- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានច្រានចោលការចោទប្រកាន់អំពីការជ្រៀតជ្រែកចូលជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់ថាម៉ាឡេស៊ីគឺជួយ សម្របសម្រួលឱ្យមានកិច្ចចរចារវាងប្រទេសទាំង២ តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ថ្លែងនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ចិកា ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងជាទីដែលរូបលោកចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំនេះ លោក Anwar បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់។ ដំបូងគេបំផុតក្នុងនាមជាអ្នកជិតខាង ជាការពិតណាស់យើងមានការព្រួយបារម្ភពីជម្លោះ ប៉ុន្តែយើងមិនបានលូកដៃចូលពាក់ព័ន្ធនោះទេ»។ លោក បន្ថែមថាម៉ាឡេស៊ីបានត្រឹមជួយសម្របសម្រួលឱ្យមានកិច្ចចរចារវាងកម្ពុជា និងថៃប៉ុណ្ណោះ ដើម្បីសម្រេចឱ្យបាននូវការផ្សះផ្សា និងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះរវាងប្រទេសទាំង២។ តាមលោក Anwar កម្ពុជា និងថៃបានចាត់ទុកម៉ាឡេស៊ីជាមិត្ត ហើយម៉ាឡេស៊ីក៏មិនបានផ្ដល់ការណែនាំ
November 23, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា បាននិយាយថាសំណើ២៨ចំណុចសម្រាប់ផែនការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលត្រូវបានបណ្ដាប្រព័ន្ធផ្សព្វផ្សាយជាច្រើនចុះផ្សាយយ៉ាងព្រោងព្រាតនៅក្នុងសប្ដាហ៍នេះ គឺពិតជាត្រូវបានព្រាងឡើងដោយសហរដ្ឋអាមេរិកប្រាកដមែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក Rubio បានគូសបញ្ជាក់ថា «ផែនការនោះបានផ្ដល់នូវក្របខណ្ឌការងារដ៏រឹងមាំសម្រាប់កិច្ចចរចាដែលកំពុងធ្វើឡើង ហើយវាជាមូលដ្ឋានផ្អែកលើគំនិតពីខាងភាគីរុស្ស៉ី ប៉ុន្តែវាក៏ផ្អែកលើគំនិតកន្លងមក និងកំពុងស្ថិតក្នុងកិច្ចចរចាពីភាគីអ៊ុយក្រែនផងដែរ»។ គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក Rubio ធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក លោក Mike Rounds មកពីគណបក្សសាធាណរដ្ឋ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសន្និសីទមួយកាលពីថ្ងៃសៅរ៍ថាលោក Rubio បានហៅទូរស័ព្ទមកកាន់រូបលោក និងសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនទៀត ហើយបាននិយាយថាផែនការសន្តិភាពថ្មីជាសំណើមួយដែលសហរដ្ឋអាមេរិកទទួលបាន និងបញ្ជូនបន្តទៅកាន់អ៊ុយក្រែន។
November 23, 2025 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ ក្រសួងបរិស្ថានវៀតណាម នៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់បានកើនដល់ ៩០នាក់ និង១២នាក់បានបាត់ខ្លួន បន្ទាប់ពី មានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ និងគ្រោះរអិលបាក់ដី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងបរិស្ថានវៀតណាមបានបញ្ជាក់ទៀតថាក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន ៦០នាក់ដែលបានស្លាប់ចាប់តាំងពីថ្ងៃទី១៦ ខែវិច្ឆិកាមកត្រូវបានរាយការណ៍ នៅក្នុងខេត្ត Dak Lak ជាទីដែលផ្ទះរាប់ម៉ឺនខ្នងត្រូវបានជន់លិច។ ភ្លៀងធ្លាក់ឥតឈប់ឈរបានវាយប្រហារលើតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃប្រទេសវៀតណាម ចាប់តាំងពី ចុងខែតុលាមកម្ល៉េះ ហើយតំបន់គោលដៅទេសចរណ៍ជាច្រើនត្រូវបានជន់លិចដោយទឹកជំនន់។ ក្រសួងបរិស្ថានវៀតណាម ក៏បានវាយតម្លៃដែរថាការខាតបង់ផ្នែកសេដ្ឋកិច្ចអាចមាន ដល់ទៅ ៣៤៣លានដុល្លារ នៅទូទាំងខេត្តចំនួន៥ ដែលរងគ្រោះដោយសារទឹកជំនន់។ គួរបញ្ជាក់ថា បើតាមតួលេខពីរដ្ឋាភិបាលវៀតណាម
November 23, 2025 - ព័ត៌មានជាតិ
(កំពង់ចាម)៖ ឥទ្ធិពលនៃគ្រឿងញៀន! ជនញៀនថ្នាំម្នាក់ រស់នៅឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានដុតសម្លាប់សាច់ញាតិចំនួន ៨នាក់ និងសម្លាប់អ្នកមករាំងផ្លូវម្នាក់ទៀត។ ចំពោះជនដៃដល់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
November 23, 2025 - ព័ត៌មានអន្តរជាតិ
(JOHANNESBURG)៖ កិច្ចប្រជុំកំពូលបណ្តាមេដឹកនាំនៃក្រុមប្រទេស G20 នៅអាហ្រ្វិកខាងត្បូង បានអនុម័តសេចក្តីប្រកាសមួយដែលដោះស្រាយវិបត្តិអាកាសធាតុ និងបញ្ហាប្រឈមសកលផ្សេងទៀត នាថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ដោយគ្មានការចូលរួមពីសហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បេសកជន G20 បានរៀបចំសេចក្តីព្រាងរបស់មេដឹកនាំកាលពីថ្ងៃសុក្រ ដោយគ្មា នការចូលរួមពីសហរដ្ឋអាមេរិក។សេចក្តីប្រកាសនេះ សង្កត់ធ្ងន់លើភាពធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ និងតម្រូវការសម្របខ្លួនឱ្យកាន់តែប្រសើរឡើង កោតសរសេីរគោលដៅប្រកបដោយមហិច្ឆិតាក្នុងការជំរុញថាមពលកកើតឡើងវិញ និងកត់សម្គាល់កម្រិតទណ្ឌកម្មនៃសេវាបំណុលដែលរងគ្រោះដោយប្រទេសក្រីក្រ។ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 នៅទីក្រុង Johannesburg បាននិយាយថា «មានការយល់ស្របយ៉ាងលើសលប់លេីសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូល»។ តាមអ្នកនាំពាក្យប្រធានាធិបតីអាហ្រ្វិកខាងត្បូង «យេីងមានពេលពេញមួយឆ្នាំ សម្រាប់ធ្វេីការឆ្ពោះទៅសេចក្តីប្រកាសនេះ ហើយសប្តាហ៍កន្លងមកមានសភាពតឹងតែងតឹង»។
