Nisaiy KP
  • ព័ត៌មានជាតិ

    (ចិន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រួសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ផែនការសកម្មភាពជាក់ស្តែងជំរុញកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និងចិន ក្នុងយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ជាមួយលោក លីវ ស៊ាវថាវ (Liu Xiaotao) អភិបាលខេត្តជាំងស៊ូ។ ជំនួបនេះ បានធ្វើឡើងនាឱកាសដែល លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ «ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤» និង «ពិធីបុណ្យកម្ពុជា»

    November 2, 2025
  • ព័ត៌មានអន្តរជាតិ

    (កូរ៉េខាងត្បូង)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានប្រាប់ថា រូបលោកបានសុំទោសលោក ដូណាល់ ត្រាំ ដោយផ្ទាល់ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក មានការមិនពេញចិត្តជាខ្លាំង ជុំវិញការផ្សាយពាណិជ្ជកម្មនយោបាយ ធ្វើឡើងដោយខេត្ត Ontario របស់កាណាដា ដែលមានខ្លឹមសាររិះគន់ចំណាត់ការពន្ធគយ​របស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចូលរួមកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង លោក Carney បាននិយាយថា រូបលោកបានសុំទោសលោក ត្រាំ

    November 2, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ លេខាធិការដ្ឋាននៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួល ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា (គ.ល.ក.) និងកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលា ដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ បានចុះឆែកឆេរទីតាំងសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២៣នាក់ ក្នុងនោះមានជនជាតិស្រីលង្កាមានចំនួន ៦នាក់ (ស្រ្តី១នាក់) ប៉ាគីស្ថាន ៧នាក់ (ស្រ្តី ២នាក់) ហ្វីលីពីន ២នាក់ (ស្រី ២នាក់) នេប៉ាល់ ២នាក់ (ស្រ្តី២នាក់)

    November 2, 2025
  • ព័ត៌មានជាតិ

    (ចិន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ អមដំណើរដោយលោក Yang Zhichun អគ្គនាយកមន្ទីរទេសចរណ៍ និងវប្បធម៌ខេត្តជាំងស៊ូ បានអញ្ជើញទស្សនាស្តង់នានា និងពន្លាទេសចរណ៍កម្ពុជាដ៏ស្រស់ស្អាត និងទាក់ទាញនៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ។ ការអញ្ជើញទស្សនានេះ បានធ្វើឡើងនាឱកាសដែល លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ «ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤» និង «ពិធីបុណ្យកម្ពុជា» នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    November 2, 2025
  • ព័ត៌មានអន្តរជាតិ

    (GYEONGJU, កូរ៉េខាងត្បូង)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជូនអំណោយក្តារអុកធ្វេីពីបន្ទះឈើដ៏ មានតម្លៃដល់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង អំឡុងពេលនៃទស្សនកិច្ចផ្លូវរដ្ឋនាថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកានេះ​ និងប៉ុន្មានថ្ងៃបន្ទាប់ពី បានជូនអំណោយមកុដមាសដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងជំនួបមួយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមការិយាល័យរបស់ Lee ក្តារអុកនេះត្រូវបានផលិតចេញពីឈើដ៏មានតម្លៃ Torreya nucifera ដែលជាដើមឈើមានដើមកំណើតនៅកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង។ តាមហាងធំៗមួយចំនួនក្តារអុកដែលផលិតពីឈើដូចគ្នាត្រូវបានដាក់លក់តាមអនឡាញក្នុងតម្លៃជិត ៥លានវ៉ុន ឬ ៣

    November 2, 2025
  • ព័ត៌មានជាតិ

    (កណ្តាល)៖ រយៈពេលជិតពីរខែ ចាប់តាំងពីការបើកដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) កំពុងចាប់ផ្តើមជាមួយនឹងយុទ្ធនាការចាប់រង្វាន់លើកដំបូងរបស់ខ្លួន ដែលប្រែក្លាយរាល់ការមកទស្សនាលេងកម្សាន្ត ឬការធ្វើដំណើរនៅអាកាសយានដ្ឋានជាឱកាសឈ្នះរង្វាន់ធំ។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦ សម្រាប់រាល់ការចំណាយចាប់ពី៣០ដុល្លារអាមេរិកឡើងទៅ លើការញ៉ាំអាហារនៅភោជនីយដ្ឋាន និងទិញទំនិញតាមបណ្តាហាង លោកអ្នកនឹងទទួលបានឆ្នោតផ្សងសំណាងចំនួន ១ សន្លឹក ដែលរង្វាន់ទាំងនោះរួមមាន ផ្ទះ រថយន្ត ការស្នាក់នៅសណ្ឋាគារ និងរង្វាន់ជាច្រើនផ្សេងទៀត។ ការចាប់រង្វាន់នឹងធ្វើឡើងចំនួន២លើក- លើកទីមួយក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ (ខែមេសា ឆ្នាំ២០២៦) និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃខួបលើកទីមួយរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (ថ្ងៃទី២០ ខែតុលា

