រីជាកូនស្រីរបស់លោក ជា ចាន់តូ ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសារសំឡេងពិសេស ទាក់ទងដល់ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងពិតជាមានតម្រូវការ ដើម្បីប្រមូលនូវធាតុចូលទាំងអស់ នៃបណ្តាបក្សនយោបាយ បើទោះបីបក្សនយោបាយមានសន្លឹកឆ្នោត មានអាសនៈក្នុងសភា ឬគណបក្សនយោបាយគ្មានអាសនៈនៅក្នុងសភា ដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ ក្នុងន័យនេះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏នឹងត្រូវរៀបចំឱ្យមាន នៅក្នុងនីតិកាលទី៧ ជាបន្តទៀត»។ សម្តេចបន្តថា បើយោងតាមព្រះរាជក្រឹត្យអាណត្តិ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏នឹងចប់នៅពេលដែលរាជរដ្ឋាភិបាលត្រូវបានបញ្ចប់អាណត្តិ ហើយរាជរដ្ឋាភិបាលថ្មី ក៏នឹងត្រូវធ្វើព្រះរាជក្រឹត្យ
July 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទី២៖ ទន្លេមេគង្គ-ក្រចេះ ទី៣៖ ទន្លេមេគង្គ-កំពង់ចាម ទី៤៖ ទន្លេបាសាក់-ចតុមុខ ទី៥៖ ទន្លេមេគង្គ-អ្នកលឿង ទី៦៖ ទន្លេបាសាក់-កោះខែល ទី៧៖ ទន្លេសាប-ព្រែកក្តាម និងទី៨៖ ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបង្ហាញក្តីរំពឹងថា ក្នុងការបើកដំណើរការ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មី នៅខែតុលាខាងមុខនេះ នឹងអាចស្រូបទាញភ្ញៀវទេសចរពីប្រទេសឆ្ងាយដែលមិនធ្លាប់ស្គាល់កម្ពុជា ឱ្យមកស្គាល់កម្ពុជា ពិសេសប្រាង្គប្រាសាទអង្គរវត្ត ដែលគ្មានពីរលើលោក។ លោស្រីបានបញ្ជាក់ថា តាមរយៈវិសាលភាពដ៏ធំរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី តាមរយៈការទទួលការចុះចតប្រភេទយន្ដហោះធុនធំនោះនឹងទាញបាននូវភ្ញៀវទេសចរអន្ដរជាតិជាច្រើន មកពីបណ្ដាប្រទេសផ្សេងៗមកស្គាល់កម្ពុជា។ ការចូលរមករបស់ទេសចរអន្ដរជាតិនេះ ជាការនាំចូលនូវចំណូលមកចាក់ចូលសេដ្ឋកិច្ចជាតិ ព្រមទាំងផ្ដល់ឱកាសការងារ និងចំណូលដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា ការចាប់ផ្តើមបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរួមចំណែកនឹងទាក់ទាញភ្ញៀវទេសចរមកលេងតំបន់សៀមរាបអង្គរ ក៏ដូចជាចូលមកលេងប្រទេសកម្ពុជាទាំងមូល ព្រោះថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានវិសាលភាពធំអាចចុះចតប្រភេទយន្ដហោះធុនធំ
July 30, 2023 - ព័ត៌មានជាតិ
កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅមានករណីឆេះភោជនីយដ្ឋានពន្លឺថ្មី ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ឆេះអស់ខូចខាត ទ្រព្យសម្បត្តិប្រមាណជា៥០ម៉ឺនដុល្លារ(អាមេរិក) នៅពេលនេះបានរកឃើញជនបង្កហើយ គឺជាចៅបង្កើតរបស់ខ្លួន នេះបើយោងតាមការបង្ហោះព័ត៌មានឲ្យដឹងនៅលើផេករបស់ ឯកឧត្ដម ខៀវ កញ្ញារិទ្ធិ ខ្លឹមសារទាំងស្រុង៖”សូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីមេត្តាជ្រាប៖ ករណីឆេះហាងភោជនីយដ្ឋានពន្លឺថ្មី ( តាទ្រី ) សមត្ថកិច្ចចាប់បានជនបង្កហើយ ខេត្តរតនគិរី៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានចាប់ចៅប្រុសបង្កើតរបស់ថៅកែហាងភោជនីយដ្ឋានពន្លឺថ្មី នៅក្រុងបានលុង បន្ទាប់ពីចៅប្រុសរូបនេះជាអ្នកដុតហាងបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោ សន្ធៅ ខូចខាតស្ទើរអស់តែទាំងស្រុងដោយគិតជាទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ(អាមេរិក)។ លោក តេង សាវុធ នាយការិយាល័យព្រហ្ម
July 30, 2023 - ព័ត៌មានជាតិ
(ស៉ីប)៖ ភាគីកម្ពុជាកំពុងឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិពិភពលោកលើកទី៣៩ នាឆ្នាំ២០២៦ខាងមុខ ដូច្នេះសូមប្រជាពលរដ្ឋចូលរួម Comment បោះឆ្នោតគាំទ្រកម្ពុជាយើងទាំងអស់គ្នា។ គួរជម្រាបថា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាសប្ដាហ៍នេះ បានដឹកនាំគណៈប្រតិភូចូលរួមសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក នៅប្រទេសស៉ីប (Cyprus)។ នៅក្នុងសន្និបាតនោះក៏មានការបោះឆ្នោតជ្រើសរើសប្រទេសដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយឫទ្ធិពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្នុងនោះមានប្រទេសចំនួន៣ដែលជាឈរជាបេក្ខភាពក្នុងការបោះឆ្នោតនេះ រួមមាន៖ កម្ពុជា ហ្កាណា និងទុយណេស៊ី។ ដូច្នេះហើយសូមសមាជិក សមាជិកាកាយឫទ្ធិកម្ពុជា ព្រមទាំងប្រជាពលរដ្ឋខ្មែរជួយចូលរួមគាំទ្រប្រទេសកម្ពុជា ដើម្បីក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ តាមរយ:ការចូលទៅ Comments ក្នុងទំព័រហ្វេសប៊ុក World Association of Girl
July 30, 2023