November 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក Derek YIP ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាសហអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ភាពជាដៃគូរវាងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងឧស្សាហកម្ម» ដែលសហការរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី និងក្រុមហ៊ុន RMA Cambodia PLC ដោយមានអ្នកចូលរួមប្រមាណ ៦០០នាក់ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស។ ថ្លែងនៅក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានគាំទ្រចំពោះការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (Automotive
November 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី។ ផ្ដល់សិទ្ធិដោយ៖ Freshnews
November 23, 2025 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវសាជាថ្មី នូវការចង់បានប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតពីសម្ព័ន្ធមិត្ត មួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី បានផ្តាច់ជីវិតមនុស្ស៧នាក់នៅរដ្ឋធានីកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ការអំពាវនាវថ្មីចុងក្រោយនេះរបស់លោកប្រធានាធិបតីអ៊ុយក្រែន គឺក្រោយពេលមីស៉ីលនិងដ្រូនរបស់រុស្ស៉ី បានវាយប្រហារចំអគារស្នាក់នៅមួយចំនួន ក្នុងទីក្រុងកៀវកាលពីថ្ងៃសុក្រ។ លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា «អ៊ុយក្រែនត្រូវការការគាំទ្រ ដែលជួយសង្រ្គោះអាយុជីវិត គឺប្រព័ន្ធការពារដែនអាកាសបន្ថែម សមត្ថភាពការពារខ្លួនបន្ថែម និងការប្តេជ្ញាខ្លាំងជាងមុន ពីសំណាក់ដៃគូរបស់យើង»។ បើតាមលោក ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ក៏មានមនុស្ស៤នាក់ស្លាប់ផងដែរ ក្នុងការវាយប្រហាររបស់រុស្ស៉ី លើតំបន់ភាគខាងត្បូងអ៊ុយក្រែន។ គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង
November 16, 2025 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ កងឆ្មាំសមុទ្ររបស់ចិន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាមួយក្រុមរបស់ខ្លួន បានបើកឆ្លងកាត់ដែនទឹក នៅក្បែរទីប្រជុំកោះ Senkaku គ្រប់គ្រងដោយជប៉ុន នាថ្ងៃអាទិត្យនេះ ស្របពេលដែលទីក្រុងប៉េកាំង កំពុងកើនឡើងភាពតានតឹងជាមួយទីក្រុងតូក្យូ ដោយសារតែសម្តីរបស់នាយករដ្ឋមន្រ្តីជប៉ុន អំពីតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជម្លោះការទូតរវាងចិននិងជប៉ុន បាននិងកំពុងកើនឡើងកម្តៅ ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងប្រាប់ទៅកាន់សភាជប៉ុនកាលពីថ្ងៃទី៧ ខែវិច្ឆិកា ថាក្នុងករណីចិនបើកការវាយប្រហារលើតៃវ៉ាន់ គឺអាចនឹងនាំឱ្យមានការឆ្លើយតបយោធាពីសំណាក់ប្រទេសជប៉ុន។ ការអត្ថាធិប្បាយនោះ បានបង្កឱ្យទីក្រុងប៉េកាំងមិនពេញចិត្តជាខ្លាំង ហើយចង់ឱ្យលោកស្រី Takaichi ដកសម្តីវិញ។
November 16, 2025 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឲ្យដកបញ្ឈរជើងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ស្រុកស្វាយទាប ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋដែលរងគ្រោះ នៅពេលទៅប្ដឹងករណីចោរលួចម៉ូតូ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានបញ្ជាក់ថា ករណីលោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋនោះ លោកបានបញ្ជាឲ្យដកបញ្ឈរជើង ហើយកំណត់ឲ្យទៅបង្ហាញមុខនៅផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត។ សូមជម្រាបថា លោកអនុសេនីយ៍ទោ សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី បានរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីម្នាក់ទៅប្ដឹងលោកករណីចោរលួចម៉ូតូ បែរជាលោកមេប៉ុស្ដិ៍ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងស្ដីបន្ទោសទៅកាន់ប្រជាពលរដ្ឋថែមទៀត៕ ផ្ដល់សិទ្ធិដោយ៖
November 16, 2025









