- Nisaiy KP
- ព័ត៌មានអន្តរជាតិ
រំឭកទៅកាន់អតីតកាល១១១ឆ្នាំមុន តើម្ចាស់នាវាទេសចរណ៍ខ្នាតយក្សទីតានិកនេះជាអ្នកណា? តើវាសនារបស់គាត់ទទួលរងសម្ពាធយ៉ាងណា នៅពេលជួបនៅឧប្បទ្វហេតុដ៏ធំនោះ? រឿងរ៉ាវគឺផ្ដើមឡើងកាលពី១១៧ឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ១៩០៦ ក្រុមហ៊ុន Cunard បានដាក់ចេញនូវខ្សែទស្សនកិច្ចទេសចរណ៍តាមផ្លូវសមុទ្រចំនួន២ខ្សែ គឺតាមរយៈនាវាទេសចរណ៍ RMC Lusitania និងនាវាទេសចរណ៍ RMS Mauretania។ ក្រុមហ៊ុននេះគឺជាគូប្រជែងដ៏ធំជាមួយក្រុមហ៊ុន White Star។ ដោយមើលឃើញថាក្រុមហ៊ុនរបស់ខ្លួនកំពុងជួបគូប្រជែងធំបែបនេះ លោក Ismay ដែលជាប្រធានក្រុមហ៊ុន White Star បានសម្រេចចិត្តរៀបចំខ្សែទស្សនកិច្ចទេសចរណ៍តាមផ្លូវសមុទ្រដ៏អស្ចារ្យបំផុត។ នាវាទេសចរណ៍ខ្នាតយក្ស៣គ្រឿង គឺ RMS Olympic, HMS Britannic និង HMS Titanic
June 25, 2023 - ព័ត៌មានអន្តរជាតិ
(អាមេរិក)៖ ឧបករណ៍ក្មេងលេង Baby Shark Bath ជាង៧.៥លាន ត្រូវបានប្រមូលចូលទៅក្នុងរោងចក្រវិញ បន្ទាប់ពីមានក្មេងប្រុសម្នាក់ទទួលរងគ្រោះថ្នាក់ជុងជាមួយហ្នឹងព្រុយត្រីឆ្លាម។ បើយោងតាមគណៈកម្មាធិការសុវត្ថិភាពផលិតផលអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ឧបករណ៍ក្មេងលេង Baby Shark Bath បានបង្កហានិភ័យទៅដល់កុមារដូចជា ការដាច់រលាត់ និងរបួសស្នាមទៅលើកុមារ។ ក្នុងនោះផងដែរគេទទួលបានរបាយការណ៍ថា មានក្មេងៗចំនួន ១២នាក់ធ្លាប់បានទទួលរងគ្រោះ ដោយសារការដួល ឬអង្គុយពីលើ បណ្ដាលឱ្យជុងជាមួយហ្នឹងព្រុយត្រីឆ្លាម ដែលបង្កឱ្យមានរបួសនៅលើផ្ទៃមុខ និងកន្លែងសំខាន់របស់ពួកគេផងដែរ។ លើសពីនេះទៅទៀត នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកក៏មានគ្រួសាររបស់ក្មេងរងគ្រោះម្នាក់បានរៀបរាប់ថា “កូនរបស់គាត់មានអាយុ ១៩ខែ បានលេងBaby Shark Bath
June 25, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បានបញ្ជាឱ្យកងកម្លាំងរបស់លោកបញ្ឈប់ ការធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ ដើម្បីបញ្ចៀសការបង្ហូរឈាមដាក់គ្នា ដែលនេះជាការបិទបញ្ចប់វិបត្តិនយោបាយក្នុងស្រុកដ៏ធំបំផុត ដែលលោក ពូទីន ប្រឈមក្នុងពេលកាន់អំណាច រាប់ទសវត្សរ៍មកនេះ។ កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក ព្រីហ្គោហ្ស៉ីន បាននិយាយថា ក្រុមអ្នកប្រយុទ្ធ Wagner ខ្ទង់២៥,០០០នាក់ បានឆ្លងពីអ៊ុយក្រែនចូលក្នុងប្រទេស រុស្ស៉ី នៅឯទីក្រុងរ៉ូស្តូវ (Rostov) ភាគខាងត្បូង ដើម្បីឆ្ពោះទៅស្វែងរកយុត្តិធម៌នៅទីក្រុងមូស្គូ ក្រោយលោកចោទថារដ្ឋមន្ត្រីការពារជាតិរុស្ស៉ីបញ្ជាឱ្យបើក ការវាយប្រហារសម្លាប់ទាហានស៊ីឈ្នួលរបស់លោកក្នុងប្រទេសអ៊ុយក្រែន បើទោះខាងក្រសួងការពារជាតិរុស្ស៉ីបដិសេធការចោទប្រកាន់បែបនេះក៏ដោយ។ លោក ព្រីហ្គោហ្ស៉ី
