Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សន្និសីទស្រូវ​អង្ករ​ពិភពលោក​អន្តរជាតិ​ (IWRC) ឆ្នាំ ២០២៥ ​ត្រូវបានបើកដំណើរការ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិញ​នេះ ដែលជាព្រឹត្តិការណ៍ដ៏ធំ​មួយ​សម្រាប់​ឧស្សាហកម្ម​ស្រូវអង្ករ​សកលលោក។ ពិធី​បើក​ដំណើរការនេះ​ត្រូវ​បានអញ្ជើញជាអធិបតី​ដោយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។ សន្និសីទ​រយៈពេល ៣ ថ្ងៃ​នេះ ​ផ្ដល់​វេទិកា​មួយ​សម្រាប់​ពិភាក្សា​អំពី​ទស្សនវិស័យ​ពាណិជ្ជកម្ម និង​ការ​ផលិតស្រូវ​អង្ករ រួម​ទាំង​ការ​ផ្លាស់ប្តូរ​ថ្មីៗ​នៅ​ក្នុង​ទីផ្សារ​ស្រូវអង្ករ​សកល ផលប៉ះពាល់​ពីការរំខានក្នុង​ពាណិជ្ជកម្ម និង​គោលនយោបាយ​នានា​ ដើម្បី​គាំទ្រ​ដល់​វិស័យ​ស្រូវអង្ករ​ឱ្យ​កាន់តែ​រឹងមាំ។ លើស​ពី​នេះ វេទិកានេះ​នឹងផ្តល់​ឱកាស​ពិភាក្សា​អំពី​​​​​​បច្ចេកវិទ្យា​កសិកម្ម និង​វិធីសាស្ត្រ​ឆ្ពោះ​ទៅ​រក​និរន្តរភាព​ផង​ដែរ។ ព្រឹត្តិការណ៍​នេះ​បាន​ប្រមូលផ្តុំ​អ្នក​ផលិតអង្ករ អ្នក​ជំនួញ

    November 9, 2025
  • ព័ត៌មានអន្តរជាតិ

    (Reuters)៖ អាជ្ញាធរហ្វីលីពីនបានជម្លៀសប្រជាជនជាង ១០០ ០០០នាក់ នៅទូទាំងតំបន់ភាគខាងកើត និងភាគខាងជើងនៃប្រទេស ខណៈព្យុះ Fung-wong នៅថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បានបង្កើនឥទ្ធិពលក្លាយទៅជាព្យុះស៊ុបភើទីហ្វុងដែលត្រូវបានព្យាករថានឹងនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ដ៏កំណាច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសអាសន្នត្រូវបានធ្វើឡើងនៅតាមផ្នែកជាច្រើននៃប្រទេសហ្វីលីពីន ជាមួយការប្រកាសអាសន្នកម្រិតទី៥ ជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតត្រូវបានដាក់ចេញ នៅកោះ Luzon ក្នុងនោះរួមមានទាំងទីក្រុង Catanduanes ក៏ដូចជានៅតាមបណ្ដោយឆ្នេរនៃទីក្រុង Camarines Norte និងទីក្រុង Camarines Sur ខណៈតំបន់រដ្ឋធានីម៉ានីល និងតំបន់នៅជុំវិញត្រូវបានប្រកាសអាសន្នកម្រិតទី៣។ ព្យុះ Fung-wong ត្រូវបានព្យាករថាអាចនឹងបក់បោកក្នុងល្បឿនខ្យល់អតិបរមាដល់ទៅ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងបក់បោកដល់លើដីគោកនៃខេត្ត

    November 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈព្រះរាជសារលិខិតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបវរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ចំនួន២ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនសម្តេចតេជោ និងសម្តេចបវរធិបតី ដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរជាតិ និងទុកជាសម្បត្តិបេតិកភណ្ឌជាតិ។ ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រជូនសម្តេចតេជោ និងសម្តេចបវរធិបតី មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