    November 2, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ចិនបានឱ្យដឹងថា នៅវេលាម៉ោង២៣ និង៤៤នាទី យប់ថ្ងៃទី៣១ ខែតុលា តាមម៉ោងក្រុងប៉េកាំង រ៉ុក្កែតដឹកជញ្ជូន Long March-F ២១ ដែលបានផ្ទុកយានអវកាសផ្ទុកមនុស្ស Shenzhou-២១ ត្រូវបានបាញ់បង្ហោះនៅទីលានបាញ់បង្ហោះយានអវកាសដែលស្ថិតនៅក្រុង Jiuquan ប្រហែល១០នាទីក្រោយមក យានអវកាស បានបំបែកខ្លួនចេញពីរ៉ុក្កែតដោយជោគជ័យ ហើយបានហោះចូលគន្លងតារាវិថីតាមការគ្រោងទុក ក្រុមអវកាសយានិកមានសភាពល្អប្រសើរ បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យដោយគាប់ប្រសើរ។ បន្ទាប់ពីយានអវកាសចូលគន្លងតារាវិថី យានអវកាសផ្ទុកមនុស្សបានតភ្ជាប់ជាមួយស្ថានីយអវកាសដោយស្វ័យប្រវតិ្តនិងឆាប់រហ័ស។ នៅវេលាម៉ោង៤និង៥៨នាទី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា តាមម៉ោងក្រុងប៉េកាំង ក្រុមអវកាសយានិកនៃយានអវកាសផ្ទុកមនុស្ស Shenzhou-២០ ដែលកំពុងបំពេញបេសកកម្មនៅតាមគន្លងតារាវិថី បានបើក“ទ្វារ”ដោយរលូន ដើម្បីស្វាគមន៍ក្រុមអវកាសយានិកនៃយានអវកាសផ្ទុកមនុស្ស Shenzhou-២១ ចូលប្រចាំការនៅស្ថានីយអវកាសនេះជាលើកទី៧ ហើយដែលក្រុមអវកាសយានិកពីរក្រុមជួបជុំគ្នានៅអវកាសក្នុងប្រវត្តិសាស្ត្រអវកាសចិន។

    November 2, 2025
  • ព័ត៌មានជាតិ

    (ម៉ុងត្រេអាល់)៖ នារសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងឱកាសនៃការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា និងស្ថានអគ្គកុងស៊ុលកិត្តិយសនៃកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់ ជួបពិភាក្សាការងារជាមួយ លោក Paul Leduc ប្រធានផ្នែកប្រតិបត្តិការឧទ្យានបច្ចេកវិទ្យា “Technoparc Montréal” ។ ឧទ្យានបច្ចេកវិទ្យានេះមានទីតាំងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Montréal–Trudeau (YUL)

    November 2, 2025
  • ព័ត៌មានជាតិ

    (កំពងស្ពឺ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានចាត់សហការីលោក ស្រួល សុខជា ព្រមទាំងក្រុមកាងារ បាននាំថវិកា ១០លានរៀលចូលរួមរំលែកទុក្ខគ្រួសារសពតារាចម្រៀង ប្រពៃណីលោកបង ឈឺន ឃីម នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ លោក ស្រួល សុខជា បាននាំនូវការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យពន់ពេក ជាមួយនឹងលោក លោកស្រី ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ និងបានប្រកាន់ខ្ជាប់នូវគុណធម៌ ចរិយាធម៌

    October 19, 2025
  • ព័ត៌មានជាតិ

    (វីយែន)៖ អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) បានបង្ហាញការត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈ កិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យអាទិភាពដូចជា ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ការកែច្នៃកសិផល និងបច្ចេកវិទ្យាបៃតង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំនៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) នៅទីក្រុងវីយែន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងវីយែន លោកសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានជួបប្រជុំទ្វេភាគីជាមួយ លោកបណ្ឌិត ZOU Clyong

    October 19, 2025