June 25, 2023 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ ថ្លែងចេញពីតំបន់ព្រំដែនរវាងកម្ពុជា-វៀតណាម ក្នុងជំនួបជាមួយកម្មការ កម្មការិនី នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា នយោបាយសន្ដិភាពរវាងកម្ពុជា និងវៀតណាម បានធ្វើឲ្យមានកិច្ចសហប្រតិបត្តិការល្អផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ផ្ទុយពីអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា, នយោបាយធ្វើសង្គ្រាមជាមួយប្រទេសជិតខាង ដែលជាការញុះញង់បង្កឲ្យមានការរើសអើង ដើម្បីតែសន្លឹកឆ្នោត មិនមែនជាគោលនយោបាយដែលគួរគាំទ្រនោះទេ ហើយនយោបាយជ្រុលនិយមបង្កអរិភាពបែបនេះ គឺជានយោបាយដ៏គ្រោះថ្នាក់សម្រាប់ប្រទេស។ នេះជាអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រសិនបើអ្នកដទៃ ដែលមួយថ្ងៃៗ គិតតែរករឿងវៀតណាម ជេរវៀតណាមឥតឈប់
June 25, 2023 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖កាលពីម្សិលមិញនេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីបំភ្លឺព័ត៌មានមួយ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានតាមបណ្ដាសង្គមហ្វេកប៊ុក ការបញ្ចេញមតិ និងការចែករំលែកជាច្រើន ទាក់ទងទៅហ្នឹង”ករណីការសាងសង់សំណង់រឹង និងការចាក់ដីលុបចូលស្ទឹងសង្កែ ដើម្បីធ្វើជាកម្មសិទ្ធិឯកជន”។ ដោយសេចក្ដីបំភ្លឺនោះបានមានខ្លឹមសារយ៉ាងដូច្នេះថា៖”កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត បានចាត់តាំងមន្ដ្រីជំនាញចុះទៅពិនិត្យ និងបានធ្វើការវាស់វែងផ្ទៀងផ្ទាត់ម្ដងទៀតជាមួយហ្នឹងប្លង់ដីកម្មសិទ្ធិ ហើយបន្ទាប់មកនៅរសៀលថ្ងៃដដែល ឯកឧត្ដម បានដឹកនាំកិច្ចប្រជុំពិភាក្សាជុំវិញករណីនេះ និងបានចុះពិនិត្យទីតាំងជាក់ស្ដែង ហើយបានពិនិត្យឃើញថាការសាងសង់ផ្ទះរបស់ម្ចាស់សំណង់ គឺធ្វើនៅលើប្លង់កម្មសិទ្ធិស្របច្បាប់ មិនប៉ះពាល់លើចំណីស្ទឹងនោះទេ ហើយការធ្វើច្រាំងស្ទឹង គឺទៅតាមលំនាំដើម និងតាមដំណេកស្ទឹងពីធម្មជាតិ”។ ក្នុងនោះក៏បានបន្ថែមទៀតថា៖”តែអ្វីដែលខ្វះខាត គឺម្ចាស់សំណង់មិនទាន់បានកាយដីដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។ ចំពោះបញ្ហានេះ ខាងម្ចាស់សំណង់ក៏បានយល់ព្រមកាយដីចេញឱ្យអស់ដូចស្ថានភាពដើមអោយបានឆាប់រហ័ស មុនទឹកស្ទឹងឡើងក្នុងរដូវវង្សានេះ។ ហើយម៉្យាងទៀតម្ចាស់សំណង់ក៏បានស័្មគ្រចិត្តរុះរើសំណង់វេរ៉ងដារ ដែលបានធ្វើលើច្រាំងស្តឹងចេញ ដើម្បីកុំឱ្យប៉ះពាល់ដល់ចរន្ដទឹកហូរ
June 25, 2023 - ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អង្គការឃ្លាំមើលបទឧក្រិដ្ឋហិរញ្ញវត្ថុអន្តរជាតិ FATF បានប្រកាសឱ្យដឹងពីការសម្រេចចិត្តកត់ឈ្មោះប្រទេស៣បន្ថែមទៀត ចូលទៅក្នុង «បញ្ជីប្រផេះ» របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។ ប្រទេសទាំង៣ខាងលើគឺ កាមេរូន ក្រូអាស៉ី ហើយនិងវៀតណាម ត្រូវបានបញ្ចូលទៅក្នុងបញ្ជីប្រផេះរបស់អង្គការ FATF ដែលមានប្រទេសចំនួន២៣ផ្សេងទៀត ដោយសារប្រទេសទាំងនេះ មានចំណាត់ការមិនទាន់រឹងមាំគ្រប់គ្រាន់នៅឡើយ ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ ការផ្តល់ហិរញ្ញវត្ថុដល់ក្រុមភេរវកម្ម ហើយនិងការទ្រទ្រង់ដល់សកម្មភាព ដែលឈានដល់ការរីកសាយអាវុធប្រល័យលោក។ សេចក្តីប្រកាសនេះធ្វើឡើងនៅថ្ងៃចុងក្រោយ នៃសម័យប្រជុំពេញអង្គរបស់អង្គការ FATF ក្នុងទីក្រុងប៉ារីស។ ក្រុមប្រទេសដែលស្ថិតក្នុងបញ្ជីប្រផេះរបស់ FATF
June 25, 2023 - ព័ត៌មានជាតិ