    November 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គុនខ្មែរ និងគុនល្បុក្កតោ កំពុងរីកលូតលាត់ និងល្បីល្បាញ នៅប្រទេសរុស្សី បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ បាននឹងកំពុងជំរុញការអភិវឌ្ឍ ហើយទទួលបានសិស្សគុនជាច្រើន ដែលហ្វឹកហាត់កីឡាអត្តសញ្ញាណជាតិខ្មែរនេះ។ នេះបើតាមការបបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធានស្ដីទីសហព័ន្ធកីឡាគុនល្បុក្កតោ និងគុនខ្មែរអន្ដរជាតិ ក្នុងឱកាសចូលរួមវេទិកាកីឡាពិភពលោក រួមជាមួយលោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុង Moscow បានចុះពិនិត្យក្លិបគុនខ្មែរ និងគុនល្បុក្កតោ នៅសាលាអនុវិទ្យាល័យលេខ១៧ នៅទីក្រុង Moscow សហព័ន្ធរុស្សី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ រុស្សីបានខិតខំអភិវឌ្ឍន៍កីឡាវប្បធម៌

    November 9, 2025
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ ទីភ្នាក់ងារឧតុនិយម​ បានព្រមានអំពីគ្រោះថ្នាក់ដល់អាយុជីវិត​នៅពេលដែលព្យុះទីហ្វុងថ្មីមួយទៀតឈ្មោះ​ Fung-wong ឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតប្រទេសហ្វីលីពីន ជាមួយនិងកម្លាងខ្លាំងបំផុត​នាយប់ថ្ងៃអាទិត្យសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នៅក្នុងសន្និសីទសារព័ត៌មាន​ មន្រ្តីឧតុនិយម លោក Benison Estareja បាននិយាយថា ចរន្តខ្យល់កម្លាំងខ្លាំងនៃព្យុះទីហ្វុង​ Fung-wong ដែលលាតសន្ធឹងចម្ងាយ ១ ៥០០គីឡូម៉ែត្រកំពុងបោកបក់ផ្នែកខ្លះនៃភាគខាងកើតប្រទេសហ្វីលីពីន ដោយនាំ​មកនូវភ្លៀង និងខ្យល់បក់ខ្លាំង។ បច្ចុប្បន្នព្យុះមានកម្លាំងអតិបរមា ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់ខ្លាំងរហូតដល់ ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចឡើងដល់ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលធ្លាក់ចុះដល់ដី។ វាមានកម្លាំងគ្រប់គ្រាន់ក្នុងការបំផ្លាញផ្ទះ ដើមឈើ និងសំណង់នានា។

    November 9, 2025
  • ព័ត៌មានអន្តរជាតិ

    (កាប៊ុល)៖ រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកានេះថា បទឈប់បាញ់របស់ខ្លួនជាមួយប៉ាគីស្ថាននឹងនៅតែមាន ទោះបីជាកិច្ចចរចាសន្តិភាពលេីកចុងក្រោយទទួលបរាជ័យក៏ដោយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បាននិយាយថា អំឡុងពេលនៃកិច្ចចរចាសន្តិភាព ភាគីប៉ាគីស្ថានបានព្យាយាមទម្លាក់ការទទួលខុសត្រូវទាំងអស់សម្រាប់ផ្នែកសន្តិសុខរបស់ខ្លួន មកលេីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ខណៈបង្ហាញឆន្ទៈមិនទទួលខុសត្រូវចំពោះសន្តិសុខអាហ្វហ្គានីស្ថានផ្ទាល់នោះទេ។ យ៉ាងនេះក្តីលោកគូសបញ្ជាក់ថា «គ្មានបញ្ហាអ្វីដល់បទ ឈប់បាញ់ដែលបានព្រមព្រៀងគ្នា ជាមួយប៉ាគីស្ថាននោះទេ វាត្រូវរក្សាទុកដដែល»។ គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ក្នុងប្រទេសតួគីយ៉េ សម្រេចលេីបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា កាលថ្ងៃទី១៩ ខែតុលា នៅឯកាតា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ។ ភាគីទាំងសងខាងនៅតែតឹងរ៉ឹងដាក់គ្នាលើខ្លឹមសារនៃកិច្ចចរចា ដែលសំដៅដោះស្រាយបញ្ហាសន្តិសុខជាយូរមកហេីយ៕ ផ្ដល់សិទ្ធិដោយ៖

