- Nisaiy KP
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ មន្ដ្រីជំនាញកិច្ចការ ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខារាជធានីភ្នំពេញបានសហការជាមួយមន្ដ្រីជំនាញពិសោធន៍ចុះត្រួតពិនិត្យទីតាំងផលិតកែច្នៃអំបិល ២កន្លែងនៅខណ្ឌដូនពេញ ដើម្បីស្វែងរកភាពមិនអនុលោមទៅតាមច្បាប់។ បើយោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការ ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានសរសេរថា “មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានដឹកនាំកម្លាំង ដោយសហការជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍បានចុះត្រួតពិនិត្យទីតាំងផលិតនិងកែច្នៃអំបិលចំនួន ២ទីតាំងក្នុងខណ្ឌដូនពេញ។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីស្វែងរកភាពមិនអនុលោមណាមួយដែលមិនសមស្របតាមបទប្បញ្ញត្តិដែលមានចែងជាធរមាន ហើយជាហេតុនាំឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ដែលជាអ្នកបរិភោគនិងទទួលទានផ្ទាល់ផងដែរ។ ជាផលទ្ធផលមន្រ្តីជំនាញបានបញ្ជាក់ថា ទីតាំងទាំង២ខាងលើមានអនុលោមភាព ពោលគឺសមស្របតាមបទប្បញ្ញត្តិដែលមានចែងជាធរមាន”។ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ
June 18, 2023 - សង្គម
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអបអរសាទរចំពោះសិស្សានុសិស្សទាំង ៦០រូបដែលទទួលស្គាល់ថាជាសិស្សពូកែទូទាំងប្រទេស ទៅលើផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ក្រសួងអប់រំ យុវជន និងកីឡា បានផុសនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣មុននេះបន្តិច។ នៅក្នុងនោះសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាជ័យលាភីសិស្សពូកែទូទាំងប្រទេស ត្រូវបានទទួលរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចខាងក្រោម៖ ១. ប្រកាសស្ដីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ដោយរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់ ២. មេដាយមួយគ្រឿងសម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១
June 18, 2023 - ព័ត៌មានអន្តរជាតិ
(ញូវដេលី)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថាមនុស្សយ៉ាងហោច ៣៤នាក់បានស្លាប់ ដោយសាររលកកម្ដៅដ៏ក្ដៅនារយៈពេល២ថ្ងៃ កន្លងមកនេះ នៅក្នុងរដ្ឋ អ៊ូតតា ប្រាដែស (Uttar Pradesh) ដោយជំរុញឱ្យក្រុមគ្រូពេទ្យ និងអាជ្ញាធរណែនាំឱ្យមនុស្សមានអាយុ ៦០ឆ្នាំឡើង ត្រូវស្នាក់នៅក្នុងផ្ទះ អំឡុងពេលថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។ មនុស្ស ៣៤នាក់ដែលបានស្លាប់ សុទ្ធសឹងជាមនុស្សមានវ័យ ៦០ឆ្នាំឡើង និងមានបញ្ហាសុខភាពស្រាប់ ឬជំងឺប្រចាំកាយ ដែលធ្វើឱ្យពួកគេមិនអាចទ្រាំទ្រនឹងកម្ដៅ បាន។ បើតាមអាជ្ញាធរឥណ្ឌា ជនរងគ្រោះដែលបានស្លាប់ទៀតសោត ត្រូវបានរាយការណ៍នៅក្នុងស្រុក បាលលៀ
June 18, 2023 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានពិភាក្សាការងារមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ជាមួយនឹងក្រុមប្រតិភូដែលជាអ្នកវិនិយោគនៃប្រទេសបារាំង ចំនួន១៥ ក្រុមហ៊ុន ដើម្បីសិក្សាអំពីសក្ដានុពលសំខាន់ៗនៅក្នុងខេត្តបាត់ដំបង ស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង។ លោក Jacques Pellet បានលើកឡើងអំពីគោលបំណងចម្បងរបស់ប្រតិភូនៃប្រទេសបារាំង គឺដើម្បីឱ្យក្រុមអ្នកវិនិយោគមកពីប្រទេសបារាំងធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជាធាតុចូលនៃចំណេះដឹងក្នុងការរកឱកាសវិនិយោគលើវិស័យនានានៅក្នុងខេត្តបាត់ដំបង មិនថាវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ឬវិស័យដឹកជញ្ជូនឡើយ ដោយខេត្តបាត់ដំបងជាខេត្តគោលដៅដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅតំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ។ លោកអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ដល់លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ក៏ដូចជាប្រតិភូដែលជាអ្នកវិនិយោគមកពីប្រទេសបារាំង
June 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់វេទិកាទស្សនកិច្ចការងារនៅក្នុងខេត្តគោលដៅចំនួន៤ រួចមក នាថ្ងៃស្អែកនេះ NEA នឹងរៀបចំ «វេទិកាការងារ» នៅរាជធានីភ្នំពេញ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៨០ កន្លែងពីក្រុមហ៊ុនធំៗចំនួន៥ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារហត្ថា ក្រុមហ៊ុន De Heus powering progress ផ្សារទំនើបម៉ាក្រូ មីក្រូហិរញ្ញវត្ថុមហានគរ និងក្រុមហ៊ុន PATE POK។ ជាមួយគ្នានេះដែរ លោកស្រី ពេជ្រ
June 7, 2023




