- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ ប៉ូលិសបារាំងកាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា បានឱ្យដឹងថា ក្រុមចោរនៅភាគខាងជើងប្រទេស បានធ្វើសកម្មភាពលួចយកគ្រឿងអលង្ការ មានតម្លៃសរុបចំនួន១.២លានដុល្លារ ខណៈករណីនេះកើតឡើង ក្រោយករណីលួចគ្រឿងអលង្ការដ៏កក្រើកមួយ នៅទីក្រុងប៉ារីសកាលពីខែមុន ដែលមានតម្លៃសរុបជាង១០០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប៉ូលិសបានប្រាប់ថា ក្រុមចោរបានលួចចូលហាងលក់គ្រឿងអលង្ការមួយកន្លែង នៅទីក្រុង Roubaix កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយបានចាប់បុរសជាម្ចាស់ហាងនិងប្រពន្ធម្ចាស់ហាងនោះ ធ្វើជាចំណាប់ខ្មាំងមួយភ្លែត មុនពេលពួកគេប្រមែប្រមូលយកវត្ថុមានតម្លៃ បានគិតជាទឹកប្រាក់ប្រហែលចន្លោះចាប់ពី៥០០ ០០០អឺរ៉ូ ដល់១លានអឺរ៉ូ ឬស្មើនឹងចន្លោះ៥៨០ ០០០ដុល្លារ ដល់១.២លានដុល្លារអាមេរិក។ ប៉ូលិសបារាំង បានបន្តថា ពួកគេកំពុងស៉ើបអង្កេតករណីនេះ និងកំណត់អត្តសញ្ញាណជនសង្ស័យ។ គួរបញ្ជាក់ថា ករណីខាងលើនេះ
November 16, 2025 - ព័ត៌មានជាតិ
(បាត់ដំបង)៖ អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នៅខេត្តបាត់ដំបង សប្បាយរីករាយចំពោះការនាំយកឱកាសការងារ ១,១ម៉ឺនកន្លែង វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកផ្សព្វផ្សាយភូមិឋានរបស់ពួកគាត់។ អតីតពលករសប្បាយចិត្តយ៉ាងដូច្នេះ គឺនៅពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ អ្នកស្រី ស៊ាង សាន្ត អតីតពលករមកពីថៃ ប្រាប់ថា អ្នកស្រី សប្បាយចិត្តដែលបានចូលរួមក្នុងពិព័រណ៍ការងារនាពេលនេះ ដោយទទួលបានការដឹកជញ្ជូន អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ។ អ្នកស្រី
November 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលជោគជ័យគួរជាទីមោទនៈនៅក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោត ទន្លេមេគង្គ។ គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ករណីសត្វផ្សោតស្លាប់ នៅកម្ពុជាពុំមានកើតឡើងឡើយ។ នេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេល ១ឆ្នាំពេញ គិតចាប់ពីការចាប់ផ្តើមតាមដាន និងកត់ត្រាដំបូងនៅឆ្នាំ២០០២មកទល់បច្ចុប្បន្ន។ ដោយឡែក គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះទៀតសោត កម្ពុជាបានទទួលស្វាគមន៍កូនផ្សោតកើតថ្មីចំនួន ៧ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតសរុបនៅកម្ពុជានាពេលបច្ចុប្បន្នកើនឡើងដល់ ១១១ក្បាល។ លទ្ធផលដ៏ត្រចះត្រចង់នេះ អាចសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ថែរក្សា
November 16, 2025 - ព័ត៌មានអន្តរជាតិ
(លីសបោន)៖ អាជ្ញាធរនៅប្រទេសព័រទុយហ្កាល់ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានឱ្យដឹងថា អាកាសធាតុអាក្រក់បណ្តាលមកពីព្យុះឈ្មោះ Claudia បានសម្លាប់មនុស្សយ៉ាងហោច៣នាក់ និងបង្កឱ្យរបួសជាច្រើននាក់ផ្សេងទៀត ខណៈអាជ្ញាធរនៅឯចក្រភពអង់គ្លេស ត្រូវជម្លៀសខ្លួនប្រជាជនដោយសារតែការជន់លិចធ្ងន់ធ្ងរ ក្នុងប្រទេសវែលស៍និងអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព័រទុយហ្កាល់ ព្រមទាំងផ្នែកមួយចំនួននៃប្រទេសអេស៉្បាញ ដែលស្ថិតនៅជាប់គ្នា បានប្រឈមមុខជាមួយលក្ខខណ្ឌអាកាសធាតុអាក្រក់ប៉ុន្មានថ្ងៃមកហើយ ដោយសារតែព្យុះ Claudia ដែលបានបោកបក់ទៅដល់ចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ កាលពីថ្ងៃសៅរ៍។ សាកសពប្តីប្រពន្ធវ័យចំណាស់២នាក់ ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ពួកគេ ដែលជន់លិចនៅទីក្រុង Fernao Ferro កាលពីថ្ងៃព្រហស្បតិ៍។ រីឯកាលពីថ្ងៃសៅរ៍ មនុស្សម្នាក់ទៀត