    November 9, 2025
  • ព័ត៌មានជាតិ

    (អង់គ្លេស)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោក Andrea Primicerio ភ្នាក់ងារពិភពលោក និងជានាយកក្រុមហ៊ុន Klassics Music Management Limited លើគម្រោងរៀបចំការប្រគំតន្រ្តីដ៏ធំ និងលំដាប់អន្តរជាតិរបស់តារាចម្រៀងពិភពលោកដ៏ល្បីល្បាញ គឺលោក Andrea Bocelli នៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះបានធ្វើឡើង នាឱកាសដែលលោក ហួត ហាក់ ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) អញ្ជើញចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market)

    November 9, 2025
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម នាថ្ងៃអាទិត្យនេះ បានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិត ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅតំបន់ភាគកណ្តាលប្រទេសក្នុងសប្តាហ៍នេះ បានបន្តកើនដល់៣៥នាក់ ខណៈ៥នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ អាជ្ញាធរវៀតណាម បាននិយាយថា ករណីអ្នកស្លាប់ទាំងនោះ គឺរួមមាននៅទីក្រុង Hue និង Danang ព្រមទាំងនៅខេត្ត Lam Dong និង Quang Tri។ ទីក្រុង Hue និង Hoi An

    November 2, 2025
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានទទូចឱ្យប្រធានាធិបតីចិន លោក ស៉ី ជីនពីង ជួយទីក្រុងសេអ៊ូលបន្តកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង ខណៈមេដឹកនាំទាំងពីរ បើកកិច្ចប្រជុំកំពូលជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង អំឡុងកិច្ចប្រជុំខាងលើ លោក Lee បានប្រាប់លោក ស៉ី យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា កូរ៉េខាងត្បូងនិងចិន នឹងពង្រឹងការធ្វើទំនាក់ទំនងជាយុទ្ធសាស្រ្ត ហើយ​ធ្វើការរួមគ្នាដើម្បីស្តារកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង»។ ដោយសង្កត់ធ្ងន់អំពីតម្រូវការសម្រាប់ស្ថិរភាពក្នុងតំបន់ លោក Lee

    November 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានណែនាំដល់មន្ត្រីក្រោមចំណុះក្រសួង សហការគ្នាត្រួតពិនិត្យ និងស៊ើបអង្កេត ក្រោយមានករណីថា មានឈ្មួញកណ្ដាលប្រមូលទិញស្រូវផ្ដាច់មុខនៅតាមខេត្ត។ សូមជម្រាបថា កាលពីម្សិលមិញនេះ មានករណីបង្ហោះចែកចាយលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងសំឡេងរបស់បុរសម្នាក់ បានលើកឡើងថាមានឈ្មួញកណ្ដាលកាងតាមតំបន់ ប្រមូលទិញស្រូវនៅតាមបណ្ដាខេត្តនានា ដែលជាហេតុនាំឱ្យតម្លៃស្រូវធ្លាក់ចុះខ្លាំង ដ្បិតតម្លៃអាស្រ័យលើមាត់ឈ្មួញ។ ភ្លាមៗក្រោយមានការលេចធ្លាយព័ត៌មាននេះ, រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់ប្រធានមន្ទីរកសិកម្មខេត្តទាំងអស់ សហការជាមួយប្រធាននាយកដ្ឋានដំណាំស្រូវ ចុះត្រួតពិនិត្យពីករណីនេះ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានណែនាំមន្ត្រីក្រោមចំណុះយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការងារសម្របសម្រួលជាមួយឈ្មួញដែលអាចទិញក្នុងតម្លៃខ្ពស់ ប៉ុន្តែពិបាកក្នុងការចូលដល់ទីតាំង និងសម្របសម្រួលចំពោះការដឹកជញ្ជូនរបស់ប្រជាកសិករពីស្រែមកកាន់ទីតាំងសមស្របណាមួយ៕

    November 2, 2025