Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ គណបក្សប្រជាធិបតេយ្យ (Democrat Party) ដែលជាបក្សនយោបាយចំណាស់បំផុតរបស់ប្រទេសថៃ បានតែងតាំង អតីតនាយករដ្ឋមន្រ្តី លោក អាភីស៉ី វេចាជីវ៉ា (Abhisit Vejjajiva) ជាមេដឹកនាំរបស់ខ្លួនសារជាថ្មី នៅមុនការបោះឆ្នោតសកល ដែលគ្រោងធ្វើឡើងនៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥។ លោក អាភីស៉ីត ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ទទួលបានការគាំទ្រ៩៦ភាគរយ ក្នុងការបោះឆ្នោតក្នុងចំណោមសមាជិកបក្ស កាលពីថ្ងៃសៅរ៍។ លោកបានលាលែងពីតំណែងជាមេដឹកនាំបក្ស Democrat កាលពីឆ្នាំ២០២៣ ក្រោយមានបញ្ហាបែកបាក់ផ្ទៃក្នុងជាច្រើនឆ្នាំ បូករួមជាមួយការធ្លាក់ចុះប្រជាប្រិយភាព

    October 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងឆ្លើយតបនឹង ការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថា កិច្ចព្រមព្រៀងបទឈប់បាញ់កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាព នាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី ដោយសម្តេចបញ្ជាក់ថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ។ តាមសំណេរនៅលើបណ្តាញសង្គមរបស់សម្តេចធិតបី ហ៊ុន ម៉ាណែត នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា៖ កិច្ចព្រមព្រៀងបទឈប់បាញ់

    October 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩០ មកដល់ខែកញ្ញា ឆ្នាំ២០២៥នេះ មានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសសរុប ៧ ៩៦៣ ០១៩គ្រឿង ក្នុងនោះ​ម៉ូតូ ៦ ៧៥១ ៥០៨គ្រឿង យានយន្តធុនស្រាល ៩០៤ ១៩៦គ្រឿង និងយានយន្តធុនធ្ងន់ ៣០ ៧៣១៥គ្រឿង។ លោក ផន រឹម បានប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹង នៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៥ទៀតថា ក្នុងនោះសម្រាប់រយៈពេល ៩ខែ ឆ្នាំ២០២៥នេះ មានយានយន្តបានចុះបញ្ជីសរុប

    October 19, 2025
  • ព័ត៌មានជាតិ

    (ហ្សាការតា)៖ tiket.com ដែលជាទីភ្នាក់ងារទេសចរណ៍អនឡាញឈានមុខគេ និងល្បីបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី (OTA) បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសជាមួយប្រទេសកម្ពុជា និងឡាវ។ នេះបើយោងតាមលោក Gaery Undarsa សហស្ថាបនិក និងជាប្រធានផ្នែកទីផ្សារនៃ tiket.com ថ្លែងនៅទីស្នាក់ការកណ្តាល ក្នុងទីក្រុងហ្សាការតា ក្នុងដំណើរទស្សនកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកម្ពុជា និងឡាវ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ បង្កើតឡើងក្នុងឆ្នាំ២០១១ ticket.com បានរីកចម្រើនពីការចាប់ផ្ដើមអាជីវកម្មតូចមួយ ដែលលក់សំបុត្រសណ្ឋាគារ និងការប្រគំតន្ត្រី ទៅជាវេទិកាទេសចរណ៍ដ៏គួរឱ្យទុកចិត្តបំផុតមួយ របស់អាស៊ីអាគ្នេយ៍ ដែលបម្រើអ្នកប្រើប្រាស់ជាង ៥០លាននាក់។ វាផ្តល់នូវការចូលទៅកាន់ដៃគូក្រុមហ៊ុនអាកាសចរណ៍ចំនួន១១៦, ការស្នាក់នៅ ៣.៦លានកន្លែង និងសកម្មភាពធ្វើដំណើរជាង ៧៧ ០០០។ ក្រុមហ៊ុននេះក៏ជាផ្នែកមួយនៃ