November 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើដំណើរទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វនី (សន្និសីទ CMF) លើកទី៤៦ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅទីក្រុងគឺហ្គាលី សាធារណរដ្ឋរវ៉ាន់ដា តាមការ អញ្ជើញរបស់ លោក Jean-Noël BARROT រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋ បារាំង និងលោក Olivier J.P. NDUHUNGIREHE រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋរវ៉ាន់ដា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
November 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ ២២ឆ្នាំម្នាក់ រស់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ផ្ដល់សិទ្ធិដោយ៖ Freshnews
November 16, 2025 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ អាជ្ញាធរដែនសមុទ្រនៃប្រទេសម៉ាឡេស៊ី បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ថាមនុស្សរាប់រយនាក់បានបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបានលិចនៅក្បែរព្រំដែនថៃ-ម៉ាឡេស៊ី ខណៈមនុស្ស១០នាក់នៅរស់រានមានជីវិត និងម្នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមអាជា្ញធរដែនសមុទ្រប្រចាំរដ្ឋ Kedah និង Perlis នៃភាគខាងជើងម៉ាឡេស៊ី ជនរងគ្រោះជាច្រើននាក់ទៀតទំនងជានឹងត្រូវបានរកឃើញនៅឯសមុទ្រ ៣ថ្ងៃបន្ទាប់ពីទូកខាងលើបានលិច។ ទូកនេះបានចាកចេញដំណើរពីទីក្រុង Buthidaung ប្រទេសមីយ៉ាន់ម៉ាដោយមានផ្ទុកមនុស្សជាង៩០នាក់។ នៅក្នុងចំណោមអ្នកនៅរស់រានមានជីវិតដែលត្រូវបានជួយសង្រ្គោះនៅឯដែនទឹក នៃទីប្រជុំកោះ Langkawi គឺជាបុរសជនជាតិមីយ៉ាន់ម៉ា៣នាក់ បុរសជាជនជាតិរ៉ូហ៊ីងយ៉ា ២នាក់ និងបុរសបង់ក្លាដែសម្នាក់ ហើយសាកសពមនុស្សម្នាក់ដែលត្រូវបានស្រង់ចេញពីសមុទ្រ ជាស្ត្រីរ៉ូហ៊ីងយ៉ាម្នាក់។ គួរបញ្ជាក់ថា ដំបូងឡើយក្រុមមនុស្សដែលមានបំណងធ្វើដំណើរចូលទៅក្នុងប្រទេសម៉ាឡេស៊ី បានជិះនៅលើនាវាធំមួយ តែនៅពេលធ្វើដំណើរជិតដល់ព្រំដែន ពួកគេត្រូវបានប្រាប់ឱ្យចង់ទៅជិះ
November 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពគាស់គ្លីនិកមួយកន្លែង បំបែកទូរដែកយកប្រាក់ និងគ្រឿងអលង្កាសរុបជាទឹកប្រាក់ចំនួន ១១២ ៤៥០ដុល្លារ ហើយគេចខ្លួនបាន ២ថ្ងៃ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ចាង ទៀន វៃ(Zhang Dian Wei ) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEP2843056 មុខរបរលក់បាយ ស្នាក់នៅផ្ទះ៣៣ បុរី ជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ
November 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាដណ្ដើមបានមេដាយ ២គ្រឿងទៀតហើយ រួមមានមេដាយមាស ១ និងប្រាក់ ១ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី លើកទី៦(The 6th Petanque Championship) ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ សម្រាប់មេដាយមាស ដែលកម្ពុជាទើបដណ្ដើមបាន លើវិញ្ញសានារី ៣នាក់ ទល់ ៣នាក់ បន្ទាប់ពីក្រុមកីឡាការិនីកម្ពុជា បានយកឈ្នះក្រុមប៉េតង់នារីវៀតណាម ដោយលទ្ធផល ១៣-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ រីឯមេដាយប្រាក់ ទទួលបានលើវិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់ បន្ទាប់ពីក្រុមកម្ពុជា ចាញ់ពិន្ទុទាំងប្រផិតប្រផើយ
November 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អបអរសាទរ! កម្ពុជាឈ្មះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ ក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។ ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (Worlds Best Rice 2025) នេះ នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាលើកទី ៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អដាច់ ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយ លើកទី១ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣
November 9, 2025