(ក្រចេះ)៖ លោកបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តក្រចេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង១ខ្សែ ជាអំណោយអតីតសិស្សជំនាន់ទី១ (ឆ្នាំ១៩៨៦-១៩៨៩) នៅខេត្តក្រចេះ។ លោក ហេ ប៊ុនឈី នាយកវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ បានបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះ មានប្រវែង១២៩ម៉ែត្រ និងទទឹងប្រវែង៧ម៉ែត្រ លូប្រអប់កាត់ទទឹងផ្លូវ ២កន្លែង មានប្រវែង១៤ម៉ែត្រ មានបង្គោលផ្កាអមផ្លូវ ៣៨បង្គោល និងសួនច្បារដែលចំណាយអស់ថវិកា ២៤,៧៤២.១៤ដុល្លារ ជាអំណោយរបស់អតីតសិស្សជំនាន់ទី១។ ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ពេជ្រ
June 25, 2023 - ព័ត៌មានអន្តរជាតិ
(ម៉ានីល)៖ នាថ្ងៃអាទិត្យនេះ ស្រឡាងមួយគ្រឿងផ្ទុកមនុស្សសរុបចំនួន១២០នាក់ ត្រូវបានអគ្គិភ័យឆាបឆេះនៅលើផ្ទៃសមុទ្រ ក្នុងប្រទេសហ្វីលីពីន ខណៈកងកម្លាំងឆ្មាំសមុទ្រហ្វីលីពីន បានចល័តនាវាមួយគ្រឿង ឱ្យទៅជួយសង្រ្គោះដែលធ្វើដំណើរលើនោះ និងដើម្បីព្យាយាមជួយពន្លត់ភ្លើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។ ឆ្មាំសមុទ្រហ្វីលីពីនបានឱ្យដឹងថា ស្រឡាង Esperanza Star ត្រូវបានភ្លើងឆាបឆេះកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ពេលកំពុងធ្វើដំណើរពីខេត្ត ស៉ីគីហ័រ (Siquijor) ឆ្ពោះទៅកាន់ខេត្ត បូហូល (Bohol) នៅភាគកណ្តាលប្រទេស។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់នៅឡើយនោះទេថា តើមនុស្សប៉ុន្មាននាក់ហើយ ត្រូវបានជួយសង្រ្គោះចេញពីស្រឡាង ឬក៏ថាតើមានមនុស្សបាត់បង់ជីវិតដែរឬអត់។ ស្រឡាងនោះផ្ទុះអ្នកដំណើរសរុប៦៥នាក់
June 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមិថុនា បានប្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការខេត្តរតនគិរី លើកលែងការចោទប្រកាន់ និងឲ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) បន្តសកម្មភាព។ តាមរយៈ Telegram សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ល្ងាចនេះខ្ញុំបានជួបជាមួយលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងសហការីរបស់គាត់ដើម្បីស្តាប់នូវរឿង ដែលកើតមានកន្លងមកនិងសកម្មភាពរបស់សមាគម។ យើងពិនិត្យឃើញនូវផលប្រយោជន៍ ដែលសមាគមបានធ្វើដូចនេះខ្ញុំបានលើកទឹកចិត្តឲ្យសមាគមបន្តសកម្មភាពដើម្បី ផលប្រយោជន៍ប្រជាជនយើងនិងបន្ថែមឲ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ»។ សម្តេចតេជោ បន្តថា «ខ្ញុំក៏បានណែនាំឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការខេត្តរតនគីរីលើកលែងការចោទប្រកាន់និងផ្តល់សិទ្ធឲ្យសមាគមនេះបានធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់»។ផ្ដល់សិទ្ធិដោយ៖Freshnews
June 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ សរុបចំនួន១,៩០០នាក់ ស្មើនឹង ៣,៥៤៧ករណីនៅនឹងកន្លែង ក្រោមអធិបតីភាពលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម សហការជាមួយអាជ្ញាធរដែនដី និងផ្នែកពាក់ព័ន្ឋជាច្រើនទៀត។ ការពិនិត្យ និងព្យាបាលនោះរួមមាន ជំងឺទូទៅ មាត់ធ្មេញ អេកូបេះដូង វះកាត់តូច ឫសដូងបាត សន្លាក់ សើរស្បែក ត្រចៀក ច្រមុះ បំពងក ពិនិត្យឈាម ថតកាំរស្មី រោគស្រ្តី ភ្នែក ផ្នែកពិសោធន៍ស្ថិតនៅក្នុងបរិវណសាលាវិទ្យាល័យ
June 18, 2023