    October 19, 2025
  • ព័ត៌មានអន្តរជាតិ

    (ហុងកុង)៖ នារីអាយុ២៦ឆ្នាំម្នាក់ ដែលជាតារាចម្រៀងនិងតារាម៉ូដែលជនជាតិបេឡារុស ត្រូវបានគេសម្លាប់ រួចថែមទាំងវះយកសរីរាង្គ បន្ទាប់ពីនាងបានចាញ់បោកគេទៅកាន់ប្រទេសថៃ ហើយត្រូវបានជួញដូរឱ្យទៅបម្រើការ នៅកន្លែងប្រព្រឹត្តអំពើឆបោកតាមអនឡាញ នៅឯប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានហុងកុង The Standard ក្នុងសប្តាហ៍នេះ។ នារីខាងលើមានឈ្មោះ Vera Kravtsova ដែលជាដំបូង ត្រូវបានគេបោកបញ្ឆោតឱ្យទៅកាន់ប្រទេសថៃ ដើម្បីបានការងារជាម៉ូដែល ប៉ុន្តែនៅពេលទៅដល់ទីក្រុងបាងកក កាលពីខែកញ្ញា រូបនាងក៏ត្រូវបានគេនាំឆ្លងព្រំដែនទៅប្រទេសមីយ៉ាន់ម៉ា ហើយបង្ខំឱ្យធ្វើការ​​បម្រើកន្លែងប្រព្រឹត្តបទល្មើសឆបោកអនឡាញ នៅទីក្រុង Yangon ទៅវិញ។ បន្ទាប់ពីពុំសូវស្តាប់បង្គាប់ និងធ្វើការឆបោកមិនបានល្អតាមគោលដៅកំណត់ នាង Kravtsova ត្រូវបានពួកឧក្រិដ្ឋជននោះ សម្រេចចិត្តលក់បន្តឱ្យទៅពួកសង្គមងងឹតជួញដូរសរីរាង្គមនុស្ស កាលពីដើមខែតុលានេះ ហើយក៏ត្រូវបានគេសម្លាប់។

    October 19, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប បានលើកឡើងថា ប្រសិនបើមានសិស្សមានសញ្ជាតិខ្មែរកាត់ថៃ ឬក៏ជាតិថៃសុទ្ធ កំពុងសិក្សារៀនសូត្រជាមួយ សូមកុំមានការរើសអើងជាតិសាសន៍គេ ព្រោះជាតិសាសន៍ខ្មែរយើង គឺជាជាតិសាសន៍ថ្លៃថ្នូរ ដូច្នេះសូមយើងកុំធ្វើដូចគេ។ ជាពិសេស អ្នកដែលកំពុងប្រកបរបរអាជីវកម្ម ជាមួយជនជាតិថៃនៅក្នុងខេត្តសៀមរាប សូមមេត្តាបន្តរួមរស់ និងរកស៊ីជាមួយគ្នាដូចដើម ព្រោះធ្លាប់រួមរស់ជាមួយគ្នារកស៊ីជាមួយគ្នារាប់ឆ្នាំ ហើយខ្លះក៏បានកសាងគ្រួសារជាមួយគ្នា ដោយមានស្វាមី និងភរិយាជាជនជាតិខ្មែរ។ ការលើកឡើងយ៉ាងដូច្នេះរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នៅក្នុងពិធីសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និងបេក្ខជនប្រឡងជាប់និទ្ទេស A និង B នៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែតុលា

    October 19, 2025
  • ព័ត៌មានអន្តរជាតិ

    (ដូហា)៖ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នឹងបើកកិច្ចចរចាសន្តិភាពនៅទីក្រុងដូហា នៃប្រទេសកាតា នាថ្ងៃសៅរ៍ ទី១៩ ខែតុលា បន្ទាប់ពីប្រទេសជិតខាងក្នុងតំបន់អាស៉ីខាងត្បូងទាំងពីរនេះ បានបន្តបទឈប់បាញ់ ក្រោយការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានៅព្រំដែនរយៈពេលមួយសប្តាហ៍។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ការចរចាជាមួយភាគីប៉ាគីស្ថាន នឹងប្រព្រឹត្តទៅក្នុងទីក្រុងដូហា ខណៈក្រុមការងារដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Mullah Muhammad Yaqoob បានទៅដល់ទីនោះហេីយ។ ក្រសួងការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ លោក Khawaja Muhammad Asif នឹងដឹកនាំការពិភាក្សាជាមួយតំណាងក្រុមតាលីបង់អាហ្វហ្គានីស្ថាន។ កិច្ចពិភាក្សានឹងផ្តោតលើវិធានការបន្ទាន់ដើម្បីបញ្ចប់អំពើភេរវកម្មឆ្លងព្រំដែនប្រឆាំងប៉ាគីស្ថាន

    October 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសៅរ៍ ១១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព. ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីណាឌី សាធារណរដ្ឋហ្វ៊ីជី។ កិច្ចប្រជុំអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច

    October 19, 2025
  • ព័ត៌មានជាតិ

    (ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភ ដល់នាយទាហ៊ាន និងពលទាហ៊ាន នៃកងរាជអាវុធហត្ថ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន

    October 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ ជើងហោះហើរត្រង់នេះ ជាមួយនឹងអ្នកដំណើរសរុបចំនួន ១៥៤នាក់ ដោយចំណាយពេលហោះហើរជាង ៧ម៉ោងមិនឈប់ (Direct Flight) ហើយជើងហោះហើរនេះមានចំនួន ៤ជើង ក្នុងមួយសប្តាហ៍។ សូមជម្រាបថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន

    October 5, 2025